លោក ​សម ​រង្ស៊ី​ ថា ​ដោយ​សារ​តែ​លោក​ កឹម សុខា ​មិន​ព្រម​បែក​ពី​លោក​ទើប​ត្រូវ​នៅ​បន្ត​ឃុំ​ឃាំង​ក្នុង​ផ្ទះ

ដោយ វណ្ណ សុគន្ធា
19/03/2019
RFI

media
លោក ​សម​ រង្ស៊ី ​កាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​
@Sam Rainsy Facebook


ពី​សហ​រដ្ឋ​អាមេរិក លោក​ សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​បាន​ប្រកាស​ជា​ថ្មី​ថា លោក និង​លោក កឹម សុខា គឺ​ជា​មនុស្ស​តែ​មួយ​មិន​បាន​បែក​បាក់​គ្នា​ទេ​។ ការ​ប្រកាស​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​ចំនួន​ហាក់​កំពុង​មាន​ចរន្ត​មិន​ត្រូវ​គ្នា​រវាង​ សម រង្ស៊ី​ និយម និង​ កឹម សុខា ​និយម។ សម្រាប់​លោក​ សម រង្ស៊ី នេះ​គឺ​ជា​រឿង​តូច​តាច ហើយ​ថា​លោក ​កឹម សុខា គ្មាន​ជំហរ​បែក​ពី​លោក​ឡើយ​ ព្រោះ​បើ​ចង់​បែក​នោះ គឺ​លោក​កឹម សុខា ត្រូវ​រួច​ពី​ការ​ឃុំ​ខ្លួន​ហើយ​។ 

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​កាសែត​ The Cambodia Daily Khmer កាល​ពី​ថ្ងៃ​ចន្ទ លោក ​សម រង្ស៊ី បាន​អះអាង​ថា តាំង​ពី​លោក​ កឹម សុខា ត្រូវ​យក​មក​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ លោក​មិន​ដែល​បាន​ទាក់​ទង​ដោយ​ផ្ទាល់​តាម​មធ្យោ​បាយ​ណា​មួយ​ជាមួយ​លោក​ កឹម សុខា ឡើយ ព្រោះ​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​លោក ​កឹម សុខា ទាក់​ទង​ជា​មួយ​អ្នក​ខាង​ក្រៅ​។ តែ​ទោះ​ជា​បែប​នេះ​ក្តី លោក​លើក​ឡើង​ថា លោក​យល់​ចិត្ត​លោក ​កឹម សុខា​។ លោក កឹម សុខា ដែល​មាន​ជំហរ​រឹង​មាំ​មិន​ព្រម​បែក​ពី​លោក​។ តាម​លោក ​សម រង្ស៊ី ប្រសិន​បើ​លោក​ កឹម សុខា​ មាន​គំនិត​ចង់​បែប​ពី​លោក​នោះ គឺ​លោក​ កឹម សុខា នឹង​ត្រូវ​ដោះលែង​ឱ្យ​មាន​សេរី​ភាព​វិញ​ហើយ​។ ប៉ុន្តែ​ដោយ​សារ​លោក ​កឹម សុខា មិន​ព្រម​បែក ទើប​ត្រូវ​នៅ​បន្ត​ជាប់​ឃុំ​ឃាំង​។

រហូត​មក​ដល់​ពេល​នេះ សំណុំ​រឿង​លោក​ កឹម សុខា កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​នៅ​ឡើយ​។ ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​តែ​បន្ត​បើក​ការ​ស៊ើប​អង្កេត​ដោយ​បាន​កោះហៅ​សាក្ស៊ី​មក​សួរ​នាំ​ជា​ហូរ​ហែរ​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក​។ យ៉ាង​ណា​ក៏​ដោយ គេ​មិន​អាច​ដឹង​មុន​បាន​ឡើយ​ ថា​តើ​ការ​ស៊ើប​អង្កេត​នេះ​នឹង​បញ្ចប់​នៅ​ពេល​ណា​នោះ​។ ប៉ុន្តែ លោក​ សម រង្ស៊ី មាន​ជំនឿ​ថា លោក ​កឹម សុខា នឹង​ត្រូវ​ដោះ​លែង​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដោយ​សារ​តែ​គំនាប​ដាក់​ទណ្ឌ​កម្ម​ពី​អន្តរជាតិ​។ លោក​ថា ប្រសិន​បើ​រដ្ឋា​ភិបាល​កម្ពុជា​ចង់​គេច​ផុត​ពី​ទណ្ឌ​កម្ម​អន្តរ​ជាតិ​នេះ គឺ​ត្រូវ​តែ​ដោះ​លែង​លោក​ កឹម សុខា​។

ជា​ការ​កត់​សម្គាល់ ស្រប​ពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ​កំពុង​បន្ត​នីតិ​វិធី​លើ​លោក​ កឹម សុខា ស្រាប់​តែ​តុលា​ការ​ក៏​បាន​ចេញ​ដី​កា​ដាច់​ដោយ​ឡែក​ពី​គ្នា​បញ្ជា​ឱ្យ​ចាប់​ខ្លួន​ថ្នាក់​ដឹក​នាំ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​៨​នាក់​ក្នុង​នោះ​ក៏​មាន​ទាំង​លោក​សម រង្ស៊ី ផងដែរ​ពី​បទ​រួម​គំនិត​ក្បត់ និងញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​នៅ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ តំណាង​រាស្រ្ត និង​មន្រ្តី​អតីតបក្ស​ប្រឆាំង​៥នាក់​បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ពី​រដ្ឋា​ភិបាល​កម្ពុជា​។

ទិដ្ឋ​ភាព​នេះ បង្ក​ឱ្យ​មាន​ការ​ជេរ​ប្រទេច និង លាប​ពណ៌​គ្នា​យ៉ាង​ខ្លាំង​នៅ​ក្នុង​ចំណោម​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ខ្លះ​មាន​ទំនោរ​ទៅ​រក​លោក​ សម រង្ស៊ី និង​ខ្លះ​ទៀត​ទៅ​រក​លោក​ កឹម សុខា។ ប៉ុន្តែ​រឿង​នេះ​ត្រូវ​បាន​លោក ​សម រង្ស៊ី ចាត់​ទុក​ថា ជា​រឿង​កំប៉ិក​កំប៉ុក និង ជា​រឿង​បុគ្គល ហើយ​លោក​មិន​ចាប់​អារម្មណ៍​នោះ​ឡើយ​។ ប៉ុន្តែ​អ្វី​ដែល​លោក​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នោះ គឺ​ជំហរ​របស់​លោក​កឹម សុខា​ទៅ​វិញ​ទេ​៕

What Next?

Recent Articles

One Response to "លោក ​សម ​រង្ស៊ី​ ថា ​ដោយ​សារ​តែ​លោក​ កឹម សុខា ​មិន​ព្រម​បែក​ពី​លោក​ទើប​ត្រូវ​នៅ​បន្ត​ឃុំ​ឃាំង​ក្នុង​ផ្ទះ"

  1. so socheath says:

    SoCheath, [20.03.19 08:56]
    Send to facebook
    ឱ !លោកប៉ាធាន ដ៏មហិមា
    ………….
    ដូចជាស្ងប់ស្ងាត់ខុសសព្វមួយដង លោកប៉ាធានខ្ញុំ
    ថ្ងៃនេះ គាត់អង្គុយមើលហ្វេសប៊ុកយ៉ាងជក់ចិត្ត។
    គាត់អង្គុយសុខៗ មិនដឹងជាខ្យល់ចង្រៃស្អី ហក់មកធាក់គាត់
    ធ្វើឲ្យគាត់ស្ទុះក្រញ៉ាង ស្រែកគំហកចង្អុលមុខហ្វេសប៊ុក
    ស្លេវៗ ជាមួយសម្តីថា -អ្ហែងនិយាយភ្លើ អាពភ្លើ !
    -អ្ហែងភ្លើណាស់ អាភ្លើ !
    គាត់និយាយផង ចង្អុលផង បែបនេះជាច្រើនដង។ បើតាម
    អារម្មណ៍ខឹងរបស់គាត់ ហាក់បីដូចជាគាត់ចង់ទំពារទូរស័ព្ទ
    ដែលគាត់កំពុងមើលហ្វេសប៊ុកនេះ ឲ្យម៉ត់ដូចអាចម៌ភេ
    តែម្តង ។
    អេង ឆៃអ៊ាង អ្នកតាមស៊ីតាមផឹកជាមួយលោកប៉ាធាន កាល
    បើឃើញសភាវៈលោកប៉ាធានបែបនេះ បានស្ទុះវឹង រួចដើរត្រុនៗ
    ចូលមកក្បែរជាមួយសម្តីថា (សម្តេច ?) ប៉ាធាន តើមានរឿងអី!
    -វាឲ្យខ្ញុំទៅចូលគុក (សមរង្សីនិយាយ)
    -អ្នកណាឲ្យសម្តេចប៉ាធានទៅចូលគុក ? (អេងឆៃអ៊ាងបញ្ជាក់)
    -គឺវា ! (សមរង្ស៊ីនិយាយផង ចង្អុលទៅទូរស័ព្ទដែលខ្លួនកំពុងកាន់ផង)
    ឃើញបែបនេះ អេងឆៃអ៊ាង លួចសើច ដោយងាកមុខចេញ។
    អ៊ាងនិយាយថា
    -សម្តេចប៉ាធាន ទៅចាប់អារម្មណ៍ស្អីជាមួយសម្តី ពួកអាយើង
    បោកបានហ្នឹងនោះ! ។ ពួកអាអស់ហ្នឹង! ល្ងង់ដូចគោ ពួកវាមិនយល់សាច់ការស្អីទេ !
    -តែវាដេញខ្ញុំឲ្យចូលខ្លួនឲ្យហ៊ុនសែនចាប់ ។ វាថាអាហ្នឹង
    បានហៅថាតស៊ូ។ ចាប់ខ្លួនខ្ញុំដាក់គុក ណា! មិនមែនវា
    ជាប់គុកឯណា ។ រឿងអីថាតស៊ូនោះ ខ្ញុំមិនមែនកឹមសុខាទេ។
    យាយចាស់ខ្ញុំមិនឲ្យទៅទេ ហើយពួកនាងៗក៏មិនឲ្យខ្ញុំទៅដែរ ។
    រឿងថាទៅវិញហ្នឹង ខ្ញុំចេះតែថាកុំឲ្យសមាជិកវារលាយ
    លឿនពេកអីតើ ! ។ ដល់គេជឿ បានលុយចាយដែរហ្នឹង។
    តែអារឿងទៅ ទោះយកច្រវ៉ាក់មកទាក់ ក ក៏ខ្ញុំមិនទៅដែរ
    ចាំតែភ្លើដេកស៊ីបាយគុកអីតើ។
    ស្តាប់ចប់អ៊ាងនិយាយតប
    -សម្តេចប៉ាធាន កុំខ្វល់ ! កុំខឹង នាំបែករឿងខ្ចរខ្ចាយ ។ យើង
    គ្រាន់តែថា ទៅ ! ចាំទៅ ! បង្កើតចលនាតស៊ូ មាត់យើង អីតើ
    វាមានទៅទាក់ព្រៃឯណា ! ។ ការទន្ទេញពាក្យនេះ ទុកឲ្យខ្ញុំនិងយាយហួរ ។
    ឯសម្តេចប៉ាធានចាំតែបន្ទរតាមក្រោយទៅ នោះវាមិន
    ចំណេញទាំងសងខាង។ ធ្វើបែបនេះយើងបានលុយចាយ
    រហូត ។ សំខាន់យើងបង្កើតរឿងថ្មីៗ ឲ្យបានច្រើន ដើម្បី
    បង្វែងការចាប់អារម្មណ៍ លើរឿងវិលត្រឡប់ជាការស្រេច។
    -អើ ! អ៊ាងអែងនិយាយត្រូវ ខ្ញុំខំតែច្រឡោត ប៊ិះបែកការណ៍។
    មានអ្នកណានៅក្បែរលួចស្តាប់យើងទេ (សមរង្ស៊ីនិយាយ)
    -អត់មានទេ ! សម្តេចប៉ាធាន (អ៊ាងនិយាយ)
    លបរំសៀកខ្លួនចេញពីទីនោះផុតឆ្ងាយ ខ្ញុំឈររឹតទ្រូង
    ព្រមជាមួយការ ធ្លោយសម្តីថា ឱ! លោកប៉ាធានខ្ញុំអ៊ើយ
    អញ្ចឹងអីតើទើបលោកប៉ាធាន ចាត់ទុកអ្នកជឿគាត់
    ថាសុទ្ធតែពួកល្ងង់ដូចគោ ។
    មូលនិធិ៣០ម៉ឺនដុល្លារ ប្តូរនឹងការវិលត្រឡប់មកជាប់គុក
    របស់សមរង្ស៊ី ពេលនេះវាបានក្លាយទៅជាពេលវេលានៃ
    ការផោមសម្អុយចោលរបស់លោកប្រធាន ដើម្បីចែកចាយ
    ក្រុមជនអគតិ ដែលចេះត្រឹមស្រេកឃ្លានអំណាច មុខតំណែង
    ស្រូបស្រង់ក្លិន សំរាប់ការពិចារណា ថាតើវាមានក្លិនស្អុយ
    ឬមិនស្អុយហើយ។
    ក្រុមសហសេវិកដែលល្ងឹតល្ងង់ មួយចំនួនក្រោយបានហឹត
    ក្លិនផោមលោកប្រធានដ៍មហិមារួចហើយ ពួកគេនៅតែស្រែក
    អះអាងថា ផោមលោកប្រធានមិនស្អុយទេ ។ ពួកគេនៅបាន
    ស្រែកបន្ទរទៀតថា អ្នកដែលថាផោមលោកប្រធានស្អុយ
    គឺមកពីពួកគេមិនចេះហឹតតែប៉ុណ្ណោះ។
    សម្រាប់អ្នកដែលដឹងថាផោមលោកប្រធានស្អុយណាស់
    ពេលនេះពួកគេបានសម្រេចចិត្តដើរចេញ លែងទ្រាំ ដោយការ
    ដេកចាំហឹតក្លិនផោមបែបនេះទៀតហើយ។
    ការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់ពួកអ្នកជាប់
    បំរាមធ្វើនយោបាយនៃអតីតបក្សសង្គ្រោះជាតិ បានបោះ
    ជំហានតាមតិថីនយោបាយថ្មីក្នុងក្តីប្រាថ្នារបស់ខ្លួន មាន
    ជាបណ្តើរៗហើយ។ ពួកគេមិនដេកហើយដេកទៀត រង់ចាំ
    ពេលយប់ដ៏យូរ ក្នុងសុបិន្តដ៏ច្រើនស្អេកស្កះហើយផ្តេសផ្តាស
    នោះទេ។
    ជាមួយមូលនិធិ៣០ម៉ឺនដុល្លារ ជាថ្នូរនឹងការចូលមកជាប់គុក
    របស់លោកប្រធានសមរង្ស៊ី ពេលនេះបានរសាត់ទៅឆ្ងាយ
    ជាមួយពាក្យថាបាយ! បាយ ដោយគ្រាន់តែទុកអនុស្សាវរីយ៍
    ក្លិនផោមរបស់លោកប៉ាធាន អប់ទុកដល់ អស់លោក-អ្នក
    ដែលហឹតក្លិនផោមលោកប៉ាធានអត់ដឹងថាស្អុយតែប៉ុណ្ណោះ។
    លោកប៉ាធានសន្យាថាមិនមានមុខមកជាប់គុកច្រវ៉ាក់ទេ ។
    តែលោកប៉ាធានមិនចោលទេលុយមូលនិធិ គឺសុំទទួល
    យកទាំងអស់ហើយទាន! ។
    រាត្រីសមោ-ស ហាំបាហ្គើរ៍ ហតដក ស្រីក្មេងសម្រាប់
    កៀកកើយប្រឡែង ក្រេបក្លិនលំអងនាពេលរាត្រី វាជា
    ចំណូលចិត្តរបស់លោកប៉ាធាន រឿងអីត្រូវឲ្យលោក
    ប៉ាធានមកជាប់គុកនោះ ! ។ ភ្លើមែនវ៉ី !
    ដូច្នេះក្តីសង្ឃឹមចាំលោកប៉ាធានមក សូមរង់ចាំជាតិក្រោយ
    ទៀតចុះ ។
    ភាពអស្តង្គត់នៃលោកប៉ាធានខ្ញុំ
    …………..
    ប៉ុន្មានថ្ងៃមកនេះ លោកប៉ាធានសមរង្ស៊ីខ្ញុំគួបផ្សំនឹងវ័យ
    ចំណាស់របស់គាត់ផងនោះ រាល់សតិបញ្ញារបស់គាត់
    ហាក់ធ្លាក់ចូលក្នុងផ្លូវបែកកម្មដ្ឋាន ឬភាសាសាមញ្ញហៅថា
    បែកព្រីយ៉ាងម៉េចមិនដឹងទេ ! ។
    ការបែកកម្មដ្ឋានរបស់លោកប៉ាធានខ្ញុំ ត្រូវបានកត់សម្គាល់
    តាមរយះការនិយាយប៉ប៉ោច ប៉ផ្លោចអត់បានការ និងការ
    ជេរប្រទេចផ្តាសារ បន់ស្រន់ដាក់ទំនាយ ដោយគ្មានគូរជម្លោះ។
    តាមការសង្កេត ពីអ្នកជំនឹតរបស់គាត់ ខ្លះថាគាត់ឆ្កួត ។
    ដល់ខ្ញុំសង្កេតមើលយូរដែរទៅ លោកប៉ាធានសមរង្ស៊ី
    ខ្ញុំហាក់ឆ្កួតដូចគេថាមែន។
    ជារឿយៗរាល់ថ្ងៃ គាត់តែងជេរមន្រ្តីជំនឹតរបស់គាត់ ដែលខ្លះ
    ឥឡូវនេះ ពួកគេហាក់លែងរវីរវល់ទៅជិតក្បែរគាត់ដើម្បី ធ្វើ
    ខ្លួនរណេប រណបគាត់ដូចពីមុនទៀតហើយ។
    ពួកគេពេលខ្លះ ហ៊ាននិយាយដោយបើកចំហថា ពួកគេចង់
    បានសិទ្ធិក្នុងការធ្វើនយោបាយឡើងវិញ។ គេថាបើរង់ចាំ

    SoCheath, [20.03.19 08:56]
    តាមសម្តីលោកប៉ាធានដែលនិយាយក្រឡិចក្រឡុច ម្តងថា
    ទៅ ធ្វើការតស៊ូដើម្បីដណ្តើមសិទ្ធិធ្វើនយោបាយមកវិញ
    ម្តងថាមិនទៅបែបនេះ តើពេលណាទៅទើបបានសម្រេច
    ក្នុងការចង់បានសិទ្ធិធ្វើនយោបាយឡើងវិញនោះ។
    ពួកគេថាលោកប៉ាធាន មិនដឹងគាត់គឹតយ៉ាងម៉េច ស្ថានភាព
    បានវិវត្តន៍មកដល់ដំណាក់កាល ដែលគាត់រួមជាមួយលោក
    កឹមសុខា ធ្វើឲ្យរលាយបក្ស ធ្វើឲ្យបែកបាក់ និងជាប់ឈ្មោះ
    ជាជនបំផ្លាញជាតិ ជាជនក្បត់ជាតិប៉ុណ្ណឹងហីយ គាត់នៅតែ
    ខំប្រឹងប្រើភាសាភូតភរបោកប្រាស ថានៅតែរឹងមាំ នៅតែមាន
    សាមគ្គីជាធ្លុងមួយកើតទៀត។
    ពួកគេថា ការពិតទៅរឿងរ៉ាវទាំងអម្បាលមាណដែលសមរង្ស៊ី
    ខិតខំបង្កើតឡើង វាគ្រាន់តែជាភ្លើងដែលគាត់ខ្លួនឯងបង្កាត់
    សម្រាប់ដុតកំឡោចខ្លួនគាត់តែប៉ុណ្ណោះ។ ភាពកំសោយ
    ខាងនយោបាយរបស់គាត់ មិនអាចជួយអ្វីគាត់បានទេ។
    នោះវាគ្រាន់តែជាពេលវេលានៃនយោបាយអស្តង្គត់របស់
    គាត់តែប៉ុណ្ណោះ។ ពួកគេថាពេលវេលា មិនតម្រូវឲ្យពួក
    គេរង់ចាំ តាមការចាត់ចែងរបស់លោកប៉ាធានសមរង្ស៊ី
    ទៀតទេ ។ពួកគេក៏មានសិទ្ធិសម្រេចជោគវាសនាពួកគេ
    ដោយខ្លួនឯងដែរ ។មានន័យថា នោះគឹសក់អ្នកណា
    ក្បាលអ្នកហ្នឹង ! អត់មានអ្នកណាជំពាក់អ្នកណាទេ
    ពេលនេះ ។
    រង់ចាំការសម្រេចពីលោកប៉ាធាន គឺជារឿងឆោតល្ងង់
    ……………….
    រយពាន់បញ្ហារដែលលោកប៉ាធានសមរង្ស៊ីបង្កើតមុននិង
    ក្រោយក្នុងពេលនេះ វាបានធ្លាក់ចូលក្នុងអន្លុងនៃសុភាសឹត
    ខ្មែរ ដែលថា បាក់កំពង់ លង់ទ្រនេស ដែលនេះគឺជាពាក្យ
    អះអាង របស់អតីតអ្នកតំណាងរាស្ត្រអតីតគណៈបក្សសង្គ្រោះ
    ជាតិដែលបានលើកឡើង ។
    ពួកគាត់ថា ការឃោសនាសម្រាប់ដង្ហើមចុងក្រោយរបស់
    លោកប៉ាធានសមរង្ស៊ីនាពេលនេះ គឺសុំកុំឲ្យពួកអ្នកជាប់
    បំរាមនយោបាយ ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ
    តាមផ្លូវច្បាប់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា។
    សមរង្ស៊ីបានលើកឡើងនូវហេតុផលថា ប្រសិនបើមានការសុំសិទ្ធិធ្វើ
    នយោបាយឡើងវិញពីសំណាក់អ្នកជាប់បំរាម នោះគឺជា
    ការរួមដៃកំទេចបក្សសង្គ្រោះជាតិ ដែលបក្សនេះបានស្លាប់
    បាត់តាមផ្លូវច្បាប់ពាក់ព័ន្ធនិងទង្វើក្បត់ជាតិរួចទៅហើយនោះ
    និងថា ក៏ជាទង្វើដែលគ្រប់គ្នាព្រមទទួលស្គាល់កំហុស
    ផងដែរ ។ តែពួកគាត់មិនយល់ដូច្នេះទេ ។
    អតីតអ្នកតំណាងរាស្ត្រជាប់បំរាមនយោបាយទាំងនោះ បាន
    លើកឡើងបន្តទៀតថា ការពិតទៅរឿងក្បត់ជាតិឬមិនក្បត់
    ជាតិវាជារឿងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងបក្សប៉ុន្មាននាក់
    មិនជាប់ពាក់ព័ន្ធនិងពួកគាត់ទេ ។ ពួកគាត់ទទួល
    រងនូវបំរាមនយោបាយអាស្រ័យពួកគាត់នៅក្នុងតំណែងតំណាង
    រាស្ត្រក្នុងបក្សដែលត្រូវបានរំលាយចោលប៉ុណ្ណោះ ។ ដូច្នេះ
    ការរំលាយបក្សគឺផ្លូវច្បាប់ មិនមែនពួកគាត់កំទេចទេ ឯការ
    ដែលថា ពួកគាត់ហាក់ព្រមទទួលស្គាល់កំហុស ពួកគាត់
    មិនអាចទទួលយកបានទេ ពួកគាត់គ្មានកំហុស និងពួក
    គាត់មិនមែនជាអ្នកដឹកនាំជាន់ខ្ពស់ក្នុងបក្សឯណា ( ?) ។
    ពួកអតីតអ្នកតំណាងរាស្ត្រទាំងនោះ បានបញ្ជាក់ជាចុងក្រោយ
    យ៉ាងច្បាស់ថា មកដល់ពេលនេះ វាគឺជាពេលវេលា ដែល
    ពួកគាត់ត្រូវធ្វើការសម្រេចចិត្ត ក្នុងការស្នើសុំសិទ្ធិដើម្បី
    ធ្វើនយោបាយឡើងវិញហើយ ។ ពួកគាត់មិនអាចរង់ចាំ
    បក្សដែលងាប់បាត់ទៅហើយៗរស់ឡើងវិញកើតនោះទេ។
    ព្រោះថា តាមផ្លូវច្បាប់ក៏គ្មានករណីដូចនេះ កើតឡើងនោះ
    ដែរ ។
    គាត់ថាការរង់ចាំការសម្រេចចិត្តណាមួយពីលោកប៉ាធាន
    សមរង្ស៊ី គឺជារឿងឆោតល្ងង់បំផុត ។
    មនុស្សគ្រប់រូប សុទ្ធតែមានមនសិការនិងការសំរេចចិត្ត
    រៀងខ្លួន ។ តែថារស់នៅក្នុងបក្ស គឺបក្សជាអ្នកធ្វើសេចក្តី
    សម្រេច ឯយើងជាអ្នកអនុវត្តន៍។ តែបក្សសង្គ្រោះជាតិ
    ងាប់ហើយ ។ ទាំងមេទាំងកូនសុទ្ធតែជាប់បម្រាមធ្វើ
    នយោបាយ ដូចនេះគ្មានសេចក្តីសម្រេចចិត្តខាង
    នយោបាយស្អីទៀតទេ ។ការសម្រេចគឺអាស្រ័យលើម្នាក់ៗប៉ុណ្ណោះ ។
    អតីតបក្សប្រឆាំងដែលងាប់តៃហោង ចេញសេចក្តីថ្លែងការណ៍ ឲ្យរួបរួមគ្នា ?
    ………
    អតីតគណបក្សសង្គ្រោះជាតិ ដែលងាប់តៃហោង ដោយសារប្រព្រឹត្តនយោបាយក្បត់ជាតិ
    បានចេញចេញចក្តីថ្លែងការណ៍ ផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ដោយស្នើឲ្យគ្រប់និន្នាការ នយោបាយ ទោះបីជាមកពី គណបក្សនយោបាយ ណាក៏ដោយ ត្រូវរួបរួម ដើម្បីរំដោះ
    ប្រទេសជាតិ ( រំដោះ ? )។
    យោងតាមសេចក្តីថ្លែងការណ៍ របស់អតីតគណបក្សសង្គ្រោះជាតិ ដែលធ្វើចេញមកពីក្រៅប្រទេស បាន
    លើកឡើងថា “យើងត្រូវតែឈរជាមួយ ប្រជារាស្ត្រខ្មែរ ដែលជាម្ចាស់ទឹក ម្ចាស់ដីតែមួយគត់ ។
    យើងទាំងអស់គ្នា ត្រូវតែរួមគ្នា ដើម្បីដណ្តើមយក ប្រទេសកម្ពុជា ( ? ? ? )មកប្រគល់សង
    ប្រជារាស្ត្រខ្មែរវិញ” ។
    វាពិតជាគួរអស់សំណើចខ្លាំងណាស់ ដែលបក្សមួយត្រូវដួលរលើងងាប់តៃហោងដល់ឬសគល់
    តែបែរជាងើបពីផ្នូរមកស្រែកអំពាវនាវបែបនេះ ដែលភាសានេះ បក្សនេះធ្លាប់បានប្រើប្រាស់
    ជាវោហាស័ព្ទតាំងតែមិនទាន់ដាច់ខ្យល់ងាប់ម្លេះ ។ តែសួរថា បក្សសង្គ្រោះផេះនេះ ដែលបាន
    ទទួលផលល្អពីវោហាស័ព្ទនេះទេ ! ។ លទ្ធផលគឺទេ សូន្យតាផ្លាក ។ ព្រោះថាប្រជាជនកម្ពុជា
    ដែលធ្លាប់ហែលឆ្លងកាត់សង្គ្រាមវិនាសកម្ម និងអំពើប្រល័យពូជសាសន៍របស់របបប៉ុលពត
    កម្ពុជាប្រជាធិបតេយ្យ មិនយកចិត្តទុកដាក់ឡើយជាមួយពាក្យសម្តី ភូតភរ បោកប្រាស ញុះញង់
    អុចអាល លាបពណ៍ជាតិ ពោរពេញដោយល្បិចកលដើម្បីបំផ្លាញជាតិខ្មែរ ពីសំណាក់ពួក
    ប្រតិកិយាដែលមានមហិច្ឆិតាស្រេកឃ្លានតែអំណាច ហើយបង្ករតែអសន្តិសុខដល់ជាតិនិង
    ប្រជាជន គឺបក្សសង្គ្រោះជាតិនេះឡើយ ។
    ដូច្នេះភាសារួបរួមនេះ វាគ្មានន័យអ្វីសម្រាប់ប្រជាជនកម្ពុជាទេ ។ ប្រជាជនកម្ពុជាស្គាល់យ៉ាង

    SoCheath, [20.03.19 08:56]
    ច្បាស់នូវក្រយ៉ៅបោកប្រាស ពេញដោយការប្រព្រឹត្តនូវអំពើទុច្ចរឹតគ្រប់បែបយ៉ាងរបស់ពួក
    អតីតបក្សសង្គ្រោះជាតិនេះអស់ហើយ ។ ហើយដែលក្រយ៉ៅបោកប្រាស ពេញដោយការប្រព្រឹត្ត
    នូវអំពើទុច្ចរឹតគ្រប់បែបយ៉ាងរបស់ពួកអតីតបក្សសង្គ្រោះជាតិនេះ ដល់សង្គមជាតិនិង
    ប្រជាជនបានធ្វើឲ្យមាននូវគំនុំយ៉ាងជ្រាលជ្រៅពីសំណាក់ប្រជាពលរដ្ឋចំពោះ បក្សតិរិច្ឆាន និងពួកជនតិរិច្ឆាន
    បំផ្លាញជាតិ ក្បត់ជាតិប៉ុន្មាននាក់ក្នុងបក្សនេះ យ៉ាងជ្រាលជ្រៅបំផុត ។
    ដូច្នេះចម្រៀងរួបរួមនេះ សូមខ្មោចអតីតបក្សសង្គ្រោះជាតិ ទុកច្រៀងបំពេរលួងចិត្តខ្លួនឯងចុះ។
    ព្រោះថាវាមិនចុះសម្រុងនិងទិដ្ឋភាពជាក់ស្តែង ដែលកើតមានក្នុងសង្គមជាតិសព្វថ្ងៃនេះទេ ៕