លោក ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋ ទិញម៉ាស៊ីនភ្លើងប្រើបណ្តោះអាសន្ន​


|
https://www.vodhotnews.com

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅវិមានសន្តិភាពនៅថ្ងៃទី១៥ខែមីនា ឆ្នាំ២០១៩ (រូបពីហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋទិញ និងបញ្ចេញម៉ាស៊ីនភ្លើងប្រើប្រាស់បណ្តោះអាសន្ន ក្នុងស្ថានភាពដែលកម្ពុជាកំពុងតែខ្វះខាតអគ្គិសនីប្រើប្រាស់។​

នៅក្នុងពិធីបុណ្យទន្លេនៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ដោយសារទន្លេ និងបឹងមួយចំនួន​ខ្វះទឹកនាំឲ្យការផលិតវារីអគ្គិសនីប្រើប្រាស់មិនគ្រប់គ្រាន់។​ ក្នុងស្ថានភាពនេះលោកអំពាវនាវឲ្យពលរដ្ឋដែលមានម៉ាស៊ីនភ្លើងបញ្ចេញមកប្រើប្រាស់ និងអ្នកមិនទាន់មានទិញបណ្តោះអាសន្ន។​

លោក ហ៊ុន សែន៖«ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស និងអាជីវករ សូមមេត្តាយោគយល់ ហើយបញ្ចេញនូវម៉ាស៊ីនភ្លើងឬទិញនូវម៉ាស៊ីនភ្លើងដាក់ដើម្បីប្រើប្រាស់បន្ត។ យើងនឹងខិតខំដោះស្រាយបញ្ហានេះបន្តទៀត តែធម្មជាតិមិនយោគយល់ដល់យើងទេ នេះជាអ្វីដែលខ្ញុំចង់បញ្ជាក់ ចង់បញ្ជាក់។​»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ពេលនេះ រដ្ឋាភិបាលកំពុងតែរង់ចាំកប៉ាល់ដឹកម៉ាស៊ីនភ្លើងពីប្រទេសតួកគីដើម្បីផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា ក្នុងអំឡុងពេលនៃការខ្វះខាតអគ្គិសនីនេះ។​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment