នាយករដ្ឋមន្ត្រីណែនាំឲ្យមន្ត្រីថែរក្សាធនធានធម្មជាតិ​ដើម្បីទាក់ទាញភ្ញៀវទេសចរ


|
https://www.vodhotnews.com

ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) ជាង៣ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។ រូបភាព៖ FN

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ណែនាំឲ្យមន្ត្រីពាក់ព័ន្ធពង្រឹងការពារធនធានធម្មជាតិ ដើម្បីអាចទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។​

ក្នុងពិធីបុណ្យទន្លេនៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីឲ្យទប់ស្កាតការបូបខ្សាច់ ការកាប់បំផ្លាញព្រៃឈើ និងការចោលកាកសំណល់ចូលក្នុងទន្លេជាដើម។​ លោកបន្តថាការថែរក្សាបរិស្ថាន និងធនធានធម្មជាតិបានល្អអាចទាក់ទាញភ្ញៀវទេសចរ។​

លោក ហ៊ុន សែន៖« ទេសចរដែលមកពីប្រទេសក្រៅចូលចិត្តណាស់នៅក្នុងការទៅលេងកំសាន្តជាមួយនិងព្រៃព្រឹក្សាមើលបក្សាបក្សីនៅក្នុងប្រទេសរបស់យើង។​ មិនមែនតែភ្ញៀវទេសចរបរទេស៦លាន២សែននាក់ត្រូវការទេ ក៏ប៉ុន្តែសូម្បីតែភ្ញៀវទេសចរនៅក្នុងប្រទេសរបស់យើងជាង១១លាននាក់ក្នុងឆ្នាំកន្លងទៅក៏មានតម្រូវការក្នុងការទៅទស្សនាកន្លែងដែលមានព្រៃព្រឹក្សា បក្សាបក្សី ឬកន្លែងដែលមានត្រីនៅទីនោះ។​»

ក្នុងឱកាសនោះដើម្បីទាក់ទាញភ្ញៀវទេសចរ លោកនាយករដ្ឋមន្ត្រីក៏បានរំឭកឲ្យអាជីវករទាំងអស់ពង្រឹងជំនាញ ហើយកុំយកថ្លៃសេវាឬ ទំនិញរបស់ខ្លួនពីភ្ញៀវទេសចរខ្ពស់ហួសហេតុពេក។​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

3 Responses to "នាយករដ្ឋមន្ត្រីណែនាំឲ្យមន្ត្រីថែរក្សាធនធានធម្មជាតិ​ដើម្បីទាក់ទាញភ្ញៀវទេសចរ"

  1. ពុទ្ធោ! ពុទ្ធោ! says:

    🤣😆😃😅🤣កុំភ្ញាក់ផ្អើលបងប្អូន!អ្នកថែរក្សាធម្មជាតិច្រើនណាស់ខ្លះជាប់គុគ!ខ្លះរត់ចោលស្រុក! ខ្លះត្រូវគេសម្លាប់!ខ្លះគេដេញចេញពីស្រុក!ដោយសាតែពួកគាត់ខិតខំការពាព្រៃឈើធម្មជាតិ ចុះហេតុអ្វីបានជាពេលនេះបង (សែន) ខ្ញុំទើបតែភ្ញាក់ខ្លួន នរណានៅជិតគាត់ ជួយៗមើលគាត់ផងក្រែងលោគាត់លេបថ្នាំខុសទេដឹង☠☠☠។

  2. so socheath says:

    Send to facebook
    អតីតបក្សប្រឆាំងដែលងាប់តៃហោង ចេញសេចក្តីថ្លែងការណ៍ ឲ្យរួបរួមគ្នា ?
    ………
    អតីតគណបក្សសង្គ្រោះជាតិ ដែលងាប់តៃហោង ដោយសារប្រព្រឹត្តនយោបាយក្បត់ជាតិ
    បានចេញចេញចក្តីថ្លែងការណ៍ ផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ដោយស្នើឲ្យគ្រប់និន្នាការ នយោបាយ ទោះបីជាមកពី គណបក្សនយោបាយ ណាក៏ដោយ ត្រូវរួបរួម ដើម្បីរំដោះ
    ប្រទេសជាតិ ( រំដោះ ? )។
    យោងតាមសេចក្តីថ្លែងការណ៍ របស់អតីតគណបក្សសង្គ្រោះជាតិ ដែលធ្វើចេញមកពីក្រៅប្រទេស បានលើកឡើងថា “យើងត្រូវតែឈរជាមួយ ប្រជារាស្ត្រខ្មែរ ដែលជាម្ចាស់ទឹក ម្ចាស់ដីតែមួយគត់ ។ យើងទាំងអស់គ្នា ត្រូវតែរួមគ្នា ដើម្បីដណ្តើមយក ប្រទេសកម្ពុជា ( ? ? ? )មកប្រគល់សង
    ប្រជារាស្ត្រខ្មែរវិញ” ។
    វាពិតជាគួរអស់សំណើចខ្លាំងណាស់ ដែលបក្សមួយត្រូវដួលរលើងងាប់តៃហោងដល់ឬសគល់
    តែបែរជាងើបពីផ្នូរមកស្រែកអំពាវនាវបែបនេះ ដែលភាសានេះ បក្សនេះធ្លាប់បានប្រើប្រាស់
    ជាវោហាស័ព្ទតាំងតែមិនទាន់ដាច់ខ្យល់ងាប់ម្លេះ ។ តែសួរថា បក្សសង្គ្រោះផេះនេះ ដែលបាន
    ទទួលផលល្អពីវោហាស័ព្ទនេះទេ ! ។ លទ្ធផលគឺទេ សូន្យតាផ្លាក ។ ព្រោះថាប្រជាជនកម្ពុជា
    ដែលធ្លាប់ហែលឆ្លងកាត់សង្គ្រាមវិនាសកម្ម និងអំពើប្រល័យពូជសាសន៍របស់របបប៉ុលពត
    កម្ពុជាប្រជាធិបតេយ្យ មិនយកចិត្តទុកដាក់ឡើយជាមួយពាក្យសម្តី ភូតភរ បោកប្រាស ញុះញង់
    អុចអាល លាបពណ៍ជាតិ ពោរពេញដោយល្បិចកលដើម្បីបំផ្លាញជាតិខ្មែរ ពីសំណាក់ពួក
    ប្រតិកិយាដែលមានមហិច្ឆិតាស្រេកឃ្លានតែអំណាច ហើយបង្ករតែអសន្តិសុខដល់ជាតិនិង
    ប្រជាជន គឺបក្សសង្គ្រោះជាតិនេះឡើយ ។
    ដូច្នេះភាសារួបរួមនេះ វាគ្មានន័យអ្វីសម្រាប់ប្រជាជនកម្ពុជាទេ ។ ប្រជាជនកម្ពុជាស្គាល់យ៉ាង
    ច្បាស់នូវក្រយ៉ៅបោកប្រាស ពេញដោយការប្រព្រឹត្តនូវអំពើទុច្ចរឹតគ្រប់បែបយ៉ាងរបស់ពួក
    អតីតបក្សសង្គ្រោះជាតិនេះអស់ហើយ ។ ហើយដែលក្រយ៉ៅបោកប្រាស ពេញដោយការប្រព្រឹត្ត
    នូវអំពើទុច្ចរឹតគ្រប់បែបយ៉ាងរបស់ពួកអតីតបក្សសង្គ្រោះជាតិនេះ ដល់សង្គមជាតិនិង
    ប្រជាជនបានធ្វើឲ្យមាននូវគំនុំយ៉ាងជ្រាលជ្រៅចំពោះ បក្សតិរិច្ឆាន និងពួកជនតិរិច្ឆាន
    បំផ្លាញជាតិ ក្បត់ជាតិប៉ុន្មាននាក់ក្នុងបក្សនេះ យ៉ាងជ្រាលជ្រៅបំផុត ។
    ដូច្នេះចម្រៀងរួបរួមនេះ សូមខ្មោចអតីតបក្សសង្គ្រោះជាតិ ទុកច្រៀងបំពេរលួងចិត្តខ្លួនឯងចុះ។
    ព្រោះថាវាមិនចុះសម្រុងនិងទិដ្ឋភាពជាក់ស្តែង ដែលកើតមានក្នុងសង្គមជាតិសព្វថ្ងៃនេះទេ ៕

  3. Anonymous says:

    yes indeed he must took wrong medicine . we knew HUN SEN only wanted to protected himself from being kick out from powers. we also can tell HUN SEN will do any kind of evil action again whit his former enemy CNRP and Cambodian that they willing to change him. we knew HUN SEN did not care about this nation or any kind of sovereignty as said. being a great leader we knew those person must be meet all kind of qualification. sorry it is too long for me to describe for this kind of qualification but I hop people should understand what the leader should be. I understood HUN SEN was not the leader of this sad nation instated he was an jungle war lord leading this poor nation as a dictator. we can see and hearing all action and word are undertake of all Cambodian . the revers of all those action and word have been granted by our educated Cambodian. we found out every thing was not true and we will showing the truth to all Cambodian in the near future .