អ្នកវិភាគ​ថា លោក ស ខេង កំពុង​បំបាក់មុខ​លោក ហ៊ុន សែន រឿង​ដឹកនាំ​ប្រទេស

ដោយ ថន ថារ៉ូ
2019-03-16
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ពី​ស្ដាំ​ជួរ​មុខ) លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​មន្ត្រី​អ្នក​មុខ​អ្នក​ការ មក​គោរព​វិញ្ញាណក្ខន្ធ​លោក សុខ អាន នៅ​​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA
(ពី​ស្ដាំ​ជួរ​មុខ) លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​មន្ត្រី​អ្នក​មុខ​អ្នក​ការ មក​គោរព​វិញ្ញាណក្ខន្ធ​លោក សុខ អាន នៅ​​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA


មន្ត្រី​ជាន់ខ្ពស់​លំដាប់​ទី​ពីរ​នៃ​របប​ក្រុងភ្នំពេញ ព្រមាន​ថា កម្ពុជា​មិន​អាច​លម្អៀង​ទៅ​រក​ប្រទេស​ណាមួយ​បានទេ ព្រោះ​អាច​ធ្វើ​ឱ្យ​ប្រទេស​ផុងខ្លួន​ចូល​ក្នុង​វិបត្តិ​សង្គ្រាម។ អ្នកវិភាគ​នយោបាយ​យល់​ថា នេះ​ជា​សារ​ដែល​បំបាក់មុខ​លោក ហ៊ុន សែន ព្រោះ​កន្លងមក​មេដឹកនាំ​រូប​នេះ​ធ្លាប់​បាន​ប្រកាស​ថា លោក​ដឹកនាំ​ប្រទេស​លម្អៀង​ទៅ​រក​មហាអំណាច​ចិន។

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ប្រកាស​ថា កម្ពុជា​នៅតែ​រក្សា​អព្យាក្រឹត្យ​ភាព​របស់​ខ្លួន ជាមួយ​គ្រប់​ប្រទេស​ទាំងអស់ ជាពិសេស​រវាង​មហាអំណាច​ចិន និង​អាមេរិក ពីព្រោះ​ប្រវត្តិសាស្ត្រ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា បើ​កម្ពុជា​លម្អៀង​ទៅ​រក​ភាគី​ណាមួយ ប្រាសចាក​ពី​អព្យាក្រឹត្យភាព​នោះ កម្ពុជា​នឹង​ធ្លាក់​ក្នុង​វិបត្តិ និង​សង្គ្រាម។ លោក​ថ្លែង​បែបនេះ​នៅ​ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​របស់​រដ្ឋបាល​ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី​១៤ មីនា កន្លង​ទៅ។

មន្ត្រី​កំពូល​ផ្នែក​សន្តិសុខ​ជាតិ​រូប​នេះ អះអាង​ទៀត​ថា លោក​តែងតែ​ប្រាប់​ទៅ​ប្រទេស​ជា​មិត្ត​នានា​ថា កម្ពុជា​នឹង​មិន​ដើរ​ចេញពី​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ​ជា​ដាច់ខាត ព្រោះ​កម្ពុជា​ធ្លាប់​មាន​បទពិសោធន៍​ឆ្អែតឆ្អន់​ហើយ​កាល​ពី​អតីតកាល ដែល​ដើរ​ផ្ទុយ​ពី​គោលការណ៍​នេះ។

នេះ​ជា​សារ​ដ៏​កម្រ​បំផុត​ដែល​លោក ស ខេង ថ្លែង​ជា​សាធារណៈ ដែល​មាន​លក្ខណៈ​ផ្ទុយគ្នា​ទៅ​នឹង​សហការី​របស់​លោក គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ប្រធាន​គណបក្ស​កាន់អំណាច និង​ជា​មេដឹកនាំ​កាន់អំណាច​យូរ​ជាងគេ​ក្នុង​តំបន់​អាស៊ី លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ក្តែងៗ​ថា លោក​ដឹកនាំ​ប្រទេស​លម្អៀង​ទៅ​រក​ប្រទេស​ចិន ព្រោះ​លោក​ងាយស្រួល​ធ្វើការ​ជាមួយ​មហាអំណាច​កុម្មុយនិស្ត​មួយ​នេះ។ លោក​ថែមទាំង​បាន​ចោទប្រកាន់​ក្រុម​ប្រទេស​លោក​ខាង​លិច​ទៀត​ថា ព្យាយាម​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា ក្រោម​លេស​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ៖ «វា​សុទ្ធតែ​ថា កម្ពុជា​ដឹកនាំ​ប្រទេស​ទៅ​ជិត​ចិន ចុះបើ​ចិន​គេ​ស្រួល​ជាមួយ​ខ្ញុំ មិន​ឱ្យ​ទៅ​ជិត​ជាមួយគ្នា​យ៉ាងម៉េច?»

អ្នកវិភាគ​នយោបាយ លោក គឹម សុខ មើល​ឃើញ​ថា លោក ស ខេង កំពុង​ដើរតួ​ជា​អ្នក​សម្របសម្រួល និង​ស្ដារ​ស្ថានការណ៍​នយោបាយ​ស្រុកទេស​ឡើងវិញ ដែល​បាន​អាប់អួ​ដោយសារតែ​កណ្ដាប់​ដៃ​ដែក​របស់​លោក ហ៊ុន សែន។ លោក​បន្ត​ថា សារ​របស់​លោក ស ខេង អំពី​រឿង​ការ​គ្រប់គ្រង​ប្រទេស​នេះ គឺជា​ការ​បំបាក់មុខ​លោក ហ៊ុន សែន ហើយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រូប​នេះ ទំនងជា​ទទួល​បាន​ការ​គាំទ្រ​ពី​មន្ត្រី​ទាំង​ក្នុង​ជួរ​រដ្ឋាភិបាល និង​ក្នុង​ជួរ​បក្ស ឱ្យ​ថ្លែង​សារ​ដែល​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត​របស់​ខ្លួន​ចំពោះ​របៀប​ដឹកនាំ​របស់​លោក ហ៊ុន សែន៖ «បើ​យើង​និយាយ​ឱ្យ​ចំ គឺ​ផ្ទៃក្នុង​ភាគច្រើន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលយក​នយោបាយ​របស់​លោក ហ៊ុន សែន មិន​បាន ជា​អ្នក​បំបាក់មុខ​លោក ហ៊ុន សែន គ្រាន់តែ​ប្រើ​មាត់​លោក ស ខេង និង​ឥទ្ធិពល​លោក ស ខេង ដែល​មាន​ក្នុង​ការ​ចេញមុខ»

ទោះជា​យ៉ាងណា អ្នកវិភាគ​រូប​នេះ​យល់ឃើញ​ថា វា​ក៏​ជា​រឿង​ដែល​អាច​ទៅ​រួច​ដែរ ដែល​ថា លោក ហ៊ុន សែន កំពុង​ដើរតួ​កាច រីឯ លោក ស ខេង កំពុង​ដើរតួ​ស្លូត ដើម្បី​រំងាប់​អារម្មណ៍​របស់​សហគមន៍​ជាតិ និង​អន្តរជាតិ ដែល​ខឹង​សម្បារ និង​ខកចិត្ត​ចំពោះ​ទង្វើ​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា៖ «ដោយ​ដឹង​ថា យុទ្ធសាស្ត្រ​នយោបាយ​លោក ហ៊ុន សែន ជួប​បរាជ័យ​ជា​រួម ដូច្នេះ​មានតែ​យុទ្ធវិធី​ដែល​ត្រូវ​ប្រើ​លោក ស ខេង ដើម្បី​សម្រួល​ផ្លូវ​។ បើ​មិន​សម្រួល​ផ្លូវ​ទេ វា​អាច​ជួប​អន្តរាយ​ធំ​។ នឹង​មានការ​សង្កត់​ពី​អន្តរជាតិ​ផង ប្រជាពលរដ្ឋ​មិន​ទទួលស្គាល់​ក៏​នៅតែ​មិន​ទទួលស្គាល់ ហើយ​រឿង​នេះ​នឹង​ធ្វើ​ឱ្យ​មាន​ចំណែក​នៃ​ការ​ផ្ទុះ​ផ្ទៃក្នុង​ពិបាក​ទប់»

អ្នកវិភាគ​រូប​នេះ​បន្ថែម​ថា របប​ក្រុងភ្នំពេញ​បាន​សម្លាប់​គោលការណ៍​គ្រឹះ​នៃ​ប្រជាធិបតេយ្យ​រួច​អស់​ទៅ​ហើយ ហើយ​របប​នេះ​ក៏បាន​អនុវត្ត​ចំណាត់ការ​ជាច្រើន ដែល​រំលោភបំពាន​រដ្ឋធម្មនុញ្ញ​ផង​ដែរ ដូច្នេះ​រឿង​ចាំបាច់​បំផុត​ដែល​មេដឹកនាំ​គ្រាក់ៗ​នៃ​របប​នេះ​ត្រូវ​ធ្វើ គឺ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ ដើម្បី​លុបលាង​ទោសកំហុស និង​ផ្គាប់ចិត្ត​ម្ចាស់​ឆ្នោត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "អ្នកវិភាគ​ថា លោក ស ខេង កំពុង​បំបាក់មុខ​លោក ហ៊ុន សែន រឿង​ដឹកនាំ​ប្រទេស"

  1. so chết says:

    If the vice minister sar kheng questions the foreign policy of hun sen, it is because hun sen is disqualified
    no opinion of hun sun trolls

  2. so socheath says:

    Send to facebook
    អតីតបក្សប្រឆាំងដែលងាប់តៃហោង ចេញសេចក្តីថ្លែងការណ៍ ឲ្យរួបរួមគ្នា ?
    ………
    អតីតគណបក្សសង្គ្រោះជាតិ ដែលងាប់តៃហោង ដោយសារប្រព្រឹត្តនយោបាយក្បត់ជាតិ
    បានចេញចេញចក្តីថ្លែងការណ៍ ផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ដោយស្នើឲ្យគ្រប់និន្នាការ នយោបាយ ទោះបីជាមកពី គណបក្សនយោបាយ ណាក៏ដោយ ត្រូវរួបរួម ដើម្បីរំដោះ
    ប្រទេសជាតិ ( រំដោះ ? )។
    យោងតាមសេចក្តីថ្លែងការណ៍ របស់អតីតគណបក្សសង្គ្រោះជាតិ ដែលធ្វើចេញមកពីក្រៅប្រទេស បានលើកឡើងថា “យើងត្រូវតែឈរជាមួយ ប្រជារាស្ត្រខ្មែរ ដែលជាម្ចាស់ទឹក ម្ចាស់ដីតែមួយគត់ ។ យើងទាំងអស់គ្នា ត្រូវតែរួមគ្នា ដើម្បីដណ្តើមយក ប្រទេសកម្ពុជា ( ? ? ? )មកប្រគល់សង
    ប្រជារាស្ត្រខ្មែរវិញ” ។
    វាពិតជាគួរអស់សំណើចខ្លាំងណាស់ ដែលបក្សមួយត្រូវដួលរលើងងាប់តៃហោងដល់ឬសគល់
    តែបែរជាងើបពីផ្នូរមកស្រែកអំពាវនាវបែបនេះ ដែលភាសានេះ បក្សនេះធ្លាប់បានប្រើប្រាស់
    ជាវោហាស័ព្ទតាំងតែមិនទាន់ដាច់ខ្យល់ងាប់ម្លេះ ។ តែសួរថា បក្សសង្គ្រោះផេះនេះ ដែលបាន
    ទទួលផលល្អពីវោហាស័ព្ទនេះទេ ! ។ លទ្ធផលគឺទេ សូន្យតាផ្លាក ។ ព្រោះថាប្រជាជនកម្ពុជា
    ដែលធ្លាប់ហែលឆ្លងកាត់សង្គ្រាមវិនាសកម្ម និងអំពើប្រល័យពូជសាសន៍របស់របបប៉ុលពត
    កម្ពុជាប្រជាធិបតេយ្យ មិនយកចិត្តទុកដាក់ឡើយជាមួយពាក្យសម្តី ភូតភរ បោកប្រាស ញុះញង់
    អុចអាល លាបពណ៍ជាតិ ពោរពេញដោយល្បិចកលដើម្បីបំផ្លាញជាតិខ្មែរ ពីសំណាក់ពួក
    ប្រតិកិយាដែលមានមហិច្ឆិតាស្រេកឃ្លានតែអំណាច ហើយបង្ករតែអសន្តិសុខដល់ជាតិនិង
    ប្រជាជន គឺបក្សសង្គ្រោះជាតិនេះឡើយ ។
    ដូច្នេះភាសារួបរួមនេះ វាគ្មានន័យអ្វីសម្រាប់ប្រជាជនកម្ពុជាទេ ។ ប្រជាជនកម្ពុជាស្គាល់យ៉ាង
    ច្បាស់នូវក្រយ៉ៅបោកប្រាស ពេញដោយការប្រព្រឹត្តនូវអំពើទុច្ចរឹតគ្រប់បែបយ៉ាងរបស់ពួក
    អតីតបក្សសង្គ្រោះជាតិនេះអស់ហើយ ។ ហើយដែលក្រយ៉ៅបោកប្រាស ពេញដោយការប្រព្រឹត្ត
    នូវអំពើទុច្ចរឹតគ្រប់បែបយ៉ាងរបស់ពួកអតីតបក្សសង្គ្រោះជាតិនេះ ដល់សង្គមជាតិនិង
    ប្រជាជនបានធ្វើឲ្យមាននូវគំនុំយ៉ាងជ្រាលជ្រៅចំពោះ បក្សតិរិច្ឆាន និងពួកជនតិរិច្ឆាន
    បំផ្លាញជាតិ ក្បត់ជាតិប៉ុន្មាននាក់ក្នុងបក្សនេះ យ៉ាងជ្រាលជ្រៅបំផុត ។
    ដូច្នេះចម្រៀងរួបរួមនេះ សូមខ្មោចអតីតបក្សសង្គ្រោះជាតិ ទុកច្រៀងបំពេរលួងចិត្តខ្លួនឯងចុះ។
    ព្រោះថាវាមិនចុះសម្រុងនិងទិដ្ឋភាពជាក់ស្តែង ដែលកើតមានក្នុងសង្គមជាតិសព្វថ្ងៃនេះទេ ៕