លោក សម រង្ស៊ី​ បន្ទោស​ព្រះ​មហា​ក្សត្រ​ថា​ មិន​ដែល​ចេះ​គិត​អំពី​សុខទុក្ខ​របស់​ពលរដ្ឋ​

លោក សម រង្ស៊ី​ បន្ទោស​ព្រះ​មហា​ក្សត្រ​ថា​ មិន​ដែល​ចេះ​គិត​អំពី​សុខទុក្ខ​របស់​ពលរដ្ឋ


By

ឌឹ ខេមបូឌា ដេលី

អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី​ អះអាង​ថា ​ព្រះ​មហា​ក្សត្រ​ទន់​ជ្រាយ​គ្មាន​ប្រយោជន៍​ដល់​ជាតិ​ទេ។​

លោក​ សម រង្ស៊ី​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​៣​ខែ​ឧសភា​ គឺ​មួយ​ថ្ងៃ​ក្រោយ​ពេល​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​លោក​ឲ្យ​ជាប់​ទោស​៨​ឆ្នាំ​ក្នុង​សំណុំ​រឿង​ប្រមាថ​ព្រះ​មហា​ក្សត្រ​និង​ញុះញង់​កុំ​ឲ្យ​យោធិន​ស្ដាប់​បង្គាប់។​

អតីត​មេ​ដឹកនាំ​បក្ស​ប្រឆាំង​ដែល​លោក​ ហ៊ុន សែន​ ហាម​មិន​ឲ្យ​ចូល​ស្រុក​រូប​នេះ​បាន​បន្ទោស​ព្រះ​មហា​ក្សត្រ​ថា​ ជាអ្នក​បណ្តែត​បណ្តោយ​​ឲ្យ​លោក ​ហ៊ុន សែន ​អាច​យក​ព្រះ​អង្គ​ធ្វើ​ជា​ចំណាប់​ខ្មាំង​ដូច​សព្វ​ថ្ងៃ​នេះ ​ហើយ​ថា​ ព្រះ​មហា​ក្សត្រ​ទន់ជ្រាយ​បែប​នេះ​ គឺគ្មាន​ប្រយោជន៍​ទាល់​តែសោះ​សម្រាប់​ប្រទេស​ជាតិ​ ហើយ​មាន​តែធ្វើ​ឲ្យខូច​ខាត​ផល​ប្រយោជន៍​ជាតិ​ទៅ​វិញ។​

លោក​ សម រង្ស៊ី​ បាន​បន្ទោស​ធ្ងន់ៗ​ដល់​ព្រះ​មហា​ក្សត្រ​ថា​ ព្រះអង្គ​សំងំ​តែ​សុខ​ក្នុង​វាំង ​ឬ​នៅ​ប្រទេស​ចិន​ ហើយ​មិន​ដែល​ឈឺ​ឆ្អាល​អំពី​ទុក្ខ​វេទនា​របស់​ប្រជា​រាស្ត្រ​នោះ​ឡើយ​ ហើយ​ក៏មិន​ដែល​ចេញមុខ​ការពារ​ប្រជា​រាស្ត្រ​រង​គ្រោះណា​មួយ​នោះ​ដែរ។​

រី​ឯ​ការ​ចោទ​ប្រកាន់​ថា​ លោក​ជា​អ្នក​ «ញុះញង់​កុំ​ឲ្យ​យោធិន​ស្ដាប់​បង្គាប់​ និង​ធ្វើ​ឲ្យខូច​ទឹក​ចិត្ត​កង​ទ័ព» ​គឺ​លោក​នៅ​តែ​បន្ត​លើក​ទឹក​ចិត្ត​កង​កម្លាំង​ប្រដាប់​អាវុធ​ថែម​ទៀត​ សូម​ឲ្យ​ឈប់​ស្តាប់ ​និង​ឈប់​ការពារ​លោក​ ហ៊ុន សែន ​ហើយ​ត្រូវ​បែរ​ទាំង​ទឹក​ចិត្ត​ ទាំង​ចុង​កាំភ្លើង​មក​ការពារ​ប្រជារាស្ត្រ​វិញ​ដើម្បី​ចូល​រួម​ចលនា​ស្រោច​ស្រង់​ជាតិ​ កម្ចាត់​របប​ផ្តាច់ការ​សព្វ​ថ្ងៃ​នៅ​កម្ពុជា។​

លោក​ សម រង្ស៊ី​ ចាត់ទុក​ថា ​តុលាការ​ទីក្រុង​ភ្នំពេញ​ បាន​កាត់​ក្តី​ឲ្យ​លោក​ជាប់​ពន្ធនាគារ​៨​ឆ្នាំ​ លើ​សំណុំ​រឿង​ថ្មី​ពីរ​កាល​ពី​ម្សិលមិញ​នេះ​គឺ​ជា​កិត្តិយស​របស់​លោក​ទៅ​វិញ​ទេ។​ លោក​ថា​ ជា​កិត្តិយស​នេះ​ព្រោះ ​ដោយសារ​លោក​គ្រាន់តែ​ធ្វើ​សកម្ម​ភាព​នយោបាយ​ដោយ​សន្តិវិធី​ ដែល​នេះ​បង្ហាញ​ថា​ លោក​កំពុងតែ​ដើរ​លើ​ផ្លូវ​ត្រូវ​ ក្នុង​ការ​ខិតខំ​ទាមទារ​សេរីភាព​ជូន​ពល​រដ្ឋ​ខ្មែរ៕​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

5 Responses to "លោក សម រង្ស៊ី​ បន្ទោស​ព្រះ​មហា​ក្សត្រ​ថា​ មិន​ដែល​ចេះ​គិត​អំពី​សុខទុក្ខ​របស់​ពលរដ្ឋ​"

  1. so chết says:

    persuaded that mr sam rainsy will read the comments
    mr sam raisy I find it very regrettable that you just realized the cowardice of this CHAPON while all Khmer have a clear view of this harmful capon
    you are very cultivated but you are an AVIYYA It is not an insult to your intelligence but to your power of discernment
    About will you meet this capon in PARIS
    THANK YOU

  2. 😈omen😈 says:

    ប្រជាពលរដ្ឋខ្មែរច្រើនលើសលប់ដែលបានគឹតដូច សមរង្ស៊ី ។ នៅពេលដ៏ខ្លីខាងមុខនេះប្រសិនបើ EBA ត្រូវបានបាត់បង់មិនមែនតែ ហ៊ុនសែន ម្នាក់ទេជាអ្នកទទួលខុសត្រូវ ព្រះមហាក្សត្រក៏ជាអ្នកត្រូវបានបន្ទោសផងដែរ ដែលបានបន្ដែតបណ្ដោយអោយ ហ៊ុនសែន ធ្វើអ្វីៗតាមទំនើងចិត្ត។

  3. Anonymous says:

    Angka lour from hanoi order since king father to brought veitcong to fight khmre and killed khmer and now king son in order to gave Tral island to Youn-hanoi ‘ and to dissolve opposition party and all profit go to communist youn-hanoi and communist china ‘ So since ah veitcong king become dog of veitcong killing khmer and now veitcong mafia dictator still followed all angka lour ‘ in the future for taking khmer,laos in the hand of Youn-confederation ‘.Khmer must study from beginning of veitcong spred the war to killed khmer ‘

  4. so socheath says:

    អាពូជឆ្កែក្បត់ជាតិ ដើរសម្អុយជាតិ បំផ្លាញជាតិ ក្បត់ជាតិខ្លួនឯងបែរមកបន្ទោស
    ព្រះមហាក្សត្រ ។
    យ៉ាប់មែន អាសមរង្ស៊ី ពូជអាសម សារីក្បត់ជាតិ !

  5. so socheath says:

    ការព្រងើយកន្តើយចំពោះទិដ្ខភាពពិតដែលកម្ពុជាមាន វាជាហេតុផលនាំមកនូវការសំអប់ពីសហគមន៍អន្តរជាតិចំពោះកម្ពុជា
    ************
    កម្ពុជាជាប្រទេសដែលធ្លាប់ទទួលរងនូវសង្គ្រាមស៊ីវិលរ៉ាំរ៉ៃតាមរយះមនោគមវិជ្ជាបរទេស
    ដែលសម្លឹងឃើញកម្ពុជា ថាជាច្រកសំខាន់ដើម្បីខ្ទប់ដង្ហើមប្រទេសដែលលោកមហាអំណាច
    គឹតថាជាប្រទេស ដែលចង់ប្រជែងយកភាពជាបងធំរបស់ខ្លួន ទាំងក្នុងតំបន់និងសកលលោក។
    កម្ពុជាជាប្រទេសតូច គំនឹតរបស់កម្ពុជាគឺត្រូវការរស់ក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍ ។
    កម្ពុជាដែលចាត់ទុកបណ្តារប្រទេសទាំងអស់ក្នុងលោកនេះគឺជាមិត្ត រស់នៅនិងធ្វើសហប្រតិបត្តិការ
    ដោយជាមួយគ្នាដោយស្មើភាព នឹងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ។
    សង្គ្រាមមនោគមវិជ្ជា ក្នុងទ្រឹស្តី សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ បាននៅកំដរនិង
    តាមលងអារម្មណ៍ប្រជាជនកម្ពុជាគ្រប់រូប បើទោះបីពួកគេមានទស្សនះផ្សេងគ្នាចំពោះ
    រឿងរ៉ាវទាក់ទងនឹង ទ្រឹស្តីស្តីពី សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ នេះក្តី ។
    សម្រាប់សហរដ្ឋអាមេរិក រៀងរ៉ាវដែលបញ្ឆេះឲ្យមានបដិវត្តន៍ពណ៍ ក៍ដូចជាបាតុកម្ម
    ដើម្បីឲ្យមានការផ្តួលរំលំប្តូររបបដឹកនាំ ហើយដែលបានបង្ករសោកនាដកម្មគ្រប់បែបយ៉ាង
    នៅប្រទេសជាច្រើនដូចជាលីប៊ី ស៊ីរី យ៉េមែន អ៊ីរ៉ាក់ អ៊ុយក្រែន។ល។ ហើយបច្ចុប្បន្នវេណេ
    ហ្សូអេឡា គឺតាមរយះ តែពាក្យបីឃ្លាផ្តោតលើ សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ
    ដែលបង្ករឡើងដោយអាមេរិក ក្នុងពេលដែលអាមេរិកទុកខ្លួនឯងថាជា បិតាប្រជាធិបតេយ្យ
    ផ្តាច់គេនៅលើលោកនេះ ។
    ការថារបស់អាមេរិក មិនស្មើនិងការពិតទេ ។ អាមេរិកខ្លួនឯង សូម្បី សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ ដែលអាមេរិកចាត់ទុកជាឧបករណ៍សំខាន់ សម្រាប់ដឹកនាំប្រទេសនានា
    ក្នុងលោកឲ្យដើរតាមលំអានខ្លួន អាមេរិកខ្លួនឯងធ្វើមិនបានផងហ្នឹង ?
    កម្ពុជាក្រីក្រ ទើបងើបពីសង្គ្រាមស៊ីវិល និងអំពើប្រល័យពូជសាស្ត្រជាតិឯង ។
    កម្ពុជាចង់មានការអភិវឌ្ឃជាតិ លើកស្ទួយកំរឹតជីវភាពរស់នៅរបស់ប្រជាជន ដូចបណ្តារ
    ប្រទេសទាំងឡាយនៅក្នុងតំបន់ និងក្នុងពិភពលោកយើងនេះ ។
    និយាយត្រង់ចុះកម្ពុជារង់ចាំជាជួយពីសហរដ្ឋអាមេរិកដល់កម្ពុជា មួយឆ្នាំហើយមួយឆ្នាំទៀត
    តែលទ្ធផលស្ទើរតែគ្មានសោះ ព្រោះថាការចាំឲ្យអាមេរិកជួយកម្ពុជា ផលបានមកវិញ
    តែពាក្យបីឃ្លាផ្តោតលើ សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ ដែលមិនអាចយកមក
    ធ្វើអ្វីបានទាំងអស់ ។ ព្រោះថាកម្ពុជាឃ្លានបាយ ត្រូវការបាយញ៉ាំ កម្ពុជាមិនត្រូវការទ្រឹស្តី
    យកមកបំបាត់ការស្រេកឃ្លាននោះទេ ។
    តែថាមកដល់ពេលនេះ កម្ពុជាក៍នូវត្រូវការជំនួយពីអាមេរិក ប្រសិនបើអាមេរិកចង់ជួយ
    កម្ពុជាដោយស្មោះត្រង់ ។
    តែប្រសិនអាមេរិកមានបញ្ហាផ្ទាល់ខ្លួន មិនអាចទាន់មានឱកាសជួយកម្ពុជាបាន កម្ពុជា
    នៅតែអរគុណ នឹងនៅតែមានសង្ឃឹមជៀជាក់លើការ ជួយកម្ពុជាពីសំណាក់សហរដ្ខអាមេរិក
    នាថ្ងៃខាងមុខផងដែរ ។ មួយវិញទៀត
    ប្រសិនបើអាមេរិកចង់ជួយ កម្ពុជាឱ្យឈានទៅមុខ ជាមួយនិងកែលម្អស្ថានភាពរបស់ខ្លួន
    វាមិនចាំបាច់ឲ្យអាមេរិកជួយផ្លាស់ប្តូរទិសដៅនយោបាយ ឬនយោបាយនៅកម្ពុជានោះទេ។
    សម្រាប់អាមេរិកដែលចង់ជួយកម្ពុជាដោយមិនចំពោះ (ជំនួយសាច់ប្រាក់) អាមេរិកមិនត្រូវលើកវិធានការបង្ខិតបង្ខំដោយឯកតោភាគីឲ្យកម្ពុជាធ្វើតាមអ្វីដែលអាមេរិកចង់បាននោះទេ ។
    អាមេរិកគ្រាន់តែធានាថា អង្គទូតរបស់ខ្លួន ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក លែងនិយាយកុហក
    និងប្រើតែព័ត៌មានត្រឹមត្រូវ នោះប្រជាជនកម្ពុជាសប្បាយចិត្ត ជាមួយអាមេរិកពេកហើយ ។
    ប៉ុន្តែការកុហករបស់ពួកគេ អង្គទូតអាមេរិក ឬ ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក លើកឡើងតែពីការភូតកុហក និងការព្រងើយកន្តើយចំពោះទិដ្ខភាពពិតដែលកម្ពុជាមាន
    នោះវាច្បាស់ជានាំមកនូវការសំអប់ពីសហគមន៍អន្តរជាតិចំពោះកម្ពុជា តាមរយះព័ត៍មានមិនពិត ពីទូតអាមេរិក ដែលជាហេតុធ្វើឱ្យកម្ពុជារងគ្រោះថ្នាក់ច្រើនជាងគ្រាប់បែកឬមីស៊ីលដែលបានបាញ់
    ចេញពីយន្តហោះចម្បាំងអាមេរិកទៅទៀត។
    ភាពសំអប់ដែលអាមេរិកបង្ករឡើងនេះហើយ ដែលវាក្លាយទៅជាសំអប់តបវិញ ពីសំណាក់
    ប្រជាជនកម្ពុជាចំពោះសហរដ្ឋអាមេរិក ហើយដែវាជាសញ្ញាណនៃការដែលអាមេរិកសម្តែងនូវ
    ការមន្ទិលសង្ស័យខ្លួនឯង ដោយចោទថាកម្ពុជាមានទំនោរទៅរកចិនជាងសហរដ្ខអាមេរិកនោះ៕
    ដោយ សូ សុជាតិ

Leave a Reply

Submit Comment