របប​លោក​ ហ៊ុន សែន ប្រើប្រាស់​លុយ​កន្លះលាន​ដុល្លារ ជួលសមាជិកព្រឹទ្ធសភាអាមេរិក​ថ្នាក់ទាប​ម្នាក់ ឲ្យ​ជួយ​កម្ពុជា

ដោយ មួង ណារ៉េត
2019-04-06
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមាជិក​ព្រឹទ្ធសភា​អាមេរិក ពី​ខាង​គណបក្ស​សាធារណៈ នៅ​រដ្ឋ​វ៉ាស៊ីនតោន ស្តេត (Washington State) លោក ដាហ្គ អេរ៉ិចសិន (Doug Erickson) (ឆ្វេង) ជួប​លោក ហ៊ុន សែន នា​វិមានសន្តិភាព កាល​ពី​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​២០១៩។ រូប​ពី​ហ្វេសប៊ុក លោក ហ៊ិន សែន
សមាជិក​ព្រឹទ្ធសភា​អាមេរិក ពី​ខាង​គណបក្ស​សាធារណៈ នៅ​រដ្ឋ​វ៉ាស៊ីនតោន ស្តេត (Washington State) លោក ដាហ្គ អេរ៉ិចសិន (Doug Erickson) (ឆ្វេង) ជួប​លោក ហ៊ុន សែន នា​វិមានសន្តិភាព កាល​ពី​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​២០១៩។ រូប​ពី​ហ្វេសប៊ុក លោក ហ៊ិន សែន


របប​លោក ហ៊ុន សែន ជួល​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ម្នាក់ ដែល​មាន​ឋានៈ​ស្មើ​អភិបាលស្រុក​មួយ នូវ​ទឹកប្រាក់​កន្លះ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដើម្បី​ជួយ​តស៊ូ​មតិ​ឱ្យ​កម្ពុជា ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​ថ្កោលទោស របប​នេះ អំពី​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​។

ទីភ្នាក់ងារ​សារព័ត៌មាន AP (​Associated Press) ឱ្យ​ដឹង​កាលពី​ថ្ងៃទី៥ ខែ​មេសា ថា សមាជិក​ព្រឹទ្ធសភា​អាមេរិក ពី​ខាង​គណបក្ស​សាធារណៈ នៅ​រដ្ឋ​វ៉ាស៊ីនតោន ស្តេត (Washington State) លោក ដាហ្គ អេរ៉ិចសិន (Doug Erickson) បាន​ចុះបញ្ជី​តាំង​ខ្លួន​ជា​ភ្នាក់ងារ​បរទេស ដើម្បី​ពិគ្រោះ​យោបល់ និង​ជា​សកម្មជន​រត់ការ​តំណាង​ឱ្យ​កម្ពុជា។

លោក ដាហ្គ អេរ៉ិចសិន ស៊ីឈ្នួល​ការពារ​របប​លោក ហ៊ុន សែន នេះ​ក្នុងនាម​ក្រុមហ៊ុន​មួយ​របស់​លោក​ឈ្មោះ ផែករិម (PacRim) ដែល​គិត​ថ្លៃ ៥០​ម៉ឺន (៥០០.០០០) ដុល្លារ​ក្នុង​មួយ​ឆ្នាំ ពី​របប​លោក ហ៊ុន សែន ដើម្បី​កិច្ចការ​ពិគ្រោះ​យោបល់​ផ្សេងៗ រួម​ទាំង​ការ​ជួយ​ចាត់ចែង និង​សម្របសម្រួល​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​កម្ពុជា ទៅ​ទឹកដី​អាមេរិក​ផង។

នេះ​គឺជា​រឿង​ដែល​មិន​ធ្លាប់​កើតមាន​មួយ ដែល​សមាជិក​ព្រឹទ្ធិ​សភា​នៃ​រដ្ឋ​មួយ ឈរ​ឈ្មោះ​តំណាង​ឱ្យ​រដ្ឋ​បរទេស​មួយ ក្នុង​ការ​តស៊ូ​មតិ​បែបនេះ​។ ប្រភព​ដដែល បាន​ដកស្រង់​ប្រសាសន៍​មេធាវី​នៃ​ក្រុមប្រឹក្សា​សីលធម៌​សមាជិកសភា អ្នកស្រី ជេនីហ្វើរ ស្ត្រឹះស៍ (Jennifer Strus) ថាបើ​តាមច្បាប់​របស់​រដ្ឋ ស្ដីពី​ក្រមសីលធម៌​នៃ​មុខងារ​សាធារណៈ គឺ​លោក ដាហ្គ អេរ៉ិចសិន មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ ដោយសារ​ច្បាប់​នោះ​ហាម។

ប្រភព​ដដែល ដកស្រង់​ប្រសាសន៍ ប្រធាន​អង្គការ​សង្គម​ស៊ីវិល ដេម៉ូក្រាស៊ី ថ្វិនធីវ័ន (Democracy 21) ដែល​ពិនិត្យមើល​ការចាយវាយ​លុយ​ក្នុង​ផ្នែក​នយោបាយ លោក ហ្វ្រិដ វើស្សៃមើរ (Fred Wertheimer) ថា រឿង​នេះ ជា​រឿង​ដ៏​ចម្លែក​មួយ ដែល​ប្រទេស​មួយ ជួល​សមាជិក​ព្រឹទ្ធសភា​របស់​រដ្ឋ នៃ​ប្រទេស​មួយ​ផ្សេងទៀត ឱ្យ​ធ្វើជា​អ្នក​រត់​ការ​ឱ្យ​ខ្លួន​បែបនេះ។

អាស៊ីសេរី ព្យាយាម​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន គឺ​លោក ផៃ ស៊ីផាន ជាច្រើនលើក កាលពី​ថ្ងៃទី៦ ខែ​មេសា ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ ប៉ុន្តែ​លោក​មិន​ទទួល​ទូរស័ព្ទ។

ទោះជា​យ៉ាង​នេះ​​ក្តី របប​លោក ហ៊ុន សែន បាន​ទទួល​ស្វាគមន៍​លោក ដាហ្គ អេរ៉ិចសិន យ៉ាង​ហ៊ឹក​ហាក់ ដោយ​លោក ហ៊ុន សែន ផ្ទាល់​បាន​ទ​ទួល​បដិសណ្ឋារកិច្ច​លោក ដាហ្គ អេរ៉ិចសិន ជា​ផ្លូវការ​នៅ​វិមាន​សន្តិភាព និង​ផ្សាយ​តាម​ប្រព័ន្ធ​ឃោសនា​របស់​លោក​យ៉ាង​សុះសាយ ក្នុង​ជំនួប​ចុងក្រោយ​រវាង​លោក និង សមាជិក​ព្រឹទ្ធសភា​រូប​នេះ កាលពី​ថ្ងៃ​ទី២២ ខែ​មីនា កន្លង​ទៅ។

លោក ដាហ្គ អេរ៉ិចសិន រង​ការរិះគន់​យ៉ាង​ខ្លាំង ថា​មាន​ជំហរ​ផ្ទុយ​ទៅ​នឹង​រដ្ឋាភិបាល​អាមេរិក ចំពោះ​សារ​របស់​លោក ដែល​គាំទ្រ​ការបោះឆ្នោត​នៅ​កម្ពុជា ព្រោះ​ក្រសួង​ការបរទេស​អាមេរិក បាន​ថ្កោលទោស និង​ចាត់ទុកថា ការ​បោះឆ្នោត កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ដោយ​ផាត់​ចោល​បក្ស​ប្រឆាំង​នោះ ថា​ក្លែងក្លាយ។

ទោះបី​របប​លោក ហ៊ុន សែន អះអាង​ថា មិន​ឱន​ក្បាល​ចំពោះ​បរទេស រួម​ទាំង​សហរដ្ឋអាមេរិក​ផង ដែល​កំពុង​ដាក់​សម្ពាធ​ខ្លាំង​លើ​របប​នេះ ឱ្យ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​ក៏ដោយ ក៏​លោក​នៅតែ​ឆ្លៀត​បញ្ជូន​មន្ត្រី​របប​លោក និង​លោក​ខ្លួន​ឯង ក្នុង​ការ​ស្វះ​ស្វែងរក​ការចរចា​ជាមួយ​ភាគី​បរទេស ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​នេះ។

ទោះជា​លោក ហ៊ុន សែន ខិតខំ​យ៉ាង​នេះ​ក្តី ក៏​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ គ្មាន​ជំនឿ​ថា កម្ពុជា​នឹង​រួច​ផុត​ពី​ទណ្ឌកម្ម​អន្តរជាតិ​នោះ​ដែរ ដរាបណា​ស្ថានភាព​អាក្រក់​បច្ចុប្បន្ន នៅតែ​ដដែល​បែបនេះ​នោះ​។ កូនស្រី​ច្បង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា ចាត់​ទុក​ការជួល​សមាជិក​ព្រឹទ្ធសភា​រូប​នេះ ឱ្យ​ជួយ​រត់ការ​ជួយ​របប​លោក ហ៊ុន សែន ក្នុង​ស្ថានភាព​បែប​នេះ គឺជា​រឿង​ឥតប្រយោជន៍​។ កញ្ញា កឹម មនោវិទ្យា សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​កញ្ញា​ថា ទោះ​ជួល​អ្នកគ្រាន់បើ​ជាង​នេះ រហូត​ដល់ ៥០​លាន​ដុល្លារ​ទៅទៀត ក៏​មិន​អាច​ជួយ​បង្វែរ ឬ​កែប្រែ​គោលជំហរ​សហរដ្ឋអាមេរិក ក្នុង​ការ​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​នោះ​ដែរ​។ កញ្ញា​បន្ថែម​ថា ដំណោះស្រាយ​មានតែ​មួយ​គត់ គឺ​ទម្លាក់​ការចោទប្រកាន់​លើ​លោក កឹម សុខា និង​បើក​លំហ​ប្រជាធិបតេយ្យ ដូច​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឡើង​វិញ។

លោក ហ៊ុន សែន កំពុង​ខិតខំ​ផ្ដល់​តម្លៃ​ខ្ពស់ ដល់​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ ដែល​មាន​ឋានៈ​ត្រឹម​ចៅហ្វាយស្រុក​មួយ​រូប​នេះ ស្រប​ពេល​ដែល​លោក​ចាត់​ទុក​មន្ត្រី​ប្រតិភូ​សហភាព​អឺរ៉ុប ដែល​ចុះទៅ​ស្រុក​ខ្មែរ កាលពី​ខែ​មីនា ដើម្បី​ជា​ផ្នែក​មួយ​នៃ​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ថា​ជា​មន្ត្រី​តូចតាច មិន​សម​នឹង​លោក​ជួប។

ការ​ចំណាយ​លុយ​រាប់​សិប​ម៉ឺន​ដុល្លារ ដើម្បី​ជួល​មន្ត្រី​រូប​នេះ លោក ហ៊ុន សែន រង​ការ​រិះគន់​ថា ចំណាយ​ថវិកា​ខ្ជះខ្ជាយ និង​ឥតប្រយោជន៍ ស្រប​ពេល​លោក ដាហ្គ អេរ៉ិកសិន ត្រឹមតែ​ជា ជា​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​រដ្ឋ (State Senator) មួយ​រូប ដែល​គ្មាន​តួនាទី​អ្វី​ក្នុង​កិច្ចការ​ទំនាក់ទំនង​អន្តរជាតិ​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក​ទាល់​តែ​សោះ។ លោក​មិនមែន​សមាជិកសភា​ថ្នាក់​ជាតិ​ទេ (US senator)​។ រដ្ឋ​នីមួយៗ មាន​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​រដ្ឋ តិច​ឬ​ច្រើន ទៅតាម​របាយ​ប្រជាជន​។ គ្រាន់តែ​រដ្ឋ​វ៉ាស៊ីនតោន ស្តេត​មួយ ដែល​លោក​រស់នៅ មាន​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​រដ្ឋ ៤៩ នាក់ ដែល​ម្នាក់​តំណាង​ឱ្យ​ស្រុក​មួយ​។ ជារួម​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​រដ្ឋ​ម្នាក់ តំណាង​ពលរដ្ឋ​ប្រមាណ​ជាង ១​សែន​នាក់​ប៉ុណ្ណោះ ក្នុង​រដ្ឋ​នោះ។ តួនាទី​លោក ដាហ្គ អេរ៉ិកសិន គឺ​ប្រហាក់ប្រហែល​តួនាទី​តំណាង​សង្កាត់ ឬ State Representative បន្តិច​បន្តួច​ប៉ុណ្ណោះ​។ បើ​ប្រៀបធៀប​លោក ដាហ្គ អេរ៉ិកសិន ទៅ​នឹង​ពលរដ្ឋ​ខ្មែរ​អាមេរិក ដែល​ជាប់​ជា​តំណាង​សង្កាត់​មួយ នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត លោក មុំ រ៉ាឌី នោះ គឺ​ពួកគាត់ មាន​ឋានៈ​កម្រិត​ប្រហាក់ប្រហែលគ្នា ដែលគ្មានតួនាទី​កម្រិត​ទំនាក់ទំនង​អន្តរជាតិ​នោះឡើយ៕


What Next?

Recent Articles

5 Responses to "របប​លោក​ ហ៊ុន សែន ប្រើប្រាស់​លុយ​កន្លះលាន​ដុល្លារ ជួលសមាជិកព្រឹទ្ធសភាអាមេរិក​ថ្នាក់ទាប​ម្នាក់ ឲ្យ​ជួយ​កម្ពុជា"

  1. Phanna says:

    The FBI should go after this fraudulent guy!

  2. so socheath says:

    ហាស ! ហាស
    ពួកអាពូជឆ្កែ ទោះអ្ហែងប្រឹងព្រុសយ៉ាងណា គ៍គ្មានអ្នកណាជឿអ្ហែងដែរ ។

  3. so chết says:

    នៅពេលខ្ញុំអានសេចក្តីថ្លែងរបស់លោក ស ខេង
    ខ្ញុំគិតថាលោក ស ខេងសញ្ញាណនៃសីលធម៌ស្នេហា មាតុភូមិជាជាងលោកហ៊ុនសែន

  4. Sam says:

    DOUGLAS ERICKSEN born January 28, 1969) is an American politician. A Republican, he is a member of the Washington State Senate for the 42nd District in Whatcom County.[1] Ericksen serves as the ranking member of the body’s Energy, Environment, and Telecommunications Committee.[2] In April 2019, he registered as a foreign agent to consult and lobby for the Kingdom of Cambodia.[3]

    Member of the Washington State Senate
    from the 42nd district
    Incumbent Assumed office 2011
    Personal details
    Born January 28, 1969 (age 50)
    Bellingham, Washington
    Political party Republican

    Residence:
    Ferndale, Washington
    Ericksen attended Cornell University and Western Washington University and worked as a policy analyst for Washington Senate Republican Caucus.[4] He was first elected to the Washington House of Representatives in 1998 elected to the Washington Senate in 2010.[5]

    In November 2016, in response to the protests against Donald Trump, Ericksen authored a bill that would treat some common protest actions, such as blocking traffic and rail lines, as economic terrorism and allow for felony prosecution of individuals who take part in such action.[6]

    In January 2017, Ericksen accepted the Temporary position of interim director of communications with the US EPA but stated he does not intend to resign his senate seat.[7]

    In May 2018 Ericksen joined fellow state senator Michael Baumgartner, Representative Vincent Buys, and football coach Mike Leach on a trip to Cambodia.[8][9][10] He returned in July with Representatives Buys, Drew MacEwen, and Brandon Vick to observe the 2018 Cambodian general election, though MacEwan and Vick departed after the U.S. Ambassador warned them about the sham election.[10][11] He met with Cambodia’s prime minister Hun Sen.[10][12] Ericksen’s actions were widely condemned by NGOs such as Human Rights Watch, which said of the delegation, “they hold in contempt the principles of free and fair elections, an independent media, and a neutral election administration—because all those things are lacking in Hun Sen’s Cambodia.”[13]

    Ericksen again visited Hun Sen in Phnom Penh in March 2019, where he again claimed the 2018 Cambodian general election was “free, just and non-violent”.[14] In April 2019 he registered as a foreign lobbyist for the Cambodian government; his consulting company co-owned with former state representative Jay Rodne will be paid $500,000 a year to arrange official visits between the countries and business leaders.[15][16]

    Ericksen was narrowly reelected in 2018, receiving 49.9% of the 72,779 votes cast

  5. Sam says:

    The above statement was excerpted from Wikipedia and WA State Senator Republican caucus Website.