អ្នកស្រី រ៉ូណា ស្មីត សន្យា​ពាំនាំ​កង្វល់​របស់​អង្គការ​សមាគម​ខេត្ត​កំពង់ឆ្នាំង​ជូន​ក្រសួង​មហាផ្ទៃ

ដោយ មួង ណារ៉េត
2019-05-05
RFA

អ្នកស្រី ​រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា។ រូប​ពីទំព័រ​ហ្វេសប៊ុក​របស់​​ UN-OHCHR
អ្នកស្រី ​រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា។ រូប​ពីទំព័រ​ហ្វេសប៊ុក​របស់​​ UN-OHCHR


អ្នកស្រី រ៉ូណា ស្មីត សន្យាយកបញ្ហាដីធ្លីនៅខេត្តកោះកុង ជជែកជាមួយរដ្ឋមន្ត្រីក្រសួងដែនដី


អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) សន្យា​នឹង​លើក​យក​កង្វល់​របស់​អង្គការ និង​សមាគម​នៅ​ខេត្ត​កំពង់ឆ្នាំង ប្រាប់​ទៅ​ក្រសួងមហាផ្ទៃ និង​ដាក់​បញ្ហា​ទាំងនោះ ក្នុង​របាយការណ៍​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដាក់​ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ នៅ​ខែ​កញ្ញា ខាងមុខ​។ ការ​សន្យា​នេះ គឺ​ក្រោយ​ពេល អ្នកស្រី​សុំ​ជួប​អង្គការ និង​សមាគម នៅ​ខេត្ត​កំពង់ឆ្នាំង​ចំនួន​៥ ដែល​ធ្វើការ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​ខេត្ត​កំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃ​ទី៤ ឧសភា។

អ្នក​សម្របសម្រួល​សមាគម​អាដហុក​ខេត្ត​កំពង់ឆ្នាំង លោក ស៊ុំ ចាន់គា ឲ្យ​ដឹង​ថា តំណាង​អង្គការ សមាគម ទាំងនោះ បាន​ប្រាប់​ទៅ​អ្នកស្រី រ៉ូណា ស្មីត ថា សមាគម​នៅ​ខេត្ត​កំពង់ឆ្នាំង មាន​ការ​លំបាក​ការ​បង្កើត​សមាគម និង​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ ពិសេស​គឺ​ការ​សុំ​ឲ្យ​ទទួលស្គាល់​សមាគម​ការពារ​ព្រៃឈើ​។ ក្រៅ​ពី​នេះ អ្នកការពារ​ផលប្រយោជន៍​សង្គម នៅ​ខេត្ត​កំពង់ឆ្នាំង មិន​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ទេ តែ​រង​ការ​គំរាមកំហែង។ ចំណែក​ករណី ដំណោះស្រាយ​ជម្លោះដីធ្លី នៅ​ខេត្ត​នេះ ក៏​មិន​ទាន់​មាន​លក្ខណៈ​ល្អ​ប្រសើរ​ដែរ គឺ​ពលរដ្ឋ​នៅ​មិនទាន់​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​នៅឡើយ​ទេ។

លោក ស៊ុំ ចាន់គា យល់ថា ការ​ចុះ​មកដល់​ផ្ទាល់​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ជា​សក្ខីកម្ម បញ្ជាក់​បន្ថែម​ពី​ទុក្ខ​កង្វល់​ពិតៗ ព្រោះ​កន្លងមក​រដ្ឋាភិបាល និង​អាជ្ញាធរ តែង​ឆ្លើយ​ដោះសា​រលើ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ខេត្ត​កំពង់ឆ្នាំង និង​ចោទប្រកាន់ ថា របាយការណ៍ របស់​អង្គការ សមាគម នៅ​មូលដ្ឋាន មាន​ភាព​លំអៀង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "អ្នកស្រី រ៉ូណា ស្មីត សន្យា​ពាំនាំ​កង្វល់​របស់​អង្គការ​សមាគម​ខេត្ត​កំពង់ឆ្នាំង​ជូន​ក្រសួង​មហាផ្ទៃ"

  1. so socheath says:

    ការព្រងើយកន្តើយចំពោះទិដ្ខភាពពិតដែលកម្ពុជាមាន វាជាហេតុផលនាំមកនូវការសំអប់ពីសហគមន៍អន្តរជាតិចំពោះកម្ពុជា
    ************
    កម្ពុជាជាប្រទេសដែលធ្លាប់ទទួលរងនូវសង្គ្រាមស៊ីវិលរ៉ាំរ៉ៃតាមរយះមនោគមវិជ្ជាបរទេស
    ដែលសម្លឹងឃើញកម្ពុជា ថាជាច្រកសំខាន់ដើម្បីខ្ទប់ដង្ហើមប្រទេសដែលលោកមហាអំណាច
    គឹតថាជាប្រទេស ដែលចង់ប្រជែងយកភាពជាបងធំរបស់ខ្លួន ទាំងក្នុងតំបន់និងសកលលោក។
    កម្ពុជាជាប្រទេសតូច គំនឹតរបស់កម្ពុជាគឺត្រូវការរស់ក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍ ។
    កម្ពុជាដែលចាត់ទុកបណ្តារប្រទេសទាំងអស់ក្នុងលោកនេះគឺជាមិត្ត រស់នៅនិងធ្វើសហប្រតិបត្តិការ
    ដោយជាមួយគ្នាដោយស្មើភាព នឹងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ។
    សង្គ្រាមមនោគមវិជ្ជា ក្នុងទ្រឹស្តី សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ បាននៅកំដរនិង
    តាមលងអារម្មណ៍ប្រជាជនកម្ពុជាគ្រប់រូប បើទោះបីពួកគេមានទស្សនះផ្សេងគ្នាចំពោះ
    រឿងរ៉ាវទាក់ទងនឹង ទ្រឹស្តីស្តីពី សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ នេះក្តី ។
    សម្រាប់សហរដ្ឋអាមេរិក រៀងរ៉ាវដែលបញ្ឆេះឲ្យមានបដិវត្តន៍ពណ៍ ក៍ដូចជាបាតុកម្ម
    ដើម្បីឲ្យមានការផ្តួលរំលំប្តូររបបដឹកនាំ ហើយដែលបានបង្ករសោកនាដកម្មគ្រប់បែបយ៉ាង
    នៅប្រទេសជាច្រើនដូចជាលីប៊ី ស៊ីរី យ៉េមែន អ៊ីរ៉ាក់ អ៊ុយក្រែន។ល។ ហើយបច្ចុប្បន្នវេណេ
    ហ្សូអេឡា គឺតាមរយះ តែពាក្យបីឃ្លាផ្តោតលើ សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ
    ដែលបង្ករឡើងដោយអាមេរិក ក្នុងពេលដែលអាមេរិកទុកខ្លួនឯងថាជា បិតាប្រជាធិបតេយ្យ
    ផ្តាច់គេនៅលើលោកនេះ ។
    ការថារបស់អាមេរិក មិនស្មើនិងការពិតទេ ។ អាមេរិកខ្លួនឯង សូម្បី សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ ដែលអាមេរិកចាត់ទុកជាឧបករណ៍សំខាន់ សម្រាប់ដឹកនាំប្រទេសនានា
    ក្នុងលោកឲ្យដើរតាមលំអានខ្លួន អាមេរិកខ្លួនឯងធ្វើមិនបានផងហ្នឹង ?
    កម្ពុជាក្រីក្រ ទើបងើបពីសង្គ្រាមស៊ីវិល និងអំពើប្រល័យពូជសាស្ត្រជាតិឯង ។
    កម្ពុជាចង់មានការអភិវឌ្ឃជាតិ លើកស្ទួយកំរឹតជីវភាពរស់នៅរបស់ប្រជាជន ដូចបណ្តារ
    ប្រទេសទាំងឡាយនៅក្នុងតំបន់ និងក្នុងពិភពលោកយើងនេះ ។
    និយាយត្រង់ចុះកម្ពុជារង់ចាំជាជួយពីសហរដ្ឋអាមេរិកដល់កម្ពុជា មួយឆ្នាំហើយមួយឆ្នាំទៀត
    តែលទ្ធផលស្ទើរតែគ្មានសោះ ព្រោះថាការចាំឲ្យអាមេរិកជួយកម្ពុជា ផលបានមកវិញ
    តែពាក្យបីឃ្លាផ្តោតលើ សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ ដែលមិនអាចយកមក
    ធ្វើអ្វីបានទាំងអស់ ។ ព្រោះថាកម្ពុជាឃ្លានបាយ ត្រូវការបាយញ៉ាំ កម្ពុជាមិនត្រូវការទ្រឹស្តី
    យកមកបំបាត់ការស្រេកឃ្លាននោះទេ ។
    តែថាមកដល់ពេលនេះ កម្ពុជាក៍នូវត្រូវការជំនួយពីអាមេរិក ប្រសិនបើអាមេរិកចង់ជួយ
    កម្ពុជាដោយស្មោះត្រង់ ។
    តែប្រសិនអាមេរិកមានបញ្ហាផ្ទាល់ខ្លួន មិនអាចទាន់មានឱកាសជួយកម្ពុជាបាន កម្ពុជា
    នៅតែអរគុណ នឹងនៅតែមានសង្ឃឹមជៀជាក់លើការ ជួយកម្ពុជាពីសំណាក់សហរដ្ខអាមេរិក
    នាថ្ងៃខាងមុខផងដែរ ។ មួយវិញទៀត
    ប្រសិនបើអាមេរិកចង់ជួយ កម្ពុជាឱ្យឈានទៅមុខ ជាមួយនិងកែលម្អស្ថានភាពរបស់ខ្លួន
    វាមិនចាំបាច់ឲ្យអាមេរិកជួយផ្លាស់ប្តូរទិសដៅនយោបាយ ឬនយោបាយនៅកម្ពុជានោះទេ។
    សម្រាប់អាមេរិកដែលចង់ជួយកម្ពុជាដោយមិនចំពោះ (ជំនួយសាច់ប្រាក់) អាមេរិកមិនត្រូវលើកវិធានការបង្ខិតបង្ខំដោយឯកតោភាគីឲ្យកម្ពុជាធ្វើតាមអ្វីដែលអាមេរិកចង់បាននោះទេ ។
    អាមេរិកគ្រាន់តែធានាថា អង្គទូតរបស់ខ្លួន ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក លែងនិយាយកុហក
    និងប្រើតែព័ត៌មានត្រឹមត្រូវ នោះប្រជាជនកម្ពុជាសប្បាយចិត្ត ជាមួយអាមេរិកពេកហើយ ។
    ប៉ុន្តែការកុហករបស់ពួកគេ អង្គទូតអាមេរិក ឬ ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក លើកឡើងតែពីការភូតកុហក និងការព្រងើយកន្តើយចំពោះទិដ្ខភាពពិតដែលកម្ពុជាមាន
    នោះវាច្បាស់ជានាំមកនូវការសំអប់ពីសហគមន៍អន្តរជាតិចំពោះកម្ពុជា តាមរយះព័ត៍មានមិនពិត ពីទូតអាមេរិក ដែលជាហេតុធ្វើឱ្យកម្ពុជារងគ្រោះថ្នាក់ច្រើនជាងគ្រាប់បែកឬមីស៊ីលដែលបានបាញ់
    ចេញពីយន្តហោះចម្បាំងអាមេរិកទៅទៀត។
    ភាពសំអប់ដែលអាមេរិកបង្ករឡើងនេះហើយ ដែលវាក្លាយទៅជាសំអប់តបវិញ ពីសំណាក់
    ប្រជាជនកម្ពុជាចំពោះសហរដ្ឋអាមេរិក ហើយដែវាជាសញ្ញាណនៃការដែលអាមេរិកសម្តែងនូវ
    ការមន្ទិលសង្ស័យខ្លួនឯង ដោយចោទថាកម្ពុជាមានទំនោរទៅរកចិនជាងសហរដ្ខអាមេរិកនោះ៕
    ដោយ សូ សុជាតិ

Leave a Reply

Submit Comment