សមាជ​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​កូរ៉េ​ទទូច​ឱ្យ​អ្នក​ពាក់ព័ន្ធ​រួមគ្នា​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ដោយ ជី វិតា
2019-04-21
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមាជ​អ្នកប្រជាធិបតេយ្យ​នៅ​ទីក្រុង​ក្វាងជូ ប្រទេស​កូរ៉េខាងត្បូង កាល​ពីថ្ងៃ​ទី២១ ខែ​មេសា ឆ្នាំ​២០១៩។ RFA/Jeevita

សមាជ​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ មកពី​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ក្វាងជូ ប្រទេស​កូរ៉េខាងត្បូង ៣ថ្ងៃ​កន្លង​មក​នេះ បាន​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ហើយ ដោយ​បាន​ចេញ​សេចក្ដី​សម្រេច​រួម​ទាមទារ​ឱ្យ​មាន​ការ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាបន្ទាន់​។ អ្នកវិភាគ​ដែល​ចូលរួម និង​សង្កេតការណ៍​ឱ្យ​តម្លៃ​ថា ទាំង​សមាជ និង​មហា​បាតុកម្ម​ភ្លើង​ទៀន ជា​ជោគជ័យ​សម្រាប់​អ្នក​ប្រជាធិបតេយ្យ។

គណៈប្រតិភូ​អ្នក​ប្រជាធិបតេយ្យ ដែល​មាន​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ពី​ប្រទេស​នានា​ជាច្រើន​ជុំវិញ​ពិភពលោក តំណាង​ពលករ​ខ្មែរ​ពី​ប្រទេស​កូរ៉េ​ខាងត្បូង តំណាង​សង្គម​ស៊ីវិល​ប្រទេស​កម្ពុជា អ្នកវិភាគ​នយោបាយ និង​ព្រះសង្ឃ​ផង​នោះ បាន​មូលមតិ​គ្នា​ចេញ​សេចក្ដី​ប្រកាស​រួម​មួយ ដោយ​ប្រកាស​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​ដើរ​មកដល់​ផ្លូវ​ទាល់​ហើយ ដែល​អ្នក​ប្រជាធិបតេយ្យ​ត្រូវ​ធ្វើការ​រួមគ្នា ដើម្បី​ទាញ​ដំណើរ​វិវត្តន៍​នៃ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​ងាក​មក​លើ​ផ្លូវ​ត្រូវ​វិញ។

ដើម្បី​សម្រេច​គោលដៅ​នេះ អង្គ​សមាជ​នៃ​អ្នក​ប្រជាធិបតេយ្យ​ដែល​មាន​គ្នា​ជាង​៧០​រូប នៅ​ថ្ងៃទី​២១ មេសា នេះ បាន​អនុម័ត​ដោយ​មតិ​ភាគច្រើន​លើសលប់​នូវ​ខ្លឹម​សារសំខាន់ៗ​មួយ​ចំនួន ក្នុង​នោះ​រួមមាន ស្នើ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមមាន គណបក្ស​នយោបាយ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អង្គការ​សង្គម​ស៊ីវិល ព្រះសង្ឃ បញ្ញា វន្ត សិស្ស​និស្សិត កម្មករ កសិករ ពលករ​ខ្មែរ ព្រមទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ទាំង​ក្រៅ​ប្រទេស ចូលរួម​យ៉ាងសកម្ម ក្នុង​ការ​ស្ដារ​ប្រជាធិបតេយ្យេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ ដោយ​យក​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ជា​គោល។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ដែល​បាន​ចូលរួម​ក្នុង​អង្គ​សមាជ ប៉ុន្តែ​មិនបាន​ចូលរួម​ក្នុង​មហា​បាតុកម្ម​ភ្លើង​ទៀន​នោះ សង្កត់ធ្ងន់​ថា ការងារ​លើកស្ទួយ​ប្រជាធិបតេយ្យ​មិនមែន​ជា​រឿង​បាន​មក​ដោយ​មិន​ប្រឹងប្រែង​នោះ​ទេ ពោល​គឺ​អ្នក​ប្រជាធិបតេយ្យ​ត្រូវ​ធ្វើការ​រួមគ្នា​។ លោក ព្រាប កុល ដែល​ចូលរួម​សម្របសម្រួល​ក្នុង​ការ​ពិភាក្សា​ក្នុង​អង្គ​សមាជ​បិទ​ទ្វា​ដែរ​នោះ បញ្ជាក់​ថា អង្គ​សមាជ​បាន​ព្រមព្រៀងគ្នា​ជំរុញ​ឱ្យ​មាន​ការអនុវត្ត​វប្បធម៌​នយោបាយ​ថ្មី និង​ការ​បន្ត​វេន​​ដើម្បី​ភាព​រឹងមាំ​នៃ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ «»

នៅ​ពេល​សួរ​ទាក់ទង​នឹង​សុវត្ថិភាព​របស់​លោក លោក ព្រាប កុល ដែល​ជា​ប្រធាន​អង្គការ​សង្គម​ស៊ីវិល​មួយ​នៅ​កម្ពុជា ដែល​ហ៊ាន​មក​បង្ហាញមុខ​ចូលរួម​ក្នុង​សមាជ​អ្នក​ប្រជាធិបតេយ្យ នៅ​ប្រទេស​កូរ៉េ ឱ្យ​ដឹង​ថា លោក​បារម្ភ​ខ្លះ​ដែរ ពេល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ប៉ុន្តែ​លោក​សង្ឃឹមថា អាជ្ញាធរ​ក្រុងភ្នំពេញ​នឹង​មិន​ធ្វើទុក្ខបុកម្នេញ​អ្វី​មក​លើ​រូបលោក​ទេ ពីព្រោះ​អ្វី​ដែល​លោក​ធ្វើ គឺ​ធ្វើ​តាម​តួនាទី និង​ដើម្បី​ប្រយោជន៍​ខ្មែរ​ទាំងអស់​គ្នា។ «»

ចំណែក​អតីត​អ្នក​ទោស​នយោបាយ​មនសិការ​លោក គឹម សុខ ដែល​បាន​ស្កាត់​ម​កី​ប្រទេស​ហ្វាំងឡង់ សំដែង​ការ​ពេញចិត្ត​នឹង​លទ្ធផល​នៃ​សមាជ​អ្នក​ប្រជាធិបតេយ្យ បើ​ទោះ​ជា​លោក​យល់​ថា មាន​ចំណុច​ខ្វះខាត​ខ្លះ​ក៏​ដោយ​ចុះ។ «»

លោក គឹម សុខ ដែល​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​ចាប់​ដាក់​ពន្ធនាគារ​ចំនួន ១៨​ខែ​ដោយសារ​រិះគន់​លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន នោះ ក៏បាន​ចូលរួម​ក្នុង​មហា​បាតុកម្ម​ភ្លើង​ទាន​ដែរ។ លោក​ថា បាតុកម្ម​នេះ​បង្ហាញ​ថា កម្លាំង​ប្រជាធិបតេយ្យ​ខ្មែរ​នៅតែ​ខ្លាំងក្លា។ «»

សេចក្ដី​សម្រេច​រួម​នៃ​អង្គ​សមាជ​របស់​អ្នក​ប្រជាធិបតេយ្យ នៅ​ទីក្រុង​ក្វាងជូ ដែល​ជា​ទីក្រុង​ប្រវត្តិសាស្ត្រ​នៃ​ការ​តស៊ូ​ដោយ​ដំណក់​ឈាម និង​ការ​ធ្វើ​ពលិកម្ម​របស់​ប្រជាជន​កូរ៉េខាងត្បូង ដើម្បី​ដូរ​យក​លទ្ធិប្រជាធិបតេយ្យ​ដោយ​ជោគជ័យ​នោះ ក៏​ទទូច​ឱ្យ​កង​ប្រដាប់​អាវុធ មន្ត្រី​រាជការ និង​មន្ត្រី​តុលាការ ចូលរួម​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ ដោយ​គ្រាន់តែ​ពួកគេ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ មិន​ចូល​បម្រើ​ឱ្យ​គណបក្ស​នយោបាយ និង​ទទូច​ឱ្យ​គោរព​គោលការណ៍​សិទ្ធិមនុស្ស​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

សមាជ​អ្នក​ប្រជាធិបតេយ្យ និង​មហា​បាតុកម្ម​ភ្លើង​ទាន​ដែល​ប្រារព្ធ​ធ្វើ​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី២១ មេសា​នេះ រៀបចំ​ដោយ​ចលនា​យុវជន​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង សហការ​ជាមួយ​អង្គការ​ប្រជាធិបតេយ្យ​អាស៊ី និង​វេទិកា​សិទ្ធិមនុស្ស (Democracy Asia and HRs Forum) ដោយ​មាន​ការ​គាំទ្រ​ផ្ដល់​ទីកន្លែង និង​ការពារ​សន្តិសុខ​យ៉ាង​កក់ក្ដៅ​ពី​អាជ្ញាធរ​សាលាក្រុង​ទីក្រុង​ក្វាងជូ។ មហា​បាតុកម្ម​ភ្លើង​ទៀន​រៀបចំ​ដោយ​ពលករ​ខ្មែរ​នៅ​ទីក្រុង​ក្វាជូ​នេះ គឺជា​លើក​ទី​២​ហើយ​។ លើក​ទី​១ នៅ​ខែ​កក្កដា​ឆ្នាំ​២០១៨ ដើម្បី​សំដែង​ឆន្ទៈ​ប្រឆាំង​ការបោះឆ្នោត​នៅ​កម្ពុជា បន្ទាប់ពី​របប​ក្រុងភ្នំពេញ​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ចាប់​មេ​គណបក្ស​ប្រឆាំង​នេះ​ដាក់គុក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ទិដ្ឋភាព​មហា​បាតុកម្ម​ភ្លើង​ទៀន​របស់​គណបក្ស​សង្គ្រោះជាតិ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ក្វាងជូ (Qwangju) ប្រទេស​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩។ RFA/Jeevita

What Next?

Recent Articles