កម្ពុជា​បញ្ចេញ​​ថវិកា​ ១៥​លាន​ដុល្លារ​ទិញ​រថពាស​ដែក​សម្រាប់​​បំពាក់​​ឲ្យ​​កង​ទ័ព​​​ថែ​រក្សា​​សន្តិភាព​​នៅ​ទ្វីប​​អាហ្វ្រិក​


|
https://www.vodhotnews.com

ការ​ដ្ឋាន​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ​ ដែល​នៅ​សេស​ស​ល់ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ វេបសាយ ក្រសួងការពារជាតិ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា កម្ពុជា​បាន​សម្រេច​បញ្ជា​ទិញ​រថពាស​ដែក​បន្ថែម​ទៀតដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​បំពេញ​បេសកកម្ម​ថែ​រក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​អង្គការ​សហ​ប្រជាជាតិ​នៅ​ឯ​ប្រទេស​ម៉ាលី ស្ថិត​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់ក្រុម​និស្សិត​នៅព្រឹក​ថ្ងៃ​នេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថាប្រទេសកម្ពុជាបានបញ្ចេញថវិកាចំនួន ១៥លានដុល្លារដើម្បីទិញរថពាសដែកបំពាក់ឲ្យកងទ័ពមួកខៀវប្រចាំនៅប្រទេសម៉ាលី
ដែលនេះបង្ហាញពីការពង្រឹងសមត្ថភាពរបស់កងទ័ពកម្ពុជា។

លោក ហ៊ុន សែន ថ្លែង​ថា៖​ «អាទិត្យមុននេះ បានចុះហត្ថលេខាបញ្ចេញប្រាក់ ១៥លានដុល្លារអាមេរិក ព្រោះអង្គការសហប្រជាជាតិតម្រូវការឲ្យបំពាក់មធ្យោបាយ ដូចជា រថពាសដែកទៅកាន់ប្រទេសម៉ាលី។ ពីមុននេះ កម្ពុជាស្នើសុំ​ឲ្យអង្គការសហប្រជាជាតិជាអ្នកដោះស្រាយ ប៉ុន្តែ ឥឡូវហ្នឹង អង្គការសហប្រជាជាតិកំពុងមាន​វិបត្តិថវិកាទៀត។ អញ្ចឹង បន្ទុកនេះ យើងមិនដកកងទ័ពរបស់យើងចេញដោយខ្វះការទទួលខុសត្រូវដែរ ហើយយើងក៏មិនទុកឲ្យកងទ័ពរបស់យើងដៃទទេដែរ ត្រូវមានរថពាសដែកការពារខ្លួន»

កាលពីអំឡុងខែឧសភា ឆ្នាំ២០១៧ ទាហានមួកខៀវកម្ពុជា ត្រូវពួកឧទ្ទាមសម្លាប់ ខណៈពួកគេកំពុង​បំពេញ​បេសកកម្មក្នុងនាមជា​កងកម្លាំង​រក្សា​សន្តិភាព​នៅ​ប្រទេស​អាហ្វ្រិក​កណ្ដាល។

គិត​ត្រឹម​ឆ្នាំ​២០១៨​កន្លង​មក កម្ពុជា​បាន​ដាក់​ពង្រាយ​កង​កម្លាំង​របស់​ខ្លួន​ចំនួន​សរុប ៨០៨​នាក់ ឲ្យ​បំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាព​នៅ​ក្រោម​ឆ័ត្រ​អង្គការ​សហ​ប្រជាជាតិ​ នៅ​ឯ​បណ្ដា​ប្រទេស​នានា​ក្នុង​ទ្វីប​អាហ្វ្រិក ដូចជា ប្រទេស​ស៊ូដង់ អាហ្វ្រិក​កណ្ដាល និង​ម៉ាលី ​ជា​ដើម៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles