មជ្ឈមណ្ឌល​រំលឹក​វាល​ពិឃាដ នៅ​សហរដ្ឋ​អាមេរិក ធ្វើ​​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​រងគ្រោះ​​ក្នុង​របប​ខ្មែរក្រហម​លើក​ទី៤១ នៅ​ថ្ងៃ​ទី១៧ មេសា​

ដោយ ជុន ច័ន្ទបុត្រ
2019-04-16
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទាហាន​ខ្មែរ​ក្រហម​ចូល​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។ រូបថត​ឯកសារ​នៃ​សារមន្ទីរ​គុក​ទួលស្លែង
ទាហាន​ខ្មែរ​ក្រហម​ចូល​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។ រូបថត​ឯកសារ​នៃ​សារមន្ទីរ​គុក​ទួលស្លែង


មជ្ឈមណ្ឌល​រំលឹក​វាល​ពិឃាដ ប្រារព្ធ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​រងគ្រោះ​នៅ​ក្នុង​របប​ខ្មែរក្រហម​លើក​ទី៤១ នៅ​ទីក្រុង​ឡងប៊ិច Long Beach រដ្ឋ​កាលីហ្វូនីញ៉ា (California) សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី១៧ មេសា​នេះ។

អគ្គលេខាធិការ នៃ​មជ្ឈមណ្ឌល​រំលឹក​វាល​ពិឃាដ លោក សុទ្ធ ប៉ាលីន មាន​ប្រសាសន៍​ថា ថ្ងៃ​ទី១៧ មេសា គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ខ្មៅ​មួយ​របស់​កម្ពុជា និង​ជា​អនុស្សាវរីយ៍​ដ៏​ជូរ​ចត់​នៃ​ការ​ព្រាត់​ប្រាស​ប្រពន្ធ​កូន ក្រុម​គ្រួសារ សាច់​ញាតិ បង​ប្អូន ដែល​ពលរដ្ឋ​ខ្មែរ​នៅ​ជុំវិញ​ពិភព​លោក​មិន​អាច​បំភ្លេច​បាន។ លោក បញ្ជាក់​ពី​គោល​បំណង​ប្រារព្ធ​ទិវា​នេះ​ថា ជា​​ថ្ងៃ​​ពលរដ្ឋ​​ខ្មែរ​​នឹក​​ឃើញ​​ដល់​​ពេល​វេលា ​ដែល​​ពួក​​ខ្មែរ​​ក្រហម​​ឡើង​​គ្រប់គ្រង​​អំណាច គឺ​នៅ​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ១៩៧៥ គឺ​​ក្រោយ​​ពេល​​ដែល​​ពួក​​គេ​​ឈ្នះ​សង្គ្រាម​​លើ​​របប​​សាធារណរដ្ឋ​​ខ្មែរ​​របស់​​លោក លន់ នល់«»

លោក សុទ្ធ ប៉ាលីន បន្ថែម​ថា ក្រុម​លោក​បាន​ប្រារព្ធ​ធ្វើ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​រង​គ្រោះ​ជិត ២លាន​នាក់ ដែល​បាត់បង់​ជីវិត​យ៉ាង​វេទនា យ៉ាង​អយុត្តិធម៌ រៀងរាល់​ថ្ងៃ​ទី១៧ មេសា តាំង​ពី​ឆ្នាំ២០០៥ មក​ម្ល៉េះ មិន​ថា​ថ្ងៃ​ចន្ទ ឬ​អង្គារ ឬ​អាទិត្យ​ឡើយ។ លោក​បន្ត​ថា មជ្ឈមណ្ឌល​រំលឹក​វាល​ពិឃាដ ជា​គ្រួសារ​ដ៏​តូច​មួយ​ក្នុង​ចំណោម​មហា​គ្រួសារ​ខ្មែរ​ជុំវិញ​ពិភព​លោក ដែល​នៅ​តែ​កាន់​ជើង​ធូប នៅ​តែ​រំលឹក នៅ​តែ​គោរព​ព្រលឹង​ខ្មែរ​ដែល​រងគ្រោះ​ក្នុង​វាល​ពិឃាដ​ជា​និច្ច។ ការ​រៀបចំ​នៅ​ទីក្រុង​ឡុងប៊ិច​នេះ លោករំពឹងថានឹងមានអ្នកចូលរួមជាង១០០នាក់ ដែល​ពលរដ្ឋ​ខ្មែរ​មក​ពី​រដ្ឋ​ផ្សេងៗ ទៀត​ចូល​រួម។ លោក​បញ្ជាក់​ថា ថ្ងៃទី១៧សានេះ គឺ​ជា​ថ្ងៃ​ដែល​ពលរដ្ឋ​ខ្មែរ​មិន​ត្រូវ​ភ្លេច​ទេ ដែល​ជា​ថ្ងៃ​ដែល​ខ្មែរ​សម្លាប់​ខ្មែរ និង​ជា​សោកនាដកម្ម​មួយ​ដ៏​រន្ធត់​មួយ និង​ជា​កំហុស​ធំធេង​មួយ​របស់​មេ​ដឹក​នាំខ្មែរក្រហម ដែល​កំហុស​នេះ ជា​មេ​រៀន​មួយ​សម្រាប់​មេ​ដឹក​នាំ​ជំនាន់​ក្រោយ ដែល​មិន​ត្រូវ​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ដ៏​អាក្រក់​នេះ៖ «»

ខ្មែរ​ក្រហម​គ្រប់គ្រង​អំណាច ​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​យ៉ាង​ហោច​ណាស់​ជិត ២លាន​នាក់​បាន​ស្លាប់។ ក្នុងរយៈ​ពេល​នេះ គឺ ការ​ជម្លៀស និង​ការ​ផ្លាស់ប្ដូរ​លំនៅ​ពលរដ្ឋ​ដោយ​បង្ខំ ការ​ប្រព្រឹត្ត​អមនុស្សធម៌​ និង ការ​បង្អត់​អាហារ​ជា​ដើម ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មិន​អាច​បំភ្លេច​បាន​នូវ​ព្រឹត្តិការណ៍​ទាំង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "មជ្ឈមណ្ឌល​រំលឹក​វាល​ពិឃាដ នៅ​សហរដ្ឋ​អាមេរិក ធ្វើ​​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​រងគ្រោះ​​ក្នុង​របប​ខ្មែរក្រហម​លើក​ទី៤១ នៅ​ថ្ងៃ​ទី១៧ មេសា​"

  1. Anonymous says:

    ខ្មែរក្រហមធ្វើនយោលីលា យកពលរដ្ធទៅសម្លាប់ ឬ ក៍អោយធ្វើជាងសត្វធាត រហូតដល់អស់ខ្មែរស្លាប់ ជឹតកន្លះនរគ។