ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​តែកាន់​ទុក្ខ​អ្នក​ស្នេហា​ជាតិ​ខ្មែរ​ក្រោម​ដែល​បាន​ស្លាប់​ដោយ​សារ​កងទ័ព​វៀតណាម​ដែល​ដឹក​នាំ​ដោយ​មេបញ្ជាការ ឡេ ឌឹកអាញ់​

ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​តែកាន់​ទុក្ខ​អ្នក​ស្នេហា​ជាតិ​ខ្មែរ​ក្រោម​ដែល​បាន​ស្លាប់​ដោយ​សារ​កងទ័ព​វៀតណាម​ដែល​ដឹក​នាំ​ដោយ​មេបញ្ជាការ ឡេ ឌឹកអាញ់


By

ឌឹ ខេមបូឌា ដេលី

ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​តែ​ចងចាំ​អំពី​ភាព​សាហាវ​ឃោរ​ឃៅ​របស់​ក្រុម​កងទ័ព​​វៀតណាម​ដែល​ដឹក​នាំ​ដោយ​មេ​បញ្ជាការ​ ឡេ ឌឹកអាញ់​ ដែល​បាន​បាញ់​សម្លាប់​អ្នក​ស្នេហា​ជាតិ​ខ្មែរ​ក្រោម​ជា​ច្រើន​នាក់។​

លោក​ ទ្រឹង មាណារិន​ ដែល​ជា​នាយក​ផែន​ការ​របស់​សហ​ព័ន្ធ​ខ្មែរ​ក្រោម​ក្នុង​រដ្ឋ​ New Jersey​ សហ​រដ្ឋ​អាមេរិក​បាន​ប្រាប់​សារ​ព័ត៌មាន​ The Cambodia Daily​ ថា ​ពលរដ្ឋ​ខ្មែរ​នៅ​​កាន់​ទុក្ខ​ចំពោះ​ការ​ពលី​ជីវិត​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​ក្រុម​យោធា​របស់ ​ឡេ ឌឹកអាញ់​ បាញ់​សម្លាប់​កាលពី​ជាង​៤០​ឆ្នាំ​មុន។​

ឧត្តម​សេនីយ៍ ​ឡេ ឌឹកអាញ់ ​ជា​មេ​បញ្ជាការ​កងទ័ព​ប្រជាជន​វៀតណាម​ ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ផែនការ​វាយ​លុក​លុយ​ទន្រ្ទាន​ឈ្លាន​ពាន​ រំលំ​របប​ខ្មែរ​ក្រហម​ ហើយ​យក​ស្រុក​ខ្មែ​រត្រួត​ត្រា​កាន់​កាប់​ក្នុង​ឆ្នាំ​១៩៧៩​បាន​ទទួល​មរណភាព​ដោយ​ជរាភាព ​កាលពី​ថ្ងៃ​ទី​២២​ខែ​មេសា​កន្លង​ទៅ​ក្នុង​អាយុ​៩៨​ឆ្នាំ។​

តាម​ការ​ចុះ​ផ្សាយ​ក្នុង​កាសែត​អង់គ្លេស ​The Guardian​ នៅ​ថ្ងៃ​ទី​៣០​មេសា​ ក្នុង​វ័យ​កុមារ​ ឡេ ឌឹកអាញ់​ កើត​រោគអុត​ដែល​ បណ្តាល​ឲ្យ​ពិការ​ភ្នែក​ម្ខាង។​ ក្នុង​យុវ វ័យ​ នា​សម័យ​អាណានិគមន៍​បារាំង​សែស​លោក​រៀន​ខាង​វិស្វកម្ម។​

សម័យ​តស៊ូ​ទាមទារ​ឯក​រាជ្យ​ពី​បារាំង ​ឡេ ឌឹកអាញ់​ មាន​ឋានៈ​ជា​មេ​បញ្ជាការ​កង​វរសេនា​តូច​ ហើយ​នៅ​ឆ្នាំ​១៩៦២​បាន​ឡើង​ទៅ​ធ្វើ​ការ​នៅ​អគ្គ​សេនាធិការ​ដ្ឋាន​ ជា​នាយ​ប្រតិបត្តិ​ការ​សឹក។ ​លោក​បាន​បម្រើ​ការ​ក្នុង​កងអង្គ​ភាព​របស់​ឧត្តម​សេនីយ៍​ វ៉ាន់ ទៀង យុង​ដើម្បី​រៀបផែន​ការ​វាយ​លុក​ផ្តាច់​ព្រ័ត្រ​កាន់​កាប់​ក្រុង​ព្រៃនគរ​ ឆ្នាំ​១៩៧៥។​

ឧត្តម​សេនីយ៍​ ឡេ ឌឹកអាញ់​ បញ្ជា​កម្លាំង​វាយ​លុក​ស្រុក​ខ្មែរ​នៅ​ថ្ងៃ​ទី​២៨​ខែ​ធ្នូ​១៩៧៨​ក្នុង​ឋានៈ​ជា​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី​៤។​

លោក​បញ្ជា​កងទ័ព​ត្រួត​ស្រុក​ខ្មែរ​ជិត​២​សែន​នាក់ ​ហើយ​រស់​នៅ​ស្រុក​ ខ្មែរ​រយៈ​ពេល​៧​ឆ្នាំ។ ​លោក​កម្មាភិបាល​ជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​ត្រួត​ត្រា​ ស្រុក​ខ្មែរ​ឲ្យ​ការិយាល័យ​នយោបាយ​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយ​និស្ត​វៀតណាម​ គឺ​លោក ​ឡេ ឌឹកថ។​

ក្រោយ​ពី​ចេញ​ពី​ស្រុក​ខ្មែរ​បន្តិច ​លោក​បាន​សរសេរ​កត់​ត្រា​ទុក​ថា៖​ យុទ្ធ​សម្ព័ន្ធ​ភាព​ក្នុង​ចំណោម​ប្រទេស​ឥណ្ឌូ​ចិន​ទាំង​៣​ (វៀតកណាម​ កម្ពុជា​លាវ) ​ក្លាយ​ជា ​ច្បាប់​នៃ​ការ​រស់​រាន​ជីវិត​ទៅ​មុខ​និង​ ការ​អភិវឌ្ឍ​សម្រាប់​ប្រទេស​នីមួយៗ​ដោយ​ឡែកៗ​ពី​គ្នា ​និង​ប្រទេស​ទាំង​៣​រួម​គ្នា​ផង​ដែរ។​ នៅ​ឆ្នាំ​១៩៩២​ លោក​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ហើយ​នៅ​ឆ្នាំ​១៩៩៦​លោក​មាន​ជម្ងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន៕​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

One Response to "ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​តែកាន់​ទុក្ខ​អ្នក​ស្នេហា​ជាតិ​ខ្មែរ​ក្រោម​ដែល​បាន​ស្លាប់​ដោយ​សារ​កងទ័ព​វៀតណាម​ដែល​ដឹក​នាំ​ដោយ​មេបញ្ជាការ ឡេ ឌឹកអាញ់​"

  1. Anonymous says:

    Ah noruork le f.. ang will go to hell thousands years’

Leave a Reply

Submit Comment