លោក ​សម រង្ស៊ី ​ប្រកាស​បន្ត​សកម្មភាព​របស់​ខ្លួន​ បើ​ទោះ​តុលាការ​កម្ពុជា​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៨​ឆ្នាំ​ថែម​ទៀត​

ដោយ វ៉ា សំណព្វ
04/05/2019
RFI

media
លោក ​សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ នៅ​ទីលាន​ប្រជាធិបតេយ្យ ថ្ងៃ​ទី​១៩ កក្កដា​ ឆ្នាំ​២០១៣​។
@RFI


លោក ​សម រង្ស៊ី ​ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ​កាល​ពី​ថ្ងៃទី ​០៣​ ឧសភា​ បាន​បន្ត​ផ្គើន​សាល​ក្រម​កំបាំង​មុខ​របស់​តុលាការ​ក្រុង​ភ្នំពេញ​ថា ​លោក​នឹង​មិន​បញ្ឈប់​សកម្ម​ភាព​របស់​ខ្លួន​ ដោយ​បន្ត​អំពាវនាវ​ឲ្យ​កង​ទ័ព​ឈប់​ស្តាប់​បញ្ជា​របស់​រដ្ឋាភិបាល​កម្ពុជា​នោះ​ឡើយ​។ ​សូម​បញ្ជាក់​ថា ​តុលាការ​ក្រុង​ភ្នំពេញ ​កាល​ពីថ្ងៃទី ​០២ ​ឧសភា​ ទើប​តែ​បា​ន​កាត់​ទោ​ស​​កំ​បាំង​មុខ​លោ​ក​ សម​ រង្ស៊ី ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៨​ឆ្នាំ​ថែម​ទៀត​ នៅ​ក្នុង​សំណុំ​​រឿង​ថ្មី​ចំនួន​ពីរ​។

ដោយ​មិន​ព្រម​ចុះញ៉ម​ចំពោះ​សម្ពាធ​តាម​ផ្លូវ​តុលាការ​ លោក​ សម​ រង្ស៊ី​​ ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​បន្ត​ផ្គើន​នឹង​សាល​ក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​ ដែល​កាល​ពី​ថ្ងៃទី ​០២ ​ឧសភា ​កន្លង​ទៅ​នេះ ​ទើប​បាន​កាត់​ទោស​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៨​ឆ្នាំ​បន្ថែម​ទៀត​។ ​សម្រាប់​លោក​ សម ​រង្ស៊ី ​វា​គឺ​ជា​កិត្តិយស​វិញ​ទេ ​ដែល​លោក​ត្រូវ​បាន​របប​ក្រុង​​ភ្នំពេញ​​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ​បែប​នេះ​។ ​នេះ​បើ​តាម​សំណេរ​របស់​លោក​ សម ​រង្ស៊ី ​តាម​រយៈ​គណនីយ​ហ្វេស​បុក​ផ្លូវការ​របស់​លោក​ កាល​ពី​ថ្ងៃទី ​០៣ ​ឧសភា​។ ​លោក ​សម រង្ស៊ី ​គូស​​បញ្ជាក់​​បន្ថែម​​ថា​ ការ​កាត់​ទោស​ឲ្យ​លោក​ជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ​បែប​​នេះ​ ធ្វើ​ឡើង​ដោយ​គ្រាន់​តែ​លោក​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​សន្តិវិធី​បែប​នេះ ​បាន​បង្ហាញ​ថា ​លោក​កំពុង​តែ​ធ្វើ​ត្រូវ ​ដោយ​ខិត​ខំ​ទាមទារ​សេរីភាព​ជូន​ប្រជារាស្ត្រ​ខ្មែរ​ទាំង​មូល​។ ​នេះ​បើតា​ម​សំណេរ​របស់​លោក ​សម រង្ស៊ី​។

សូម​រំលឹក​ជូន​ថា ​កាល​ពី​ថ្ងៃទី ​០២​ ឧសភា ​ឆ្នាំ ​២០១៩​នេះ ​លោក ​សម ​រង្ស៊ី ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​កំបាំង​មុខ ​ឲ្យ​លោក​ជាប់​ពន្ធនាគារ​រយៈពេល​៨​ឆ្នាំ ​នៅ​ក្នុង​សំណុំ​រឿង ​ប្រមាថ​ព្រះមហាក្សត្រ ​និង​ញុះញង់​កុំ​ឲ្យ​យោធិន​ស្ដាប់​បង្គាប់​។ ​ជា​បណ្តឹង​ពីរ​ចុង​ក្រោយ ​បន្ថែម​លើ​បណ្តឹង​យ៉ាង​តិច​១០​ករណី​ទៀត ​ប្រឆាំង​នឹង​លោក ​សម រង្ស៊ី​ នៅ​ក្នុង​តុលាការ​។

ដោយ​ផ្គើន​នឹង​ការ​កាត់​ទោស​របស់​តុលាការ​ក្រុង​ភ្នំពេញ​នេះ ​លោក​ សម​ រង្ស៊ី ​បាន​អះ​អាង​ថា ​លោក​នឹង​នៅ​តែ​បន្ត​និង​រឹតតែ​អំពាវនាវ​និង​លើក​ទឹក​ចិត្ត​ដល់​កងកម្លាំង​ប្រដាប់​អាវុធ ​ឲ្យ​ឈប់​ស្តាប់​និង​ឈប់​ការពារ ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​។ ​លោក ​ហ៊ុន សែន ​ដែល​លោក​សម ​រង្ស៊ី ​បាន​ហៅ​ពេញៗ​មាត់​ថា ​ជា​មេដឹកនាំ​ផ្តាច់ការ​។ ​នេះ​បើ​តាម​សំណេរ​របស់​លោក ​សម រង្ស៊ី​៕​

What Next?

Recent Articles

3 Responses to "លោក ​សម រង្ស៊ី ​ប្រកាស​បន្ត​សកម្មភាព​របស់​ខ្លួន​ បើ​ទោះ​តុលាការ​កម្ពុជា​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៨​ឆ្នាំ​ថែម​ទៀត​"

  1. Anonymous says:

    some time I jus about laughing my ass off . according to HUN SEN’s curt SAM RANSY is more then live in prison . sorry to say this I did not see SAM RANSY worry about his sentencing at all instate he walking every where in the world excepting Cambodia right now. about the Cambodian king he is right now more then a statue which is Cambodian only knell their knee in front of him and crying for help . there was nothing interesting to me about Cambodian king any more. the reason why ??? we Cambodian respecting the king can at lease help his nation and his unfortunate people in some major problem like today . please take a look at Thailand’s king and see what is the deference .

  2. so socheath says:

    សម្លេងឆ្កែ ព្រុស របស់អាក្បត់ជាតិសមរង្ស៊ី ប្រជាជនកម្ពុជាយកប្រហោងក្តិតអាចម៍ស្តាប់
    ទេអាអើយ !
    ប្រជាជនសុខចិត្តស្តាប់សម្លេងឆ្កែព្រុស តែមិនស្តាប់សម្លេងព្រុសដូចឆ្កែផស់អាក្បត់ជាតិ
    អ្ហែងហ្នឹងទេ !

  3. so socheath says:

    ការព្រងើយកន្តើយចំពោះទិដ្ខភាពពិតដែលកម្ពុជាមាន វាជាហេតុផលនាំមកនូវការសំអប់ពីសហគមន៍អន្តរជាតិចំពោះកម្ពុជា
    ************
    កម្ពុជាជាប្រទេសដែលធ្លាប់ទទួលរងនូវសង្គ្រាមស៊ីវិលរ៉ាំរ៉ៃតាមរយះមនោគមវិជ្ជាបរទេស
    ដែលសម្លឹងឃើញកម្ពុជា ថាជាច្រកសំខាន់ដើម្បីខ្ទប់ដង្ហើមប្រទេសដែលលោកមហាអំណាច
    គឹតថាជាប្រទេស ដែលចង់ប្រជែងយកភាពជាបងធំរបស់ខ្លួន ទាំងក្នុងតំបន់និងសកលលោក។
    កម្ពុជាជាប្រទេសតូច គំនឹតរបស់កម្ពុជាគឺត្រូវការរស់ក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍ ។
    កម្ពុជាដែលចាត់ទុកបណ្តារប្រទេសទាំងអស់ក្នុងលោកនេះគឺជាមិត្ត រស់នៅនិងធ្វើសហប្រតិបត្តិការ
    ដោយជាមួយគ្នាដោយស្មើភាព នឹងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ។
    សង្គ្រាមមនោគមវិជ្ជា ក្នុងទ្រឹស្តី សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ បាននៅកំដរនិង
    តាមលងអារម្មណ៍ប្រជាជនកម្ពុជាគ្រប់រូប បើទោះបីពួកគេមានទស្សនះផ្សេងគ្នាចំពោះ
    រឿងរ៉ាវទាក់ទងនឹង ទ្រឹស្តីស្តីពី សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ នេះក្តី ។
    សម្រាប់សហរដ្ឋអាមេរិក រៀងរ៉ាវដែលបញ្ឆេះឲ្យមានបដិវត្តន៍ពណ៍ ក៍ដូចជាបាតុកម្ម
    ដើម្បីឲ្យមានការផ្តួលរំលំប្តូររបបដឹកនាំ ហើយដែលបានបង្ករសោកនាដកម្មគ្រប់បែបយ៉ាង
    នៅប្រទេសជាច្រើនដូចជាលីប៊ី ស៊ីរី យ៉េមែន អ៊ីរ៉ាក់ អ៊ុយក្រែន។ល។ ហើយបច្ចុប្បន្នវេណេ
    ហ្សូអេឡា គឺតាមរយះ តែពាក្យបីឃ្លាផ្តោតលើ សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ
    ដែលបង្ករឡើងដោយអាមេរិក ក្នុងពេលដែលអាមេរិកទុកខ្លួនឯងថាជា បិតាប្រជាធិបតេយ្យ
    ផ្តាច់គេនៅលើលោកនេះ ។
    ការថារបស់អាមេរិក មិនស្មើនិងការពិតទេ ។ អាមេរិកខ្លួនឯង សូម្បី សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ ដែលអាមេរិកចាត់ទុកជាឧបករណ៍សំខាន់ សម្រាប់ដឹកនាំប្រទេសនានា
    ក្នុងលោកឲ្យដើរតាមលំអានខ្លួន អាមេរិកខ្លួនឯងធ្វើមិនបានផងហ្នឹង ?
    កម្ពុជាក្រីក្រ ទើបងើបពីសង្គ្រាមស៊ីវិល និងអំពើប្រល័យពូជសាស្ត្រជាតិឯង ។
    កម្ពុជាចង់មានការអភិវឌ្ឃជាតិ លើកស្ទួយកំរឹតជីវភាពរស់នៅរបស់ប្រជាជន ដូចបណ្តារ
    ប្រទេសទាំងឡាយនៅក្នុងតំបន់ និងក្នុងពិភពលោកយើងនេះ ។
    និយាយត្រង់ចុះកម្ពុជារង់ចាំជាជួយពីសហរដ្ឋអាមេរិកដល់កម្ពុជា មួយឆ្នាំហើយមួយឆ្នាំទៀត
    តែលទ្ធផលស្ទើរតែគ្មានសោះ ព្រោះថាការចាំឲ្យអាមេរិកជួយកម្ពុជា ផលបានមកវិញ
    តែពាក្យបីឃ្លាផ្តោតលើ សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ ដែលមិនអាចយកមក
    ធ្វើអ្វីបានទាំងអស់ ។ ព្រោះថាកម្ពុជាឃ្លានបាយ ត្រូវការបាយញ៉ាំ កម្ពុជាមិនត្រូវការទ្រឹស្តី
    យកមកបំបាត់ការស្រេកឃ្លាននោះទេ ។
    តែថាមកដល់ពេលនេះ កម្ពុជាក៍នូវត្រូវការជំនួយពីអាមេរិក ប្រសិនបើអាមេរិកចង់ជួយ
    កម្ពុជាដោយស្មោះត្រង់ ។
    តែប្រសិនអាមេរិកមានបញ្ហាផ្ទាល់ខ្លួន មិនអាចទាន់មានឱកាសជួយកម្ពុជាបាន កម្ពុជា
    នៅតែអរគុណ នឹងនៅតែមានសង្ឃឹមជៀជាក់លើការ ជួយកម្ពុជាពីសំណាក់សហរដ្ខអាមេរិក
    នាថ្ងៃខាងមុខផងដែរ ។ មួយវិញទៀត
    ប្រសិនបើអាមេរិកចង់ជួយ កម្ពុជាឱ្យឈានទៅមុខ ជាមួយនិងកែលម្អស្ថានភាពរបស់ខ្លួន
    វាមិនចាំបាច់ឲ្យអាមេរិកជួយផ្លាស់ប្តូរទិសដៅនយោបាយ ឬនយោបាយនៅកម្ពុជានោះទេ។
    សម្រាប់អាមេរិកដែលចង់ជួយកម្ពុជាដោយមិនចំពោះ (ជំនួយសាច់ប្រាក់) អាមេរិកមិនត្រូវលើកវិធានការបង្ខិតបង្ខំដោយឯកតោភាគីឲ្យកម្ពុជាធ្វើតាមអ្វីដែលអាមេរិកចង់បាននោះទេ ។
    អាមេរិកគ្រាន់តែធានាថា អង្គទូតរបស់ខ្លួន ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក លែងនិយាយកុហក
    និងប្រើតែព័ត៌មានត្រឹមត្រូវ នោះប្រជាជនកម្ពុជាសប្បាយចិត្ត ជាមួយអាមេរិកពេកហើយ ។
    ប៉ុន្តែការកុហករបស់ពួកគេ អង្គទូតអាមេរិក ឬ ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក លើកឡើងតែពីការភូតកុហក និងការព្រងើយកន្តើយចំពោះទិដ្ខភាពពិតដែលកម្ពុជាមាន
    នោះវាច្បាស់ជានាំមកនូវការសំអប់ពីសហគមន៍អន្តរជាតិចំពោះកម្ពុជា តាមរយះព័ត៍មានមិនពិត ពីទូតអាមេរិក ដែលជាហេតុធ្វើឱ្យកម្ពុជារងគ្រោះថ្នាក់ច្រើនជាងគ្រាប់បែកឬមីស៊ីលដែលបានបាញ់
    ចេញពីយន្តហោះចម្បាំងអាមេរិកទៅទៀត។
    ភាពសំអប់ដែលអាមេរិកបង្ករឡើងនេះហើយ ដែលវាក្លាយទៅជាសំអប់តបវិញ ពីសំណាក់
    ប្រជាជនកម្ពុជាចំពោះសហរដ្ឋអាមេរិក ហើយដែវាជាសញ្ញាណនៃការដែលអាមេរិកសម្តែងនូវ
    ការមន្ទិលសង្ស័យខ្លួនឯង ដោយចោទថាកម្ពុជាមានទំនោរទៅរកចិនជាងសហរដ្ខអាមេរិកនោះ៕
    ដោយ សូ សុជាតិ

Leave a Reply

Submit Comment