ចិនជួយកសាងទីបញ្ជាការដ្ឋានសន្តិសុខឲ្យកម្ពុជា


|
https://www.vodhotnews.com

អគ្គនាយកដ្ឋានរង នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃក្រសួងសន្តិសុខសាធារណៈចិន លោក DUAN DAQI និង លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា។ អ្នកទាំងពីរជួបគ្នាកាលពីថ្ងៃទី១៤ខែមីនាឆ្នាំ២០១៩ នៅកម្ពុជា (រូបពីនគរបាលជាតិ)

ចិនជួយបង្កើតទីបញ្ជាការដ្ឋានសន្តិសុខសម្រាប់អគ្គស្នងការនគរបាលជាតិ ដែលកំណត់ចាប់ផ្ដើមនៅឆ្នាំ២០១៩នេះ ។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន ប្រាប់វីអូឌីឲ្យដឹងថា ចិនជួយកសាងទីបញ្ជាការដ្ឋានសន្តិសុខនេះវាមិនជា​ស្ថាប័ន ឬអគ្គនាយដ្ឋានអ្វីនោះទេ​ វាគ្រាន់តែ ​ជាទីកន្លែងដែលសបញ្ជាសម្រាប់ដឹកនាំការងាសន្តិសុខសណ្ដាប់ធ្នាប់របស់អគ្គស្នងការនគរបាលជាតិទូទាំងប្រទេស​ ។

លោកបានមានប្រសាសន៍ថា « ទីបញ្ជាការសន្តិសុខបានន័យថាជាមជ្ឈមណ្ឌលប្រចាំបញ្ជាមួយ ដើម្បីដឹកនាំបញ្ជារបស់អគ្គស្នងការនគរបាលជាតិ »។  

យោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា អគ្គស្នងការនគរបាលជាតិកម្ពុជា លោក​ នេត សាវឿន ទទួលជួបធ្វើការងារជាមួយអគ្គនាយកដ្ឋានរង នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃក្រសួងសន្តិសុខសាធារណៈចិន លោក DUAN DAQI ។ ភាគគីទាំងពីរបានឯកភាពគ្នានូវកិច្ចសហការសម្ព័ន្ធមេត្រីភាពរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ូ បន្តចែករំលែកបទពិសោធន៍ លើកកម្ពស់សមត្ថភាពមន្រ្តីអនុវត្តច្បាប់នឹងជំរុញកសាងទីបញ្ជាការដ្ឋានសន្តិសុខសម្រាប់អគ្គស្នងការនគរបាលជាតិ ។

ប្រភពដដែលឲ្យដឹងបន្ថែមទៀតថាភាគីចិនក៏បានសន្យាផ្ដល់ជូនដល់អគ្គស្នងការនគរបាលជាតិនៅឆ្នាំ២០១៩នេះ នូវបន្ទប់ពិសោធន៍ DNA ការងារប្រឆាំងបទល្មើសបច្ចេកវិទ្យា និងឧបករណ៍ផ្ដិតស្នាមខ្ចៅដៃនៅកន្លែងកើតហេតុជាដើម ។ 


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment