ការ​រៀបចំ​រាន​ទទួល​ទេវតា​ឆ្នាំ​ថ្មី និង​ការ​ប្រារព្ធ​ពិធី​ផ្សេងៗ ទាំង​បី​ថ្ងៃ​នៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

ដោយ ជុន ច័ន្ទបុត្រ
2019-04-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទេវតាឆ្នាំថ្មី (Photo: RFA)
ទេវតាឆ្នាំថ្មី (Photo: RFA)


ប្រពៃណីនិងទំនៀមទំលាប់ខ្មែរ ស្តីពីការទទួលទេវតាឆ្នាំថ្មីនិងការប្រារព្ធពិធីផ្សេងៗ


បុណ្យ​​ចូល​ឆ្នាំ​ខ្មែរ​ជា​ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ​ធំ​ជាង​គេ ដូច្នេះ​ហើយ​បាន​ជា​ប្រជាពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ឈប់​សម្រាក​លើស​ពី​ ៣​ថ្ងៃ​ទៅ​ទៀត។ ​ឆ្នាំ​ថ្មី ពលរដ្ឋ​ប្រុសស្រី​តែង​មាន​ជំនឿ​ថា នឹង​បាន​ចាក​ផុក​ពី​ឧបទ្រព​ចង្រៃ​ និង​ភាព​សៅហ្មង​ទាំង​ឡាយ​ទាំង​ពួង កាល​ពី​ឆ្នាំ​ចាស់​ ផ្លាស់​ចូល​នូវ​​សិរីសួស្ដី​ថ្មី ជោគជតារាសី​ថ្មី ដែល​នឹង​​បាន​មក​ពី​ការ​​ប្រទាន​ពរ​នៃ​​ទេវតា​ឆ្នាំ​ថ្មី។ ក្នុង​អំណរ​ចំពោះ​​រាសី​ថ្មី ពលរដ្ឋ​ប្រុសស្រី​​តែងតែ​រៀបចំ​ទទួល​ការ​មក​ដល់​នៃ​ទេវតា​ថ្មី​នោះ។

ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​កុរ​នេះ ទ្រង់​ព្រះនាម​ថា ធុង្សៈទេវី។ ព្រះនាង​សោយ​ផ្លែ​ឧទុម្ពរ (ផ្លែ​ល្វា) ជា​អាហារ និង​ទ្រង់​អម្ពរ​ពណ៌​ក្រហម។

តើ​ពលរដ្ឋ​ខ្មែរ​ប្រុសស្រី​ត្រូវ​​រៀបចំ​ដូច​ម្ដេច​ខ្លះ ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី?

នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ លោក ជុន ច័ន្ទបុត្រ សូម​ជូន​សេចក្ដី​រាយការណ៍​មួយ ជម្រាប​ជូន​លោក​អ្នក​នាង អំពី​ប្រពៃណី និង​ទំនៀម​ទម្លាប់​ខ្មែរ អំពី​ការ​រៀបចំ​រាន​ទទួល​ទេវតា​ឆ្នាំ​ថ្មី និង​ការ​ប្រារព្ធ​ពិធី​ផ្សេងៗ ទាំង​បី​ថ្ងៃ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។


What Next?

Recent Articles