សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​​មួយ​រូបដំបូង​គេ​ ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ពាក់ព័ន្ធ​រឿង​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ​

ដោយ ហេង រស្មី
2019-04-16
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី អ្នកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា។ Photo: RFA
ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី អ្នកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា។ Photo: RFA


អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ លោក​ គឹម ខឿន​ ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៦ មេសា​ថា អ្នកស្រី​ សុខ រ័ត្ន​សុវណ្ណបញ្ចៈសីលា ប្រធាន​គណបក្ស​សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​ និង​ជា​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ ដែល​របប​ក្រុង​ភ្នំពេញ​បាន​បង្កើត​ឡើង ដើម្បី​ភាព​ស្រប​ច្បាប់​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ​ពី​បទ​សង្ស័យ​ថា ​បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ទៅ​ទន្ទ្រាន​យក​ដី​នៅ​តំបន់​ឧទ្យាន​ជាតិ​គូលែន​ភ្នំ​ទេព៖ «ការ​ចាប់​ខ្លួន​ទី​មួយ​ផ្អែក​តាម​ដីកា​របស់​តុលាការ​ចោទ​ប្រកាន់​អំពី​ការ​ញុះញង់​ទន្ទ្រាន​យក​ដី​សហគមន៍ ដើម្បី​បង្កើត​ឱ​មាន​អំពើ​ហិង្សា»

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អភិបាល​ខេត្ត​ព្រះ​វិហារ​ លោក អ៊ុន ចាន់ដា បាន​ទេ​ លោក​មិន​លើក​ទូរស័ព្ទ។

លោក​ស្រី​ សុខ រ័ត្នសុវណ្ណ​បញ្ចៈ​សីលា ជា​ស្ត្រី​ដំបូង​គេ​ដែល​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ក្នុង​ចំណោម​អ្នក​នយោបាយ​ចំនួន ៣០រូប ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ត​លេខា កាល​ពី​ថ្ងៃ​ទី៦ កញ្ញា​ ​តែងតាំង​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​តាម​ការ​ស្នើសុំ​ពី​របប​ក្រុងភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment