ដោយ ទីន ហ្សាការីយ៉ា
2019-05-06
RFA
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី នៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧។ Photo: RFA
អ្នកគាំទ្រគណបក្សប្រឆាំងមួយចំនួននៅខេត្តបាត់ដំបងបានត្រៀមខ្លួនទៅឃ្លាំមើលនៅមុខសាលាដំបូងខេត្ត ដើម្បីផ្ដល់កម្លាំងចិត្តដល់មន្ត្រីគណបក្សសង្គ្រោះជាតិជាច្រើននាក់ ដែលចូលបំភ្លឺតាមដីការបស់តុលាការនៅថ្ងៃទី៨ ឧសភា ខាងមុខ។ ពួកគាត់ចាត់ទុកដីកាកោះនេះថា ជារឿងអយុត្តិធម៌មួយបន្ថែមទៀតដល់មន្ត្រីបក្សប្រឆាំងទាំងនោះ ដើម្បីបំភិតបំភ័យដល់ពួកគាត់កុំឱ្យធ្វើសកម្មភាពប្រឆាំងនឹងរបបក្រុងភ្នំពេញ។
អ្នកគាំទ្របក្សប្រឆាំងនៅខេត្តបាត់ដំបង លោក ឆម ហ៊ ប្រាប់អាស៊ីសេរីនៅថ្ងៃទី៥ ឧសភាថា លោកនិងអ្នកគាំទ្រមួយចំនួនទៀតបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទៅឃ្លាំមើលមេឃុំចៅសង្កាត់ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត និងមន្ត្រីបក្សប្រឆាំងជាច្រើនរូបទៀត ចូលបំភ្លឺនៅមុខសាលាដំបូងខេត្ត ដោយមិនមានភ័យខ្លាចនោះទេ។ លោកបន្តថា មូលហេតុដែលទៅឃ្លាំមើល ដោយយល់ថាពួកគាត់គ្មានកំហុសដូចការចោទប្រកាន់របស់តុលាការនោះទេ។ «»
ចំណែកអ្នកគាំទ្រម្នាក់ទៀត លោក រុន ចន្ធី អះអាងថា ស្ថានការណ៍នយោបាយកន្លងមកលោកតឹងទ្រូងស្ទើរធ្លាយទៅហើយ តែលើកនេះដោយលោកមិនអាចឈរអោបដៃមើលតុលាការធ្វើទុក្ខបុកម្នេញដល់មេឃុំចៅសង្កាត់ដែលខ្លួនបានបោះឆ្នោតឱ្យនោះទេ ព្រោះជារឿងអយុត្តិធម៌ចំពោះពួកគាត់ដែលគ្មានកំហុស។ «»
ប៉ុន្តែអាជ្ញាធរក្រុងបាត់ដំបងជឿជាក់ថា គ្មានប្រជាពលរដ្ឋណាទៅគាំទ្រមន្ត្រីគណបក្សប្រឆាំងទាំងនោះទេ។
អភិបាលក្រុងបាត់ដំបង លោក ផែង សិទ្ធី ប្រាប់អាស៊ីសេរីថា ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបងយល់ច្បាប់ទម្លាប់បានល្អ ហើយមិនមែនចេះតែទៅគាំទ្រអ្នកណាម្នាក់ដោយងាយៗនោះទេ ដូច្នេះនៅពេលដល់ថ្ងៃកំណត់របស់តុលាការ ដែលកោះហៅសកម្មជនបក្សប្រឆាំងទៅបំភ្លឺនឹងគ្មានមនុស្សទៅចូលរួមនោះឡើយ។ «»
ចំណែកអ្នកគាំទ្របក្សប្រឆាំងខេត្តបាត់ដំបងម្នាក់ទៀត លោក ខែម ស៊ីថា លើកឡើងថា លោកអភិបាលក្រុងវាយតម្លៃស្ថានការណ៍មិនត្រូវនោះទេ ព្រោះប្រជាពលរដ្ឋភាគច្រើនឈឺចាប់នឹងរបបដឹកនាំសព្វថ្ងៃ ហើយលោកនឹងពលរដ្ឋដទៃទៀតនឹងទៅចូលរួមឃ្លាំមើលនៅមុខសាលាដំបូងខេត្តបាត់ដំបង ព្រោះមិនពេញចិត្តនឹងដីកាកោះហៅនេះ។ «»
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី លើកឡើងថា ពលរដ្ឋគ្រប់រូបមានសិទ្ធិចូលរួមគាំទ្រ និងឃ្លាំមើលមន្ត្រីបក្សប្រឆាំងទាំងនោះបាន នៅមុខសាលាដំបូងខេត្ត ដោយមិនខុសច្បាប់នោះឡើយ។ លោកថា ការរារាំងពលរដ្ឋគឺជារឿងខុសច្បាប់។ «»
គិតត្រឹមថ្ងៃទី៥ ឧសភា តំណាងអយ្យការនៃសាលាដំបូងខេត្តបាត់ដំបងលោក គឺ ប៊ុណារ៉ា បានកោះហៅមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន ២០នាក់ហើយ រួមមាន កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត ចៅសង្កាត់ទូលតាឯក លោក ម៉ក់ រ៉ា និងចៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបងលោក ឃួន ចំរើន អតីតសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបងលោក ឌឹម សារឿន ជាដើម ដើម្បីឱ្យចូលបំភ្លឺនៅសាលាដំបូងខេត្តពេលវេលាខុសៗគ្នា គឺចាប់ពីថ្ងៃទី៨ ទី ៩ ថ្ងៃទី១៦និង ថ្ងៃទី១៧ ឧសភា ខាងមុខ ដោយចោទប្រកាន់ពួកគាត់ពីបទប្រឆាំងសាលដីកាតុលាការកំពូល រឿងការរំលាយគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែលោក យិន ម៉េងលី អះអាងថា មន្ត្រីបក្សប្រឆាំងទាំងនោះមិនបានធ្វើខុសច្បាប់អ្វីនោះទេ។
មន្ត្រីគណបក្សប្រឆាំងដែលត្រូវចូលបំភ្លឺរួមមាន ក្រុមប្រឹក្សាខេត្តជាប់ឆ្នោត ២ នាក់សមាជិកក្រុមប្រឹក្សាក្រុង និងស្រុក ៤ នាក់ មេឃុំ ចៅសង្កាត់ ជាប់ឆ្នោត៨ នាក់ ចៅសង្កាត់រង និងជំទប់១ ៣ នាក់ និងមន្ត្រីប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្ត ស្រុក ឃុំ ៣ នាក់ ហើយអ្នកទាំងនោះនឹងត្រៀមចូលបំភ្លឺតាមការកំណត់របស់តុលាការ៕
we knew the killer during POL POT regime are still at large . as long as HUN SEN the childish leader of this poor nation Cambodian will never have what we call peace. this hidden murder will still continuous to ruin this poor nation until the end. we knew and also international community knew Cambodia right now is belonging to jungle evil dictator. at this moment HUN SEN the genocide leader scare his people whit his military powers that own by his son. if I compare to the other nation military powers Cambodia is nothing to make them worry at all. please be aware of a new mass murder from this evil leader he used to do it and he will doing it to our poor people all over again. we Cambodian over the world knew Cambodia right now is more then ever need help from inter national community to save this poor nation. we knew ANKORWATH was the symbol to keep this nation alive until this day . according to a bad situation in Cambodia this poor nation is staying on the egg that can collapse in to the old story all over again.