VOA​ ស្នើ​ក្រសួង​ព័ត៌មាន​អនុញ្ញាត​​ឲ្យ​វិទ្យុ​នេះ​បើក​ការិយាល័យ​របស់​ខ្លួន​ឡើង​វិញ

VOA​ ស្នើ​ក្រសួង​ព័ត៌មាន​អនុញ្ញាត​​ឲ្យ​វិទ្យុ​នេះ​បើក​ការិយាល័យ​របស់​ខ្លួន​ឡើង​វិញ


By

ឌឹ ខេមបូឌា ដេលី

វិទ្យុ​សំឡេង​សហ​រដ្ឋ​អាមេរិក ​VOA ​បាន​ស្នើ​ឱ្យ​ក្រសួង​ព័ត៌មាន​អនុញ្ញាត​ឲ្យ ​VOA ​បើក​ការិយាល័យ​របស់​ខ្លួន​ឡើង​វិញ​ដើម្បី​ដំណើរ​ការ​ផ្សាយ​ឱ្យ​កាន់តែ​ទូលំ​ទូលាយ​ថែម​ទៀត​នៅ​កម្ពុជា។​

ទីភ្នាក់ងារ​សារព័ត៌​មាន​កម្ពុជា ​AKP​ បាន​ចុះផ្សាយ​ថា​ការ​ស្នើនេះ​ធ្វើ​ឡើង​ ក្នុង​ជំនួប​ការងារ​រវាង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​​គឺ​លោក ​ខៀវ កាញារីទ្ធ ​ជាមួយ​ប្រធាន​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជ​កម្ម​នៃ​ទីភ្នាក់​ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សកល (US Agency for Global Media)​ គឺ​លោក​ Mehmood Kazmi និង​ប្រធាន​វិទ្យុ​សំឡេង​សហ​រដ្ឋ​អាមេរិក ​VOA​ ជា​ខេមរ​ភាសា​លោក ​Chris Decherd ​កាល​ពី​ព្រឹកម៉ិញ។​

លោក​ ខៀវ កាញារីទ្ធ ​បាន​អះអាង​ថា ​ក្នុង​រយៈ​ពេល​កន្លង​មក​នេះ ក្រសួង​ព័ត៌មាន​តែងមាន​ជំហរ​ជួយ​សម្រួល​ដល់​ដំណើរ​ការ​របស់​វិទ្យុ ​VOA​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យអ្នក​សារព័ត៌​មាន​ទាំងអស់​អាច​បំពេញ​កាតព្វ​កិច្ច​របស់​ខ្លួន​បាន​​ដោយ​រលូន។​ ប៉ុន្តែ​លោក​ថា ​បញ្ហា​ពន្ធដារ​ជាមួយ​នឹង​វិទ្យុ​ VOA ​គឺជា​រឿង​ផ្សេង​ដាច់​ដោយ​ឡែក​ពី​ក្រសួង​ព័ត៌មាន។ ​លោក​បាន​ចាត់​ទុក​ ការ​វិល​ត្រឡប់​មកជា​ថ្មីម្តង​ទៀត​របស់​វិទ្យុ​សំឡេង​សហ​រដ្ឋ​អាមេរិក ​VOA​ មក​កម្ពុជា​គឺ​ជា​ការ​ល្អ​ប្រសើរ។​

ចាប់តាំង​ពី​ចុង​ឆ្នាំ​២០១៧​មក​ របប​លោក​ ហ៊ុន សែន​ បាន​គាប​សង្កត់​ទៅ​ស្ថាប័ន​សារ​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ រួមមាន​កាសែត​ The Cambodai Daily​ វិទ្យុ​អាស៊ី​សេរី ​វិទ្យុ​សំឡេង​សហ​រដ្ឋ​អាមេរិក​ ក្រោម​ហេតុផល​ថា​ ពន្ធដារ​និង​រដ្ឋបាល ​ដែល​ធ្វើ​ឱ្យ​ស្ថាប័ន​ទាំង​នេះមិន​អាច​បំពេញ​ការងារ​នៅ​ក្នុង​ស្រុក​បាន​​ឬ ធ្វើ​ការ​ដោយ​ភ័យ​ខ្លាច​​និង​ត្រូវ​បង្ខំ​ចិត្ត​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុ​ជា​ផង​ដែរ៕ ​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

One Response to "VOA​ ស្នើ​ក្រសួង​ព័ត៌មាន​អនុញ្ញាត​​ឲ្យ​វិទ្យុ​នេះ​បើក​ការិយាល័យ​របស់​ខ្លួន​ឡើង​វិញ"

  1. so socheath says:

    ទៅក៍អត់អ្នកដេញ មកវិញមាននរណាឃាត់ ។
    បង់តែពន្ធចប់ហើយ ។
    ម៉ោអញ្ចឹងម៉ោ ! ស្រណុកយើងមានទៅមានមក សម្រាប់អ្នកនិយាយមិនពិត ។
    តែប្រាប់ឲ្យហើយ បើលេងកុំខឹង បើខឹងកុំលេង !
    សម្តីនេះគឺយកជាផ្លូវការហើយ !

Leave a Reply

Submit Comment