លោក សម រង្ស៊ី ចោទ​​លោក ហ៊ុន សែន​ ថា​ យកកម្ពុជាធ្វើជាកម្មសទ្ធិផ្ដាច់មុខលក់ឲ្យបរទេស


|
https://www.vodhotnews.com

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

អតីតប្រធានគណបក្សប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេសលោក សម រង្ស៊ី បាន​ចោទ​​លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថា កំពុងក្ដោបក្ដាប់អំណាចជាលក្ខណៈគ្រួសារហើយយកប្រទេសកម្ពុជាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន លក់ទ្រព្យសម្បត្តិជាតិឲ្យទៅប្រទេស។

លោក សម រង្ស៊ី បាន​ចោទ​ប្រកាន់​បែប​នេះ​អំឡុង​ពេល​លោក​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ជាំមួយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិនៅ​ឯ​ទីក្រុង​ Lowellលើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​ នៅ​ថ្ងៃ​នេះ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំនេះលោក សម រង្ស៊ី ថ្លែងថា លោក ហ៊ុន សែន កំពុងដឹកនាំប្រទេសផ្ទុយពីការចង់បានរបស់ប្រជាពលរដ្ឋដោយបានរៀបចំកូនចៅរបស់ខ្លួនត្រៀមបន្ដវេនដឹកនាំជំនួសលោក ហ៊ុន សែន និងថា សូម្បីមន្ដ្រីក្នុងគណបក្សប្រជាជនកម្ពុជាក៏ជំទាស់នឹងការដឹកនាំបែបនេះ។

លោក សម រង្ស៊ី ថ្លែងបន្ដថា ដើម្បីរក្សាអំណាច លោក ហ៊ុន សែន បានយកប្រទេសកម្ពុជាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងបានពុះជ្រៀកប្រទេសជាដុំៗលក់ឲ្យបរទេស ជាពិសេសជំរុញឲ្យកម្ពុជាធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច ខណៈសហគមន៍អន្ដរជាតិព្រមានទណ្ឌកម្មមកលើកម្ពុជាជាបន្ដបន្ទាប់នោះ។

លោក សម រង្ស៊ី ថ្លែងថា៖ «គ្រួសារមួយដែលបំផ្លិចបំផ្លាញជាតិយកប្រទេសកម្ពុជាធ្វើដូចជាទ្រព្យសម្បត្តិរបស់ខ្លួនអត់គិតអំពីការឈឺចាប់របស់ប្រជារាស្ដ្រនាំប្រទេសជាតិយើងឆ្ពោះទៅមហន្ដរាយដោយសារតែទង្វើអាក្រក់របស់ជនផ្ដាច់ការនោះគ្រួសារនោះបានជាមានទណ្ឌកម្មអន្ដរជាតិ។ ទណ្ឌកម្មអន្ដរជាតិនេះពេលណាមកដល់ គឺច្បាស់ជាប៉ះពាល់ដល់ជីវភាប្រជារាស្រ្ដ»

លោក សម រង្ស៊ី ថ្លែង​បន្ត​ថា​៖ «ដោយសារក្រុមគ្រួសាររបស់បុគ្គលនោះដែលចាត់ទុកប្រទេសកម្ពុជាជាកម្មសិទ្ធិរបស់ខ្លួន ដែលរៀបចំឲ្យមានអ្នកតវេនបន្ដតំណែងក្ដោបក្ដាប់អំណាចជាលក្ខណៈគ្រួសារ»។

ក្រៅពីថ្លែងបែបនេះ លោក សម រង្ស៊ី ក៏អំពាវនាវជាថ្មីឲ្យកងកម្លាំងប្រដាប់អាវុធ អ្នកស្នេហាលទ្ធិប្រជាធិបតេយ្យ និងមន្ដ្រីក្នុងជួររដ្ឋាភិបាលក្រោកឈរឡើងប្រឆាំងរដ្ឋាភិបាល។

លោក សម រង្ស៊ី ក៏ប្រកាសជាថ្មីអំពីគម្រោងធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាក្នុងពេលឆាបៗខាងមុខនេះដើម្បីទម្លាក់លោក ហ៊ុន​ សែន ចេញពីអំណាច។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កំពុង​និរទេស​ខ្លួន​ឯង​នៅ​ឯ​បរទេសបន្ទាប់​ពី​ប្រឈម​មុខ​នឹង​បណ្ដឹង​ជាច្រើន​តាម​ផ្លូវ​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជាដែល​ប្ដឹង​ដោយ​មេដឹកនាំ​បក្ស​ប្រឆាំងក្នុង​នោះ​មាន​ទាំង​បណ្ដឹង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ។

រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានទទួលរងការថ្កោលទោសជាបន្ដបន្ទាប់ក្រោយកម្ពុជារៀបចំការបោះឆ្នោតមួយ ដែលគ្មានវត្តមានអតីតគណបក្សសង្គ្រោះជាតិកាលពីខែកក្កដាឆ្នាំមុន។ រដ្ឋាភិបាលមួយនេះក៏ត្រូវបានគេរិះគន់ថាកំពុងងាកទៅរកប្រទេសកុម្មុយនីស្ដចិន និងឆ្ពោះទៅរករបបផ្ដាច់ការ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "លោក សម រង្ស៊ី ចោទ​​លោក ហ៊ុន សែន​ ថា​ យកកម្ពុជាធ្វើជាកម្មសទ្ធិផ្ដាច់មុខលក់ឲ្យបរទេស"

  1. so socheath says:

    តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក សម រង្ស៉ី និងបក្ខពួក៧រូបទៀត ពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិថ្មី

    (ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ បានចេញដីកាមួយបង្គាប់ឱ្យសមត្ថកិច្ច តាមចាប់ខ្លួនលោក សម រង្ស៉ី និងបក្ខពួក៧នាក់ទៀត ដែលជាអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិថ្មីមួយ។ នេះបើតាមដីកាតុលាការដែលបណ្តាញព័ត៌មាន​​ Fresh News ទើបទទួលបាននៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។

    អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ទាំងនោះរួមមាន ១៖ លោក សម រង្ស៉ី ២៖ លោក អេង ឆៃអ៊ាង ៣៖ លោកស្រី មូរ សុខហួរ ៤៖ លោក អ៊ូ ច័ន្ទឫទ្ធិ ៥៖ លោក ហូ វ៉ាន់ ៦៖ លោក ឡុង រី ៧៖ លោក ម៉ែន សុថាវរិន្ទ្រ និង៨៖ លោក តុ វ៉ាន់ចាន់។

    អតីតមេក្រុមប្រឆាំងទាំងនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍»។

    ចំណាត់ការរបស់តុលាការ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី និងបក្ខពួក បានញុះញង់ឱ្យប្រជាពលរដ្ឋ និងទាហាន ងើបប្រឆាំងរាជរដ្ឋាភិបាល។

    នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ ឱ្យដឹងថា​ សកម្មភាពរបស់ លោក សម រង្ស៉ី និងបក្ខពួកមួយចំនួននោះ គឺជាអំពើក្បត់ជាតិ ដែលញុះញង់ដើម្បីបង្កភាពវឹកវរក្នុងសង្គម៕

  2. so socheath says:

    ឱ !លោកប៉ាធាន ដ៏មហិមា
    ………….
    ដូចជាស្ងប់ស្ងាត់ខុសសព្វមួយដង លោកប៉ាធានខ្ញុំ
    ថ្ងៃនេះ គាត់អង្គុយមើលហ្វេសប៊ុកយ៉ាងជក់ចិត្ត។
    គាត់អង្គុយសុខៗ មិនដឹងជាខ្យល់ចង្រៃស្អី ហក់មកធាក់គាត់
    ធ្វើឲ្យគាត់ស្ទុះក្រញ៉ាង ស្រែកគំហកចង្អុលមុខហ្វេសប៊ុក
    ស្លេវៗ ជាមួយសម្តីថា -អ្ហែងនិយាយភ្លើ អាពភ្លើ !
    -អ្ហែងភ្លើណាស់ អាភ្លើ !
    គាត់និយាយផង ចង្អុលផង បែបនេះជាច្រើនដង។ បើតាម
    អារម្មណ៍ខឹងរបស់គាត់ ហាក់បីដូចជាគាត់ចង់ទំពារទូរស័ព្ទ
    ដែលគាត់កំពុងមើលហ្វេសប៊ុកនេះ ឲ្យម៉ត់ដូចអាចម៌ភេ
    តែម្តង ។
    អេង ឆៃអ៊ាង អ្នកតាមស៊ីតាមផឹកជាមួយលោកប៉ាធាន កាល
    បើឃើញសភាវៈលោកប៉ាធានបែបនេះ បានស្ទុះវឹង រួចដើរត្រុនៗ
    ចូលមកក្បែរជាមួយសម្តីថា (សម្តេច ?) ប៉ាធាន តើមានរឿងអី!
    -វាឲ្យខ្ញុំទៅចូលគុក (សមរង្សីនិយាយ)
    -អ្នកណាឲ្យសម្តេចប៉ាធានទៅចូលគុក ? (អេងឆៃអ៊ាងបញ្ជាក់)
    -គឺវា ! (សមរង្ស៊ីនិយាយផង ចង្អុលទៅទូរស័ព្ទដែលខ្លួនកំពុងកាន់ផង)
    ឃើញបែបនេះ អេងឆៃអ៊ាង លួចសើច ដោយងាកមុខចេញ។
    អ៊ាងនិយាយថា
    -សម្តេចប៉ាធាន ទៅចាប់អារម្មណ៍ស្អីជាមួយសម្តី ពួកអាយើង
    បោកបានហ្នឹងនោះ! ។ ពួកអាអស់ហ្នឹង! ល្ងង់ដូចគោ ពួកវាមិនយល់សាច់ការស្អីទេ !
    -តែវាដេញខ្ញុំឲ្យចូលខ្លួនឲ្យហ៊ុនសែនចាប់ ។ វាថាអាហ្នឹង
    បានហៅថាតស៊ូ។ ចាប់ខ្លួនខ្ញុំដាក់គុក ណា! មិនមែនវា
    ជាប់គុកឯណា ។ រឿងអីថាតស៊ូនោះ ខ្ញុំមិនមែនកឹមសុខាទេ។
    យាយចាស់ខ្ញុំមិនឲ្យទៅទេ ហើយពួកនាងៗក៏មិនឲ្យខ្ញុំទៅដែរ ។
    រឿងថាទៅវិញហ្នឹង ខ្ញុំចេះតែថាកុំឲ្យសមាជិកវារលាយ
    លឿនពេកអីតើ ! ។ ដល់គេជឿ បានលុយចាយដែរហ្នឹង។
    តែអារឿងទៅ ទោះយកច្រវ៉ាក់មកទាក់ ក ក៏ខ្ញុំមិនទៅដែរ
    ចាំតែភ្លើដេកស៊ីបាយគុកអីតើ។
    ស្តាប់ចប់អ៊ាងនិយាយតប
    -សម្តេចប៉ាធាន កុំខ្វល់ ! កុំខឹង នាំបែករឿងខ្ចរខ្ចាយ ។ យើង
    គ្រាន់តែថា ទៅ ! ចាំទៅ ! បង្កើតចលនាតស៊ូ មាត់យើង អីតើ
    វាមានទៅទាក់ព្រៃឯណា ! ។ ការទន្ទេញពាក្យនេះ ទុកឲ្យខ្ញុំនិងយាយហួរ ។
    ឯសម្តេចប៉ាធានចាំតែបន្ទរតាមក្រោយទៅ នោះវាមិន
    ចំណេញទាំងសងខាង។ ធ្វើបែបនេះយើងបានលុយចាយ
    រហូត ។ សំខាន់យើងបង្កើតរឿងថ្មីៗ ឲ្យបានច្រើន ដើម្បី
    បង្វែងការចាប់អារម្មណ៍ លើរឿងវិលត្រឡប់ជាការស្រេច។
    -អើ ! អ៊ាងអែងនិយាយត្រូវ ខ្ញុំខំតែច្រឡោត ប៊ិះបែកការណ៍។
    មានអ្នកណានៅក្បែរលួចស្តាប់យើងទេ (សមរង្ស៊ីនិយាយ)
    -អត់មានទេ ! សម្តេចប៉ាធាន (អ៊ាងនិយាយ)
    លបរំសៀកខ្លួនចេញពីទីនោះផុតឆ្ងាយ ខ្ញុំឈររឹតទ្រូង
    ព្រមជាមួយការ ធ្លោយសម្តីថា ឱ! លោកប៉ាធានខ្ញុំអ៊ើយ
    អញ្ចឹងអីតើទើបលោកប៉ាធាន ចាត់ទុកអ្នកជឿគាត់
    ថាសុទ្ធតែពួកល្ងង់ដូចគោ ។
    មូលនិធិ៣០ម៉ឺនដុល្លារ ប្តូរនឹងការវិលត្រឡប់មកជាប់គុក
    របស់សមរង្ស៊ី ពេលនេះវាបានក្លាយទៅជាពេលវេលានៃ
    ការផោមសម្អុយចោលរបស់លោកប្រធាន ដើម្បីចែកចាយ
    ក្រុមជនអគតិ ដែលចេះត្រឹមស្រេកឃ្លានអំណាច មុខតំណែង
    ស្រូបស្រង់ក្លិន សំរាប់ការពិចារណា ថាតើវាមានក្លិនស្អុយ
    ឬមិនស្អុយហើយ។
    ក្រុមសហសេវិកដែលល្ងឹតល្ងង់ មួយចំនួនក្រោយបានហឹត
    ក្លិនផោមលោកប្រធានដ៍មហិមារួចហើយ ពួកគេនៅតែស្រែក
    អះអាងថា ផោមលោកប្រធានមិនស្អុយទេ ។ ពួកគេនៅបាន
    ស្រែកបន្ទរទៀតថា អ្នកដែលថាផោមលោកប្រធានស្អុយ
    គឺមកពីពួកគេមិនចេះហឹតតែប៉ុណ្ណោះ។
    សម្រាប់អ្នកដែលដឹងថាផោមលោកប្រធានស្អុយណាស់
    ពេលនេះពួកគេបានសម្រេចចិត្តដើរចេញ លែងទ្រាំ ដោយការ
    ដេកចាំហឹតក្លិនផោមបែបនេះទៀតហើយ។
    ការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់ពួកអ្នកជាប់
    បំរាមធ្វើនយោបាយនៃអតីតបក្សសង្គ្រោះជាតិ បានបោះ
    ជំហានតាមតិថីនយោបាយថ្មីក្នុងក្តីប្រាថ្នារបស់ខ្លួន មាន
    ជាបណ្តើរៗហើយ។ ពួកគេមិនដេកហើយដេកទៀត រង់ចាំ
    ពេលយប់ដ៏យូរ ក្នុងសុបិន្តដ៏ច្រើនស្អេកស្កះហើយផ្តេសផ្តាស
    នោះទេ។
    ជាមួយមូលនិធិ៣០ម៉ឺនដុល្លារ ជាថ្នូរនឹងការចូលមកជាប់គុក
    របស់លោកប្រធានសមរង្ស៊ី ពេលនេះបានរសាត់ទៅឆ្ងាយ
    ជាមួយពាក្យថាបាយ! បាយ ដោយគ្រាន់តែទុកអនុស្សាវរីយ៍
    ក្លិនផោមរបស់លោកប៉ាធាន អប់ទុកដល់ អស់លោក-អ្នក
    ដែលហឹតក្លិនផោមលោកប៉ាធានអត់ដឹងថាស្អុយតែប៉ុណ្ណោះ។
    លោកប៉ាធានសន្យាថាមិនមានមុខមកជាប់គុកច្រវ៉ាក់ទេ ។
    តែលោកប៉ាធានមិនចោលទេលុយមូលនិធិ គឺសុំទទួល
    យកទាំងអស់ហើយទាន! ។
    រាត្រីសមោ-ស ហាំបាហ្គើរ៍ ហតដក ស្រីក្មេងសម្រាប់
    កៀកកើយប្រឡែង ក្រេបក្លិនលំអងនាពេលរាត្រី វាជា
    ចំណូលចិត្តរបស់លោកប៉ាធាន រឿងអីត្រូវឲ្យលោក
    ប៉ាធានមកជាប់គុកនោះ ! ។ ភ្លើមែនវ៉ី !
    ដូច្នេះក្តីសង្ឃឹមចាំលោកប៉ាធានមក សូមរង់ចាំជាតិក្រោយ
    ទៀតចុះ ។
    ភាពអស្តង្គត់នៃលោកប៉ាធានខ្ញុំ
    …………..
    ប៉ុន្មានថ្ងៃមកនេះ លោកប៉ាធានសមរង្ស៊ីខ្ញុំគួបផ្សំនឹងវ័យ
    ចំណាស់របស់គាត់ផងនោះ រាល់សតិបញ្ញារបស់គាត់
    ហាក់ធ្លាក់ចូលក្នុងផ្លូវបែកកម្មដ្ឋាន ឬភាសាសាមញ្ញហៅថា
    បែកព្រីយ៉ាងម៉េចមិនដឹងទេ ! ។
    ការបែកកម្មដ្ឋានរបស់លោកប៉ាធានខ្ញុំ ត្រូវបានកត់សម្គាល់
    តាមរយះការនិយាយប៉ប៉ោច ប៉ផ្លោចអត់បានការ និងការ
    ជេរប្រទេចផ្តាសារ បន់ស្រន់ដាក់ទំនាយ ដោយគ្មានគូរជម្លោះ។
    តាមការសង្កេត ពីអ្នកជំនឹតរបស់គាត់ ខ្លះថាគាត់ឆ្កួត ។
    ដល់ខ្ញុំសង្កេតមើលយូរដែរទៅ លោកប៉ាធានសមរង្ស៊ី
    ខ្ញុំហាក់ឆ្កួតដូចគេថាមែន។
    ជារឿយៗរាល់ថ្ងៃ គាត់តែងជេរមន្រ្តីជំនឹតរបស់គាត់ ដែលខ្លះ
    ឥឡូវនេះ ពួកគេហាក់លែងរវីរវល់ទៅជិតក្បែរគាត់ដើម្បី ធ្វើ
    ខ្លួនរណេប រណបគាត់ដូចពីមុនទៀតហើយ។
    ពួកគេពេលខ្លះ ហ៊ាននិយាយដោយបើកចំហថា ពួកគេចង់
    បានសិទ្ធិក្នុងការធ្វើនយោបាយឡើងវិញ។ គេថាបើរង់ចាំ
    តាមសម្តីលោកប៉ាធានដែលនិយាយក្រឡិចក្រឡុច ម្តងថា
    ទៅ ធ្វើការតស៊ូដើម្បីដណ្តើមសិទ្ធិធ្វើនយោបាយមកវិញ
    ម្តងថាមិនទៅបែបនេះ តើពេលណាទៅទើបបានសម្រេច
    ក្នុងការចង់បានសិទ្ធិធ្វើនយោបាយឡើងវិញនោះ។
    ពួកគេថាលោកប៉ាធាន មិនដឹងគាត់គឹតយ៉ាងម៉េច ស្ថានភាព
    បានវិវត្តន៍មកដល់ដំណាក់កាល ដែលគាត់រួមជាមួយលោក
    កឹមសុខា ធ្វើឲ្យរលាយបក្ស ធ្វើឲ្យបែកបាក់ និងជាប់ឈ្មោះ
    ជាជនបំផ្លាញជាតិ ជាជនក្បត់ជាតិប៉ុណ្ណឹងហីយ គាត់នៅតែ
    ខំប្រឹងប្រើភាសាភូតភរបោកប្រាស ថានៅតែរឹងមាំ នៅតែមាន
    សាមគ្គីជាធ្លុងមួយកើតទៀត។
    ពួកគេថា ការពិតទៅរឿងរ៉ាវទាំងអម្បាលមាណដែលសមរង្ស៊ី
    ខិតខំបង្កើតឡើង វាគ្រាន់តែជាភ្លើងដែលគាត់ខ្លួនឯងបង្កាត់
    សម្រាប់ដុតកំឡោចខ្លួនគាត់តែប៉ុណ្ណោះ។ ភាពកំសោយ
    ខាងនយោបាយរបស់គាត់ មិនអាចជួយអ្វីគាត់បានទេ។
    នោះវាគ្រាន់តែជាពេលវេលានៃនយោបាយអស្តង្គត់របស់
    គាត់តែប៉ុណ្ណោះ។ ពួកគេថាពេលវេលា មិនតម្រូវឲ្យពួក
    គេរង់ចាំ តាមការចាត់ចែងរបស់លោកប៉ាធានសមរង្ស៊ី
    ទៀតទេ ។ពួកគេក៏មានសិទ្ធិសម្រេចជោគវាសនាពួកគេ
    ដោយខ្លួនឯងដែរ ។មានន័យថា នោះគឹសក់អ្នកណា
    ក្បាលអ្នកហ្នឹង ! អត់មានអ្នកណាជំពាក់អ្នកណាទេ
    ពេលនេះ ។

    រង់ចាំការសម្រេចពីលោកប៉ាធាន គឺជារឿងឆោតល្ងង់
    ……………….
    រយពាន់បញ្ហារដែលលោកប៉ាធានសមរង្ស៊ីបង្កើតមុននិង
    ក្រោយក្នុងពេលនេះ វាបានធ្លាក់ចូលក្នុងអន្លុងនៃសុភាសឹត
    ខ្មែរ ដែលថា បាក់កំពង់ លង់ទ្រនេស ដែលនេះគឺជាពាក្យ
    អះអាង របស់អតីតអ្នកតំណាងរាស្ត្រអតីតគណៈបក្សសង្គ្រោះ
    ជាតិដែលបានលើកឡើង ។
    ពួកគាត់ថា ការឃោសនាសម្រាប់ដង្ហើមចុងក្រោយរបស់
    លោកប៉ាធានសមរង្ស៊ីនាពេលនេះ គឺសុំកុំឲ្យពួកអ្នកជាប់
    បំរាមនយោបាយ ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ
    តាមផ្លូវច្បាប់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា។
    សមរង្ស៊ីបានលើកឡើងនូវហេតុផលថា ប្រសិនបើមានការសុំសិទ្ធិធ្វើ
    នយោបាយឡើងវិញពីសំណាក់អ្នកជាប់បំរាម នោះគឺជា
    ការរួមដៃកំទេចបក្សសង្គ្រោះជាតិ ដែលបក្សនេះបានស្លាប់
    បាត់តាមផ្លូវច្បាប់ពាក់ព័ន្ធនិងទង្វើក្បត់ជាតិរួចទៅហើយនោះ
    និងថា ក៏ជាទង្វើដែលគ្រប់គ្នាព្រមទទួលស្គាល់កំហុស
    ផងដែរ ។ តែពួកគាត់មិនយល់ដូច្នេះទេ ។
    អតីតអ្នកតំណាងរាស្ត្រជាប់បំរាមនយោបាយទាំងនោះ បាន
    លើកឡើងបន្តទៀតថា ការពិតទៅរឿងក្បត់ជាតិឬមិនក្បត់
    ជាតិវាជារឿងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងបក្សប៉ុន្មាននាក់
    មិនជាប់ពាក់ព័ន្ធនិងពួកគាត់ទេ ។ ពួកគាត់ទទួល
    រងនូវបំរាមនយោបាយអាស្រ័យពួកគាត់នៅក្នុងតំណែងតំណាង
    រាស្ត្រក្នុងបក្សដែលត្រូវបានរំលាយចោលប៉ុណ្ណោះ ។ ដូច្នេះ
    ការរំលាយបក្សគឺផ្លូវច្បាប់ មិនមែនពួកគាត់កំទេចទេ ឯការ
    ដែលថា ពួកគាត់ហាក់ព្រមទទួលស្គាល់កំហុស ពួកគាត់
    មិនអាចទទួលយកបានទេ ពួកគាត់គ្មានកំហុស និងពួក
    គាត់មិនមែនជាអ្នកដឹកនាំជាន់ខ្ពស់ក្នុងបក្សឯណា ( ?) ។
    ពួកអតីតអ្នកតំណាងរាស្ត្រទាំងនោះ បានបញ្ជាក់ជាចុងក្រោយ
    យ៉ាងច្បាស់ថា មកដល់ពេលនេះ វាគឺជាពេលវេលា ដែល
    ពួកគាត់ត្រូវធ្វើការសម្រេចចិត្ត ក្នុងការស្នើសុំសិទ្ធិដើម្បី
    ធ្វើនយោបាយឡើងវិញហើយ ។ ពួកគាត់មិនអាចរង់ចាំ
    បក្សដែលងាប់បាត់ទៅហើយៗរស់ឡើងវិញកើតនោះទេ។
    ព្រោះថា តាមផ្លូវច្បាប់ក៏គ្មានករណីដូចនេះ កើតឡើងនោះ
    ដែរ ។
    គាត់ថាការរង់ចាំការសម្រេចចិត្តណាមួយពីលោកប៉ាធាន
    សមរង្ស៊ី គឺជារឿងឆោតល្ងង់បំផុត ។
    មនុស្សគ្រប់រូប សុទ្ធតែមានមនសិការនិងការសំរេចចិត្ត
    រៀងខ្លួន ។ តែថារស់នៅក្នុងបក្ស គឺបក្សជាអ្នកធ្វើសេចក្តី
    សម្រេច ឯយើងជាអ្នកអនុវត្តន៍។ តែបក្សសង្គ្រោះជាតិ
    ងាប់ហើយ ។ ទាំងមេទាំងកូនសុទ្ធតែជាប់បម្រាមធ្វើ
    នយោបាយ ដូចនេះគ្មានសេចក្តីសម្រេចចិត្តខាង
    នយោបាយស្អីទៀតទេ ។ការសម្រេចគឺអាស្រ័យលើម្នាក់ៗប៉ុណ្ណោះ ៕