អ្នកឃ្លាំមើល​សង្គម​ថា កម្ពុជា​មាន​សន្តិភាព​សម្រាប់​តែ​ក្រុម​អ្នកគាំទ្រ​បក្ស​កាន់អំណាច

ដោយ មួង ណារ៉េត
2019-04-21
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា (រូប៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ)
លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា (រូប៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ)


អ្នកឃ្លាំមើល​សង្គម​ថ្លែង​ថា កម្ពុជា​មាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ ទាំង​បញ្ហា​ក្នុងស្រុក និង​ការ​ប្រឈម​ពី​ខាងក្រៅ ផ្ទុយ​ពី​ការ​អះអាង​របស់​មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន ដែល​ថា កម្ពុជា​គ្មាន​អ្វី​ជា​ឧបសគ្គ​ទៀត​នោះ​ឡើយ។

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថា សហគមន៍​អន្តរ​ជាតិនិយម​ប្រជាធិបតេយ្យ​នៅតែ​ថ្កោលទោស​របប​ដឹកនាំ​បច្ចុប្បន្ន​ចំពោះ​ទង្វើ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ដែល​កើតមាន​តាំងតែ​ពី​ចុង​ឆ្នាំ​២០១៧ រហូត​មក។ លោក​បន្ត​ថា គិត​មក​ទល់​ពេល​នេះ ការ​ដោះស្រាយ​វិបត្តិ​នយោបាយ ដែល​នាំ​ទៅ​រក​ការ​ស្តារ​ឡើងវិញ​នូវ​ស្ថានភាព​អាក្រក់​ទាំងឡាយ ព្រមទាំង​ការ​បញ្ចៀស​នូវ​វិបត្តិ​ផ្សេងៗ ដូចជា​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជាដើម​នោះ នៅ​មិនទាន់​លេចចេញ​ជា​រូបរាង​នៅឡើយ​ទេ។ បន្ថែម​ពី​លើ​នេះ លោក​ថា កម្ពុជា​នៅ​មាន​បញ្ហា​ក្នុង​ស្រុក​ជាច្រើន​ផ្សេងទៀត ដែល​មិន​ទាន់​បាន​ដោះស្រាយ ដូច្នេះ​រឿង​ទាំងនេះ​កំពុង​រុញច្រាន​កម្ពុជា​ទៅ​រក​វិបត្តិ​សង្គម​នៅ​ពេល​ខាងមុខ៖ «ការ​អះអាង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី មិនឆ្លើយ​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​ដែល​កើត​មាន​នៅ​កម្ពុជា​យើង​ទេ។ ហើយ​បើ​កម្ពុជា​យើង​មិន​ស្វះ​ស្វែង​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​ហ្នឹង​ឱ្យ​ល្អ​ប្រសើរ​ទេ ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ទុន​ហ្នឹង​ គេ​ខ្លាច​រអា។ គេ​គិត​ថា​វា​ពុំ​មាន​សុវត្ថិភាព​ក្នុង​ការ​ដែល​គេ​មក​បណ្តាក់​ទុន​នៅកម្ពុជា​យើង​ទេ។ ទោះបីគេ​មិន​ដក​ EBA ឥលូវ​ហ្នឹង​ក៏​ដោយ ក៏​វា​មាន​ផល​ប៉ះពាល់​ បើយើង​មិន​ជម្រះ ឬមួយ​មិន​ដោះស្រាយ​វិបត្តិ​នយោបាយ»

ប្រតិកម្ម​របស់​អ្នកឃ្លាំមើល​សង្គម​រូប​នេះ នៅ​ក្រោយពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​២០ មេសា ថា របប​របស់​លោក​នឹង​បន្ត​រួមដៃ​គ្នា​ជាមួយ​វិស័យ​ឯកជន ដើម្បី​ជំរុញ​ការ​កសាង​ជាតិ​ឱ្យ​បាន​កាន់តែ​ឆាប់រហ័ស​បំផុត។ មេដឹកនាំ​ក្រាញ​អំណាច​រូប​នេះ បាន​អួតអាង​ថា លោក​បាន​ដឹកនាំ​ប្រទេស​ឱ្យ​មាន​សន្តិភាព​ពេញលេញ និង​ការ​រីកចម្រើន​ពិតប្រាកដ ហើយ​លោក​ក៏បាន​អរគុណ​ពលរដ្ឋ​ដែល​គាំទ្រ​ឥត​ងាករេ​ចំពោះ​ការដឹកនាំ​របស់​លោក​ផង​ដែរ។ លោក​បន្ថែម​ថា ពេល​នេះ​កម្ពុជា​គ្មាន​អ្វី​ជា​ឧបសគ្គ​ទៀត​ឡើយ។

ទោះជា​យ៉ាងណា លោក រ៉ុង ឈុន មើល​ឃើញ​ថា កម្ពុជា​មិនទាន់​មាន​សុខ​សន្តិភាព​ពេញលេញ​ដូច​ការ​អះអាង​របស់​លោក ហ៊ុន សែន នោះ​ឡើយ។ លោក​ថា សន្តិភាព​មាន​សម្រាប់​តែ​ក្រុម​អ្នកគាំទ្រ​គណបក្ស​កាន់អំណាច​ប៉ុណ្ណោះ ក៏ប៉ុន្តែ​សម្រាប់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជិត​កន្លះ​ប្រទេស​វិញ ឆន្ទៈ​របស់​ពួកគាត់​ត្រូវ​បាន​រំលោភបំពាន និង​ជាន់​ឈ្លី ដោយ​ក្រុម​អ្នក​កាន់​អំណាច៖ «រំលាយ​គណបក្ស​សង្គ្រោះជាតិ ចាប់​មេបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ ហើយ​និរទេស​អ្នក​នយោបាយ ដក​សិទ្ធិ​អ្នក​នយោបាយ​មិន​ឱ្យ​ធ្វើ​នយោបាយ នេះ​មិន​មែន​មាន័យ​ថា មាន​សន្តិភាពពេញ​លេញ​ទេ មានន័យ​ថា សន្តិភាព​តែមួយផ្នែក​ ឬមួយ​ក្រុម​ ប៉ុន្តែ​ចំពោះ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ មិន​ទាន់ទទួល​បាន​សន្តិភាព​ពេញលេញ​នោះទេ»

ចំណែក អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក វិញ យល់ថា ការ​លើកឡើង​របស់​មេ​ដឹកនាំ​របប​ក្រុងភ្នំពេញ ឆ្លុះបញ្ចាំង​ការពិត​តែមួយ​ជ្រុង​តូច​ប៉ុណ្ណោះ។ លោក​ថា កម្ពុជា​មាន​បញ្ហា​ក្នុងស្រុក​ជាច្រើន ដូចជា គ្រឿងញៀន ចោរកម្ម អសន្តិសុខ ការ​បំផ្លាញ​បរិស្ថាន ព្រៃឈើ និង​ធនធានធម្មជាតិ បូករួម​ទាំង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ជាដើម។ ចំណែក​បញ្ហា​ខាងក្រៅ​វិញ លោក​ថា កម្ពុជា​កំពុង​ប្រឈម​នឹង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​ទីផ្សារ​សហភាព​អឺរ៉ុប និង​ហានិភ័យ​នៃ​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ពី​ទីផ្សារ​សហរដ្ឋអាមេរិក​។ លោក​ជឿជាក់​ថា បញ្ហា​ទាំងអស់​នេះ​សុទ្ធសឹងតែ​ជា​រឿង​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​ព្រួយបារម្ភ និង​ចង់​ឃើញ​របប​លោក ហ៊ុន សែន ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព៖ «ប្រជាពលរដ្ឋ​ខ្មែរ​ទទួល​បាន​សន្តិភាពពេញលេញ លុះ​ត្រា​តែ​សន្តិភាព​ហ្នឹង​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត តែ​បច្ចុប្បន្ន​នេះ​យើង​មើល​ទៅ​សិទ្ធិសេរីភាពនៃ​ការ​បញ្ចេញ​មតិ​ គឺ​នៅ​រួម​តូច​មែន​ទែន​។ យើង​មើល​ មាន​ការ​ព្រាត់​ប្រាស អ្នក​នយោបាយ​ខ្លះ​គាត់​និរទេស​ទៅ​ក្រៅប្រទេស ហើយ​ចំណែក​អ្នក​ហ៊ាន​បញ្ចេញមតិ​ក្នុង​ស្រុក​ត្រូវ​បាន​ការ​បំភិតបំភ័យ​ គំរាម​កំហែង អ៊ីចឹង​ទាំង​អស់​ហ្នឹង​ហើយ​ដែល​មិន​អាច​ឆ្លុះ​បញ្ចាំង​ថា សន្តិភាព​ពេញ​លេញ​នៅប្រទេស​កម្ពុជា​បាន​ទេ»

យុវជន​រូប​នេះ យល់ថា លោក ហ៊ុន សែន កំពុងតែ​និយាយ​លួង​ចិត្ត​ខ្លួនឯង ជុំវិញ​ការ​លើកឡើង​ថា ពលរដ្ឋ​គាំទ្រ​ការដឹកនាំ​របស់​លោក​ដោយ​ឥត​ងាករេ​នោះ។ លោក​ថា ពលរដ្ឋ​ភាគច្រើន​បាន​បាត់បង់​ទំនុក​ចិត្ត​លើ​ការដឹកនាំ​របស់​លោក​រួច​ទៅ​ហើយ ហើយក៏​បាន​រេ​ទៅ​គាំទ្រ​គណបក្សប្រឆាំង​។ លោក​បន្ត​ថា រឿង​នេះ​ត្រូវ​បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ តាមរយៈ​លទ្ធផល​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៣ និង​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ ២០១៧ កន្លងទៅ ដែល​គណបក្ស​កាន់អំណាច​ធ្លាក់​សំឡេងឆ្នោត​យ៉ាង​គំហុក។ លោក​បន្ថែម​ថា ការដឹកនាំ​ប្រទេស​របស់​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​នៅ​ពេល​នេះ គឺ​កើត​ចេញ​មកពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​តែប៉ុណ្ណោះ មិនមែន​កើត​ចេញ​ពី​ឆន្ទៈ​ពលរដ្ឋ​ទូទាំង​ប្រទេស​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "អ្នកឃ្លាំមើល​សង្គម​ថា កម្ពុជា​មាន​សន្តិភាព​សម្រាប់​តែ​ក្រុម​អ្នកគាំទ្រ​បក្ស​កាន់អំណាច"

  1. so socheath says:

    អាពូជឆ្កែសមរង្ស៊ី ចេះតែមានហ្មង !
    ——————–
    សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ បានចំអកធ្ងន់ៗទៅឲ្យអាពូជឆ្កែ សម រង្ស៊ី ដែលកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់របស់កម្ពុជា ទៅជ្រកកោននៅក្រៅប្រទេសនោះថា ជាមនុស្សឆោតល្ងង់បំផុត ដែលហ៊ានអំពាវនាវឲ្យសម្ដេច
    ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ដ្រី ? ។
    សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការហួសចិត្តថា ទណ្ឌិតល្ងង់នេះពិតជាមិនចេះអៀនមាត់ខ្លួនឯងនោះទេ ដែលហ៊ានប្រាប់ឲ្យសម្ដេចក្រឡាហោម
    ស ខេង ធ្វើរដ្ឋប្រហារដើម្បីយកអំណាចនោះទៅឲ្យខ្លួន (ទណ្ឌិត សម រង្ស៊ី) មកគ្រប់គ្រងប្រទេសវិញ ដែលនេះជាចំណុចដែលសម្ដេចពិតជាហួសចិត្ដខ្លាំងណាស់ នូវសម្ដីដែលអត់ប្រយោជន៍នេះ។
    សារចំអករបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ត្រូវបានបង្ហើរឡើងនាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ឱកាសអញ្ជើញក្នុងពិធីបើកការដ្ឋានសាងសង់ អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ នៅលើទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់នឹងព្រំដែនប្រទេសថៃ ដែលអតីតតំបន់សមរភូមិ តែបច្ចុប្បន្នពោរពេញ
    ដោយសន្ដិភាព និងការអភិវឌ្ឍ។
    សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សម្ដេចក្រឡាហោម ស ខេង គេប្រើគាត់ឲ្យធ្វើរដ្ឋប្រហារទម្លាក់ខ្ញុំ គឺក៏មិនចាំបាច់ឆ្លើយតប ជាមួយអាឡប់ណាទេ។ វាមិនដែលម៉ែអាណា ឧបនាយករដ្ឋមន្ដ្រី ផ្ដួលនាយករដ្ឋមន្ដ្រី មានន័យថាស្មើនឹងអី មានន័យស្មើនឹងរដ្ឋប្រហារ ។
    ចេះប្រើគេទៅរួច រួចហើយរដ្ឋប្រហារយកអំណាចឲ្យពីណា យកអំណាចទៅឲ្យវា»។
    ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានរំលឹកផងដែរថា ចំណុចនេះសម្ដេចបានប្រាប់ទៅសម្ដេច
    ក្រឡាហោម ស ខេង រួចហើយដោយមិនត្រូវឲ្យឆ្លើយ ជាមួយអ្នកណានោះទេ ព្រោះរឿងទាំងអស់នេះ សម្ដេចតេជោជឿជាក់ថា មិនកើតឡើងនោះទេ ពោលវាមិនអាចទៅរួចឡើយ ដោយមនុស្សនៅក្នុងបក្សតែមួយ ធ្វើរដ្ឋប្រហារយកអំណាចទៅឲ្យអ្នកដទៃ។
    សម្ដេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ចឹងមិនចាំបាច់សម្ដេចក្រឡាហោមឆ្លើយតបទេ ព្រោះយើងបានឯកភាពគ្នា ថ្ងៃមុន ចូលទៅប្រជុំគណៈរដ្ឋមន្ដ្រីថា
    មិនបាច់ឆ្លើយជាមួយវាទេ កុំឆ្លើយជាមួយវា តែមិនឆ្លើយជាមួយវា គឺវាសាបសូន្យទៅខ្លួនឯងតែម្ដង។ វាមិនដែលម៉ែអាណា ទីមួយឲ្យគេធ្វើបក្សប្រហារ ព្រោះអនុប្រធានបក្សទម្លាក់ប្រធានបក្ស មិនបក្សប្រហារ ។
    ប៉ុន្ដែអាធ្ងន់ជាងគេ ឧបនាយករដ្ឋមន្ដ្រី ធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ដ្រី មានន័យថា រដ្ឋប្រហារ ចេះតែប្រើគេទៅរួច ចេះនិយាយទៅកើត តែឥឡូវសូមឲ្យអ្នកទាំងអស់គ្នាស្ងាត់ស្ងៀម»។
    ក្រៅពីការចំអកឆ្ងន់ៗហើយនោះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា សារញុះញង់
    របស់ទណ្ឌិត សម រង្ស៊ី ប្រៀបដូចជាសត្វឆ្កែ មកខាំជើងមនុស្សយ៉ាងដូច្នេះឯង ។
    សម្ដេចបញ្ជាក់ទៀតថា មនុស្សមិនត្រូវយកមាត់ទៅខាំជើងឆ្កែវិញនោះទេ ពោលទណ្ឌិតរូបនេះ ស្មើនឹងសត្វធាតុទៅហើយ ដោយមិនត្រូវឆ្លើយឆ្លងជាមួយឡើយ។
    យ៉ាងណាក៏ដោយ សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាល ក៏ឆ្លៀតបានគូសរំលឹក នូវសម្ដីដ៏គ្មានប្រយោជន៍របស់ទណ្ឌិត សម រង្ស៊ីថា គេនឹងចូលមកចាប់សម្ដេច តែត្រង់ចំណុចនេះ សម្ដេចបានថ្លែងថា សម្ដេចរង់ចាំ សម រង្ស៉ី សម្រុកចូលមកចាប់សម្តេច ហើយបញ្ជាក់ថា ត្រង់ប៉ុល ពត ដែលមានកងទ័ពច្រើន នៅតែ សម្តេចវាយខ្ទេចអស់ ចុះទម្រាំមនុស្សគ្មានតម្លៃមួយនេះ។
    សម្ដេចនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា «សុទ្ធតែថា សម្រុកចូល, អញរង់ចាំតែសម្រុកចូលមកតើ។
    អាពត ប៉ុន្មានកងពលវៃមិនដួលផង ទីចុងបំផុតអានេះចង់មកចាប់ឯងលេង ដូចស្រួលពេកទេដឹង? គិតខុសហើយ។ ទុកឲ្យគេវង្វែងខ្លួនគេ ឡប់ខ្លួនឯងទៅចុះ កាលណាតែគេវៃយុទ្ធសាស្ដ្រយើងមិនត្រូវ គឺពួកគេនឹងចាញ់ឯង»។
    ផ្ដើមចេញពីការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ីនេះ សម្ដេចតេជោ ហ៊ុន សែ ន ក៏ធ្លាប់បានណែនាំទៅសមត្ថកិច្ច និងអាជ្ញាធរដែលមានការពាក់ព័ន្ធ ត្រូវតាមដានមើលក្រែងមានចលនាខុសច្បាប់ណាមួយកើតឡើង ហើយប្រសិនជាមាន
    ងើបមួយកម្ទេចមួយ ងើបពីរកម្ទេចពីរ មិនអនុញ្ញាតឲ្យមានជាដាច់ខាត៕