កូន​ប្រុស​ពៅ​របស់​លោក ហ៊ុន សែន មិន​ពេញ​ចិត្ត​ចំពោះ​ការ​ប្រៀប​ធៀប​ឪពុក​ខ្លួន​ទៅ​នឹង​អតីត​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា​ ដែល​ស្លាប់​ទៅ​ហើយ​

កូន​ប្រុស​ពៅ​របស់​លោក ហ៊ុន សែន មិន​ពេញ​ចិត្ត​ចំពោះ​ការ​ប្រៀប​ធៀប​ឪពុក​ខ្លួន​ទៅ​នឹង​អតីត​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា​ ដែល​ស្លាប់​ទៅ​ហើយ


By

ឌឹ ខេមបូឌា ដេលី

កូនប្រុស​ពៅ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​គឺ​លោក ​ហ៊ុន ម៉ានី​ បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​ការ​ប្រៀប​ធៀប​ឪពុក​របស់​លោក​ទៅ​នឹង​អតីត​ឧបនាយក​រដ្ឋមន្ត្រី​លោក​ សុខ អាន ​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ។ ​លោក​អះអាង​ថា​ មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​ក្រៅ​ប្រទេស​ម្នាក់​បាន​ធ្វើ​រឿង​អសីល​ធម៌​ក្នុង​ការ​ប្រមាថ​អាយុ​ជីវិត​ឪពុក​របស់​ឪពុក​លោក​ដូច្នេះ។​

ទំព័រ​ហ្វេសប៊ុក​របស់​លោក ​ហ៊ុន ម៉ានី​ នៅ​ថ្ងៃ​នេះ​បាន​សរសេរ​ថា​ គណនី​ហ្វេសប៊ុក​ឈ្មោះ​លោក​ សោ ចាន់ដេត ​ដែលគេ​ស្គាល់​ថា​ ជា​អតីត​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ សម រង្ស៊ី​ និងជា​សមាជិក​ជាន់​ខ្ពស់​មួយ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​យក​រូប​លោក ​សុខ អាន​ និង​រូប​ឪពុក​របស់​លោក​មក​បង្ហោះ ​ដោយ​សរសេរ​ថា ​វាសនា​ត្រូវ​ជួប​គ្នា។​

លោក​ហ៊ុន ម៉ានី​ បាន​បញ្ជាក់​ថា ​សម្រាប់​គ្រួសារ​របស់​លោក​និង​សម្រាប់​លោក​ជាកូន​ប្រុស​ម្នាក់​នៅ​ក្នុង​គ្រួសារ​ លោក​ពិត​ជា​មាន​ការ​តក់​ស្លុត ​និង​មាន​ការ​ហួស​ចិត្តជា​ពន់ពេក​ចំពោះ​សារ​ប្រមាថ​ទាំង​នេះ ​ហើយ​លោក​មិន​អាច​បំភ្លេច​បាន​នូវ​ការ​ប្រមាថ​ដែល​លោក​ចាត់​ទុក​ថា​ ជា​ទង្វើ​ស្មោក​គ្រោក​ និង​អសីល​ធម៌​មួយ​នេះ​បាន​ឡើយ។ ​លោក​ថា​ទង្វើ​ទាំង​នេះ​មិនមែន​ជា​សេរីភាព​បញ្ចេញ​មតិ​ឡើយ។​

ប្រតិកម្ម​នេះ​ធ្វើឡើង​ក្រោយ​ពេល​គណនី​ហ្វេសប៊ុក​ឈ្មោះ​ សោ ចាន់ដេត ​(Sor Chadeth) ​បាន​យក​រូបភាព​លោក​ សុខ អាន ​និង​លោក ​ហ៊ុន សែន ​ដែល​ជា​ដន្លង​នឹង​គ្នា​កាល​លោក​ សុខ អាន​ នៅ​មាន​ជីវិត​ មក​បង្ហោះ​នៅ​ថ្ងៃនេះ​ ដោយ​សរសេរ​ថា ​វាសនា​ត្រូវ​ជួប​គ្នា។​

កាលពី​ពេល​ថ្មីៗ​នេះ ​លោក​ហ៊ុន សែន​ក៏​បាន​ដាក់​ពាក្យ​ប្តឹង​លោក​ សោ ចាន់ដេត​ តាម​រយៈ​មេធាវី​របស់​ខ្លួន​ ជុំវិញ​ករណី​ប្រមាថ​អាយុ​ជីវិត​លោក​ម្តង​រួច​មក​ហើយ ​ដោយ​កាល​នោះ​គណនី​ សោ ចាន់ដេត​ នេះ​ បាន​លើក​ឡើង​ថា​នៅ​ឆ្នាំ​នេះ​ លោក​ ហ៊ុន សែន​ នឹង​ជួប​គ្រោះ​កំបុល​ក្បាល ​ព្រោះ​ជួប​នឹង​ព្យុះ​សង្ឃរា​៨​ទិស​មក​ផ្តាច់​ជីវិត​នយោបាយ​បុរស​ខ្លាំង ​លោក​ ហ៊ុន សែន។​

ទោះជាយ៉ាង​ណា​ក៏​ដោយ ​លោក​ សោ ចាន់ដេត ​បាន​ប្រាប់ ​The Cambodia Daily​ ថា ​ការ​ដែល​លោក​យក​រូប​លោក​ សុខ អាន​ ដាក់​ជិត​រូប​លោក ​ហ៊ុន​ សែន ​នេះ​មិន​មែន​បញ្ជាក់​អំពី​អត្ថន័យ​អាក្រក់​ណាមួយ​នោះ​ទេ ​ប៉ុន្តែ​ជា​ការ​រំឭក​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក​ ហ៊ុន សែន​ អាច​មាន​ចិត្ត​នាំ​គ្នា​ធ្វើ​ពិធី​ឧទិ្ទស​កុសល​ផល​បុណ្យ​ដល់​លោក​ សុខ អាន ​ក្នុង​ឱកាស​azជិត​មក​ដល់​ប៉ុណ្ណោះ។ ​លោក​បន្ត​ថា​ ប្រតិកម្ម​របស់​លោក​ ហ៊ុន ម៉ានី​អាច​ជាការ​ទទួល​ស្គាល់​ថា​ លោក​ សុខ អាន​ ជា​មនុស្ស​អាក្រក់​ទៅ​វិញ៕​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

One Response to "កូន​ប្រុស​ពៅ​របស់​លោក ហ៊ុន សែន មិន​ពេញ​ចិត្ត​ចំពោះ​ការ​ប្រៀប​ធៀប​ឪពុក​ខ្លួន​ទៅ​នឹង​អតីត​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា​ ដែល​ស្លាប់​ទៅ​ហើយ​"

  1. so chết says:

    we feel like laughing throwing up by taunting your delirious hun many statement of this cannibalistic, sexophilic runt, which takes women
    How many widows, orphans caused by the bloody hands of the criminal hun sen his father
    I do not wish for his family’s woes, but if unfortunately many of us witness the last-second agony of hun sen, hun many will certainly see his father’s suffering scene.
    hun sen will see all the scenes of crimes that he himself has organized, orders

Leave a Reply

Submit Comment