យុវ​និស្សិត​ស្នើ​លោក ហ៊ុន សែន ឈប់​ប្រើ​ភាសា​អសីលធម៌ ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ

ដោយ ជុន ច័ន្ទបុត្រ
2019-04-27
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​ពី​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន)
នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​ពី​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន)


យុវ​និស្សិត​មួយ​ចំនួន​ថ្លែង​ថា ពួកគេ​មិន​ចង់​ឃើញ​មេដឹកនាំ​របប​ក្រុងភ្នំពេញ ប្រើប្រាស់​វេទិកា​ចែក​សញ្ញាប័ត្រ ជា​វេទិកា​នយោបាយ ដើម្បី​វាយប្រហារ​ក្រុម​ណាមួយ​នោះ​ឡើយ​។ ពួកគេ​បន្ត​ថា លោក ហ៊ុន សែន គួរតែ​ក្រឡេក​មើល​ប្រទេស​ដទៃ​ផង ថា​តើ​គេ​ធ្វើ​ដូច​លោក​ដែរ ឬ​អត់ ពេល​ចែក​សញ្ញាប័ត្រ​ឱ្យ​និស្សិត​ម្តងៗ​។ ប្រតិកម្ម​របស់​ក្រុម​និស្សិត​នេះ គឺ​ដោយសារ​ពួកគេ​មើល​ឃើញ​ថា លោក ហ៊ុន សែន មាន​ទម្លាប់​ជេរប្រមាថ គំរាមកំហែង និង​ប្រើ​ភាសា​អសីលធម៌ នៅ​ចំពោះ​មុខ​បញ្ញវន្ត។

ស្ទើរតែ​គ្រប់​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​ថ្នាក់​ឧត្តមសិក្សា មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន តែង​មាន​ទម្លាប់​និយាយ​រឿង​ផ្ទាល់ខ្លួន និង​វាយប្រហារ​ក្រុម​អ្នក​មិន​គាំទ្រ​ការដឹកនាំ​របស់​លោក ជាជាង​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​បញ្ញវន្ត​ដែល​កំពុង​អង្គុយ​នៅ​ពីមុខ​លោក។

ពាក្យពេចន៍​អ្វី​ក៏​លោក​អាច​និយាយ​ចេញ​មក​បាន​ដែរ មិន​ថា​ជា​ភាសា​អាមឹង ជេរប្រមាថ ឬ​គំរាមកំហែង​ដល់​អាយុជីវិត​អ្នកដទៃ​ក៏​ដោយ​ចុះ។ ពាក្យ​ដែល​លោក ហ៊ុន សែន តែង​និយាយ​ជា​សាធារណៈ​នោះ មាន​ភាព​គ្រោតគ្រាត​ខ្លាំង ដែល​សូម្បីតែ​នៅ​ក្នុង​កិច្ច​សន្ទនា​ឯកជន ក៏​មនុស្ស​ធម្មតា​មួយ​ចំនួន សឹង​មិន​ហ៊ាន​និយាយ​ចេញ​មក​ផង។

ជា​ឧទាហរណ៍​នៅ​ចំពោះ​មុខ​និស្សិត​ជាង​៣​ពាន់​នាក់ កាលពីដើម​ខែ​មេសា​កន្លង​ទៅ លោក​បាន​ជេរប្រទេច​ខ្លាំងៗ ចំពោះ​អ្នក​បញ្ចេញមតិ​រឿង​បញ្ហា​វិនិយោគ​ផ្លូវដែក​នៅ​កម្ពុជា និង​អ្នក​ដែល​លោក​អះអាង​ថា បាន​ជេរ​លោក​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)«មាន​អាឡប់​រត់ចោលស្រុក​ណា​(​នោះ​) ខ្ញុំ​មិនបាន​ស្ដាប់​(​គេ​)​និយាយ តែ​ប្រពន្ធ​ខ្ញុំ​ថា គេ​ថា​រឿង​មកពី​ចែក​លុយ​គ្នា​មិន​ស្មើ។ ក …​ម៉ែ​អា​គេ​បាញ់ និយាយ​ឱ្យ​វា​អ៊ីចេះ​តែម្តង​ទៅ​។ អាហ្នឹង​អ៊ីចឹង​បាន​វា​រត់ចោលស្រុក​នោះ​។ អញ​ជេរ​ត្រង់ៗ​អ៊ីចឹង​តែម្តង​ទៅ​។ អូ​! ធ្វើ​នាយករដ្ឋមន្ត្រី ហាម​ជេរ អ្ហ៊ែៈ​? ទេ​! ធ្វើ​នាយករដ្ឋមន្ត្រី​ជេរ​បាន​តើ​! មនុស្ស​តើ​! ប៉ុន​លោកសង្ឃ​ចេះ​បញ្ចោរ»

តាមពិត​លោក ហ៊ុន សែន​ទទួលស្គាល់​ថា ទាំងនេះ ជា​ភាសា​អាមឹង និង​អសុរោះ ក៏ប៉ុន្តែ​លោក​ថា លោក​ត្រូវតែ​បង្ខំចិត្ត​ប្រើ​ពាក្យ​ជេរប្រមាថ​បែបនេះ ដើម្បី​ឱ្យ​ក្រុម​ម្ខាង​ទៀត​ស្ដាប់​លោក​យល់​៖ «ថ្ងៃនេះ​គឺ​ដូចជា​និយាយ​ថា អាក្រក់​បន្តិច​។ សម្ភី​អាក្រក់​បន្តិច សុទ្ធតែ​អាមឹង​។ អើ​! ពួក​អានេះ បើ​មិន​និយាយ​អ៊ីចឹង គឺ​វា​ស្ដាប់​មិនបាន​ទេ ហើយ​អ្ហែង​ត្រូវ​ចាំ​ថា រាសី​អ្ហែង​មិន​ដល់ អ្ហែង​ជេរ​អញ ងាប់​ខ្លួនឯង​ទេ​។ អ្ហែង​ចាំ​មើល​រន្ទះបាញ់ អា​ខ្លះ​រលូត​កូន​។ ឮ​ថា​មាន​មី​ដែង​មួយ​ណា​នោះ ឧស្សាហ៍​ជេរ គេ​ចូល​ទៅ​ខមិន​ថា អា​ហ្នឹងហើយ​ទណ្ឌកម្ម​លោកិយ​នោះ»

នេះ​គ្រាន់តែ​ជា​ករណី​មួយ​ក្នុងចំណោម​ករណី​ជាច្រើន​ទៀត ដែល​លោក ហ៊ុន សែន បាន​ប្រើប្រាស់​វេទិកា​ចែក​សញ្ញាប័ត្រ​និស្សិត ជា​កន្លែង​បញ្ចេញ​កំហឹង និង​វាយប្រហារ​ក្រុម​អ្នក​រិះគន់​ការដឹកនាំ​របស់​លោក​ប៉ុណ្ណោះ​។

ទង្វើ​នេះ ទំនងជា​ដោយសារ​លោក ហ៊ុន សែន មិន​ធ្លាប់​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ក្នុង​ការសិក្សា ដូច្នេះ​លោក​អាច​មិន​យល់​ពី​តម្លៃ​នៃ​ការ​រង់ចាំ​សញ្ញាប័ត្រ​មួយ​សន្លឹក​នេះ​ឡើយ​។ ម្យ៉ាងវិញទៀត លោក​ប្រហែលជា​គិត​ថា លោក​បាន​ត្រៀម​លុយ​ចែក​ឱ្យ​និស្សិត​ម្នាក់ ៥ ម៉ឺន​រៀល​រួចហើយ ដែល​លុយ​នេះ​មាន​តម្លៃ​ប្រហាក់ប្រហែល​នឹង​ការ​លក់​កម្លាំង​ពលកម្ម​ក្នុង​មួយថ្ងៃ ដូច្នេះ​ក្រុម​និស្សិត​ត្រូវតែ​ចំណាយ​ពេល​មួយ​ព្រឹក​ធំ ដើម្បី​ស្ដាប់​លោក​បរិយាយ​តាមតែ​អំពើ​ចិត្ត។

យុវ​និស្សិត​មួយ​ចំនួន​ថ្លែង​ថា ពួកគេ​មិន​ពេញចិត្ត​ចំពោះ​ទង្វើ​របស់​មេដឹកនាំ​របប​ក្រុងភ្នំពេញ​នេះ​ឡើយ ហើយ​រឹតតែ​មិន​ចង់​ស្ដាប់​ភាសា​បែប​អសីលធម៌​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​របស់​ពួកគេ ទៅទៀត​។

យុវជន ហឿម ប៊ុនហេង គឺជា​និស្សិត​បាន​បញ្ចប់​ការសិក្សា​ផ្នែក​ទស្សនវិជ្ជា​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។ លោក​ឱ្យដឹងថា ពិធី​ចែក​សញ្ញាប័ត្រ​នឹង​ប្រព្រឹត្តទៅ​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​នេះ ហើយ​ជា​រៀងរាល់​ឆ្នាំ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​ធ្វើជា​អធិបតី​នៅ​ក្នុង​ពិធី​នេះ​។ លោក​តាំងចិត្ត​ថា លោក​នឹង​មិន​ទៅ​ចូលរួម​ក្នុង​ពិធី​នោះ​ទេ ព្រោះ​លោក​មិន​ចង់​ស្តាប់​លោក ហ៊ុន សែន និយាយ​ភាសា​បែប​គ្រោតគ្រាត និង​អសីលធម៌ វាយប្រហារ​គេឯង​នោះ​ឡើយ ហើយ​លោក​ក៏​មិន​ចង់បាន​លុយ​៥ ម៉ឺន​រៀល​ពី​មេដឹកនាំ​រូប​នេះ​ដែរ៖ «ខ្ញុំ​ធ្លាប់​ឮ​សិស្ស​ច្បង​ខ្ញុំ​និយាយ​ថា ទៅ​ស្ដាប់​ភាសា​អត់​ប្រយោជន៍​អ៊ីចឹង ហើយ​ជារឿយៗ ខ្ញុំ​ក៏​តែង​ឃើញ​ក្នុង​ហ្វេសប៊ុក ឃើញ​ក្នុង​ការផ្សាយ​ផ្ទាល់​ដែរ តែង​ឃើញ​ភាសា​អសុរោះ​។ ខ្ញុំ​អត់​សូវ​ចូលចិត្ត​ស្ដាប់​ភាសា​អត់​ពិរោះ​អ៊ីចឹង​ទេ​។ ខ្ញុំ​បាន​សន្យា​នឹង​ខ្លួនឯង​ច្រើន​ឆ្នាំ​ហើយ​ថា ខ្ញុំ​មិន​ទៅ​ចូលរួម​អង្គុយ​ស្ដាប់ ទទួល​សញ្ញាប័ត្រ​ហ្នឹង​ទេ ប៉ុន្តែ​ខ្ញុំ​ចាំ​យក​សញ្ញាប័ត្រ​នៅ​សាលា»

យុវជន​រូប​នេះ ថ្លែង​ទៀត​ថា អ្វី​ដែល​គួរ​ឱ្យ​សង្វេគ​បំផុត​នោះ គឺ​មន្ត្រី​គ្រាក់ៗ ដែល​អង្គុយ​លើ​វេទិកា នាំគ្នា​ទះដៃ​អបអរសាទរ និង​សើច​សប្បាយ ពេល​ដែល​លោក ហ៊ុន សែន ប្រើ​ភាសា​ជេរប្រមាថ អាមឹង និង​ភាសា​អសីលធម៌​ដទៃ​ទៀត​។ លោក​ថា មន្ត្រី​ទាំងនោះ​គួរ​មាន​សេចក្ដី​ក្លាហាន ប្រាប់​ទៅ​លោក ហ៊ុន សែន អំពី​ទង្វើ​ដ៏​ខុសឆ្គង​នេះ ប៉ុន្តែ​ពួកគេ​បែរជា​បង្ហាញ​កាយវិការ​ពេញចិត្ត​ពេញ​ថ្លើម​បែបនេះ​ទៅវិញ។ លោក​ថា រឿង​នេះ​បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​ការ​ធ្លាក់​ចុះ​សីលធម៌​របស់​ក្រុម​មេដឹកនាំ​បច្ចុប្បន្ន៖ «បើ​យើង​ក្រឡេក​ទៅ​មើល​រូបភាព​គាត់​សើច​ក្អាកក្អាយ វា​ហាក់បីដូចជា​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា ពួកគាត់​ដូច​មិន​ដឹង​ថា អ្វី​ដែល​និយាយ​ចេញទៅ​ហ្នឹង វា​ជា​ពាក្យ​ខុស​។ វា​ជា​រឿង​ដែល​មិន​គួរ​និយាយ​ចេញទៅ ហើយ​វា​ក៏​មិនមែន​ជា​រឿង​ដែល​គួរតែ​ត្រេកត្រអាល​សប្បាយ​ជាមួយ​អ៊ីចឹង​ទេ​។ អ៊ីចឹង​កន្លែង​នេះ​​​ហើយ​ដែល​យើង​មើល​ឃើញ​ថា សីលធម៌​សង្គម​យើង វា​ដើរ​ដល់​ចំណុច​មួយ កាន់តែ​ធ្លាក់​ជ្រៅ​ទៅៗ ដែល​ពិបាក​ស្តារ នៅ​ពេល​ដែល​មន្ត្រី​គ្រាក់ៗ​ខាងលើ គាត់​អត់​ដឹង​ថា អ្វី​ដែល​ជា​ភាព​ត្រឹមត្រូវ អ្វី​ដែល​ជា​សីលធម៌ អ្វី​ដែល​ជា​ភាសា​សន្តិភាព»

ចំណែក យុវ​និស្សិត​មួយ​រូប​ទៀត គឺ​កញ្ញា ទ្រី រីយ៉ា ដែល​កំពុង​រៀន​ឆ្នាំ​ទី​៤ ក៏​មិន​គាំទ្រ​ការប្រើប្រាស់​វេទិកា​ចែក​សញ្ញាប័ត្រ ជា​កន្លែង​វាយប្រហារ និង​ជេរប្រមាថ ក្រុម​ណាមួយ​នោះ​ដែរ​។ កញ្ញា​ថ្លែង​ថា ការ​ជេរប្រមាថ គំរាមកំហែង និង​ភាសា​អាមឹង ដូច​អ្វី​ដែល​លោក ហ៊ុន សែន តែងតែ​ថ្លែង​នោះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​សិស្ស​និស្សិត ហើយ​កញ្ញា​ជឿជាក់​ថា ពួកគេ​មិន​ចង់​ស្ដាប់​រឿង​ទាំង​នេះ​ឡើយ​។ កញ្ញា​បន្ត​ថា អ្វី​ដែល​ក្រុម​និស្សិត​ចង់​ដឹង​ចង់​ឮ​ពី​ថ្នាក់ដឹកនាំ​ប្រទេស​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​នោះ គឺ​ឱកាស​ការងារ និង​ការ​លើកទឹកចិត្ត៖ «ពេល​ដែល​គាត់​និយាយ​អ៊ីចឹង​ទៅ គឺ​មាន​ផល​ប៉ះពាល់​ដល់​អារម្មណ៍​ដែរ​។ ហើយ​ថ្ងៃ​នៃ​ការ​ទទួល​សញ្ញាប័ត្រ គឺ​វា​ពាក់ព័ន្ធ​ទៅ​នឹង​ការសិក្សា ការ​តម្រង់​ទិស​សិក្សា ធ្វើ​យ៉ាងណា​ដើម្បី​ទទួល​បាន​ការងារ​ល្អ​នៅ​ក្នុង​សង្គម ឬក៏​ទាក់ទង​ទៅ​នឹង​ការ​អភិវឌ្ឍ។ អ៊ីចឹង​ខ្ញុំ​គិត​ថា វេទិកា​មួយ​ហ្នឹង វា​មិន​គួរណា​ពាក់ព័ន្ធ​ទៅ​នឹង​វេទិកា​នយោបាយ»

និស្សិត​រូប​នេះ​សង្កត់ធ្ងន់​ថា នាង​មិន​ចេះ​ជេរប្រមាថ​អ្នកណា​ឡើយ ព្រោះ​តាំងពី​តូច​មក គ្រួសារ​របស់​នាង​តែង​អប់រំ មិន​ឱ្យ​មានការ​ជេរប្រមាថ។ នាង​បន្ថែម​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​មេដឹកនាំ​ជាតិ​មួយ​ទាំងមូល ដូច្នេះ​លោក​មិន​គួរ​ជេរប្រមាថ​អ្នកដទៃ ឬ​ប្រើ​ភាសា​អសីលធម៌ ជា​សាធារណៈ​នោះ​ឡើយ។

រីឯ អតីត​និស្សិត​មួយ​រូប​ដែល​ធ្លាប់​ចូលរួម​ក្នុង​ពិធី​ចែក​សញ្ញា័បត្រ​វិញ បាន​រៀបរាប់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា កញ្ញា​គ្មាន​បំណង​ទៅ​ស្តាប់​លោក ហ៊ុន សែន ថ្លែង​សុន្ទរកថា​នោះ​ឡើយ ព្រោះ​កញ្ញា​ដឹង​ថា មេដឹកនាំ​រូប​នេះ​គ្មាន​សារ​អ្វី​ល្អ​ដែល​ត្រូវ​ប្រាប់​ទៅ​និស្សិត ក្រៅពី​លើកឡើង​ពី​វីរភាព​របស់​ខ្លួន​នោះ​ឡើយ។ កញ្ញា​បញ្ជាក់​ថា ការចូលរួម​នេះ​ដោយសារ​វា​ជា​ថ្ងៃ​ពិសេស​មួយ​ដែល​បញ្ជាក់​ថា កញ្ញា​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ ក្រោម​ការ​ទំនុកបម្រុង​ពី​គ្រួសារ​។ កញ្ញា​រំឭក​ថា ទាំង​កញ្ញា និង​និស្សិត​ផ្សេងទៀត សុទ្ធ​តែ​មាន​អារម្មណ៍​ធុញទ្រាន់ ដែល​ត្រូវ​ទៅ​អង្គុយ​ស្តាប់​លោក ហ៊ុន សែន និយាយ​សរសើរ​ខ្លួនឯង​។ កញ្ញា​ស្នើ​ឱ្យ​លោក ហ៊ុន សែន កែប្រែ​ទម្លាប់​អវិជ្ជមាន​នេះ៖ «គាត់​គួរតែ​បែងចែក​ឱ្យ​ច្បាស់​រវាង​វេទិកា​នយោបាយ និង​វេទិកា​និស្សិត​។ ពេល​ដែល​ធ្វើ​ឱ្យ​លាយឡំ​គ្នា​អ៊ីចឹង​ទៅ វា​ប៉ះពាល់​ដល់​អារម្មណ៍​សិស្ស​ដែរ ហើយ​វា​អត់​មានអី​ចំណេញ​ដល់​សិស្ស​និស្សិត​ក្នុង​ការ​លើកទឹកចិត្ត​ឱ្យ​ពួកគាត់​ខំ​សិក្សា​រៀន​សូត្រ​ទេ​។ រហូតដល់​ពេលខ្លះ គ្រាន់តែ​ឮឈ្មោះ​ថា​ត្រូវ​មក​អ៊ីចឹង ធ្វើ​ឱ្យ​គាត់​មាន​អារម្មណ៍​ថា គាត់​មិន​សប្បាយចិត្ត ឬក៏​អារម្មណ៍​ដែល​គាត់​ចូលរួម វា​ទៅ​ទាំង​បង្ខំ​អ៊ីចឹង»

ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​មហាវិទ្យាល័យ​នៅ​កម្ពុជា ភាគច្រើន​ចាប់ផ្ដើម​នៅ​ម៉ោង​៨ ព្រឹក ហើយ​ប្រើ​ពេល​តិច ឬ​ច្រើន អាស្រ័យ​ទៅតាម​សុន្ទរកថា​របស់​អ្នក​ដែល​ជា​អធិបតី​នៅ​ក្នុង​ពិធី​នោះ​។ មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ច្រើន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ទាំង​សាលា​រដ្ឋ និង​ឯកជន ធ្វើ​ឱ្យ​លោក​មានឱកាស​ថ្លែង​សុន្ទរកថា តាមតែ​ចិត្ត​លោក​ចង់​និយាយ​។ មាន​សាលា​តិច​ណាស់​ដែល​ការចែក​សញ្ញាប័ត្រ​ធ្វើឡើង ត្រឹម​កម្រិត​នាយក​សាលា និង​ផ្ដល់​ឱកាស​ដល់​អតីត​និស្សិត​ដែល​ទទួលជោគជ័យ​ឡើង​ធ្វើ​បាឋកថា លើកទឹកចិត្ត​ដល់​ក្រុម​និស្សិត​ដែល​ទើប​រៀន​ចប់​។

យុវ​និស្សិត​ថ្លែង​ថា ការងារ​ចែក​សញ្ញាប័ត្រ​នេះ គួរតែ​ទុក​ឱ្យ​ថ្នាក់ដឹកនាំ​សាលា​នីមួយៗ ឬ​អង្គភាព​សាម៉ី​ជា​អ្នកដឹកនាំ​ធ្វើ​វិញ ប្រសើរ​ជាង ព្រោះ​ប្រទេសជាតិ​មាន​ការងារ​ច្រើន​ដែល​ត្រូវ​ដោះស្រាយ មិន​គួរ​លោក ហ៊ុន សែន ឆក់​យក​ឱកាស​លើក​សរសើរ​ពី​ខ្លួនឯង និង​ជេរប្រមាថ​អ្នកដទៃ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Related Articles

8 Responses to "យុវ​និស្សិត​ស្នើ​លោក ហ៊ុន សែន ឈប់​ប្រើ​ភាសា​អសីលធម៌ ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ"

  1. so chết says:

    អាម៉ាស់សម្រាប់ខ្មែរ
    ហុនសេនគឺជាភាពល្ងង់ខ្លៅដែលគាត់មិនផ្លាស់ប្តូរ

  2. Anonymous says:

    I’m so happy to hear that our young are smart enough to know about HUN SEN . I tell all our people and our young, in my whole life I never seen the prime minister attending student’s ceremony and take that stage for fight the other politician . there are so many important job that HUN SEN and his ragging officers have to do . why they are gathers in every occasion whit HUN SEN and waiting to clap their hand after HUN SEN speak animal word ????? I can see in those student face they seem to be felling sad . I hop our young do not want to learn any thing from this childish leader. I’m felling shameful to the world to have HUN SEN being a leader of the country that started my life. I just wonder about those who supported HUN SEN how they can come to the outside world . I some time hiding my identity as a Cambodian if some people asked me where are you came from ..I said Thailand just to hided my face . some time I speak the true I’m cam from Cambodia , and you want to know hair their reaction is >>> they said >>OU… I’m sorry you live in the sad place on art , most of time I do not wanted to talk too long whit them because I fell so shame. please wakeup as long as HUN SEN the animal leader still in powers all Cambodian will be more shameful to the world.

  3. Homo says:

    ពួកអាអ្នកទះដៃនឹងទោះ ហ៊ុនសែន ជេរប្រទេចម៉ែវាក៏ពួកវាទះដៃដែរពួកវាភ្លើដូចគ្នា។

  4. so socheath says:

    ពានរង្វាន់ប្រជាធិបតេយ្យដែលអត់មាន
    អ្នកស្គាល់!
    ……
    ប៉ុន្មានថ្ងៃមុននេះ ទណ្ឌឹតសមរង្ស៊ីដែលកំពុងរត់គេចពីសំណាញ់ច្បាប់កម្ពុជា ក្នុង ឱកាសទៅចូលរួម
    ដែលវាអួតថាមហាបាតុកម្មភ្លើងទៀនស្អីណានោះ នៅប្រទេសកូរ៉េខាងត្បូងត្រូវបានអង្គការសង្គម
    ស៊ីវិលទទួលខុសត្រូវខាងផ្នែកប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ដែលមាននិន្នាការប្រឆាំង
    រដ្ឋាភិបាលកូរ៉េលោក មូនជែអ៊ីន និយាយឲ្យចំគឺជាកម្ទេចអង្គការ ដែលអត់សូវមានអ្នកស្គាល់ បានប្រគល់
    ពានរង្វាន់ដែលក្រុមសមរង្ស៊ីនិយាយថា ជាពានរង្វាន់ប្រជាធិបតេយ្យ ហើយដែលរឿងមួយនេះ ត្រូវបានក្រុម
    សមរង្ស៊ីខំពង្រីកព័ត៍មានហាក់ដូចជាពានរង្វាន់នេះ ធ្លាក់ពីឋានអាទិទេពផ្តល់ឲ្យសម្រាប់ជាកិត្តិយសដ៏មហា
    ធំធេង សំបើមក្រៃពេកមហាអស្ចារ្យដល់សមរង្ស៊ី ក្នុងន័យទាក់ទាញទំនុកចិត្តក្នុងចំណោមមនុស្សដែលងងឹតងងុល
    ល្ងង់ខ្លៅក្នុងជំនឿគ្មានការពិចារណា ហើយដែលអាចបោកប្រាសបានដោយងាយៗ ។
    និយាយដោយត្រង់ចុះ ពានដែលសមរង្ស៊ីទទួលបាននេះប្រជាជនកម្ពុជាភាគច្រើនលើសលុបគ្មានការ
    ចាប់អារម្មណ៍បន្តិចណានោះទេ។
    ពួកគាត់គឹតថា សមរង្ស៊ី និងក្រុមរបស់គាត់គឺជាអ្នកនយោបាយតាមចិញ្ចើមថ្នល់។
    ដូច្នេះពានរង្វាន់ប្រជាធិបតេយ្យតាមចិញ្ចើមថ្នល់បែបនេះ សមនឹងគាត់ទទួលបានហើយ។
    ពួកគាត់បានពេបជ្រាយឲ្យសមរង្សើ និងបក្សពួករបស់គាត់ដោយល់កឡើងផ្អែកលើរូបភាពជាក់ស្តែង
    នៃថាសរង្វាន់ដោយសង្កត់ធ្ងន់ថា ចុះពានរង្វាន់អីក៏មានសណ្ថានដូចគ្នានឹងចានដាក់បាយឲ្យឆ្កែស៊ីម្លេះ !
    ហើយថាអង្គការដែលផ្តល់ពានរង្វាន់ឲ្យសមរង្ស៊ីនោះ ឲ្យដោយសុទ្ធចិត្ត ឬដោយការប្រមាថ។
    នោះថា ព្រោះវាមានសណ្ថានដូចចានដាក់បាយឲ្យឆ្កែស៊ីពេកកូវណាស់។
    ផ្តើមពីមតិយោបល់របស់ពួកគាត់ យើងបានធ្វើការកត់សម្គាល់គឹវាពិតដូច្នេះមែន។
    ដោយបូកសរុប លទ្ធផលបង្ហាញថា សមរង្ស៊ី ពិតជាសមណាស់ក្នុងការទទួលពានរង្វាន់ដូចចាន
    ដាក់បាយឲ្យឆ្កែនេះណាស់ ព្រោះថាគាត់និងបក្សពួករបស់គាត់ គឺជាអ្នកនយោបាយតាម
    ចិញ្ចើមថ្នល់៕

  5. ?‍??‍? says:

    យើងទាំងអស់គ្នា?‍??‍?មិនដែលឆ្ងល់ទេបង ជុន ច័ន្ទបុត្រ លោកមួយដែលតែងតែជេរគេជេរឯងមានឈ្មោះ ហ៊ុនសែន នឹង ថ្ងៃណាមួយគាត់និងជេរបញ្ចោរាស្រ្តនៅមុខសម្ដេចម៉ែសម្ដេចកូន សីហមុនី មិនខានឡើយកាប់ថ្មចំណាំទៅបង ជុន ច័ន្ទបុត្រ ខ្ញុំនិយាយមិនដែលខុសទេ។បើខ្ញុំមានកូនពូកែជេរដូច ហ៊ុនសែន នេះឥវ៉ាន់ខ្ញុំនិងហែកមាតវាអោយដល់គុម្ពត្រចៀក។

  6. Anonymous says:

    Veitcong mafia dictator learning from veitcong boss in Marky forest ‘ and we still hear him swearing all the time like animal ans his gveitcong germs too used animal words like so socheat ‘ swearing too much can be heart attack and go to hell soon ‘haha

  7. so socheath says:

    វិទ្យុអាស៊ីសេរីជារោងចក្រផលិតព័ត៌មានក្លែងក្លាយ និងញុះញង់ ដើម្បីបម្រើបុព្វហេតុបដិវត្តន៍ពណ៌បំផ្លាញសន្តិភាព នៅកម្ពុជា
    (ភ្នំពេញ)៖ វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី៣ ខែឧសភា បានផ្សាយបែបបំភ្លៃខុសពីការពិត និងមានល្ខណៈញុះញង់ថា កាលដែលសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី ដឹកនាំ គណៈប្រតិភូទៅគោរពវិញ្ញាណក្ខន្ធ អតីតមេដឹកនាំវៀតណាម លោក ឡេ ឌឹកអាញ់ (Le Duc Anh) គឺជាការប្រមាថប្រជាជនកម្ពុជា និងលើសពីនេះទៀតផ្សាយថា សម្តេចតេជោ ហ៊ុន សែន ព្យាយាមទៅលួងលោមមេដឹកនាំវៀតណាម កុំឲ្យខឹងសម្បារកម្ពុជា រឿងងាកទៅស្និទ្ធនឹងមហាយក្សចិនកាន់តែខ្លាំងនោះ។
    ពិតជាគួរឱ្យអៀនខ្មាសខ្លាំងណាស់ដែលវិទ្យុអាស៊ីសេរីប្រកាសខ្លួនថា ជាវិទ្យុមានអ្នកសារព័ត៌មានវិជ្ជាជីវៈ ជាវិទ្យុឯករាជ្យតែតាមពិតគឺជាវិទ្យុឯករាជ្យក្លែងក្លាយ និងបណ្តុំដោយអ្នកធ្វើការដែលគ្មានវិជ្ជាជីវៈសារព័ត៌មាន។
    ពួកគេជាសកម្មជនបក្សប្រឆាំង និងជាវិទ្យុដែលទទួលបានការគាំទ្រពីចារកម្មអាមេរិក ហើយ
    បម្រើបុព្វហេតុ បដិវត្តន៍ពណ៌តាមរយៈការផលិត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ មាន
    លក្ខណៈញុះញុង ប្រឌិតព័ត៌មាន បង្កើតការយល់ច្រឡំ បង្កចលាចលជាដើម។
    វិទ្យុឧទ្ទាមអាស៊ីសេរី ពេលនេះបានក្លាយជារោងចក្រផលិតព័ត៌មានក្លែងក្លាយ និងញុះញង់។ ពលរដ្ឋខ្មែរភាគច្រើនលើសលប់បានដឹងច្បាស់ ដោយបានចាត់ទុកវិទ្យុនេះថាគ្រាន់តែជាផ្នែកមួយនៃឧបករណ៍បដិវត្តន៍ពណ៌តែប៉ុណ្ណោះ ចំណែកឯអ្នកបម្រើការងារនៅវិទ្យុនេះ គឺជាឧទ្ទាមប្រឆាំងនឹងកម្ពុជា ៕

  8. so socheath says:

    ការព្រងើយកន្តើយចំពោះទិដ្ខភាពពិតដែលកម្ពុជាមាន វាជាហេតុផលនាំមកនូវការសំអប់ពីសហគមន៍អន្តរជាតិចំពោះកម្ពុជា
    ************
    កម្ពុជាជាប្រទេសដែលធ្លាប់ទទួលរងនូវសង្គ្រាមស៊ីវិលរ៉ាំរ៉ៃតាមរយះមនោគមវិជ្ជាបរទេស
    ដែលសម្លឹងឃើញកម្ពុជា ថាជាច្រកសំខាន់ដើម្បីខ្ទប់ដង្ហើមប្រទេសដែលលោកមហាអំណាច
    គឹតថាជាប្រទេស ដែលចង់ប្រជែងយកភាពជាបងធំរបស់ខ្លួន ទាំងក្នុងតំបន់និងសកលលោក។
    កម្ពុជាជាប្រទេសតូច គំនឹតរបស់កម្ពុជាគឺត្រូវការរស់ក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍ ។
    កម្ពុជាដែលចាត់ទុកបណ្តារប្រទេសទាំងអស់ក្នុងលោកនេះគឺជាមិត្ត រស់នៅនិងធ្វើសហប្រតិបត្តិការ
    ដោយជាមួយគ្នាដោយស្មើភាព នឹងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ។
    សង្គ្រាមមនោគមវិជ្ជា ក្នុងទ្រឹស្តី សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ បាននៅកំដរនិង
    តាមលងអារម្មណ៍ប្រជាជនកម្ពុជាគ្រប់រូប បើទោះបីពួកគេមានទស្សនះផ្សេងគ្នាចំពោះ
    រឿងរ៉ាវទាក់ទងនឹង ទ្រឹស្តីស្តីពី សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ នេះក្តី ។
    សម្រាប់សហរដ្ឋអាមេរិក រៀងរ៉ាវដែលបញ្ឆេះឲ្យមានបដិវត្តន៍ពណ៍ ក៍ដូចជាបាតុកម្ម
    ដើម្បីឲ្យមានការផ្តួលរំលំប្តូររបបដឹកនាំ ហើយដែលបានបង្ករសោកនាដកម្មគ្រប់បែបយ៉ាង
    នៅប្រទេសជាច្រើនដូចជាលីប៊ី ស៊ីរី យ៉េមែន អ៊ីរ៉ាក់ អ៊ុយក្រែន។ល។ ហើយបច្ចុប្បន្នវេណេ
    ហ្សូអេឡា គឺតាមរយះ តែពាក្យបីឃ្លាផ្តោតលើ សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ
    ដែលបង្ករឡើងដោយអាមេរិក ក្នុងពេលដែលអាមេរិកទុកខ្លួនឯងថាជា បិតាប្រជាធិបតេយ្យ
    ផ្តាច់គេនៅលើលោកនេះ ។
    ការថារបស់អាមេរិក មិនស្មើនិងការពិតទេ ។ អាមេរិកខ្លួនឯង សូម្បី សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ ដែលអាមេរិកចាត់ទុកជាឧបករណ៍សំខាន់ សម្រាប់ដឹកនាំប្រទេសនានា
    ក្នុងលោកឲ្យដើរតាមលំអានខ្លួន អាមេរិកខ្លួនឯងធ្វើមិនបានផងហ្នឹង ?
    កម្ពុជាក្រីក្រ ទើបងើបពីសង្គ្រាមស៊ីវិល និងអំពើប្រល័យពូជសាស្ត្រជាតិឯង ។
    កម្ពុជាចង់មានការអភិវឌ្ឃជាតិ លើកស្ទួយកំរឹតជីវភាពរស់នៅរបស់ប្រជាជន ដូចបណ្តារ
    ប្រទេសទាំងឡាយនៅក្នុងតំបន់ និងក្នុងពិភពលោកយើងនេះ ។
    និយាយត្រង់ចុះកម្ពុជារង់ចាំជាជួយពីសហរដ្ឋអាមេរិកដល់កម្ពុជា មួយឆ្នាំហើយមួយឆ្នាំទៀត
    តែលទ្ធផលស្ទើរតែគ្មានសោះ ព្រោះថាការចាំឲ្យអាមេរិកជួយកម្ពុជា ផលបានមកវិញ
    តែពាក្យបីឃ្លាផ្តោតលើ សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ ដែលមិនអាចយកមក
    ធ្វើអ្វីបានទាំងអស់ ។ ព្រោះថាកម្ពុជាឃ្លានបាយ ត្រូវការបាយញ៉ាំ កម្ពុជាមិនត្រូវការទ្រឹស្តី
    យកមកបំបាត់ការស្រេកឃ្លាននោះទេ ។
    តែថាមកដល់ពេលនេះ កម្ពុជាក៍នូវត្រូវការជំនួយពីអាមេរិក ប្រសិនបើអាមេរិកចង់ជួយ
    កម្ពុជាដោយស្មោះត្រង់ ។
    តែប្រសិនអាមេរិកមានបញ្ហាផ្ទាល់ខ្លួន មិនអាចទាន់មានឱកាសជួយកម្ពុជាបាន កម្ពុជា
    នៅតែអរគុណ នឹងនៅតែមានសង្ឃឹមជៀជាក់លើការ ជួយកម្ពុជាពីសំណាក់សហរដ្ខអាមេរិក
    នាថ្ងៃខាងមុខផងដែរ ។ មួយវិញទៀត
    ប្រសិនបើអាមេរិកចង់ជួយ កម្ពុជាឱ្យឈានទៅមុខ ជាមួយនិងកែលម្អស្ថានភាពរបស់ខ្លួន
    វាមិនចាំបាច់ឲ្យអាមេរិកជួយផ្លាស់ប្តូរទិសដៅនយោបាយ ឬនយោបាយនៅកម្ពុជានោះទេ។
    សម្រាប់អាមេរិកដែលចង់ជួយកម្ពុជាដោយមិនចំពោះ (ជំនួយសាច់ប្រាក់) អាមេរិកមិនត្រូវលើកវិធានការបង្ខិតបង្ខំដោយឯកតោភាគីឲ្យកម្ពុជាធ្វើតាមអ្វីដែលអាមេរិកចង់បាននោះទេ ។
    អាមេរិកគ្រាន់តែធានាថា អង្គទូតរបស់ខ្លួន ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក លែងនិយាយកុហក
    និងប្រើតែព័ត៌មានត្រឹមត្រូវ នោះប្រជាជនកម្ពុជាសប្បាយចិត្ត ជាមួយអាមេរិកពេកហើយ ។
    ប៉ុន្តែការកុហករបស់ពួកគេ អង្គទូតអាមេរិក ឬ ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក លើកឡើងតែពីការភូតកុហក និងការព្រងើយកន្តើយចំពោះទិដ្ខភាពពិតដែលកម្ពុជាមាន
    នោះវាច្បាស់ជានាំមកនូវការសំអប់ពីសហគមន៍អន្តរជាតិចំពោះកម្ពុជា តាមរយះព័ត៍មានមិនពិត ពីទូតអាមេរិក ដែលជាហេតុធ្វើឱ្យកម្ពុជារងគ្រោះថ្នាក់ច្រើនជាងគ្រាប់បែកឬមីស៊ីលដែលបានបាញ់
    ចេញពីយន្តហោះចម្បាំងអាមេរិកទៅទៀត។
    ភាពសំអប់ដែលអាមេរិកបង្ករឡើងនេះហើយ ដែលវាក្លាយទៅជាសំអប់តបវិញ ពីសំណាក់
    ប្រជាជនកម្ពុជាចំពោះសហរដ្ឋអាមេរិក ហើយដែវាជាសញ្ញាណនៃការដែលអាមេរិកសម្តែងនូវ
    ការមន្ទិលសង្ស័យខ្លួនឯង ដោយចោទថាកម្ពុជាមានទំនោរទៅរកចិនជាងសហរដ្ខអាមេរិកនោះ៕
    ដោយ សូ សុជាតិ