របប​ក្រុង​ភ្នំពេញ​អំពាវនាវ​រក​វិនិយោគិន​កូរ៉េ​បន្ថែម ខណៈ​ប្រឈម​បាត់បង់ ​EBA

ដោយ មួង ណារ៉េត
2019-03-15
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ជំនួប​រវាង​មេដឹកនាំ​កូរ៉េ​ខាងត្បូង ដឺកនាំ​ដោយ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​ មូន ជេអ៊ីន (Moon Jae-In) និង​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី១៥ ខែ​មីនា ឆ្នាំ​២០១៩។ Photo courtesy of Hun Sen Facebook Page
ជំនួប​រវាង​មេដឹកនាំ​កូរ៉េ​ខាងត្បូង ដឺកនាំ​ដោយ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​ មូន ជេអ៊ីន (Moon Jae-In) និង​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី១៥ ខែ​មីនា ឆ្នាំ​២០១៩។ Photo courtesy of Hun Sen Facebook Page


មេដឹកនាំ​របប​ក្រុងភ្នំពេញ​ អំពាវនាវ​ឱ្យ​ឯកជន និង​អ្នក​វិនិយោគ​កូរ៉េ​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត។ ការ​អំពាវនាវ​ដូចនេះ​ ស្រប​ពេល​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​ មូន ជេអ៊ីន (Moon Jae-In) កំពុង​បំពេញ​ទស្សនៈ​កិច្ច​នៅ​កម្ពុជា។

លោក ហ៊ុន សែន​ ថ្លែង​អះអាង​ថា​ ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ តាមរយៈ​ការ​វិនិយោគ​នានា​។លោក​ឱ្យ​ដឹង​ទៀត​ថា​ ប្រទេស​ទាំងពីរ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​បន្ថែម​ទៀត​ ដោយ​បើក​ទីផ្សារ​ផលិតផល​កម្ពុជា​ជាពិសេស​ទីផ្សារ​កសិកម្ម៖ «យើង​បាន​គូស​បញ្ជាក់​ពី​សារសំខាន់​នៃ​ការ​កែ​លម្អ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា ដែល​ធានា​ជោគជ័យ​នូវ​ក្នុង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម និង​ធ្វើ​ប្រព្រឹត្តិកម្ម​គ្រប់​វិស័យ ដើម្បី​នាំផល​ប្រយោជន៍​ដល់​ប្រទេស​ទាំងពីរ»

លោក ហ៊ុន សែន​ ថ្លែង​ដូច្នេះ​ ក្នុង​ពេល​ដែល​របប​លោក​ និង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ធ្វើពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ និង​ឯកសារ​សំ​ខាន់​ៗចំនួន៥​ នៅ​ព្រឹក​ថ្ងៃទី១៥ ខែ​មីនា នេះ។ កិច្ច​ព្រមព្រៀង​រួមមាន​៖ កិច្ច​សម្របសម្រួល​ក្របខ័ណ្ឌ​ ស្ដីពី​ការ​ផ្ដល់​ឥណទាន​សម្បទាន​ នៃ​មូលនិធិ​សហប្រតិបត្តិ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ២០១៩​២០២៣​ កិច្ច​ព្រមព្រៀង​ឥណទាន​សម្បទាន​ សម្រាប់​គម្រោង​បង្កើត​មន្ទីរពេទ្យ សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា​កូរ៉េ​ ស្ដីពី​គម្រោង​ផ្គត់ផ្គង់​ថាមពល​ សម្រាប់​ប្រព័ន្ធ​បណ្ដាញ​អគ្គិសនី​ខ្នាត​តូច​បំផុត និង​ស្ថានីយ​សាក​អាគុយ​នៅ​កម្ពុជា អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ រវាង​ទីភ្នាក់ងារ​ជំរុញ​វិនិយោគ​ពាណិជ្ជកម្ម​កូរ៉េ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ សម្រួល​ការ​វិនិយោគ​ពី​កូរ៉េ និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ រវាង​រាជបណ្ឌិត​សភា​កម្ពុជា​ និង​ក្រុមប្រឹក្សា​ស្រាវជ្រាវ​ជាតិ​សម្រាប់​សេដ្ឋកិច្ច​មនុស្ស​សាស្ត្រ​ និង​សង្គមសាស្ត្រ​នៃ​សាធារណរដ្ឋ​កូរ៉េ។

ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង​លោក​ មូន ជេអ៊ីន បាន​ថ្លែង​ដែរ​ថា​ ក្រុមហ៊ុន​ជាច្រើន​ទៀត​របស់​កូរ៉េ​ខាងត្បូង​ នឹង​មក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រទេស​ទាំងពីរ​។ លោក​រំពឹង​ថា​ប្រទេស​កូរ៉េ​រីករាយ​ចែករំលែក​បទពិសោធន៍​ និង​ចំណេះដឹង​ដល់​កម្ពុជា៖ «រដ្ឋាភិបាល​ខ្ញុំ​(កូរ៉េ​ខាងត្បូង​)បានសម្រេច​ពន្លឿន​ការ​វិនិយោគ​បន្ថែម​ទៀត»

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​ មូន ជេអ៊ីន ធ្វើដំណើរ​មក​កម្ពុជា​នៅ​រសៀល​ថ្ងៃទី១៤ ខែ​មីនា​ ឆ្នាំ២០១៩​ ក្នុង​ដំណើរ​ទស្សនកិច្ច​ជាលើកដំបូង​រយៈពេល៣ថ្ងៃ​ តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​ ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង​កញ្ញា​ លី ស្រីសស់ យល់ថា​ នេះ​ជា​ឱកាស​ល្អ​ ដែល​រដ្ឋាភិបាល​ លោក​ ហ៊ុន សែន​ អាច​ពង្រីក​ទំនាក់​ទង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​កូរ៉េ​ខាងត្បូង​ ក្នុង​ពេល​ដែល​កម្ពុជា​ កំពុង​ប្រឈម​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ពី​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​។ កញ្ញា​បន្ត​ថា​ ដើម្បី​បង្កើត​ទំនុក​ចិត្ត​ដល់​អ្នក​វិនិយោគ​កូរ៉េ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ត្រូវ​លុបបំបាត់​អំពើពុករលួយ​ និង​បែប​ផែន​រដ្ឋបាល​ស្មុគស្មាញ​ ដែល​កន្លង​មក​បាន​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​មានការ​ថ្នាំងថ្នាក់​ចិត្ត៖ «ប្រព័ន្ធ​រដ្ឋបាល​ជាពិសេស​ដំណើរ​នីតិវិធី​នៃ​ការ​ធ្វើការ​វិនិយោគ​ជាមួយ​វិនិយោគទុន​បរទេស»

ការ​វិនិយោគ​របស់​កូរ៉េ​ខាងត្បូង​នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ១៩៩៤ ដល់​ឆ្នាំ២០១៨​ មាន​ជាង ២០០​គម្រោង ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ចំនួន​ ៤,៥៦ពាន់​លាន​ដុល្លារ។ ការ​រកស៊ី​របស់​កូរ៉េ​មួយ​ចំនួន គឺ​បើក​រោងចក្រ​កាត់ដេរ​នាំចេញ​ទៅ​លក់​នៅ​ទីផ្សារ​សហភាព​អឺរ៉ុប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "របប​ក្រុង​ភ្នំពេញ​អំពាវនាវ​រក​វិនិយោគិន​កូរ៉េ​បន្ថែម ខណៈ​ប្រឈម​បាត់បង់ ​EBA"

  1. Sam says:

    Mr. Moon is very gladly to deal with Hun Sen than to deal with his own family’s neighbor to the North, who makes him sleepless/restless in some night.

  2. so socheath says:

    Send to facebook
    ឱ ! មាត់យាយហួរ
    …….
    យាយហួរខ្ញុំ (មួរ សុខហួរ ) ប៉ុន្មានថ្ងៃនេះ
    មាត់គាត់ដូចបៀមដុំអាចម៌យ៉ាងម៉េចទេ គឹហានិយាយមក
    ស្អុយរហ៊ុំតែម្តង ។
    មាត់គាត់ស្អុយព្រោះថាថវិកា សម្រាប់កសាងទូរទស្សន៍
    ព្រះអាទឹត្យ ហើយបែជាឃើញតែទូរទស្សន៍ព្រះច័ន្ទនោះ
    គឺគាត់ថាបានដម្កល់ទុកនៅធនាគារមួយ ។
    មានមនុស្សជាច្រើន អាចជាអតីតសមាជិកសមាជិកាអតីត
    បក្សសង្គ្រោះជាតិ បានចោទសួរយាយហួរថា តើទុកនៅ
    ធនាគារណាមួយ? ឈ្មោះអ្វី នៅទីណា ប្រទេសណា ?
    ចម្លើយគឺស្ញេញ ! សូន្យទទេឈឹងតែម្តង ។
    ការពិតទៅថវិកា កសាងទូរទស្សន៍ព្រះអាទឹត្យ វាបែរជាឃើញ
    តែទូរទស្សន៍ព្រះច័ន្ទនេះ ត្រូវបានចាយខ្ទេចម៉ត់ដូចអាចម៌ភេ
    ហើយ ។ វាគ្រាន់តែយាយហួរ ដែលស្មានថាមាត់ខ្លួនឯង
    ក្រអូបមកព្រុសយកអឿ លាក់បាំងការពឹតដើម្បីបញ្ជៀស
    ការសង្ស័យនិងកំហឹង លើហេតុផលនៃការបាត់ដំណឹង
    ថវិកាសម្រាប់កសាងទូរទស្សន៍ព្រះអាទឹត្យនេះតែប៉ុណ្ណោះ។
    ឥឡូវនេះហេតុផលសម្រាប់ក្រអូបមាត់ស្អុយ ដូចបៀមដុំ
    អាចម៌របស់យាយហួរបានបង្ហាញនូវក្រឡាសារពិតហើយ។
    វាគ្មានឡើយថវិកាដម្កល់ គឹវាមានតែសំនៀងដ៏ស្អុយគគ្រុក
    តាមខ្សែវាយោតែប៉ុណ្ណោះ ហើយដែលវាមិនខុសអីពីមូលនិធិ
    ៣០ម៉ឺនដុល្លារ ជាមួយនិងការផ្តូរ ជាមួយការវិលត្រឡប់វិញ
    របស់លោកប៉ាធាន សម រង្ស៊ីនោះទេ ។
    ជាមួយលោកប៉ាធានខ្ញុំ កុំឆ្ងល់ ភូតឲ្យតែបានលុយក្តាប់ជាប់
    ច្បាស់ជាអាឡេប្រុច អញ្ចឹងហ្ម៎ង ! ។
    គាត់ថា វាមិនដែលអាណាភ្លើកាន់លុយទាំងក្តាប់ ហើយ
    មកដេកច្រាសបាយគុកទេវ៉ើយ ! កុំភ្លើពេក ៕

Leave a Reply

Submit Comment