លោក ហ៊ុន សែន ប្រកាស​ដាក់​ទិស​ដៅ​កម្ទេច​លោក សម រង្ស៊ី ​ដូច​កម្ទេច​ក្រុម​ប៉ុល ពត

លោក ហ៊ុន សែន ប្រកាស​ដាក់​ទិស​ដៅ​កម្ទេច​លោក សម រង្ស៊ី ​ដូច​កម្ទេច​ក្រុម​ប៉ុល ពត


By

ឌឹ ខេមបូឌា ដេលី

មេ​ដឹកនាំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ​និង​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​ លោក​ ហ៊ុន សែន ​បាន​ប្រកាស​ជា​ថ្មី​ទៀត​ថា ​លោក​នឹង​មិន​អត់​ឱន​ឱ្យ​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​លោក សម រង្ស៊ី​ ជា​ដាច់ខាត​ ហើយ​លោក​នឹង​តាម​កម្ទេច​លោក ​សម រង្ស៊ី​ មួយ​ជីវិត។​

លោក​ព្រមាន​ថា ​លោក​នឹង​ដាក់​ទិស​ដៅ​កម្ទេច​ក្រុម​ប្រឆាំង​ជាពិសេស​គឺ​លោក​ សម រង្ស៊ី​​ តែម្តង​ ឱ្យ​ដូចគ្នា​ទៅនឹង​ការ​ដាក់​ទិស​ដៅ​កម្ចេច​ក្រុម​ប៉ុលពត​យ៉ាង​ដូច្នោះ​ឯង។​

ថ្លែង​នៅ​មុខ​និស្សិត​សាស្ត្រាចារ្យ​ និង​មន្ត្រី​រដ្ឋាភិបាល​រាប់ពាន់​នាក់​កាលពី​ព្រឹកមិញ ​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​បាន​លើក​ឡើង​ពី​ការ​ប្រមាថ​ក្រុម​គ្រួសារ​របស់​លោក​ជាពិសេស​ការ​ប្រមាថ​ភរិយា​របស់​លោក​និង​កូនប្រុស​ច្បង​របស់​លោក​ថា​ ជា​ប្រពន្ធ ​និង​កូន​របស់​អតីត​មេ​ដឹកនាំ​វៀតណាម​ឈ្មោះ ​ឡេ ដឹកថូរ។​ លោក​ ហ៊ុន សែន ​អះអាង​ថា ​ការ​ប្រមាថ​នេះ​ជាការ​ប្រមាថ​ធ្ងន់ធ្ងរ​មក​លើ​ក្រុម​គ្រួសារ​លោក​ដោយ​ថា​ មួយ​ជីវិត​លោក​នឹង​មិន​អាច​បំភ្លេច ​និង​មិន​អាច​អត់​ឱន​បាន​ឡើយ​ហើយ​ការ​ប្រមាថ​នេះ​ជាការ​ដឹកនាំ​ព្រម​ទាំង​ណែនាំ​​ដោយ​លោក​ សម រង្ស៊ី។​

លោក​ ហ៊ុន សែន​ ក៏​បាន​ឱ្យ​ដឹង​ទៀត​ថា​ លោក​បាន​ផ្ញើសារ​អំពី​ការ​ប្រមាថ​នេះ​ទៅ​កាន់​ស្ថានទូត​នានា​ដើម្បី​បាន​ដឹង​និង​បាន​យល់​អំពី​មូលហេតុ​ដែល​លោក​ត្រូវ​តាម​កម្ចេច​​លោក ​សម រង្ស៊ី។​

កាលពី​ឆ្នាំ​២០១៦​ ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ពេល​នោះ​គឺ​លោក ​សម រង្ស៊ី ​បាន​ថ្កោល​ទោស​អ្នក​បង្កើត​ការ​ប្រមាថ​នេះ​និង​បាន​បញ្ជាក់​ពី​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​តាម​រយៈ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅកាន់​លោក​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី​១៤​ខែ​មិថុនា​ឆ្នាំ​២០១៦​​ថា ​លោក​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​របស់​ជន​ទាំង​ឡាយ​ណា​ដែល​បាន​ប្រើ​ពាក្យ​ពេចន៍​មិន​សមរម្យ​ មិន​ថ្លៃ​ថ្នូរ​ប្រមាថ​និង​ចោទ​ប្រកាន់​មក​លើកូន​ប្រុស​និង​ភរិយា​នាយក​រដ្ឋមន្រ្តី​ធ្វើឲ្យ​រង​ការ​ឈឺ​ចាប់។​

លិខិត​នោះ​បញ្ជាក់​ទៀត​ថា​ គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឆាំង​ដាច់​ខាត​នូវ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា ​ការ​លាប​ពណ៌​ការ​ប្រមាថ​ និង​អំពើ​ទាំង​ឡាយ​ណា​ដែល​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ដល់​អ្នក​ដទៃ​ និង​បាន​ប្រកាស​ថ្កោល​ទោស​ទង្វើ​នេះ​ ដែល​វា​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ក្រុម​គ្រួសារ​លោក​ ហ៊ុន សែន។​

ជុំវិញ​ការ​ប្រមាថ​នេះ​ដែរ​ លោក​ ហ៊ុន សែន ​ក៏ធ្លាប់​យក​ប្រើ​ដើម្បី​បំបែក​លោក​ សម រង្ស៊ី ​និង​លោក​ កឹម​ សុខា​ ពី​គ្នា​ទៀត​ផង​ដែរ។​

ក្នុង​សារ​សំឡេង​ឆ្លើយ​ឆ្លង​កាល​ពី​ឆ្នាំ​២០១៧​ លោក​ ហ៊ុន សែន ​បាន​ណែនាំ​ទៅ​លោក ​កឹម សុខា​ ដែល​ទើប​នឹង​ក្លាយ​ជា​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ពេល​នោះ ​ឱ្យ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ឬ​ ចេញ​ជា​លិខិត​មួយ​ដោយ​ថ្កោល​ទោស​លោក ​សម រង្ស៊ី ​និង​ក្រុម​លោក​ សម រង្ស៊ី​ ជុំវិញ​ការ​ប្រមាថ​នេះ ​ប៉ុន្តែ​លោក​ កឹម សុខា​ មិន​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក ​ហ៊ុន សែន ​ឡើយ៕​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Related Articles

4 Responses to "លោក ហ៊ុន សែន ប្រកាស​ដាក់​ទិស​ដៅ​កម្ទេច​លោក សម រង្ស៊ី ​ដូច​កម្ទេច​ក្រុម​ប៉ុល ពត"

  1. ពុទ្ធោ! ពុទ្ធោ! says:

    ខ្មែរគ្រប់រូបនៅតែមិនយល់ពីបំណងរបស់ ហ៊ុនសែន ដែលតែងតែលើកយកបញ្ហាគ្រួសារម្ដងហើយម្ដងទៀតទោះបីគេបានបំភ្លឺរួចរាល់ហើយក៏ដោយ។ តែពេលនេះខ្ញុំសុំសួរទៅ ហ៊ុនសែន ដើម្បីឲ្យបំភ្លឺរឿងមួយជូនមហាជនខ្មែរអោយបានជ្រាប កាលពីអតីតកាលក្រោយ (ហ៊ុន កំសត់ )ជាកូនដំបូងរបស់ ហ៊ុនសែន បានស្លាប់ដោយសារការថ្វេះប្រហេះរបស់ពេទ្យឆ្មបធ្វើអោយរបូតពីដៃបានស្លាប់។ពេលនោះ ហ៊ុនសែន ក៏បានចាកចេញចោលភរិយានិងកូនកំសត់ទាំងអាឡះអាល័យជាទីបំផុត ដោយមិនបានមើលថែរអ្វីឡើយ។ ហ៊ុនសែនបាននិយាយបន្ថែមទៀតថាចាប់តាំងពីពេលនោះមកគាត់និងភរិយាបានបែកគ្នារហូតមកទល់ក្រោយថ្ងៃ៧មករាទើបជីវាដឹកដៃកូនទីពីរមកជួបមុខ … ហាក!! មុិចបានទៅជាអញ្ចឹងល្បងឬមួយបីបួនខែក្រោយមកល្បងធ្លាប់លួចទៅផ្ទះធ្វើអីៗបានមួយភ្លឹបពីរភ្លឹបមុននឹងបែកគ្នាទៅស្រុកយួន ។ល្បងសែនឯងជួយបំភ្លឺរឿងនេះប្រាប់មហាជនខ្មែរយើងអោយបានដឹងផងតាមនាងៗកាត់ដេរក៏បានតាមពូៗធាក់សុីក្លូក៏បានកុំភ្លេចល្បងសែនអោយយើងទាំងអស់គ្នាអស់ចម្ងល់។ឬមួយកាលនុះល្បងសែនឯងនិយាយមិនអស់សាច់រឿង។

  2. Sam says:

    Hun Sen spent 20 years to get rid of Khmer Rouge with fantastic outcome. There has been exact 23 years now he has been trying to get rid of Rainsy. The problem is that Hun Sen can only destroy physical appearance of Rainsy, CNRP, and its infrastructures, but he is so far having uphill battle to eliminate the idea(s) and spirit of CNRP.
    Hun Sen has to overcome the shadow of himself as being too big to fall and do not make many unnecessary tangle web with others (no need to mention he can figure out) who can keep poking his eyes and pull the rug underneath his feet at some point in time. If he can do these things, it is likely he can beat the odds. But it is not all guarantee. Try your best shot.

  3. Anonymous says:

    Veitcong mafia dictator know how to lie and cheated and kill that what veitcong mafia dictator do since he became a veitcong dog in Marky forest ‘

  4. Anonymous says:

    Cambodia is an unfortunate nation on art. after 1979 the hidden Vietcong spy name HUN SEN was doing his evil act again his own nation . we knew this party was form by Vietcong since 1952 there are many men who Vietcong eliminated . the reason why they eliminated those person because Vietcong did not trust them to following their dirty plan to take Cambodia under their comment. HUN SEN was the only man who Vietcong knew will do every thing as their intension . in the past thirty five years Cambodian have seen enough evident from HUN SEN being his own nation’s traitor. please look>>> the person like HUN SEN should not be a leader of any nation on art. why we said that ???? just listening to his speak we can tell that this guy was a wild animal that can not speak as human being . please be aware to this murder his dirty words and mind we can tell this guy was not a normal human being. I can see Cambodia is losing just about every thing . HUN SEN destroy every thing an important part was HUN SEN had teach Cambodian’s young in a bad manor . at this moment Cambodian should really think over that Cambodia is belonging to HUN families every important government sector is belonging to HUN families . I just warning to all Cambodian please do not doing any thing that human should not do when the water clear and I knew it was bad. in the next few months Cambodian will see what going on . I can see some one’s life is in coma waiting for the last minute. this guy is come to the last answer >> do or die << please be aware of this sick dog it can hurt so may human life be for it going to the hell

Leave a Reply

Submit Comment