អ្នកវិភាគ​ថា លោក ហ៊ុន សែន កំពុង​ប្រមាថ​ប្រជាជាតិ​ខ្មែរ ក្នុង​ការ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​មេដឹកនាំ​វៀតណាម ដែល​ធ្លាប់​លើកទ័ព​លុកលុយ និង​ឈ្លានពាន​កម្ពុជា

ដោយ មាន ឫទ្ធិ
2019-05-03
RFA

ស្ដាប់ ឬទាញយក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន គោរពវិញ្ញាណក្ខន្ធអតីត​មេដឹកនាំ​វៀតណាម លោក ឡេ ឌឹកអាញ់ (Le Duc Anh)​ នៅ​ប្រទេសវៀតណាម នៅ​ថ្ងៃ​ទី៣ ខែ​ឧសភា ឆ្នាំ​២០១៩។ រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន សែន
លោក ហ៊ុន សែន គោរពវិញ្ញាណក្ខន្ធអតីត​មេដឹកនាំ​វៀតណាម លោក ឡេ ឌឹកអាញ់ (Le Duc Anh)​ នៅ​ប្រទេសវៀតណាម នៅ​ថ្ងៃ​ទី៣ ខែ​ឧសភា ឆ្នាំ​២០១៩។ រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន សែន


អ្នកវិភាគ​នយោបាយ លើកឡើង​ថា លោក ហ៊ុន សែន កំពុង​ប្រមាថ​ប្រជាជាតិ​ខ្មែរ​ទាំងមូល ក្នុង​ការណ៍​ដែល​លោក​ដឹកនាំ​គណៈប្រតិភូ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​អតីត​មេដឹកនាំ​វៀតណាម លោក ឡេ ឌឹកអាញ់ (Le Duc Anh)​។ លើស​ពី​នេះ​ទៀត លោក ហ៊ុន សែន ក៏​ព្យាយាម​ទៅ​លួងលោម​មេដឹកនាំ​វៀតណាម កុំ​ឲ្យ​ខឹង​សម្បារ​កម្ពុជា​រឿង​ងាក​ទៅ​ស្និទ្ធ​នឹង​មហា​យក្ស​ចិន​កាន់តែ​ខ្លាំង​នោះ។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ ថ្លែងប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ពី​ប្រទេស​ហ្វាំងឡង់ (Finland) កាលពី​យប់​ថ្ងៃទី២ ឧសភា ថា លោក ហ៊ុន សែន មិន​គួរ​ដឹកនាំ​គណៈប្រតិភូ​តំណាង​ប្រជា​ជាតិខ្មែរ ទៅ​គោរព​វិញ្ញាណក្ខន្ធ​អតីត​មេដឹកនាំ​វៀតណាម​លោក ឡេ ឌឹកអាញ់ នោះទេ​។ នេះ​ក៏​ព្រោះតែ​លោក គឹម សុខ មើលឃើញ​ថា មេដឹកនាំ​វៀតណាម​រូប​នេះ ធ្លាប់​មាន​ប្រវត្តិ ដឹកនាំ​ទ័ព​មក​លុកលុយ ឈ្លានពាន​កម្ពុជា និង​ធ្វើ​ឲ្យ​បែកបាក់​ប្រជា​ជាតិខ្មែរ​រហូត​មក​ទល់​សព្វថ្ងៃ​នេះ​។ លោក គឹម សុខ ហៅ​ការ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​មេដឹកនាំ​វៀតណាម​បែបនេះ​ថា មានន័យ​ស្មើនឹង​ការ​មើល​ងាយ​ប្រជាជាតិ​ខ្មែរ​ទាំងមូល៖ «​ពីព្រោះ​ថា​មេដឹកនាំ​ដែល​លោក ហ៊ុន សែន ទៅ​គោរព​ហ្នឹង មេដឹកនាំ​យួន​ហ្នឹង គឺជា​អ្នក​ដែល​បាន​ឈ្លានពាន ធ្វើទុក្ខបុកម្នេញ សម្លាប់ ធ្វើបាប និង​កម្ទេច​ប្រទេស​កម្ពុជា​។ ការ​បង្ហាញ​មុខ​របស់​នាយករដ្ឋមន្ត្រី​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ជនបរទេស​ដែល​បំផ្លាញ​កម្ពុជា​បែប​ហ្នឹង វា​ជា​របៀប​មួយ​ដែល​គាត់​ខ្លួនឯង មិនបាន​គិត​អំពី​ទឹកចិត្ត​ឈឺចាប់​របស់​ពលរដ្ឋ​ខ្លួនឯង​ទេ​ដែល​នេះ​មានន័យ​ស្មើនឹង​មើលងាយ​ពលរដ្ឋ​ខ្លួនឯង»

ការ​លើកឡើង​របស់​អ្នកវិភាគ​នយោបាយ​រូប​នេះ កើត​មាន​ឡើ​ង ស្រប​ពេល​ដែល​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​មួយ​ក្រុម ទៅ​គោរព​វិញ្ញាណក្ខន្ធ​មេដឹកនាំ​វៀតណាម លោក ឡេ ឌឹកអាញ់ នៅ​ប្រទេស​វៀតណាម​។ លោក ឡេ ឌឹកអាញ់ អតីត​ប្រធានាធិបតី​វៀតណាម និង​ជា​មេបញ្ជាការ​កងទ័ព​កុម្មុយនិស្ត​វៀតណាម បាន​ទទួល​មរណភាព​កាលពី​ថ្ងៃទី២២ មេសា កន្លងទៅ ក្នុង​វ័យ ៩៨ ឆ្នាំ​។ របប​កុម្មុយនិស្ត​វៀតណាម ពុំបាន​ទម្លាយ​ឲ្យ​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៃ​មរណភាព​របស់​លោក​ទេ តែ​របាយការណ៍​នានា​ឲ្យ​ដឹង​ថា​លោក​កើត​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​កាលពី​ឆ្នាំ២០១៨ ។ សារព័ត៌មាន​ក្នុងស្រុក​វៀតណាម​រាយការណ៍​ថា ពិធីបុណ្យ​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក ប្រព្រឹត្តិ​ទៅ​នៅ​ព្រឹក​ថ្ងៃទី៣ ឧសភា នេះ នៅ​រដ្ឋធានី​ហាណូយ ហើយ​ពិធី​បញ្ចុះសព​របស់​លោក នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ហូជីមិញ វេលា​ម៉ោង ៥ ល្ងាច ក្នុង​ថ្ងៃ​ដដែល។

លោក ហ៊ុន សែន បាន​សរសើរ​មេដឹកនាំ​វៀតណាម​រូប​នេះ ក្នុង​សំណេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី២ ឧសភា ថា លោក ឡេ ឌឹកអាញ់ ជា​រដ្ឋបុរស​វៀតណាម​មួយ​រូប និង​ជា​តួអង្គ​នយោបាយ​ដ៏​សំខាន់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា ក្នុង​ហេតុផល​អ្វីមួយ​ដែល​លោក ហ៊ុន សែន ហៅថា «​បាន​ចូលរួម​យ៉ាងសកម្ម ក្នុង​ការ​វាយ​រំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត»។ ក៏ប៉ុន្តែ លោក ហ៊ុន សែន មិនបាន​លើកឡើង​ឡើយ​អំពី​ប្រវត្តិ​ដែល​មេដឹកនាំ​វៀតណាម​រូប​នេះ បាន​លើកទ័ព​វៀតណាម​ជាង ២ សែន​នាក់​ចូល​មក​លុកលុយ និង​ឈ្លានពាន​កម្ពុជា​អស់​ជាង ១ ទសវត្ស កាលពី​ចុង​ទសវត្ស​ទី ៧០ និង​ដើម​ទសវត្ស​ទី ៨០ នោះ​ទេ។

ក្រៅពី​ការ​មើល​ឃើញ​ថា ការ​ទៅ​គោរព​មេដឹកនាំ​វៀតណាម​នេះ ជា​ការ​ប្រមាថ​ជាតិ​សាសន៍ និង​ប្រជា​ជាតិខ្មែរ​ខ្លួនឯង​ទាំងមូល​នោះ លោក គឹម សុខ ក៏​មើល​ឃើញ​ដែរ​ថា មេដឹកនាំ​របប​ឯក​បក្ស លោក ហ៊ុន សែន ក៏​ទំនងជា​ព្យាយាម​ចង់​លួងលោម​ចិត្ត​មេដឹកនាំ​វៀតណាម កុំ​ឲ្យ​ខឹង​សម្បា​នឹង​លោក​។ នេះ​ក៏​ដោយសារតែ​លោក គឹម សុខ ថា របប​លោក ហ៊ុន សែន កំពុង​ងាក​ទៅ​ពឹង​ពាក់​ផុងខ្លួន​ជ្រៅ​ជាមួយ​មហា​យក្ស​ចិន​កាន់តែ​ខ្លាំង ខណៈ​ចិន​កំពុង​មាន​ជម្លោះ​ស្រាប់​ជាមួយ​វៀតណាម ក្នុង​រឿង​ដណ្ដើម​អធិបតេយ្យ​លើ​ប្រជុំ​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ៖ «លោក ហ៊ុន សែន គាត់​ច្របូកច្របល់ ហើយ​មិន​ដឹង​ថា ចៅហ្វាយ​របស់​គាត់​មួយ​ណា​ឲ្យ​ប្រាកដប្រជា​នៅ​ក្នុង​ការ​រក្សា​អំណាច​របស់​គាត់​បានទេ​។ ម្ល៉ោះហើយ​គាត់​ត្រូវ​អប​ទាំងពីរ​សិន ពឹង​លុយ​ចិន ពឹង​អាវុធ​ចិន ក៏ប៉ុន្តែ​ក៏​មិន​អាច​ធ្វើ​អ្វី​ឲ្យ​ទាស់​ទៅ​នឹង​ចិត្ត​របស់​ពួក​ចារកម្ម​យួន​នៅ​ប្រទេស​កម្ពុជា​ដែរ​។ ម្ល៉ោះហើយ បើ​តាម​របៀប​ប្រវត្តិសាស្ត្រ ដែល ឡេ ឌឹកអាញ់ ធ្វើ​ដើម្បី​សម្លាប់​ប្រទេស​កម្ពុជា មិន​សម​ណា​លោក ហ៊ុន សែន ខ្លួនឯង​ទៅ​គោរព​វិញ្ញាណក្ខន្ធ ឡេ ឌឹកអាញ់ ទេ​។ ប៉ុន្តែ​របៀប​ដែល​គាត់​ទៅ​គោរព​វិញ្ញាណក្ខន្ធ ឡេ ឌឹកអាញ់ របៀប​នេះ អាច​ជា​ការ​ឆ្លៀត​ដើម្បី​ទៅ​លួងលោម​មេដឹកនាំ​យួន ពន្យល់​មេដឹកនាំ​យួន នូវ​អ្វី​ដែល​ជា​ផែនការ​ការពារ​អំណាច​របស់​គាត់ ដែល​គាត់​កំពុងតែ​ទៅ​ពឹង​ចិន»

អ្នកវិភាគ​នយោបាយ​មួយ​រូប​ទៀត គឺ​បណ្ឌិត មាស នី មើលឃើញ​ថា ការ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​នេះ​គឺជា​ការ​បង្ហាញ​ការ​ដឹងគុណ​អតីត​មេដឹកនាំ​វៀតណាម​រូប​នេះ ដែល​បាន​ជួយ​ធានា​ផ្ចុងផ្ដើម ឲ្យ​លោក ហ៊ុន សែន បាន​ឡើង​កាន់​អំណាច​កាលពីដើម​ទសវត្ស​ទី៨០ ។ លោក​ថា ពេលខ្លះ លោក​មាន​អារម្មណ៍​តូច​ចិត្ត ដោយ​មេដឹកនាំ​ខ្មែរ​ចូលចិត្ត​ទៅ​សម្ដែង​ការ​ដឹងគុណ​បរទេស​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ដូច្នេះ៖ «ពេលខ្លះ​ខ្ញុំ​មាន​អារម្មណ៍​តូច​ចិត្ត ត្រង់​ថា ខ្មែរ​យើង​ចូលចិត្ត​អរគុណ​គេ​ខ្លាំង​ពេក ដោយមាន​បង្ហាញ​ទាំង​រូប​មិត្តភាព​ស្តូប​កម្ពុជា​វៀតណាម​ទៀត​ផង នៅ​ពេល​ដែល​វៀតណាម​គេ​កម្រ និង​មិនដែល​រំឭក​អំពី​គុណូបការៈ​ខ្មែរ ដែល​ខ្មែរ​បាន​ជួយ​វៀតណាម។ នេះ​មួយ​ដែល​ពេលខ្លះ​វា​ធ្វើ​ឲ្យ​ការ​ដឹងគុណ​របស់​យើង​ទៅលើ​គេ វា​ហាក់បីដូចជា​ធំធេង​ពេក ពេល​ដែល​យើង​បាន​ធ្វើ​គុណ​ដ៏​ធំ​សម្បើម តែ​គេ​មិនដែល​រំឮក​អរគុណ​ដល់​យើង ឲ្យ​កិត្តិយស​មក​លើ​យើង​នោះ»

គិត​ត្រឹម​យប់​ថ្ងៃទី២ ឧសភា អាស៊ីសេរី មិនទាន់​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​របប​ក្រុងភ្នំពេញ ដើម្បី​សុំ​ប្រតិកម្ម​តប​ទៅ​នឹង​ការ​លើកឡើង​របស់​អ្នកវិភាគ​នយោបាយ​ទាំងពីរ​រូប​នេះ បានទេ​។​

មេដឹកនាំ​វៀតណាម លោក ឡេ ឌឹកអាញ់ គឺជា​អតីត​នាយ​ឧត្តមសេនីយ​វៀតណាម ដែល​បាន​ដឹកនាំ​កងទ័ព​កុម្មុយនិស្ត​វៀតកុង កាលពី​សម័យ​សង្គ្រាម​វៀតណាម ហើយ​ជា​អ្នកបញ្ជា​ឲ្យ​វៀតណាម​លើកទ័ព​ជាង ២ សែន​នាក់​ចូល​មក​លុកលុយ និង​ឈ្លានពាន​កម្ពុជា​អស់ ១​ទសវត្ស​។ ក្រោយ​ឈ្លានពាន​កម្ពុជា​រួច លោក​បាន​ក្លាយ​ជា​ប្រធានាធិបតី​ទីបួន​របស់​វៀតណាម ពី​ឆ្នាំ ១៩៩២ ដល់​ឆ្នាំ ១៩៩៧។ មេដឹកនាំ​វៀតណាម​រូប​នេះ គឺជា​ស្ថាបនិក​បង្កើត​ឲ្យ​មាន​យុទ្ធនាការ​ផែនការ «​ក​៥» នៅ​កម្ពុជា ក្នុងពេលដែល​វៀតណាម​ឈ្លានពាន និង​គ្រប់គ្រង​កម្ពុជា ក្នុង​ដើម​ទសវត្ស​ទី ៨០​។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃវ៉ច្ឆ ( Human Rights Watch ) ចាត់​ទុក​ផែនការ «​ក​៥» ថា​ជា​ផែនការ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ទីពីរ បន្ទាប់ពី​របប​ខ្មែរក្រហម ព្រោះថា​យ៉ាងហោចណាស់​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​ក្នុងចំណោម​មនុស្ស​ជិត ១​លាន​នាក់ ត្រូវ​គេ​បង្ខំ​ឲ្យ​បម្រើ​ផែនការ ក ៥ នេះ បាន​ស្លាប់​ដោយ​ការ​ជាន់​មីន ជំងឺ​គ្រុនចាញ់ និង​ការអត់ឃ្លាន ហើយ​ដែល​ភាគច្រើន​នៃ​ពលរដ្ឋ​ទាំងនោះ គឺជា​សិស្ស និស្សិត គ្រូបង្រៀន យុវជន និង​ពលរដ្ឋ​ខ្មែរ​សាមញ្ញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

3 Responses to "អ្នកវិភាគ​ថា លោក ហ៊ុន សែន កំពុង​ប្រមាថ​ប្រជាជាតិ​ខ្មែរ ក្នុង​ការ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​មេដឹកនាំ​វៀតណាម ដែល​ធ្លាប់​លើកទ័ព​លុកលុយ និង​ឈ្លានពាន​កម្ពុជា"

  1. Anonymous says:

    Veitcong dog keel down of hell-veitcong boss ‘ and he will folloe his boss soon ‘

  2. so socheath says:

    វិទ្យុអាស៊ីសេរីជារោងចក្រផលិតព័ត៌មានក្លែងក្លាយ និងញុះញង់ ដើម្បីបម្រើបុព្វហេតុបដិវត្តន៍ពណ៌បំផ្លាញសន្តិភាព នៅកម្ពុជា
    (ភ្នំពេញ)៖ វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី៣ ខែឧសភា បានផ្សាយបែបបំភ្លៃខុសពីការពិត និងមានល្ខណៈញុះញង់ថា កាលដែលសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី ដឹកនាំ គណៈប្រតិភូទៅគោរពវិញ្ញាណក្ខន្ធ អតីតមេដឹកនាំវៀតណាម លោក ឡេ ឌឹកអាញ់ (Le Duc Anh) គឺជាការប្រមាថប្រជាជនកម្ពុជា និងលើសពីនេះទៀតផ្សាយថា សម្តេចតេជោ ហ៊ុន សែន ព្យាយាមទៅលួងលោមមេដឹកនាំវៀតណាម កុំឲ្យខឹងសម្បារកម្ពុជា រឿងងាកទៅស្និទ្ធនឹងមហាយក្សចិនកាន់តែខ្លាំងនោះ។
    ពិតជាគួរឱ្យអៀនខ្មាសខ្លាំងណាស់ដែលវិទ្យុអាស៊ីសេរីប្រកាសខ្លួនថា ជាវិទ្យុមានអ្នកសារព័ត៌មានវិជ្ជាជីវៈ ជាវិទ្យុឯករាជ្យតែតាមពិតគឺជាវិទ្យុឯករាជ្យក្លែងក្លាយ និងបណ្តុំដោយអ្នកធ្វើការដែលគ្មានវិជ្ជាជីវៈសារព័ត៌មាន។
    ពួកគេជាសកម្មជនបក្សប្រឆាំង និងជាវិទ្យុដែលទទួលបានការគាំទ្រពីចារកម្មអាមេរិក ហើយ
    បម្រើបុព្វហេតុ បដិវត្តន៍ពណ៌តាមរយៈការផលិត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ មាន
    លក្ខណៈញុះញុង ប្រឌិតព័ត៌មាន បង្កើតការយល់ច្រឡំ បង្កចលាចលជាដើម។
    វិទ្យុឧទ្ទាមអាស៊ីសេរី ពេលនេះបានក្លាយជារោងចក្រផលិតព័ត៌មានក្លែងក្លាយ និងញុះញង់។ ពលរដ្ឋខ្មែរភាគច្រើនលើសលប់បានដឹងច្បាស់ ដោយបានចាត់ទុកវិទ្យុនេះថាគ្រាន់តែជាផ្នែកមួយនៃឧបករណ៍បដិវត្តន៍ពណ៌តែប៉ុណ្ណោះ ចំណែកឯអ្នកបម្រើការងារនៅវិទ្យុនេះ គឺជាឧទ្ទាមប្រឆាំងនឹងកម្ពុជា ៕

  3. so socheath says:

    ការព្រងើយកន្តើយចំពោះទិដ្ខភាពពិតដែលកម្ពុជាមាន វាជាហេតុផលនាំមកនូវការសំអប់ពីសហគមន៍អន្តរជាតិចំពោះកម្ពុជា
    ************
    កម្ពុជាជាប្រទេសដែលធ្លាប់ទទួលរងនូវសង្គ្រាមស៊ីវិលរ៉ាំរ៉ៃតាមរយះមនោគមវិជ្ជាបរទេស
    ដែលសម្លឹងឃើញកម្ពុជា ថាជាច្រកសំខាន់ដើម្បីខ្ទប់ដង្ហើមប្រទេសដែលលោកមហាអំណាច
    គឹតថាជាប្រទេស ដែលចង់ប្រជែងយកភាពជាបងធំរបស់ខ្លួន ទាំងក្នុងតំបន់និងសកលលោក។
    កម្ពុជាជាប្រទេសតូច គំនឹតរបស់កម្ពុជាគឺត្រូវការរស់ក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍ ។
    កម្ពុជាដែលចាត់ទុកបណ្តារប្រទេសទាំងអស់ក្នុងលោកនេះគឺជាមិត្ត រស់នៅនិងធ្វើសហប្រតិបត្តិការ
    ដោយជាមួយគ្នាដោយស្មើភាព នឹងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ។
    សង្គ្រាមមនោគមវិជ្ជា ក្នុងទ្រឹស្តី សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ បាននៅកំដរនិង
    តាមលងអារម្មណ៍ប្រជាជនកម្ពុជាគ្រប់រូប បើទោះបីពួកគេមានទស្សនះផ្សេងគ្នាចំពោះ
    រឿងរ៉ាវទាក់ទងនឹង ទ្រឹស្តីស្តីពី សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ នេះក្តី ។
    សម្រាប់សហរដ្ឋអាមេរិក រៀងរ៉ាវដែលបញ្ឆេះឲ្យមានបដិវត្តន៍ពណ៍ ក៍ដូចជាបាតុកម្ម
    ដើម្បីឲ្យមានការផ្តួលរំលំប្តូររបបដឹកនាំ ហើយដែលបានបង្ករសោកនាដកម្មគ្រប់បែបយ៉ាង
    នៅប្រទេសជាច្រើនដូចជាលីប៊ី ស៊ីរី យ៉េមែន អ៊ីរ៉ាក់ អ៊ុយក្រែន។ល។ ហើយបច្ចុប្បន្នវេណេ
    ហ្សូអេឡា គឺតាមរយះ តែពាក្យបីឃ្លាផ្តោតលើ សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ
    ដែលបង្ករឡើងដោយអាមេរិក ក្នុងពេលដែលអាមេរិកទុកខ្លួនឯងថាជា បិតាប្រជាធិបតេយ្យ
    ផ្តាច់គេនៅលើលោកនេះ ។
    ការថារបស់អាមេរិក មិនស្មើនិងការពិតទេ ។ អាមេរិកខ្លួនឯង សូម្បី សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ ដែលអាមេរិកចាត់ទុកជាឧបករណ៍សំខាន់ សម្រាប់ដឹកនាំប្រទេសនានា
    ក្នុងលោកឲ្យដើរតាមលំអានខ្លួន អាមេរិកខ្លួនឯងធ្វើមិនបានផងហ្នឹង ?
    កម្ពុជាក្រីក្រ ទើបងើបពីសង្គ្រាមស៊ីវិល និងអំពើប្រល័យពូជសាស្ត្រជាតិឯង ។
    កម្ពុជាចង់មានការអភិវឌ្ឃជាតិ លើកស្ទួយកំរឹតជីវភាពរស់នៅរបស់ប្រជាជន ដូចបណ្តារ
    ប្រទេសទាំងឡាយនៅក្នុងតំបន់ និងក្នុងពិភពលោកយើងនេះ ។
    និយាយត្រង់ចុះកម្ពុជារង់ចាំជាជួយពីសហរដ្ឋអាមេរិកដល់កម្ពុជា មួយឆ្នាំហើយមួយឆ្នាំទៀត
    តែលទ្ធផលស្ទើរតែគ្មានសោះ ព្រោះថាការចាំឲ្យអាមេរិកជួយកម្ពុជា ផលបានមកវិញ
    តែពាក្យបីឃ្លាផ្តោតលើ សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ ដែលមិនអាចយកមក
    ធ្វើអ្វីបានទាំងអស់ ។ ព្រោះថាកម្ពុជាឃ្លានបាយ ត្រូវការបាយញ៉ាំ កម្ពុជាមិនត្រូវការទ្រឹស្តី
    យកមកបំបាត់ការស្រេកឃ្លាននោះទេ ។
    តែថាមកដល់ពេលនេះ កម្ពុជាក៍នូវត្រូវការជំនួយពីអាមេរិក ប្រសិនបើអាមេរិកចង់ជួយ
    កម្ពុជាដោយស្មោះត្រង់ ។
    តែប្រសិនអាមេរិកមានបញ្ហាផ្ទាល់ខ្លួន មិនអាចទាន់មានឱកាសជួយកម្ពុជាបាន កម្ពុជា
    នៅតែអរគុណ នឹងនៅតែមានសង្ឃឹមជៀជាក់លើការ ជួយកម្ពុជាពីសំណាក់សហរដ្ខអាមេរិក
    នាថ្ងៃខាងមុខផងដែរ ។ មួយវិញទៀត
    ប្រសិនបើអាមេរិកចង់ជួយ កម្ពុជាឱ្យឈានទៅមុខ ជាមួយនិងកែលម្អស្ថានភាពរបស់ខ្លួន
    វាមិនចាំបាច់ឲ្យអាមេរិកជួយផ្លាស់ប្តូរទិសដៅនយោបាយ ឬនយោបាយនៅកម្ពុជានោះទេ។
    សម្រាប់អាមេរិកដែលចង់ជួយកម្ពុជាដោយមិនចំពោះ (ជំនួយសាច់ប្រាក់) អាមេរិកមិនត្រូវលើកវិធានការបង្ខិតបង្ខំដោយឯកតោភាគីឲ្យកម្ពុជាធ្វើតាមអ្វីដែលអាមេរិកចង់បាននោះទេ ។
    អាមេរិកគ្រាន់តែធានាថា អង្គទូតរបស់ខ្លួន ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក លែងនិយាយកុហក
    និងប្រើតែព័ត៌មានត្រឹមត្រូវ នោះប្រជាជនកម្ពុជាសប្បាយចិត្ត ជាមួយអាមេរិកពេកហើយ ។
    ប៉ុន្តែការកុហករបស់ពួកគេ អង្គទូតអាមេរិក ឬ ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក លើកឡើងតែពីការភូតកុហក និងការព្រងើយកន្តើយចំពោះទិដ្ខភាពពិតដែលកម្ពុជាមាន
    នោះវាច្បាស់ជានាំមកនូវការសំអប់ពីសហគមន៍អន្តរជាតិចំពោះកម្ពុជា តាមរយះព័ត៍មានមិនពិត ពីទូតអាមេរិក ដែលជាហេតុធ្វើឱ្យកម្ពុជារងគ្រោះថ្នាក់ច្រើនជាងគ្រាប់បែកឬមីស៊ីលដែលបានបាញ់
    ចេញពីយន្តហោះចម្បាំងអាមេរិកទៅទៀត។
    ភាពសំអប់ដែលអាមេរិកបង្ករឡើងនេះហើយ ដែលវាក្លាយទៅជាសំអប់តបវិញ ពីសំណាក់
    ប្រជាជនកម្ពុជាចំពោះសហរដ្ឋអាមេរិក ហើយដែវាជាសញ្ញាណនៃការដែលអាមេរិកសម្តែងនូវ
    ការមន្ទិលសង្ស័យខ្លួនឯង ដោយចោទថាកម្ពុជាមានទំនោរទៅរកចិនជាងសហរដ្ខអាមេរិកនោះ៕
    ដោយ សូ សុជាតិ