លោក​ សម រង្ស៊ី​ ថា​លោក​មាន​សង្ឃឹម​ថា ​លោក​នឹង​សម្រេច​​ផែនការ​រំដោះ​ប្រទេស​ចេញ​ពី​ការ​ត្រួតត្រា​របស់​លោក ហ៊ុន សែន​

លោក​ សម រង្ស៊ី​ ថា​លោក​មាន​សង្ឃឹម​ថា ​លោក​នឹង​សម្រេច​​ផែនការ​រំដោះ​ប្រទេស​ចេញ​ពី​ការ​ត្រួតត្រា​របស់​លោក ហ៊ុន សែន​


By

ឌឹ ខេមបូឌា ដេលី

លោក​ សម រង្ស៊ី ​ប្រធាន​ស្តីទី​​គណបក្ស​សង្រ្គោះ​ជាតិ​ប្រកាស​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​លោក​នៅ​តែ​មាន​សង្ឃឹម​ថា​ លោក​នឹង​សម្រេច​បាន​នូវ​ផែនការ​រំដោះ​ប្រទេស​ចេញ​ពី​ការ​ត្រួត​ត្រា​របស់​លោក​ហ៊ុន សែន​ដើម្បី​នាំយក​យុត្តិធម៌​ សេរីភាព​និង​ការរីក​ចម្រើន​ជូន​ពលរដ្ឋ។​

ការ​ប្រកាស​របស់​លោក​ សម រង្ស៊ី​ ធ្វើ​ឡើង​នៅ​ក្នុង​សន្នីសិទ​ស្តីពី​សន្តិភាព​ និង​សិទ្ធិ​មនុស្ស​នៅ​អាស៊ី​ដែល​រៀប​ចំ​ដោយ​អង្គការ​វេទិកា​សិទ្ធិ​មនុស្ស​និង​សន្តិភាព​អាស៊ី​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ Asia Human Rights Peace Forum​ (AHPF) ​ក្នុង​ទីក្រុង​ក្វាងជូ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ ​ខណៈ​មាន​ក្រុម​អ្នក​វិភាគ​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​មក​ពី​កម្ពុជា​ក៏​បាន​ចូល​រួម​ផង​ដែរ។​

អ្នក​វិភាគ​នយោបាយ​លោក​ គឹម សុខ ​ដែល​កំពុង​រស់​នៅ​នីរទេស​ក្នុង​ប្រទេស​ហ្វាំងឡង់​បាន​អះអាង​ថា​ មាន​តែ​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ដែល​អាច​នឹង​ស្តារ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ឡើង​វិញ​បាន​ ហើយ​ក្រុម​អ្នក​នយោបាយ​ត្រូវ​ រួម​ដៃ​គ្នា​ដើម្បី​ឲ្យ​មាន​សម្លេង​ខ្លាំង​ដើម្បី​សង្គ្រោះ​ប្រទេស​ឲ្យ​មាន​ប្រជា​ធិបតេយ្យ​ឡើង​វិញ។​

រី​ឯ​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​លោក​ ព្រាប កុល ​បាន​ប្រាប់​សារ​ព័ត៌មាន ​The Cambodia Daily​ នៅ​មុន​ការ​ផ្សាយ​នេះ​បន្តិច​ថា ​សន្និសីទ​រៀបចំ​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាងត្បូង​នេះ​ជា​ការ​ជជែក​គ្នា​ដែល​ចំហ​ និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅវិញ​ទៅមក​អំពី​ការ​តស៊ូ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​និង​ការ​តស៊ូ​នៅ​កម្ពុជា​ដើម្បី​សន្តិភាព​និង​សេរីភាព​របស់​ប្រទេស​រៀងៗ​ខ្លួន។​

នៅ​ថ្ងៃ​ស្អែកនេះ​ក្រុម​អ្នក​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ភាគ​ច្រើន​គាំទ្រ​លោក ​សម រង្ស៊ី ​អ្នក​វិភាគ​ និង​ក្រុម​សង្គម​ស៊ីវិល​ នឹង​នាំគ្នា​ធ្វើ​សមាជ​អ្នក​ប្រជា​ធិបតេយ្យ​ហើយ​បន្ទាប់​មក​ពួក​គេ​នឹង​នាំ​គ្នា​ធ្វើ​បាតុកម្ម​ភ្លើង​ទៀន ​ទាម​ទារ​ឲ្យ​មាន​ការ​ស្តារ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​និង​ដោះ​លែង​លោក​ កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​វិញ៕​​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

One Response to "លោក​ សម រង្ស៊ី​ ថា​លោក​មាន​សង្ឃឹម​ថា ​លោក​នឹង​សម្រេច​​ផែនការ​រំដោះ​ប្រទេស​ចេញ​ពី​ការ​ត្រួតត្រា​របស់​លោក ហ៊ុន សែន​"

  1. so socheath says:

    ហាស ! ហាស
    ក្រុមអាពូជឆ្កែ សមមុខហើយ ។
    ធ្វើមហាបាតុកម្ម ​ភ្លើងទៀន?
    គ្មានអ្វីគួរឱ្យឆ្ងល់ឡើយដែលអាពូជឆ្កែ សម រង្ស៊ី និងក្រុមគូកនរបស់​វាបាននិងកំពុងតែទាញចំណេញនយោបាយពីភ្លើងទៀន ព្រោះភ្លើងទៀនជានិមិត្តសញ្ញាគណបក្ស សម រង្ស៊ី ដែលបច្ចុប្បន្នប្រែឈ្មោះមកជាគណបក្សភ្លើងទៀន។ មហាបាតុកម្មភ្លើងទៀនដែលរំពឹងថានឹងមានអ្នកចូលរួមតិចតួចព្រោះបងប្អូន ពលករខ្មែរធុញទ្រាន់នឹងការបោកប្រាស់ម្តងហើយម្តងទៀតរបស់ សម រង្ស៊ី និងគូកន និងការដាក់ហិបប្រមូលលុយពីបងប្អូនពលករ និងគ្មានឥទ្ធិពលអ្វីបន្តិចឡើយ ព្រោះវាជាភ្លើងទៀន នៅក្នុងក្អម។ ពន្លឺភ្លើងទៀននេះក៏បាននិងកំពុងរលត់បាត់ទៅហើយដូចចម្រៀងរបស់លោក ព្រាប សុវត្ថិ បានច្រៀង ហើយបន្សល់នៅតែមុខក្រៀមក្រំ ស្រងូតស្រងាត់ដែល សម រង្ស៊ី និងបក្ខពួកខ្លួនមាននៅពេលនេះព្រោះដោយជំងឺបាក់ទឹកចិត្ត អស់សង្ឃឹមថាគ្មានថ្ងៃណាមួយអាចស្តារជីវិតនយោបាយដែលដើរធ្លាក់ ផ្លូវរបស់ខ្លួនឡើងវិញបានឡើយ។
    តាមពិត! ការរៀបចំឱ្យមានកិច្ចសមាជអ្នកប្រជាធិបតេយ្យនៅកូរ៉េខាងត្បូង គ្រាន់តែជាការរៀបចំកិច្ចប្រជុំក្នុងរង្វង់សមាជិកក្រុមចលនាសង្គ្រោះជាតិរបស់ សម រង្ស៊ី តែប៉ុណ្ណោះ គ្រាន់តែប្តូរពីបារាំង ឬពីអាមេរិកមកធ្វើនៅកូរ៉េ និងក៏ដើម្បីឆ្លៀតឱកាសប្រមូលលុយពីបងប្អូនកម្មករមួយចំនួនដែលនៅជឿងប់ ងុលលើការបោកប្រាស់របស់សម រង្ស៊ី ដែរ។ ការងាកមកប្រមូលលុយ និងបោកប្រាស់ពលករខ្មែរនៅកូរ៉េ ក៏ព្រោះតែក្រុម សម រង្ស៊ី ដែលបានធ្វើបក្សប្រហារដណ្តើមតំណែងពី កឹម សុខា គ្មានអ្នកគាំទ្រ និងលែងមាន ប្រភពថវិកាដើម្បីទ្រទ្រង់ដល់ជីវភាពរបស់ខ្លួន។ ដូច្នេះមានតែបង្កើតមូលដ្ឋានថ្មីនៅកូរ៉េខាងត្បូងនេះតែម្តង ក្រែងបានកាក់កបខ្លះព្រោះមន្ត្រីសម រង្ស៊ី និយមមួយចំនួនដូចជា មូរ សុខហួរ អេង ឆៃអ៊ាង ឡុង បុត្តា ឡុង រី និងក្រុមយុវជនអត់ការងារធ្វើមួយចំនួនដូចជាអាសង្ហាជាដើម ចាំបាច់ត្រូវការថវិកាដើម្បីបន្តរស់។
    ធ្វើមហាបាតុកម្មភ្លើងទៀននៅទឹកដីកូរ៉េ ក៏ជាបង្ហាញថា សម រង្ស៊ី បានបរាជ័យផ្ទួនៗមិនអាចវិល មកគ្រប់គ្រងព្រលឹងខ្មោចគណបក្សសង្គ្រោះជាតិ ដែលសាកសពត្រូវបានបំបែកខ្ទេចខ្ទីអស់នេះហើយទេ។ សម រង្ស៊ី ដោយមាន អេង ឆៃអ៊ាង និងមូរ សុខហួរ ព្រមទាំងអ៊ុង រិទ្ធី ជួយធ្វើបក្សប្រហារដណ្តើមតំណែង ដឹកនាំបក្សពីកឹម សុខា សង្ឃឹមថានឹងអាចផ្តល់ទីតាំងឈរជើងមួយសម្រាប់ជីវិតនយោបាយចុងក្រោយ របស់ខ្លួន ប៉ុន្តែចាប់តាំងពីការបង្កើតចលនាសង្គ្រោះជាតិ រហូតដល់ឡើងធ្វើជាប្រធានស្តីទី នៃខ្មោចគណបក្សសង្គ្រោះជាតិ សម រង្ស៊ី ហាក់ដូចជាយីអ៊ុនដាក់ អារក្ខជាន់ មិនអាចស្រោចស្រង់ជីវិតនយោបាយខ្លួន បានឡើយ។ លើសពីនេះ សម រង្ស៊ី ត្រូវបានក្រុម កឹម សុខា លែងផ្តល់តម្លៃ ជេរប្រមាថ និងចោទថាជា មេបក្សប្រហារថែមទៀតផង។ ដូច្នេះដោយក្តីអស់សង្ឃឹម សម រង្ស៊ី មានតែចាប់ផ្តើមលើកតម្លៃបក្សភ្លើងទៀន របស់ខ្លួនឡើងវិញ និងប្រើប្រាស់និមិត្តសញ្ញាភ្លើងទៀនដើម្បីធ្វើបាតុកម្ម។ ប៉ុន្តែ សម រង្ស៊ី មិនត្រូវភ្លេចទេថា ប្រសិនបើខ្លួនដែលជាទណ្ឌិតទៅពាក់ព័ន្ធនឹងគណបក្សណាមួយ នោះគណបក្សនោះនឹងត្រូវរំលាយតាមច្បាប់ពីព្រោះទណ្ឌិតគ្មានសិទ្ធិធ្វើជាប្រធានគណបក្សនយោបាយឡើយ។
    សរុបមកវិញ អ្វីដែលសម រង្ស៊ី និងបក្ខពួកកំពុងតែធ្វើគឺគ្រាន់តែកំដរជីវិតចុងក្រោយរបស់ខ្លួនតែ ប៉ុណ្ណោះ។ សម រង្ស៊ី មូរ សុខហួរ អាយុក្បែរ ៧០ ឆ្នាំទៅហើយ រួតរឹតដោយជំងឺ និងវិបត្តិផ្លូវចិត្ត។ មហាបាតុកម្មរតឹកឡឹកដែលធ្វើនៅល្ងាចថ្ងៃទី២០ ខែមេសា នៅកូរ៉េ ជាការស្វែងរកក្តីសង្ឃឹមឱ្យសម រង្ស៊ី ប៉ុន្តែ នឹងគ្មានតម្លៃ និងគ្មានប្រយោជន៍ឡើយ។ ពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជា មិនចាប់អារម្មណ៍នឹងព្រឹត្តិការណ៍ដែលចេះត្រឹមព្រុសដូចឆ្កែ របស់ពួកអាពូជឆ្កែសមរង្ស៊ីនេះទេ ​ ៕