ទ្រង់​រណឫទ្ធិ​គ្រោង​ទៅ​ព្យាបាល​សុខភាព​នៅ​ប្រទេស​បារាំង​បន្ទាប់​ពី​គ្រោះថ្នាក់​ចរាចរណ៍

ដោយ ហេង រស្មី
2019-03-15
RFA

សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ (ឆ្វេង) អ្នកម្នាង អ៊ុក ផល្លា (ស្ដាំ) ក្នុង​ពិធី​សមាជ​វិសាមញ្ញ ប្រកាស​ផ្ទេរ​ថ្វាយ​តួនាទី​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច នា​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះពេជ្រ នៅ​ថ្ងៃ​ទី ១៩ មករា ២០១៥។ RFA/Sek Bandith
សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ (ឆ្វេង) អ្នកម្នាង អ៊ុក ផល្លា (ស្ដាំ) ក្នុង​ពិធី​សមាជ​វិសាមញ្ញ ប្រកាស​ផ្ទេរ​ថ្វាយ​តួនាទី​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច នា​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះពេជ្រ នៅ​ថ្ងៃ​ទី ១៩ មករា ២០១៥។ RFA/Sek Bandith


មន្ត្រី​គណបក្ស​ហ៊្វុនស៊ីនប៉ិច លោក ញេប ប៊ុនជិន ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃទី​១៤ មីនា ថា សុខភាព​របស់​ទ្រង់​រណឫទ្ធិ ប្រធាន គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​លក្ខណៈ​ល្អ ប្រសើរ​ហើយ។

ទ្រង់​រណឫទ្ធិ​ដែល​កំពុង​គង់​នៅ​កម្ពុជា មាន​គំរោង​នឹង​ចេញទៅ​ប្រទេស​បារាំង ដើម្បី​ត្រួតពិនិត្យ​សុខភាព​បន្ថែម។

លោក​និយាយថា​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដាក់​គម្រោង​ចូល​សួរ​ព្រះរាជសុខភាព​របស់​ទ្រង់​នៅពេល​ខាងមុខ។ «»

ទ្រង់ នរោត្តម រណប្ញទ្ធិ បាន​យាង​មកដល់​ប្រទេស​កម្ពុជា​វិញ បន្ទាប់ពី​សម្រាក​ព្យាបាល​ជំងឺ​នៅក្នុង​ប្រទេស​ថៃ អស់​រយៈពេល​ជាច្រើន​ខែ បន្ទាប់ពី​ព្រៈ​អង្គ និង​អ្នកម្នាង អ៊ុក ផល្លា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃទី​១៧ មិថុនា ឆ្នាំ​២០១៧។ អ្នក​ម្នាង អ៊ុក ផល្លា បានទទួល​មរណភាព ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ពេល​កំពុង​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment