កម្ពុជា​​ចំណាយ​៥០​ម៉ឺន​​ដុល្លារ​/ឆ្នាំ ​ជួល​​ព្រឹទ្ធ​សមាជិក ​​​រដ្ឋ Washington សហរដ្ឋអាមេរិក​​ម្នាក់​​ជួយ​​បង្កើន​​ទំនាក់​ទំនង​​ជា​មួយ​​អាមេរិក​

ដោយ វណ្ណ សុគន្ធា
06/04/2019
RFI

media
សមាជិកព្រឹទ្ធសភារបស់គណបក្សសាធាររដ្ឋប្រចាំនៅរដ្ឋធានី Washington គឺលោក Doug Ericksen
@Google


សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​សា​ធារ​រដ្ឋ​ប្រចាំ​នៅ​រដ្ឋ Washington គឺ​លោក Doug Ericksen ត្រូវបាន​ចុះឈ្មោះ​ជា​ភ្នាក់ងារ​បរទេស​នៅ​ក្រសួងយុត្តិធម៌​អាមេរិក ដើម្បី​ប្រឹក្សា និង​ធ្វើ​ការងារ​ផ្តល់​ផលប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជា។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​អាមេរិក AP នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ។ សម្រាប់​កិច្ចការងារ​នេះ កម្ពុជា​នឹង​ផ្តល់​ផ្តល់​លុយ៥០ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​ដល់​លោក Doug Ericksen។

ទីភ្នាក់ងារសារព័ត៌មាន​អាមេរិក AP បាន​ចុះផ្សាយ​ថា សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​សា​ធារ​រដ្ឋ​ប្រចាំ​នៅ​រដ្ឋ Washington គឺ​លោក Doug Ericksen បាន​ចុះកិច្ចសន្យា​រវាង​ក្រុមហ៊ុន​ PacRim Bridges LLC ដែល​លោក​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ២០១៧ ជាមួយនឹង​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី២៥ ខែមីនា​កន្លងទៅ។ AP ចុះផ្សាយ​យ៉ាង​ដូច្នេះ ដោយយោង​ទៅតាម​ឯកសារ​កិច្ចសន្យា​របស់​ក្រុមហ៊ុន PacRim ដែល​ដាក់​ទៅ​ក្រសួងយុត្តិធម៌​អាមេរិក។ តាម​កិច្ចសន្យា​នោះ គឺ​ក្រុមហ៊ុន ​PacRim នឹង​ទទួលបាន​ប្រាក់៥០ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ លើ​ការ​ផ្តល់នូវ​សេវាកម្ម​ប្រឹក្សា​យោបល់ និង ធ្វើ​ការងារ​គាំពារ​ផ្នែក​ច្បាប់​ដែល​ផ្តល់​ភាព​វិជ្ជមាន​សម្រាប់​ប្រទេស​កម្ពុជា។

ក្រៅពី​កិច្ចការ​ទាំងនេះ ក្រុមហ៊ុន PacRim របស់លោក Ericksen ក៏​នឹង​រៀបចំ​កម្មវិធី​សម្រាប់​ការផ្លាស់ប្តូរ​គ្នា​លើ​ផ្នែក​វប្បធម៌​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា រួមទាំង​រៀបចំ​ការធ្វើដំណើរ​ទស្ស​ន​កិច្ច​ដោយ​គណៈប្រតិភូ​របស់​កម្ពុជា​នៅលើ​ទឹកដី​អាមេរិក​ផងដែរ។ បន្ថែម​លើ​នេះ លោក Doug Ericksen ក៏បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា ការងារ​របស់លោក​ក៏​ផ្តោត​សំខាន់​ទៅលើ​ការលើកស្ទួយ​មុខមាត់​កម្ពុជា​ដែល​លោក​មើលឃើញថា ជា​ប្រទេស​ដែល​កំពុង​ងើបឡើង​ផ្នែក​សេដ្ឋកិច្ច។ ជាមួយគ្នានេះ លោក​បាន​សង្កត់ធ្ងន់​ប​ន្ថែ​ម​ថា គោលដៅ​របស់លោក គឺ​ផ្តល់​ការណែនាំ និង ប្រឹក្សា​យោបល់​ជាមួយ​ខាង​ភាគី​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា​បង្កើន​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ​ផៃ ស៊ី​ផាន មិនបាន​ដឹង​ពី​រឿង​កម្ពុជា​ជួល​ក្រុមហ៊ុន​អាមេរិក​នេះ​ទេ។ ប៉ុន្តែ​លោក​គ្រាន់តែ​បញ្ជាក់ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា ការជួល​ក្រុមហ៊ុន​បរទេស​ឱ្យ​កិច្ចការ​ស្របច្បាប់​អ្វីមួយ​បែបនេះ​មិនមែនជា​រឿង​ចម្លែក​នោះទេ ពោល គឺជា​រឿង​ទូទៅ​ដែល​ប្រទេសផ្សេងៗទៀត​ក៏​ធ្លាប់ធ្វើ​បែបនេះ​ដែរ។

ផ្ទុយ​ពី​លោក​ ផៃ ស៊ី​ផាន កញ្ញា​ កឹម មនោ​វិទ្យា ​ដែលជា​កូនស្រី​លោក កឹម សុខា វិញ មើលឃើញថា ការជួល​ក្រុមហ៊ុន​សមាជិក​ព្រឹទ្ធសភា Doug Ericksen នេះ គឺ​ដើម្បី​បញ្ចុះបញ្ចូល​ឱ្យ​អាមេរិក​ផ្លាស់ប្តូរ​ជំហរ​ចំពោះ​កម្ពុជា។ ប៉ុន្តែ​កញ្ញា​បាន​គូសបញ្ជាក់ថា បើ​ទោះ​ជួល​អ្នកគ្រាន់បើ​ជាង​នេះ៥០លាន​ដុល្លា​ក៏​មិន​អាចជួយ​បង្វែរ ឬ កែប្រែ​គោលជំហរ​អាមេរិក​ក្នុង​ការការពារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​បានដែរ។ សម្រាប់​កញ្ញា កឹម មនោ​វិទ្យា ដំណោះស្រាយ​មានតែ​មួយគត់ គឺ​ទម្លាក់​ការចោទប្រកាន់​លើ​លោក កឹម សុខា និង​បើក​លំហរ​ប្រជាធិបតេយ្យ​ដូច​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឡើងវិញ៕

What Next?

Recent Articles

3 Responses to "កម្ពុជា​​ចំណាយ​៥០​ម៉ឺន​​ដុល្លារ​/ឆ្នាំ ​ជួល​​ព្រឹទ្ធ​សមាជិក ​​​រដ្ឋ Washington សហរដ្ឋអាមេរិក​​ម្នាក់​​ជួយ​​បង្កើន​​ទំនាក់​ទំនង​​ជា​មួយ​​អាមេរិក​"

  1. Anonymous says:

    Doug Ericksen is not a US. Senator Washington DC. he is a Washington State Senator. The two
    US. Washington DC Senators are Paul Strauss and Mike Brown. Please make a correction. Thank you.

  2. so socheath says:

    អត់បានការទេ អាពូជឆ្កែមូស ! ( Anonymous )
    ទោះគាស់ខ្មោចឱអ្ហែងមកជួយព្រុសទៀត ក៍គ្មានអ្នណាជឿដែរ ។
    ហាស! ហាស
    ពួកអាថោកជាងឆ្កែ គេមិនជួយជ្រោមជ្រែងសកម្មភាពភូតកុហក បោកប្រាស​ ញុះញង់
    លាបពណ៍របស់វា ខំស្រែកបន្តុះបង្អាប់គេ ។
    ទាល់តែយូរ បានគេជឿពួកអាថោកជាងឆ្កែអ្ហែងហ្នឹង !

  3. Anonymous says:

    So Soheath does all the cheap talk in each every comment. This is the only dirty trick that has been played along. Who is going to believe him? Maybe he cannot believe what he said either, because of master copy and paste.