ចលនា​យុវជន​ខ្មែរ​នៅ​កូរ៉េ​នៅ​បន្ត​បាតុកម្ម​ភ្លើង​ទៀន​ដោយ​មិន​ចុះ​ញ៉ម​នឹង​ពាក្យ​គំរាម​ពី​របប​ភ្នំពេញ

ដោយ ជុន ច័ន្ទបុត្រ
2019-04-13
RFA

ស្ដាប់ ឬទាញ​យក​បទសម្ភាសន៍​របស់​លោក ជុន ច័ន្ទបុត្រ ជាមួយ​លោក យឹម ស៊ីណន
ស្តាប់សំឡេងថតសំឡេង

លោក យឹម ស៊ីណន ប្រធាន​ចលនា​យុវជន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ រូប៖ ហ្វេសប៊ុក លោក យឹម ស៊ីណន
លោក យឹម ស៊ីណន ប្រធាន​ចលនា​យុវជន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ រូប៖ ហ្វេសប៊ុក លោក យឹម ស៊ីណន


ទាក់ទង​ទៅ​នឹង​សមាជ​ពិភពលោក នៃ​អ្នក​ប្រជាធិបតេយ្យ និង​បាតុកម្ម​ភ្លើង​ទៀន ដែល​គ្រោង​នឹង​ធ្វើ​នៅ​ក្រុង​ក្វាងជូ នៃ​ប្រទេស​កូរ៉េខាងត្បូង​ឯណោះ​វិញ ខណៈ​ដែល​អ្នកចូលរួម​ពី​ទី​ជិត​ឆ្ងាយ​កំពុងតែ​ទៅដល់​ប្រទេស​កូរ៉េ​ជា​បន្តបន្ទាប់ មន្ត្រី​របប​ក្រុងភ្នំពេញ​ក៏​ចាប់ផ្ដើម​បញ្ចេញ​សារ​គំរាមកំហែង​ជា​ហូរហែ​ដែរ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ផ្លូវការ​របស់​របប​ក្រុងភ្នំពេញ ដំបូង​ឡើយ ប្រកាស​ថា ដ្ឋាភិបាល​ក្រុងភ្នំពេញ​អាច​ចាប់​មេខ្លោង​រៀបចំ​ពិធី​ទទួល លោក សម រង្ស៊ី ដែល​លោក ផៃ ស៊ីផាន ហៅថា​ជា​ទណ្ឌិត។ មួយស្របក់​ក្រោយមក សារ​នេះ​ត្រូវ​បាន​ប្រព័ន្ធ​ឃោសនា​របប​ក្រុងភ្នំពេញ លុបចោល ហើយ​ជំនួស​មកវិញ​នូវ​សារ​ថ្មី​មួយទៀត។

សារ​ចុងក្រោយ​របស់​លោក ផៃ ស៊ីផាន នៅតែ​មានន័យ​គំរាមកំហែង​ដដែល តែ​មាន​ការ​បញ្ជោរ​បញ្ចើចបញ្ចើ​ចៅហ្វាយនាយ​របស់​ខ្លួន​ផង។ លោក ផៃ ស៊ីផាន សរសេរ​ថា «រដ្ឋាភិបាល​អាច​មាន​លទ្ធភាព​តាម​ផ្លូវ​ច្បាប់ ក្នុង​កិច្ច​ចាត់វិធានការ​ដោយ​ប្រការ​ណាមួយ​ជា​ចាំបាច់ ទៅលើ​ក្រុម​បាតុករ​នៅ​ក្រៅ​ប្រទេស»

ទន្ទឹម​នឹង​នោះ​លោក​ឆ្លៀត​បញ្ជោរ​មេ ហ៊ុន សែន របស់​លោក​ថា ក្រោម​ការដឹកនាំ​របស់​លោក សែន ដែល​លោក ផៃ ស៊ីផាន ហៅថា “​ទន់ភ្លន់ និង​ម៉ឺងម៉ាត់​ហើយ​ថា សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​លោក​មាន​គុណធម៌ និង​សីលធម៌​ខ្ពស់​នោះ​” លោក ផៃ ស៊ីផាន ខ្លួនឯង​ទៅជា​យល់​ឃើញ​ថា “​មិន​មាន​តម្លៃ​នៃ​ការចាំបាច់​ណាមួយ ក្នុង​កិច្ច​ចាត់វិធានការ​បង្ក្រាប​ក្រុម​បាតុករ​នៅ​ក្រៅ​ប្រទេស​នោះ​ឡើយ។

តំណាង​ចលនា​យុវជន​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង លោក យឹម ស៊ីណន នៅតែ​បង្ហាញ​ឆន្ទៈ​មោះមុត​របស់​លោក ក្នុង​ការ​រៀបចំ​សមាជ និង​បាតុកម្ម​ភ្លើង​ទៀន​នោះ​ដោយ​មិន​ចុះ​ញ៉ម​នឹង​ពាក្យ​គំរាម​ទាំង​នោះ​ឡើយ។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ជុន ច័ន្ទបុត្រ ជាមួយ​លោក យឹម ស៊ីណន បន្ថែម​ទៀត​ដូច​តទៅ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment