យុវជន​ធ្វើ​វីដេអូ​បង្ហោះ​លើ​ហ្វេសប៊ុក​ដើម្បី​លាតត្រដាង​ពី​អំពើពុករលួយ និង​ការ​បំផ្លិចបំផ្លាញ​បរិស្ថាន

ដោយ មួង ណារ៉េត
2019-03-23
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​នាង​ លីម គីមស័រ ដែល​មាន​ឈ្មោះ​ហៅ​​ក្រៅ​ថា ជីជី ​ជា​សកម្មនារីបរិស្ថាន​​​ឯករាជ្យ។ រូបថត៖ អ្នក​នាង​ លីម គីមស័រ
អ្នក​នាង​ លីម គីមស័រ ដែល​មាន​ឈ្មោះ​ហៅ​​ក្រៅ​ថា ជីជី ​ជា​សកម្មនារីបរិស្ថាន​​​ឯករាជ្យ។ រូបថត៖ អ្នក​នាង​ លីម គីមស័រ


យុវជន​មួយ​ចំនួន​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជា​មធ្យោបាយ​នៃ​ការ​លាតត្រដាង​ពី​ការ​បំផ្លិចបំផ្លាញ​បរិស្ថាន និង​ធនធានធម្មជាតិ ព្រមទាំង​បញ្ហា​សង្គម​ផ្សេងទៀត​។ ពួកគេ​អះអាង​ថា ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ថ្មី​នេះ អាច​ដឹង​លឺ​ដល់​មនុស្ស​ជាច្រើន ហើយ​ការ​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ក៏​មាន​ភាព​លឿន​រហ័ស​ជាង​មុន​ផង​ដែរ​។ អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អះអាង​ថា បណ្ដាញ​សង្គម​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​នាំមក​នូវ​តម្លាភាព និង​គណនេយ្យភាព​សង្គម​។

បណ្តាញ​សង្គម​ហ្វេសប៊ុក បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​សាធារណជន បន្ថែម​ពីលើ​ការប្រើប្រាស់​ក្នុង​គោលដៅ​ទំនាក់ទំនង​ផ្ទាល់ខ្លួន និង​ការ​ធ្វើ​ជំនួញ​។ មាន​យុវជន​ខ្លះ​បាន​ប្រើប្រាស់​ហ្វេសប៊ុក ដើម្បី​បកអាក្រាត​ពី​ភាព​កម្សោយ​នៃ​អភិបាលកិច្ច​ធនធាន​ធម្មជាតិ និង​អំពើពុករលួយ​របស់​អ្នករាជការ​សាធារណៈ​ជាដើម តាមរយៈ​ការផលិត​ជា​វីដេអូ​ខ្លីៗ រួច​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ថ្មី​នេះ។

សកម្មជន​បរិស្ថាន អ្នកនាង លីម គីមស័រ ថ្លែង​ថា នាង​បាន​ចាប់ផ្តើម​ធ្វើ​វីដេអូ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​យូធូប (YouTube) តាំងពី​ឆ្នាំ​២០១១ ដែល​រហូតមកដល់​បច្ចុប្បន្ន វីដេអូ​របស់​នាង​មាន​ចន្លោះ​ពី ១០០ ទៅ ២០០ វីដេអូ ដែល​ទាក់ទង​នឹង​បញ្ហា​បរិស្ថាន អំពើពុករលួយ សិទ្ធិ​ដីធ្លី សិទ្ធិ​លំនៅឋាន និង​បញ្ហា​សង្គម​ផ្សេងទៀត​។ នាង​ឱ្យដឹង​ថា ការ​ធ្វើ​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម​នេះ គឺ​ដោយសារ​នាង​យល់ថា ប្រសិនបើ​លើក​យក​បញ្ហា​ទាំងនោះ​ទៅ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តែ​ម្យ៉ាង ទំនងជា​មិន​សូវ​មាន​អ្នក​ជឿ​ទុកចិត្ត​ឡើយ ដូច្នេះ​ការ​ផ្សព្វផ្សាយ​លើ​ហ្វេសប៊ុក​អម​ដោយ​រូបភាព​ជាក់ស្ដែង​ផង អាច​នឹង​ធ្វើ​ឱ្យ​សាធារណជន​ជឿជាក់​ចំពោះ​ព័ត៌មាន​ទាំងនោះ​។ នាង​បន្ថែម​ទៀត​ថា ខណៈ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​រង​ការ​រឹតត្បិត​ដូច​ពេល​បច្ចុប្បន្ន ការ​ធ្វើ​វីដេអូ​ដោយ​ខ្លួនឯង បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាន់​តែ​មាន​ភាព​ចាំបាច់​ជាង​ពេល​មុនៗ​ទៅទៀត៖ «ទូរទស្សន៍​ច្រើន​ណាស់​នៅ​កម្ពុជា​យើង ចូល​ជិត​២០ ប៉ុស្តិ៍ តែ​គេ​អត់​បាន​បង្ហាញ​បញ្ហា​នៅ​ក្នុង​មូលដ្ឋាន ឬក៏​បញ្ហា​របស់​ប្រជាជន​នោះ​ទេ​។ អ៊ីចឹង​វា​បង្ខំចិត្ត​ឱ្យ​យើង​ដែល​ជា​ប្រជាពលរដ្ឋ​ខ្លួនឯង ត្រូវតែ​ហ៊ាន​បង្ហាញ​ការពិត​ដោយ​ខ្លួនឯង ហើយ​បណ្ដាញ​ដែល​យើង​អាច​ផ្សព្វ​ផ្សាយ​បាន គឺ​មានតែ​ហ្វេសប៊ុក​ហ្នឹង​ឯង ព្រោះ​យើង​ឃើញ​ថា សូម្បីតែ​នាយករដ្ឋមន្ត្រី​ក៏​គាត់​មាន​ហ្វេសប៊ុក​ប្រើប្រាស់​។ គាត់​តាមដាន​ព័ត៌មាន​តាមរយៈ​ហ្វេសប៊ុក​ហ្នឹង​ដែរ អ៊ីចឹង​នៅ​ពេល​ដែល​យើង​បង្ហាញ​ទៅ ក្រែង​គាត់​អាច​មើល​ឃើញ»

អ្នកនាង លីម គីមស័រ អះអាង​ថា ការ​ធ្វើ​វីដេអូ​ផ្សព្វផ្សាយ​តាម​ហ្វេសប៊ុក​នេះ មិនមែន​ជា​រឿង​ពិបាក​នោះ​ទេ ដោយ​ពលរដ្ឋ និង​យុវជន គ្រាន់តែ​ថត​វីដេអូ​អំពី​បញ្ហា​ដែល​ពួកគេ​ចង់​ផ្សព្វផ្សាយ រួច​ប្រើប្រាស់​កម្មវិធី​ដែល​មាន​ស្រាប់​នៅ​ក្នុង​ទូរស័ព្ទ ដើម្បី​កាត់ត​វីដេអូ​ទាំងនោះ​ក៏បាន ប្រសិនបើ​ពួកគេ​មិន​មាន​ឧបករណ៍​កាមេរ៉ា និង​កុំព្យូទ័រ​ជាដើម​នោះ​។ សកម្មជន​បរិស្ថាន​រូប​នេះ ជំរុញ​ឱ្យ​យុវជន​ដទៃ​ទៀត​ហ៊ាន​ចេញមុខ​ធ្វើ​វីដេអូ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដើម្បី​ឱ្យ​មាន​គណនេយ្យភាព និង​យុត្តិធម៌​សង្គម។

យុវជន​មួយ​រូប​ទៀត គឺ​កញ្ញា លាង សុភារី ជឿជាក់​ថា ការ​លាតត្រដាង​ពី​បទ​ល្មើស និង​ភាព​ទន់ខ្សោយ​នៃ​ការអនុវត្ត​ច្បាប់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក អាច​នាំមក​នូវ​ដំណោះស្រាយ ឬ​ការ​ឆ្លើយតប​បាន​លឿន​រហ័ស​ពី​មន្ត្រី​ជំនាញ។ ជា​ឧទាហរណ៍ កញ្ញា​បាន​ចាប់ផ្តើម​ធ្វើ​វីដេអូ​ខ្លី​មួយ​អំពី​រឿង​បង្ហូរទឹក​កខ្វក់​ចូល​ក្នុង​សមុទ្រ​នៅ​កោះរ៉ុង​សន្លឹម ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ចុងខែ​កុម្ភៈ កន្លង​ទៅ​។ ក្រោយ​ពេល​បង្ហោះ​វីដេអូ​នោះ​បាន​ជាង ២ សប្ដាហ៍ ទីតាំង​អាជីវកម្ម​របស់​ក្រុមហ៊ុន​ចិន​ដែល​រំលោភច្បាប់ និង​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ​នោះ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បិទ​លែង​ឱ្យ​ដំណើរការ​តទៅទៀត។

យុវជន​រូប​នេះ​ថ្លែង​ថា មូលហេតុ​ដែល​នាង​សម្រេចចិត្ត​ផលិត​វីដេអូ​បង្ហោះ​លើ​ហ្វេសប៊ុក​នេះ គឺ​ដោយសារតែ​ពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើន​នាំគ្នា​ប្រើប្រាស់​ហ្វេសប៊ុក ហើយ​កិច្ចការ​ពារ​បរិស្ថាន និង​ធនធានធម្មជាតិ​នេះ គឺ​ការ​ករណីយកិច្ច​របស់​ពលរដ្ឋ​គ្រប់រូប។ កញ្ញា​លើកទឹកចិត្ត​ដល់​យុវជន និង​ពលរដ្ឋ​ដទៃ​ទៀត ឱ្យ​ធ្វើ​វីដេអូ​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក ប្រសិនបើ​ពួកគេ​ជួយ​ប្រទះ ឬ​ឃើញ​មាន​បទល្មើស​ណាមួយ​កើតឡើង​នៅ​ក្នុង​តំបន់​របស់​ខ្លួន ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​ពី​សំណាក់​អាជ្ញាធរ​ជំនាញ៖ «គោលបំណង​ដែល​ខ្ញុំ​ធ្វើ​នេះ គឺ​ចង់​ជំរុញ​យុវជន​ដទៃ​ទៀត​ឱ្យ​គាត់​មើល​ឃើញ​ពី​បញ្ហា​ទាំងអស់​ហ្នឹង ដែល​កើតឡើង​ក្នុង​សង្គម ហើយ​ឱ្យ​ពួកគាត់​ក្លាហាន​ឡើង​នៅ​ក្នុង​ការ​បញ្ចេញមតិ ព្រោះ​ពួកគាត់​មាន​សិទ្ធិ​បញ្ចេញមតិ មាន​សិទ្ធិ​ចូលរួម​ទាំងអស់ ប៉ុន្តែ​ពួកគាត់​នៅ​ខ្លាច​។ សព្វថ្ងៃ​មាន​បញ្ហា​ច្រើន​មែនទែន​នៅ​ក្នុង​ប្រទេស​យើង អ៊ីចឹង​គឺ​ត្រូវការ​ខ្លាំង​ពី​យុវជន​ដទៃ​ទៀត​ចូលរួម​ដឹងឮ​អំពី​បញ្ហា​ទាំងអស់​ហ្នឹង»

សកម្មភាព​បូម​ខ្សាច់​នៅ​តំបន់​កោះប៉ោ ក្នុង​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង កាលពី​ចុងខែ​មករា កន្លងទៅ។
សកម្មភាព​បូម​ខ្សាច់​នៅ​តំបន់​កោះប៉ោ ក្នុង​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង កាលពី​ចុងខែ​មករា កន្លងទៅ។
រូបថត​ដោយ​សកម្មជន​បរិស្ថាន អ្នកនាង លីម គីមស័រ

និន្នាការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត និង​បណ្ដាញ​សង្គម​ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ មានការ​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ តួលេខ​របស់​និយ័តករ​ទូរគមនាគមន៍​កម្ពុជា បង្ហាញ​ថា គិត​ត្រឹម​ចុងខែ​មករា ឆ្នាំ​២០១៩ នេះ ចំនួន​ប្រើប្រាស់​អ៊ីនធឺណិត​ចល័ត និង​អចល័ត​នៅ​កម្ពុជា​មាន​ប្រមាណ​ជិត ១៤ លាន គណនី ចំណែក​គណនី​ហ្វេសប៊ុក​វិញ មាន​ប្រមាណ​ជា​៧ លាន​គណនី។

នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ណុប វី ថ្លែង​ថា បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​ជួយ​បំពេញ​ចន្លោះ​ខ្វះខាត​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​យ៉ាង​ច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ។ លោក​បន្ត​ថា ពលរដ្ឋ​ជាច្រើន​បាន​ប្រើប្រាស់​បណ្ដាញ​ថ្មី​នេះ​ដើម្បី​ផ្សព្វផ្សាយ និង​ចែករំលែក​ព័ត៌មាន​ដែល​ពួកគេ​បាន​ដឹង​ទៅ​សាធារណជន​។ លោក​កត់សម្គាល់​ថា ការ​ធ្វើ​វីដេអូ​ពី​បញ្ហា​សង្គម និង​បរិស្ថាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​នេះ បាន​កើត​ឡើងជា​ហូរហែ​ហើយ​មាន​ករណី​ខ្លះ​ក៏​មាន​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ពី​សំណាក់​អាជ្ញាធរ ប៉ុន្តែ​ក៏​មាន​ករណី​ខ្លះ​ទៀត​នៅតែ​គ្មាន​ដំណោះស្រាយ​ដដែល ជាពិសេស​បើ​ករណី​នោះ​ជា​រឿង​ស្មុគស្មាញ ឬ​មាន​ពាក់ព័ន្ធ​ជាមួយ​បុគ្គល​មាន​លុយ​មានអំណាច​។

អ្នក​ជំនាញ​រូប​នេះ​ថ្លែង​ទៀត​ថា លោក​គាំទ្រ​ឱ្យ​ប្រជាពលរដ្ឋ និង​យុវជន ផលិត​វីដេអូ​ពី​បញ្ហា​នានា​នៅ​ក្នុង​សង្គម ដើម្បី​ផ្សព្វផ្សាយ​តាម​ហ្វេសប៊ុក និង​បណ្ដាញ​សង្គម​ដទៃ​ទៀត ហើយក៏​គាំទ្រ​ឱ្យ​មាន​ការ​បណ្ដុះបណ្ដាល​ពលរដ្ឋ​ឱ្យ​យល់ដឹង​អំពី​បច្ចេកវិទ្យា​ថ្មីៗ​ទាំងនេះ​ផង​ដែរ​។ ទន្ទឹម​នឹង​នេះ​លោក​ក៏​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ និង​យុវជន ស្វែងយល់​ឱ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត​អំពី​របៀប​ប្រើប្រាស់ និង​សុវត្ថិភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​ចៀសវាង​ហានិភ័យ​ទាំងឡាយ​ដែល​អាច​នឹង​កើតមានឡើង៖ «មិនមែន​ត្រឹមតែ​ផ្ដល់​មធ្យោបាយ និង​ឱកាស​ទេ គួរតែ​ធានា​នូវ​ការអនុវត្ត​មធ្យោបាយ ការងារ និង​ការ​ផ្ដួចផ្ដើម​ទាំងអស់​របស់​ពួកគាត់​ហ្នឹង គឺថា​ប្រកបដោយ​សុវត្ថិភាព និង​សន្តិសុខ​ពេញលេញ​។ នេះ​គឺជា​អ្វី​ដែល​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​គួរតែ​ធ្វើ​ដើម្បី​ធានា​ថា ប្រជាពលរដ្ឋ​គ្រប់រូប​បាន​ចូលរួម​ក្នុង​កិច្ចការ​សង្គម​ដោយ​មិន​មាន​ការភ័យខ្លាច»

ថ្វីត្បិតតែ​ការ​រីកចម្រើន​ផ្នែក​ព័ត៌មានវិទ្យា និង​អ៊ីនធឺណិត​បាន​បើកឱកាស​ឱ្យ​ពលរដ្ឋ និង​យុវជន អាច​ត្រដាង​ពី​បញ្ហា​នានា​នៅ​ក្នុង​សង្គម​ពិតមែន ក៏​ពួកគេ​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ផង​ដែរ ចំពោះ​ការ​លួច​យក​ទិន្នន័យ ការចោទប្រកាន់​ពី​សំណាក់​ក្រុម​ម្ខាង​ទៀត និង​ជាពិសេស​គឺ​ការ​ប្រឈម​បញ្ហា​ផ្លូវច្បាប់​ពី​សំណាក់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ។

អ្នកនាង លីម គីមស័រ អះអាង​ថា នៅ​ពេល​ដែល​នាង​បង្ហោះ​វីដេអូ​ទាក់ទង​នឹង​បញ្ហា​បរិស្ថាន និង​សង្គម​នោះ នាង​តែងតែ​ត្រូវ​បាន​គេ​លាប​ពណ៌​ថា ជា​ក្រុម​ប្រឆាំង ឬ​មាន​ចេតនា​បង្កាច់បង្ខូច​រដ្ឋាភិបាល ពេលខ្លះ​ក៏​ត្រូវ​រង​ការ​ជេរប្រមាថ ហើយ​ពេល​ខ្លះ​ទៀត​ក៏​ត្រូវ​គេ​គំរាមកំហែង​ផង​ក៏​មាន​។ សំខាន់​ជាងនេះ​ទៅ​ទៀត នាង​តែងតែ​ជួបប្រទះ​ការប៉ុនប៉ង​លួច​យក​ទិន្នន័យ និង​គណនេយ្យ​ហ្វេសប៊ុក​របស់​នាង​យក​ទៅ​គ្រប់គ្រង ក៏ប៉ុន្តែ​រឿង​ទាំងនេះ​មិន​អាច​រារាំង​សកម្មភាព​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ ព្រមទាំង​ការ​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច ដែល​នាង​កំពុងតែ​ធ្វើ​បាន​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

5 Responses to "យុវជន​ធ្វើ​វីដេអូ​បង្ហោះ​លើ​ហ្វេសប៊ុក​ដើម្បី​លាតត្រដាង​ពី​អំពើពុករលួយ និង​ការ​បំផ្លិចបំផ្លាញ​បរិស្ថាន"

  1. so socheath says:

    និយាយត្រង់ចុះ ព័ត៍មានដែលបង្ហាញពីមីកាដួយអាយះស្ញេញនេះ ភាគច្រើនដាច់ខាតជា
    ព័ត៍មានមិនពីត ។ ព័ត៍មានចាសៗ យកមកកាត់ត ៕

  2. so socheath II says:

    so socheath អីក៏ថោកទាបខ្លាំងម្ល៉េះ ? ហារឡើងជេរមនុស្សស្រី…

  3. so socheath says:

    អ្ហែងស្រឡាញ់ឈ្មោះអញខ្លាំងណាស់មែនទេ អាពូជឆ្កែដាក់ឈ្មោះថា so socheath II

  4. so socheath II says:

    so socheath IIមានន័យថា អាពូជឆ្កែ so socheath ហាស់! ហា!!

    Your Motherfucker ( so socheath )…

  5. so socheath says:

    ហាស! ហាស
    ក្បាលអ្ហែងមិនប្រាកដ កើតពីទឹកក្តអញទេ
    ក្តឹតម៉ែអ្ហែងក្តចងបាច់អញ្ចឹង រឿងអីអ្ហែងថាជាពូជរបស់អញ !