សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​​នាយ​​ប៉ុស្តិ៍​​នគរបាល​​​​ម្នាក់ ពាក់ព័ន្ធ​ការ​បាញ់​សម្លាប់​ពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង​


|
https://www.vodhotnews.com

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ថ្លែងក្នុងកិច្ចប្រជុំមួយកាលពីពេលកន្លងទៅ។ រូបភាព៖ ហ្វេសប៊ុក សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម

អ្នកនាំពាក្យនគរបាលជាតិ ឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួននាយ​ប៉ុស្តិ៍​នគរបាលឃុំកំពង់សឹង ដែលជាប់ពាក់ព័ន្ធនឹងការបាញ់ពលរដ្ឋម្នាក់ឲ្យស្លាប់ និងម្នាក់ទៀតឲ្យរបួសកាលពីថ្ងៃទី២៣ ខែមីនា កន្លងមក។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បានប្រាប់ វីអូឌី នៅថ្ងៃនេះ ថា សមត្ថកិច្ចបានឃាត់ខ្លួននាយប៉ុស្ដិ៍នគរបាលឃុំកំពង់សឹង លោក ជា ឡាឌីន ដើម្បីធ្វើការសាកសួរ បន្ទាប់ពីនាយប៉ុស្តិ៍នគរបាលរូបនេះ បានចូលរួមចុះប្រតិបត្តិការណ៍កាលពីយប់ថ្ងៃទី២៣ ខែមីនា ដែលបង្កឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

លោកថា៖ «គាត់ប្រតិបត្តិការ ហើយធ្វើឲ្យគ្រោះថ្នាក់ប្រជាពលរដ្ឋ។ សម្រាប់អ្នករត់គេចខ្លួន សមត្ថកិច្ចកំពុងតាមចាប់»។

នៅពេលត្រូវ​បាន​សាក​សួរ តើ​មន្ត្រី​នគរបាល​ប៉ុន្មាន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​បង្ក្រាប​នេះ? អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ​រូប​នេះ សុំមិនអត្ថាធិប្បាយលម្អិត ដោយថាទុកឲ្យសមត្ថកិច្ចធ្វើកិច្ចការនេះសិន។

បុរស​ម្នាក់ត្រូវ​បាន​មន្ត្រី​នគរបាល​បាញ់​ឲ្យ​ស្លាប់ ហើយ​ម្នាក់​ទៀត​បាន​រង​របួសនៅ​ក្នុង​ការ​បង្ក្រាប​មួយ​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​កាល​ពី​យប់​ថ្ងៃ​ទី​២៣ខែមីនា នៅ​ឯ​ភូមិ​គោក​សណ្ដែក ឃុំ​រក្សជ័យ ស្ថិតក្នុង​ស្រុក​បាភ្នំ។ បុរស​ដែល​ស្លាប់ និង​រង​របួស ត្រូវ​បាន​នគរបាល​អះ​អាង​ថា​សង្ស័យ​ថា​ជា​ចោរ​លួច​រថយន្ត។

ក្រោយពីមានករណី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានដកតំណែងមេនគរបាល​ម្នាក់នៅឯ​ខេត្តព្រៃវែង ​នៅ​ថ្ងៃ​នេះបើសិនមេនគរបាល​រូបនោះ​លាក់​បាំង​កូនខ្លួន​ឯង​មិន​ឲ្យ​ចូលខ្លួន​ទៅ​ទទួលខុសត្រូវចំពោះមុខច្បាប់ក្រោយ​បាញ់បុរសម្នាក់ឲ្យស្លាប់ និងម្នាក់ទៀតរងរបួស៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment