សង្គម​ស៊ីវិល ជំរុញ​ឲ្យ​អភិបាល​រង​ខេត្ត​ព្រះសីហនុ​ថ្មី ខិតខំ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​ដោយ​យុត្តិធម៌ និង​តម្លាភាព

ដោយ មាន ឫទ្ធិ
2019-03-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កងយោធាខេត្តព្រះសីហនុ យារកាំភ្លើងវាយអ្នកតវ៉ារឿងដី ដែលជាប់ចំណងស្លាបសេកទៅក្រោយ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។ រូបថត៖ ហ្វេសប៊ុក Chhun Vean Khmer
កងយោធាខេត្តព្រះសីហនុ យារកាំភ្លើងវាយអ្នកតវ៉ារឿងដី ដែលជាប់ចំណងស្លាបសេកទៅក្រោយ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។ រូបថត៖ ហ្វេសប៊ុក Chhun Vean Khmer


សង្គម​ស៊ីវិល ស្នើសុំ​អភិបាល​រង​ខេត្ត​ព្រះសីហនុ​ថ្មី​ទាំង​ពីរ​រូប​ដែល​ទើប ត្រូវ​បាន​អនុក្រឹត្យ តែង​តាំង​ជំនួស​អភិបាល​រង​ខេត្ត​ចាស់​ពីរ​រូប ដែល​ដក​ហូត​ដំណែង​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​នោះ ខិតខំ​ដោះ​ស្រាយ​បញ្ហា​ដោយ​ប្រុង ប្រយ័ត្ន មាន​យុត្តិធម៌ និង​តម្លាភាព​ត្រឹមត្រូវ។

មន្ត្រី​សម្របសម្រួល​សមាគម អាដហុក ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី លើក​ឡើង​ថា នៅ​ពេល​ខេត្ត​ព្រះសីហនុ មាន​ការ​អភិវឌ្ឍន៍​ខ្លាំង​នោះ គឺ​មាន​បញ្ហា​ជា​ច្រើន​បាន​កើត​ឡើង​ដែរ ដូច​ជា បញ្ហា​ទំនាស់​ដីធ្លី បញ្ហា​ចាក់​ដី លុប​ឆ្នេរ បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់ និង​បញ្ហា​គ្រប់គ្រង​សំរាម​ជា​ដើម។ អ្នកស្រី​សង្ឃឹម​ថា អភិបាល​រង​ខេត្ត​ព្រះសីហនុ​ថ្មី​នេះ នឹង​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា ដែល​កំពុង​កើត​ឡើង​ដោយ​ប្រសិទ្ធភាព និង​ប្រកប​ដោយ យុត្តិធម៌៖ «»

ការ​ស្នើសុំ​នេះ បន្ទាប់​ពី​របប​ក្រុង​ភ្នំពេញ បាន​ចេញ​អនុក្រឹត្យ​ផ្ទេរ​ភារកិច្ច​អភិបាល​រង​ខេត្ត​ឧត្តរមានជ័យ លោក លៀម សុដា និង​តែងតាំង​មន្ត្រី​ក្របខ័ណ្ឌ​គ្រប់គ្រង​រដ្ឋបាល​ក្រសួង​ពាណិជ្ជកម្ម លោក ម៉ាង ស៊ីណេត ឲ្យ​កាន់​មុខ​តំណែង​ជា​អភិបាល​រង​ខេត្ត​ព្រះសីហនុ ជំនួស​លោក ស្រ៊ុន ស្រ៊ន់ និង​លោក ផៃ ប៊ុនវណ្ណៈ ដែល​ត្រូវ​បាន​ដក​តំណែង​ដោយសារ​ពាក់ព័ន្ធ​វិវាទ​ដីធ្លី។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា ពិធី តែងតាំង​ផ្លូវ​ការ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៨ ខែ​មីនា៖ «»

កាល​ពី​ថ្ងៃ​ទី១ ខែ​មីនា​ លោក ហ៊ុន សែន បាន​សម្រេច​ដក​ហូត​ដំណែង លោក ស៊្រុន ស្រ៊ន់ និង​លោក ផៃ ប៊ុនវណ្ណៈ ពី​តួនាទី​អភិបាល​រង​ខេត្ត​ព្រះសីហនុ បន្ទាប់​ពី​ប្រើប្រាស់​កង​កម្លាំង​ចម្រុះ​បង្ក្រាប​ដ៏​ហិង្សា​លើ​អ្នក​តវ៉ា​ដីធ្លី នៅ​ស្រុក​ព្រៃនប់ បណ្ដាល​ឲ្យ​ពលរដ្ឋ​ម្នាក់​ត្រូវ​គ្រាប់​កាំភ្លើង​របួស​ធ្ងន់ និង​មួយ​ចំនួន​ទៀត​របួស​ស្រាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment