មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច​៤​រូប​ទទួល​គោរមងារ​បណ្ឌិត​កិត្តិយស​ពី​ព្រះមហាក្សត្រ


|
https://www.vodhotnews.com

លោកស្រី ឃួន សុដារី ថ្លែងក្នុងមហាសន្និបាតលើកទី១៣៩ នៃសហភាពអន្តរសភា ដែលហៅកាត់ថា IPU ដែលប្រព្រឹត្តធ្វើនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ (រូបភាព៖ ហ្វេសប៊ុក National Assembly Of Cambodia)

មន្ត្រី​ជាន់​ខ្ពស់ ៤​រូប​របស់​គណបក្ស​កាន់​អំណាច ត្រូវ​បាន​ព្រះ​មហាក្សត្រ​ប្រទាន​គោរម​ងារ​បណ្ឌិត​កិត្តិយស​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ។

ក្នុង​ព្រះ​រាជ​ក្រឹត្យ ៣​ដាច់​ដោយ​ឡែក​ពី​គ្នា​ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា​នោះ ​ព្រះ​ករុណា ព្រះ​មហាក្សត្រ​ សម្ដេច​ព្រះ​ នរោត្ដម សីហមុនី បាន​ប្រោស​ព្រះ​រាជ​ទាន​គោរមងារ​ «កិត្តិសង្គហ​បណ្ឌិត» ដល់​អនុប្រធាន​រដ្ឋ​សភាអ្នកស្រី ឃួន សុដារី ដែល​ជា​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

ក្រៅ​ពី​អ្នកស្រី ឃួន សុដារី តំណាង​រាស្ត្រ​បក្ស​កាន់​អំណាចលោក ប៉ែន បញ្ញា ដែល​មាន​តួនាទី​ជា​ប្រធាន​គណៈកម្មការ​នីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភា​ផង​នោះ ត្រូវ​បាន​ព្រះ​មហាក្សត្រ​ព្រះ​រាជ​ទាន​គោរម​ងារ «កិត្តិ​នីតិ​កោសល​បណ្ឌិត»

គោរមងារ​«កិត្តិ​នីតិ​កោសល​បណ្ឌិត»នេះ ក៏​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ព្រះ​រាជ​ទាន​​​ទៅ​ដល់​ប្រធាន​តុលាការ​កំពូលលោក ឌិត មុន្ទី ផង​ដែរ​។

ចំណែក​ឯ​រដ្ឋ​មន្ត្រី​ក្រសួង​ផែនការ លោក ឆាយ ថន បាន​ទទួល​គោរម​ងារ «កិត្តិ​សេដ្ឋ​បណ្ឌិត» ​ពី​ព្រះ​មហាក្សត្រ។

ព្រះ​ករុណា​សម្ដេច​ព្រះ​ នរោត្ដម សីហមុនី បាន​ព្រះ​រាជ​ទាន​គោរម​ងារ​ដល់​មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច​ទាំង៤​រូប​នេះ​បែប​នេះ ទៅ​តាម​សំណើ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

អ្នក​នយោបាយ​ទាំង ៤​រូប​​​នេះ សុទ្ធ​តែ​ជា​សមាជិក​គណៈអចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជាដែល​មាន​សមាសភាព​ក្បាល​ម៉ាស៊ីន​ដឹកនាំ ៣៤​​រូប។

មាន​តួនាទី​ជា​ប្រធាន​តុលាការ​កំពូល​ផង​នោះ លោក ឌិត មន្ទី បាន​ដឹកនាំ​សវនកា​មួយ​ដែល​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​កន្លង​មកទៅ​តាម​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ និង​ក្រោម​ការ​ចោទ​ពី​រដ្ឋាភិបាល​ថាជាប់​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ «ក្បត់​ជាតិ» ​របស់​ប្រធាន​បក្ស​ប្រឆាំង
លោក កឹម សុខា៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment