សាច់ញាតិជនរងគ្រោះរំឭកខួប២២ឆ្នាំនៃការគប់គ្រាប់បែកមុខរដ្ឋសភា


|
https://www.vodhotnews.com

រូបថតអ្នកស្លាប់ក្នុងព្រឹត្តិការណ៍កប់គ្រាប់បែកចូលហ្វូងបាតុករកាលពីថ្ងៃទី៣០ខែមីនាឆ្នាំ១៩៩៧។ ដាក់តាំងនៅចេតិយ៍នៅកន្លែងកើតហេតុក្នុងពិធីរំឭកខួបធ្វើឡើងនៅថ្ងៃទី៣០ខែមីនាឆ្នាំ២០១៩(រូបដោយ ជន ចាន់រ៉ែន)

សាច់ញាតិជនរងគ្រោះជួបជុំគ្នារៀបចំពិធីរំឭកខួប២២ឆ្នាំនៃព្រឹត្តិការណ៍កប់គ្រាប់បែកចូលកន្លែងអ្នកតវ៉ានៅមុខរដ្ឋសភាកាលពីថ្ងៃទី៣០ខែមីនាឆ្នាំ១៩៩៧។​

នៅព្រឹកនេះ ក្រៅពីសាច់ញាតិក៏មានសកម្មជនសិទ្ធិមនុស្សនិងអតីតមន្ត្រីគណបក្សសង្គ្រោះជាតិចូលរួមផងដែរ។​

ព្រឹត្តិការណ៍កប់គ្រាប់បែកចូលកន្លែងបាតុករប្រមូលផ្តុំនៅមុខរដ្ឋសភាកាលពីថ្ងៃទី៣០ខែមីនាឆ្នាំ១៩៩៧ បានបណ្តាលឲ្យមានអ្នកស្លាប់១៦នាក់ និង របួសជាង២០០នាក់។​

សមត្ថកិច្ចមិនទាន់ចាប់ខ្លួនអ្នកណាម្នាក់ឲ្យទទួលខុសត្រូវចំពោះករណីនេះនៅឡើយដោយរដ្ឋាភិបាលអំពាវនាវឲ្យអ្នកមានភស្តុតាងប្រគល់ឲ្យតុលាការ។ ទោះយ៉ាងណារបាយការណ៍របស់ទីភ្នាក់ងារស៊ើបអង្កេតងាមេរិក(FBI)បង្ហាញថា លោក ហ៊ីង ប៊ុនហៀង និង លោក ហ៊ុយ ពិសិដ្ឋ ជាប្រធាន និងអនុប្រធានកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធរៀបចំព្រឹត្តិការណ៍នេះ។​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Related Articles

One Response to "សាច់ញាតិជនរងគ្រោះរំឭកខួប២២ឆ្នាំនៃការគប់គ្រាប់បែកមុខរដ្ឋសភា"

  1. Anonymous says:

    today Cambodian will remembers in the regime’s history of their nation. there is two monument in this HUN SEN regime No 1 monument CHHNEASS CHHNEASS and the monument of murder of it people . the most monument was post every province have been seen all over the country after the killing field was >> friendship between HUN SEN regime and VIETNAMESE leadership. by looking all these monument Cambodian can judge about their own history . No1 why Cambodian had all kind of sadness in the past ????? N2 why Cambodian are straggle in every day life . Cambodian should have known themselves why after the killing field we come to the new great dictator of the world history .

Leave a Reply

Submit Comment