មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជាជាតិ​មក​បំពេញ​ទស្សន​កិច្ច​៣​ថ្ងៃ​នៅ​កម្ពុជា​

មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជាជាតិ​មក​បំពេញ​ទស្សន​កិច្ច​៣​ថ្ងៃ​នៅ​កម្ពុជា


By

ឌឹ ខេមបូឌា ដេលី

អគ្គ​លេខាធិការ​រង​នៃ​គណៈ​កម្មការ​សេដ្ឋ​កិច្ច​និង​សង្គម​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​ ហៅ​ថា ​UN-ESCAP​ មក​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា​រយៈ​ពេល​៣​ថ្ងៃ​ ខណៈ​ស្ថានភាព​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កំពុង​រង​ការ​ថ្កោល​ទោស​ពី​អន្តរជាតិ​លោក​សេរី។​

ដំណើរ​ទស្សន​កិច្ច​មន្ត្រី​ជាន់ខ្ពស់​អង្គការ​សហ​ប្រជា​ជាតិ​មក​កម្ពុជា​ដោយ​ចាប់​ពី​ថ្ងៃ​ទី​៨​មេសា​ដល់​ថ្ងៃ​ទី​១០​មេសា។​ ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន សែន ​នៅ​ថ្ងៃនេះ​បាន​ឱ្យ​ដឹង​ថា​ អគ្គ​លេខាធិការ​រង​ នៃ​គណៈ​កម្មការ​សេដ្ឋកិច្ច​និង​សង្គម​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក ​(UN-ESCAP) ​លោក​ស្រី​ Armida Salsiah​Alisjahbana​ បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​ ហ៊ុន សែន​ នៅ​វិមាន​សន្តិភាព។​

ប្រភព​ដដែល​ មិន​បាន​បង្ហើប​ពី​ព័ត៌មាន​លម្អិត​នៃ​ការ​ជួប​ពិភាក្សា​គ្នា​នោះ​ច្រើន​ទេ ​ដោយ​គ្រាន់​តែ​លើក​ឡើង​ចំពោះ​កិច្ច​សហការ​ល្អជា​មួយ​គ្នា​ក្នុង​ភាព​ជា​ដៃ​គូ​របស់ អ.ស.ប.​ជាមួយ​កម្ពុជា​ ដែល​បាន​ជួយ​គ្នា​ទៅវិញ​ទៅមក​ក្នុង​នាម​ជា​សមាជិក​របស់​គណៈ​កម្មការ​សេដ្ឋ​កិច្ច​និង​សង្គម​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក ​(UN-ESCAP) ​ជាដើម។​​

លោក​ ហ៊ុន សែន ​ក៏បាន​ប្រាប់​មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​សហ​ប្រជាជាតិ​រូប​នេះ​ថា​ កម្ពុជា​បាន​សហការ​យ៉ាង​ល្អជា​ទីបំផុត​ជាមួយ​នឹង​ភ្នាក់ងារ​ អ.ស.ប.​ ទាំងអស់ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​បាន​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​បំផុត​ជាមួយ​នឹង​អង្គការ​សហ​ប្រជាជាតិ​មិនត្រឹម​តែ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ ​និង​កំណត់​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នោះ​ទេ ​តែ​ក៏​បាន​ចូលរួម​ចំណែក​ថែ​រក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​អង្គ​ការ​សហ​ប្រជាជាតិ​ផង​ដែរ។​

អគ្គ​លេខាធិការ​រង​អង្គ​ការ​សហ​ប្រជា​ជាតិ​រូប​នេះ ​ក្រៅពី​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន លោក​ស្រី​ក៏​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត​ដែរ។​

ការ​មក​ដល់​នៃ​ប្រតិភូ​ជាន់​ខ្ពស់​របស់​អង្គការ​សហ​ប្រជាជាតិ​ពេល​នេះ​ ស្រប​ពេល​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​នៅមិន​ទាន់​វិល​ទៅ​រក​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ។​ លើស​ពី​នេះ​ទៀត​ក៏ស្រប​ពេល​អង្គការ​អន្តរ​ជាតិ​ធំៗ​បាន​ថ្កោល​ទោស​រដ្ឋាភិបាល​លោក ​ហ៊ុន សែន​ ព្រម​ទាំង​ស្នើ​ឱ្យ​លោក ​ហ៊ុន សែន ​ដោះលែង​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះឱ្យ​មាន​សេរីភាព​វិញ​ជា​បន្ទាន់ ​និង​ឥត​លក្ខខណ្ឌ។​

ជាមួយ​គ្នា​នេះ ​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​​ក្រៅ​ប្រទេស​ថ្មីៗ​នេះ​ក៏​បាន​ស្នើ​ឱ្យ​អង្គការ​សហ​ប្រជាជាតិ ​និង​អន្តរ​ជាតិ​ធំៗ​ ថ្កោល​ទោស​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ករណី​ចេញ​ដីការ​ចាប់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ប្រឆាំង​ចំនួន​៨​រូប​កាល​ពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

One Response to "មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជាជាតិ​មក​បំពេញ​ទស្សន​កិច្ច​៣​ថ្ងៃ​នៅ​កម្ពុជា​"

  1. Anonymous says:

    Cambodian under HUN SEN is in dangers . Cambodian should knew about their leader in his job as a responsible person for this nation. we knew HUN SEN was a manipulator to made his dictatorial work in the last thirty five years. up to this day this man never admitted he has done any thing wrong. his idealism was just to make Cambodian believe in him or sacrificing for him. in general those world organization or the leader of other nation come to talk in diplomacy word. what we knew was HUN SEN himself may not understanding those kind of diplomacy words. for example>> world community said they are concerning about human right in Cambodia . just this word alone the person that past great seven can understand it. but we knew HUN SEN wanted them to pointing their fingers and said you are a human right abuser . we can tell every time when he cam back from talking whit any responsible person he always using his manipulation’s tactic just to confuse some Cambodian. we knew HUN SEN educated in jungle how can he understand those kind of diplomacy words . we admitted that HUN SEN was too good at mad cow disease word or we can say jungle word. OH my GOD please stop this guy he was not suitable to be the leader of any nation on art .

Leave a Reply

Submit Comment