ក្រសួងបដិសេធការចោទប្រកាន់ថាប្រធានពន្ធនាគារព្រៃសកេងប្រវ័ញ្ចលើអ្នកជាប់ឃុំ​


|
https://www.vodhotnews.com

ពន្ធនាគារ

អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានច្រានចោលព័ត៌មានដែលផ្សព្វផ្សាយថា ប្រធានពន្ធនាគារព្រៃសធ្វើអាជីវកម្មលក់ដូរទំនិញឲ្យអ្នកជាប់ឃុំ​នៅក្នុងពន្ធនាគារយកតម្លៃខ្ពស់ជាងនៅខាងក្រៅ៣ទៅ៤ដង។

ក្នុងលិខិតរបស់អគ្គនាយកដ្ឋានពន្ធនាគារកាលពីម្សិលមិញបានជំរុញឲ្យអ្នកផ្សព្វផ្សាយទាំងនោះប្រៀបធៀបតម្លៃទំនិញឲ្យច្បាស់លាស់មុនសន្និដ្ឋាន។​ លិខិតនេះក៏បានច្រានចោលការចោទប្រកាន់ថា អ្នកលក់ដូរក្នុងពន្ធនាគារនោះជាសាច់ញាតិរបស់ប្រធាននិងមន្ត្រីពន្ធនាគារ។​

ក្នុងលិខិតបំភ្លឺនេះក៏បានជំរុញឲ្យហ្វេសប៊ុកឈ្មោះ​ PN ASIA ពិនិត្យខ្លឹមសារនៃការចុះផ្សាយឡើងវិញ ដែលមានលក្ខណៈញុះញង់។ ទោះយ៉ាងណាក្រសួងមិនបានបញ្ជាក់ថា មានវិធានការផ្លូវច្បាប់ណាមួយនោះទេ។​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles