ចិន៖ជំនួយនិងវិនិយោគនៅកម្ពុជាគឺ ជួយដោយស្មោះដល់បងប្អូនបង្កើត


|
https://www.vodhotnews.com

លោក ខុង សៀនយ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងុពិធីបើកការដ្ឋានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅថ្ងៃទី២២ខែមីនាឆ្នាំ២០១៩(រូបពីហ្វេសប៊ុក លោក ហ៊ុន សែន)

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចិនបានអះអាងថាការផ្តល់ជំនួយ និងការវិនិយោគនៅកម្ពុជាមិនមែនជាអន្ទាក់ដូចការចោទប្រកាន់នោះទេគឺជាការជួយគ្នាដោយស្មោះត្រង់ប្រៀបបានដូចជាបងប្អូនបង្កើត។​

ក្នុងពិធីបើកការដ្ឋានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុកាលពីម្សិលមិញលោក ខុង សៀនយ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន លើកឡើងពីការរីកចម្រើននៃទំនាក់ទំនងរវាងចិន និងកម្ពុជា។​ លោកក៏បានច្រានចោលការផ្សព្វផ្សាយថាជំនួយនិងការវិនិយោគរបស់ចិនគឺជាអន្ទ្រាក់។


លោក ខុង សៀនយ៉ូវ ថ្លែងតាមរយៈអ្នកបកប្រែថា៖«វិនិយោគរបស់ចិនមិនមែនជាអន្ទាក់ទេវារឹតតែមិនមែនជាការគំរាមកំហែង តែវាជាការជួយដោយស្មោះពីបងប្អូនបង្កើតជាកម្លាំងជំរុញដល់សមត្ថភាពអភិវឌ្ឍន៍របស់កម្ពុជា និងជាទង្វើនាំមកនូវផលប្រយោជន៍ដល់ប្រជាជនកម្ពុជា។»

ក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានបញ្ជាក់ដែរថា តាមរយៈគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយចិនកំពុងជួយដល់កម្ពុជាក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងៗទៀត។​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles