AHRC ថា ដីកា​ចាប់ខ្លួន​ក្រុម​មេ​ដឹកនាំ​បក្ស​ប្រឆាំង ៨​រូប ជា​ការ​បន្ត​យុទ្ធនាការ​បង្ក្រាប​លើ​បក្ស​នេះ

ដោយ មាន ឫទ្ធិ
2019-03-22
RFA

កិច្ច​ប្រជុំ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស ដឹកនាំ​ដោយ​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៩។ RFA/Sorn Chanratha
កិច្ច​ប្រជុំ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស ដឹកនាំ​ដោយ​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៩។ RFA/Sorn Chanratha


គណៈកម្មការ​សិទ្ធិមនុស្ស​អាស៊ី Asian Human Rights Commission ( AHRC ) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង ហៅ​ការ​ចេញ​ដីកា​ចាប់ខ្លួន​ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​គណបក្សប្រឆាំង​នៅ​ក្រៅ​ប្រទេស​ចំនួន ៨ រូប ដែល​រួមមាន​ទាំង​លោក សម រង្ស៊ី ផង ថា​ជា​ការ​បន្ត​ការអនុវត្ត​ការ​បង្ក្រាប​មក​លើ​គណបក្ស​ប្រឆាំង និង​សកម្មជន​គណបក្ស​នេះ ពី​សំណាក់​រដ្ឋាភិបាល​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។ គណៈកម្មការ​នេះ​ថា ទង្វើ​នេះ​ស្ដែង​ឲ្យ​ឃើញ​ពី​ការអនុវត្ត​របប​គ្រប់គ្រង​បែប​ផ្ដាច់ការ​និយម។ក្នុង​សេចក្ដី​ថ្លែងការណ៍​ចេញផ្សាយ​នៅ​ថ្ងៃទី២២ មីនា នេះ គណៈកម្មការ​សិទ្ធិមនុស្ស​អាស៊ី AHRC អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ និង​ប្រជាពលរដ្ឋ​កម្ពុជា ត្រូវ​តែ​ទទួល​ស្គាល់​នូវ​សិទ្ធិ​មាន​គណបក្សប្រឆាំង​រស់​រវើក​នៅ​កម្ពុជា ដើម្បី​លើកកម្ពស់​ប្រជាធិបតេយ្យ​ពិតប្រាកដ និង​ការ​បំពេញ​បាន​តាម​គោលការណ៍​សិទ្ធិមនុស្ស​ទាំងអស់​។ ដើម្បី​សម្រេច​បាន​នូវ​សិទ្ធិ​នេះ គណៈកម្មការ​នេះ​ស្នើ​ឲ្យ​មានការ​ដាក់​សម្ពាធ​ដល់​របប​នេះ ធ្វើ​យ៉ាងណា​លុបចោល​ដីកា​ចាប់ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​ទាំងនេះ និង​ត្រូវ​ធានា​ថា ពួកគេ​អាច​វិល​ត្រលប់​មក​កម្ពុជា​វិញ​ដោយ​គ្មាន​ការ​កាត់ទោស​អ្វី​នោះ​ឡើយ។

កាលពី​ថ្ងៃទី១២ មីនា ចៅក្រម​តុលាការ​ឯកបក្ស​របប​លោក ហ៊ុន សែន បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស​ចំនួន ៨ រូប ក្នុង​នោះ​រួមមាន​លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស និង​មន្ត្រី​ជាន់ខ្ពស់ ៥ រូប​ទៀត​ជា​សមាជិក​អចិន្ត្រៃយ៍​គណបក្ស ជុំវិញ​បទ​ចោទ​ដែល​របប​នេះ​ហៅថា «​រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​» ប្រព្រឹត្តិ​នៅ​កម្ពុជា និង​កន្លែង​ដទៃ​ទៀត កាលពី​ចុងខែ​មករា ឆ្នាំ២០១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "AHRC ថា ដីកា​ចាប់ខ្លួន​ក្រុម​មេ​ដឹកនាំ​បក្ស​ប្រឆាំង ៨​រូប ជា​ការ​បន្ត​យុទ្ធនាការ​បង្ក្រាប​លើ​បក្ស​នេះ"

  1. Anonymous says:

    It is about time for Sam Ramsey to sue Hun Sen for handing over Koh Trall to Vietnam based on the agreement signed in Paris witnessed by international community whereas Hun Sen keeps accusing Sam Ramsey based on his only opinion without any witnesses. On top of that, all the killing field survival must sue Hun Sen for involvement in the killing during 1975 to 1978 because he has been in the Khmer rouge troup.

  2. so socheath says:

    អាពូចឆ្កែមូស អាពូជក្តចងបាច់ វាឡប់តែអញ្ចឹងទេ ! កុំឆ្ងល់