តើ​កត្តា​អ្វី​ខ្លះ ដែល​ធ្វើ​ឱ្យ​អ្នក​កាសែត​រឹតត្បិត​សិទ្ធិ​សេរីភាព​ដោយ​ខ្លួន​ឯង ក្នុង​ការ​សរសេរ​ ឬ​រាយការណ៍​ព័ត៌មាន?

ដោយ ជុន ច័ន្ទបុត្រ
2019-05-03
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកស្រី ឡុង គីមម៉ារីតា (ឆ្វេង) អ្នក​កាសែត​ឯករាជ្យ លោក ស៊ុន ណារិន (កណ្ដាល) អ្នក​រាយការណ៍​ព័ត៌មាន​ឱ្យ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) និង​លោក ណុប វី នាយក​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ RFA
អ្នកស្រី ឡុង គីមម៉ារីតា (ឆ្វេង) អ្នក​កាសែត​ឯករាជ្យ លោក ស៊ុន ណារិន (កណ្ដាល) អ្នក​រាយការណ៍​ព័ត៌មាន​ឱ្យ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) និង​លោក ណុប វី នាយក​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ RFA


វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​រាត្រី​ថ្ងៃ​សុក្រ ទី៣ ខែ​ឧសភា ឆ្នាំ២០១៩ ជជែក​ពិភាក្សា​អំពី៖ «ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​សរសេរ ឬ​រាយការណ៍​ព័ត៌មាន ដោយ​អ្នក​កាសែត​ខ្លួន​ឯង (Self-censorship)»

កិច្ច​ពិភាក្សា​នេះ ក៏​ផ្ដោត​លើ​ចំណុច​មួយ​ចំនួន​ទៀត​ដែរ​ថា តើ​កត្តា​អ្វី​ខ្លះ ដែល​ធ្វើ​ឱ្យ​អ្នក​កាសែត​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​សរសេរ​ដោយ​ខ្លួន​ឯង? តើ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​សរសេរ​ពី​សំណាក់​អ្នក​កាសែត​ខ្លួន​ឯង អាច​មាន​ផល​ប៉ះពាល់​បែប​ណា​ខ្លះ​ដល់​សង្គម និង​ប្រជាធិបតេយ្យ?

វាគ្មិន​កិត្តិយស៖ អ្នកស្រី ឡុង គឹមម៉ារីតា ជា​អ្នក​កាសែត​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ស៊ុន ណារិន ជា​អ្នក​រាយការណ៍​ព័ត៌មាន​ឱ្យ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) និង​លោក ណុប វី នាយក​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

សម្របសម្រួល​ដោយ លោក ជុន ច័ន្ទបុត្រ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "តើ​កត្តា​អ្វី​ខ្លះ ដែល​ធ្វើ​ឱ្យ​អ្នក​កាសែត​រឹតត្បិត​សិទ្ធិ​សេរីភាព​ដោយ​ខ្លួន​ឯង ក្នុង​ការ​សរសេរ​ ឬ​រាយការណ៍​ព័ត៌មាន?"

  1. so socheath says:

    វិទ្យុអាស៊ីសេរីជារោងចក្រផលិតព័ត៌មានក្លែងក្លាយ និងញុះញង់ ដើម្បីបម្រើបុព្វហេតុបដិវត្តន៍ពណ៌បំផ្លាញសន្តិភាព នៅកម្ពុជា
    (ភ្នំពេញ)៖ វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី៣ ខែឧសភា បានផ្សាយបែបបំភ្លៃខុសពីការពិត និងមានល្ខណៈញុះញង់ថា កាលដែលសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី ដឹកនាំ គណៈប្រតិភូទៅគោរពវិញ្ញាណក្ខន្ធ អតីតមេដឹកនាំវៀតណាម លោក ឡេ ឌឹកអាញ់ (Le Duc Anh) គឺជាការប្រមាថប្រជាជនកម្ពុជា និងលើសពីនេះទៀតផ្សាយថា សម្តេចតេជោ ហ៊ុន សែន ព្យាយាមទៅលួងលោមមេដឹកនាំវៀតណាម កុំឲ្យខឹងសម្បារកម្ពុជា រឿងងាកទៅស្និទ្ធនឹងមហាយក្សចិនកាន់តែខ្លាំងនោះ។
    ពិតជាគួរឱ្យអៀនខ្មាសខ្លាំងណាស់ដែលវិទ្យុអាស៊ីសេរីប្រកាសខ្លួនថា ជាវិទ្យុមានអ្នកសារព័ត៌មានវិជ្ជាជីវៈ ជាវិទ្យុឯករាជ្យតែតាមពិតគឺជាវិទ្យុឯករាជ្យក្លែងក្លាយ និងបណ្តុំដោយអ្នកធ្វើការដែលគ្មានវិជ្ជាជីវៈសារព័ត៌មាន។
    ពួកគេជាសកម្មជនបក្សប្រឆាំង និងជាវិទ្យុដែលទទួលបានការគាំទ្រពីចារកម្មអាមេរិក ហើយ
    បម្រើបុព្វហេតុ បដិវត្តន៍ពណ៌តាមរយៈការផលិត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ មាន
    លក្ខណៈញុះញុង ប្រឌិតព័ត៌មាន បង្កើតការយល់ច្រឡំ បង្កចលាចលជាដើម។
    វិទ្យុឧទ្ទាមអាស៊ីសេរី ពេលនេះបានក្លាយជារោងចក្រផលិតព័ត៌មានក្លែងក្លាយ និងញុះញង់។ ពលរដ្ឋខ្មែរភាគច្រើនលើសលប់បានដឹងច្បាស់ ដោយបានចាត់ទុកវិទ្យុនេះថាគ្រាន់តែជាផ្នែកមួយនៃឧបករណ៍បដិវត្តន៍ពណ៌តែប៉ុណ្ណោះ ចំណែកឯអ្នកបម្រើការងារនៅវិទ្យុនេះ គឺជាឧទ្ទាមប្រឆាំងនឹងកម្ពុជា ៕

  2. so socheath says:

    ការព្រងើយកន្តើយចំពោះទិដ្ខភាពពិតដែលកម្ពុជាមាន វាជាហេតុផលនាំមកនូវការសំអប់ពីសហគមន៍អន្តរជាតិចំពោះកម្ពុជា
    ************
    កម្ពុជាជាប្រទេសដែលធ្លាប់ទទួលរងនូវសង្គ្រាមស៊ីវិលរ៉ាំរ៉ៃតាមរយះមនោគមវិជ្ជាបរទេស
    ដែលសម្លឹងឃើញកម្ពុជា ថាជាច្រកសំខាន់ដើម្បីខ្ទប់ដង្ហើមប្រទេសដែលលោកមហាអំណាច
    គឹតថាជាប្រទេស ដែលចង់ប្រជែងយកភាពជាបងធំរបស់ខ្លួន ទាំងក្នុងតំបន់និងសកលលោក។
    កម្ពុជាជាប្រទេសតូច គំនឹតរបស់កម្ពុជាគឺត្រូវការរស់ក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍ ។
    កម្ពុជាដែលចាត់ទុកបណ្តារប្រទេសទាំងអស់ក្នុងលោកនេះគឺជាមិត្ត រស់នៅនិងធ្វើសហប្រតិបត្តិការ
    ដោយជាមួយគ្នាដោយស្មើភាព នឹងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ។
    សង្គ្រាមមនោគមវិជ្ជា ក្នុងទ្រឹស្តី សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ បាននៅកំដរនិង
    តាមលងអារម្មណ៍ប្រជាជនកម្ពុជាគ្រប់រូប បើទោះបីពួកគេមានទស្សនះផ្សេងគ្នាចំពោះ
    រឿងរ៉ាវទាក់ទងនឹង ទ្រឹស្តីស្តីពី សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ នេះក្តី ។
    សម្រាប់សហរដ្ឋអាមេរិក រៀងរ៉ាវដែលបញ្ឆេះឲ្យមានបដិវត្តន៍ពណ៍ ក៍ដូចជាបាតុកម្ម
    ដើម្បីឲ្យមានការផ្តួលរំលំប្តូររបបដឹកនាំ ហើយដែលបានបង្ករសោកនាដកម្មគ្រប់បែបយ៉ាង
    នៅប្រទេសជាច្រើនដូចជាលីប៊ី ស៊ីរី យ៉េមែន អ៊ីរ៉ាក់ អ៊ុយក្រែន។ល។ ហើយបច្ចុប្បន្នវេណេ
    ហ្សូអេឡា គឺតាមរយះ តែពាក្យបីឃ្លាផ្តោតលើ សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ
    ដែលបង្ករឡើងដោយអាមេរិក ក្នុងពេលដែលអាមេរិកទុកខ្លួនឯងថាជា បិតាប្រជាធិបតេយ្យ
    ផ្តាច់គេនៅលើលោកនេះ ។
    ការថារបស់អាមេរិក មិនស្មើនិងការពិតទេ ។ អាមេរិកខ្លួនឯង សូម្បី សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ ដែលអាមេរិកចាត់ទុកជាឧបករណ៍សំខាន់ សម្រាប់ដឹកនាំប្រទេសនានា
    ក្នុងលោកឲ្យដើរតាមលំអានខ្លួន អាមេរិកខ្លួនឯងធ្វើមិនបានផងហ្នឹង ?
    កម្ពុជាក្រីក្រ ទើបងើបពីសង្គ្រាមស៊ីវិល និងអំពើប្រល័យពូជសាស្ត្រជាតិឯង ។
    កម្ពុជាចង់មានការអភិវឌ្ឃជាតិ លើកស្ទួយកំរឹតជីវភាពរស់នៅរបស់ប្រជាជន ដូចបណ្តារ
    ប្រទេសទាំងឡាយនៅក្នុងតំបន់ និងក្នុងពិភពលោកយើងនេះ ។
    និយាយត្រង់ចុះកម្ពុជារង់ចាំជាជួយពីសហរដ្ឋអាមេរិកដល់កម្ពុជា មួយឆ្នាំហើយមួយឆ្នាំទៀត
    តែលទ្ធផលស្ទើរតែគ្មានសោះ ព្រោះថាការចាំឲ្យអាមេរិកជួយកម្ពុជា ផលបានមកវិញ
    តែពាក្យបីឃ្លាផ្តោតលើ សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ ដែលមិនអាចយកមក
    ធ្វើអ្វីបានទាំងអស់ ។ ព្រោះថាកម្ពុជាឃ្លានបាយ ត្រូវការបាយញ៉ាំ កម្ពុជាមិនត្រូវការទ្រឹស្តី
    យកមកបំបាត់ការស្រេកឃ្លាននោះទេ ។
    តែថាមកដល់ពេលនេះ កម្ពុជាក៍នូវត្រូវការជំនួយពីអាមេរិក ប្រសិនបើអាមេរិកចង់ជួយ
    កម្ពុជាដោយស្មោះត្រង់ ។
    តែប្រសិនអាមេរិកមានបញ្ហាផ្ទាល់ខ្លួន មិនអាចទាន់មានឱកាសជួយកម្ពុជាបាន កម្ពុជា
    នៅតែអរគុណ នឹងនៅតែមានសង្ឃឹមជៀជាក់លើការ ជួយកម្ពុជាពីសំណាក់សហរដ្ខអាមេរិក
    នាថ្ងៃខាងមុខផងដែរ ។ មួយវិញទៀត
    ប្រសិនបើអាមេរិកចង់ជួយ កម្ពុជាឱ្យឈានទៅមុខ ជាមួយនិងកែលម្អស្ថានភាពរបស់ខ្លួន
    វាមិនចាំបាច់ឲ្យអាមេរិកជួយផ្លាស់ប្តូរទិសដៅនយោបាយ ឬនយោបាយនៅកម្ពុជានោះទេ។
    សម្រាប់អាមេរិកដែលចង់ជួយកម្ពុជាដោយមិនចំពោះ (ជំនួយសាច់ប្រាក់) អាមេរិកមិនត្រូវលើកវិធានការបង្ខិតបង្ខំដោយឯកតោភាគីឲ្យកម្ពុជាធ្វើតាមអ្វីដែលអាមេរិកចង់បាននោះទេ ។
    អាមេរិកគ្រាន់តែធានាថា អង្គទូតរបស់ខ្លួន ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក លែងនិយាយកុហក
    និងប្រើតែព័ត៌មានត្រឹមត្រូវ នោះប្រជាជនកម្ពុជាសប្បាយចិត្ត ជាមួយអាមេរិកពេកហើយ ។
    ប៉ុន្តែការកុហករបស់ពួកគេ អង្គទូតអាមេរិក ឬ ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក លើកឡើងតែពីការភូតកុហក និងការព្រងើយកន្តើយចំពោះទិដ្ខភាពពិតដែលកម្ពុជាមាន
    នោះវាច្បាស់ជានាំមកនូវការសំអប់ពីសហគមន៍អន្តរជាតិចំពោះកម្ពុជា តាមរយះព័ត៍មានមិនពិត ពីទូតអាមេរិក ដែលជាហេតុធ្វើឱ្យកម្ពុជារងគ្រោះថ្នាក់ច្រើនជាងគ្រាប់បែកឬមីស៊ីលដែលបានបាញ់
    ចេញពីយន្តហោះចម្បាំងអាមេរិកទៅទៀត។
    ភាពសំអប់ដែលអាមេរិកបង្ករឡើងនេះហើយ ដែលវាក្លាយទៅជាសំអប់តបវិញ ពីសំណាក់
    ប្រជាជនកម្ពុជាចំពោះសហរដ្ឋអាមេរិក ហើយដែវាជាសញ្ញាណនៃការដែលអាមេរិកសម្តែងនូវ
    ការមន្ទិលសង្ស័យខ្លួនឯង ដោយចោទថាកម្ពុជាមានទំនោរទៅរកចិនជាងសហរដ្ខអាមេរិកនោះ៕
    ដោយ សូ សុជាតិ