អ្នកឃ្លាំមើលបញ្ហាសង្គម ថាការកោះហៅអតីតមន្រ្តី CNRP ជាង២០នាក់ អាច​ជា​ការ​បំភ័យផ្នែកនយោបាយ


|
https://vodhotnews.com

សកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបងដែលតុលារការចេញដីកាកោះហៅឱចូលបំភ្លឺ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃ១៧ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ Suong Neakpaon

អ្នកឃ្លាំមើលការបោះឆ្នោត និង​​បញ្ហា​សង្គម​មួយចំនួន​ លើកឡើងថា​ ការចេញដីកាកោះហៅ​អតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិ ជារូបភាពគំរាមកំហែងផ្នែកនយោបាយ ដោយទាមទារឱ្យស្ថាប័នពាក់ព័ន្ធបកស្រាយករណីករណីនេះឱ្យបានច្បាស់លាស់ ចៀសវាងមានការចោទប្រកាន់ទៅលើប្រព័ន្ធយុត្តិធម៌បន្តទៀត។ ​

មន្ដ្រីសម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល​ លោក កន សាវាង្ស មានប្រសាសន៍ថា ការកោះហៅអតីតគណបក្សសង្រ្គោះជាតិ​មូលដ្ឋាន ពិសេសមន្ត្រីដែលមិនជាប់បម្រាមធ្វើនយោបាយនោះ ជារូបភាពមួយផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ ព្រមទាំងជាការគំរាមកំហែងផងដែរ។

លោក កន សាវាង្ស ប្រធានផ្នែកអង្កេត នៃអង្គការខុមហ្វ្រែល


លោក មានប្រសាសន៍ថា៖ «បើសិនជាការធ្វើបែបនេះ សម្រាប់ខ្ញុំៗ យល់ឃើញថា ហាក់បីដូចជាធ្វើឱ្យមានការបំភិតបំភ័យទេ។ ​ជាក់ស្តែងចាំមើល ខ្ញុំមិនទាន់ដឹងថា តុលាការគាត់កាត់របៀបម៉េច គាត់ចោទរបៀបម៉េចនៅឡើយទេ។ សម្រាប់ការគិតរបស់ខ្ញុំ គាត់មិនមានអ្វីជាការខុសទេ ក្រៅពី១១៨នាក់ហ្នឹង» ។

កាលពីចុងខែមេសា តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោក គឺ ប៊ុណ្ណារ៉ា បានចេញដីកាកោះហៅអតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិជាបន្តបន្ទាប់។

ការកោះហៅអតីតមន្ត្រីបក្សសង្រ្គោះជាតិទាំងនោះ ដោយតម្រូវឱ្យពួកគេចូលបំភ្លឺនៅតុលាការចាប់ពីថ្ងៃទី៨ ខែឧសភាតទៅ ជុំវិញករណីបំពានសាលដីការរបស់តុលាកាកំពូល ដែលសម្រេចរំលាយគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ព្រមទាំងហាមឃាត់មន្ត្រីជាន់ខ្ពស់បក្សនេះចំនួន១១៨ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ​។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានអះអាងថា ការកោះហៅអតីតមន្ត្រីបក្សប្រឆាំងទាំងនោះ ដោយសារតែតុលាការអាចមានតម្រុយអំពីសកម្មភាព​របស់ពួកគេ​បង្កើតជាបទល្មើស ប៉ុន្តែ គេមិនអាចសន្និដ្ឋានបានពេលនេះទេ ដោយជាដំណាក់កាលសាកសួរដំបូងប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ផ្ដល់កិច្ចសម្ភាសន៍ដល់អ្នកកាសែត នៅសាលាយុត្តិធម៌ ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ហេង វិចិត្រ)


លោកមានប្រសាសន៍ថា៖ «បើព្រះរាជអាជ្ញាក្រោយពីសួរនាំព័ត៌មាន គួបផ្សំនឹងព័ត៌មានផ្សេងៗ ប្រភពផ្សេងដែលគាត់ទទួលបានកន្លងមក។ គាត់វិនិច្ឆ័យមើល ថាតើមានបទល្មើសកើតឡើង ឬអត់? ហើយបើមានបទល្មើស គាត់នឹងធ្វើការចោទប្រកាន់តាមនីតិវិធីច្បាប់ ហើយបើអត់មានបទល្មើសទេ គាត់នឹងមិនធ្វើការចោទប្រកាន់ទេ»។

អតីតសកម្មជនគណបក្សសង្រ្គោះជាតិស្រុកសំពៅលូនខេត្តបាត់ដំបង លោក ស៊ីម ឡៅ បញ្ជាក់ថា​មកទល់ពេលនេះ មានអតីតមន្ត្រី និងសកម្មជនគណបក្សប្រឆាំងនៅខេត្តនេះចំនួន២៣រូបហើយដែលត្រូវបានតុលាការកោះហៅចូលបំភ្លឺជុំវិញសំណុំរឿងតែមួយនេះ។ ​

លោក ហៅការកោះហៅពួកគាត់ ថាជារូបភាពគំរាមកំហែងផ្នែកនយោបាយ ប៉ុន្តែ លោកក៏តាំងចិត្តចូលបំភ្លឺតាមដីកាអមដោយមេធាវីផងដែរ។

លោកបន្តថា៖ «ជាជំហរបស់ខ្ញុំតាំងពីដើមមក ​នេះជារឿងនយោបាយ ជារូបភាពនយោបាយ ​»។

ចំណែកអ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា មើលឃើញថា ការកោះហៅអតីតមន្ត្រីបក្សប្រឆាំង គឺរឹតតែបង្ហាញពីរូបភាពអាក្រក់ផ្នែកនយោបាយ និងបង្ហាញថា រដ្ឋាភិបាលមិនមានចេតនាចង់រក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ឡើយ។

លោក ឯម សុវណ្ណារា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ


លោកបន្តថា៖ «អ៊ីចឹង យន្តការនេះ វាអាចឆ្លុះបញ្ចាំង គេមិនខ្វល់ខ្វាយ អាជ្ញាធរមានសមត្ថកិច្ច គេមិនខ្វល់ខ្វាយ EBA ដែលត្រូវបាត់បង់។ ទីពីរ គេហៅថា សិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋត្រូវបានរិតត្បិត ហើយទីបី គេហៅថា ជំរុញ ឬធ្វើឱ្យគណបក្សប្រឆាំង ឬពលរដ្ឋដែលមានមតិទស្សនៈនឹងបក្សកាន់អំណាចកាន់តែខ្លាច មិនហ៊ានធ្វើសកម្មភាព»។

កន្លងមក សហគមន៍អន្តរជាតិដែលមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនាំមុខនោះ បានទទូចឱ្យរដ្ឋាភិបាលវិលទៅរកដំណោះស្រាយជាតិរួមមួយ តាមរយៈស្តារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ ដើម្បីគេចផុសពីការឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប និង GSP របស់អាមេរិក។

សហរដ្ឋអាមេរិកបាននិយាយចំៗ ដោយស្នើឱ្យអ្នកនយោបាយខ្មែរគិតផលប្រយោជន៍ជាតិធំជាង ផលប្រយោជន៍នយោបាយ ឬផលប្រយោជន៍ផ្ទាល់ខ្លួន៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Related Articles

4 Responses to "អ្នកឃ្លាំមើលបញ្ហាសង្គម ថាការកោះហៅអតីតមន្រ្តី CNRP ជាង២០នាក់ អាច​ជា​ការ​បំភ័យផ្នែកនយោបាយ"

  1. Anonymous says:

    I’m not a fortune teller but I knew from the start that HUN SEN was a genocidal leader in this nation. it can not be a rocket science to tell how bad HUN SEN was. by looking at a person’s face ,word, reaction ,movement , we can tell right away that this person was always having evil mind. I’m 100% believe that this evil man can not close the door and laughter his prey as in POL POT regime . I’m seeing this animal is in COMA awaiting for a last minute . 2019 is his last on art that came from the sine he had committed .

  2. so socheath says:

    ក្រុមអង្គការមាតាធម្មជាតិ គឺ ជាបណ្តាញក្រុមជនក្បត់ជាតិ
    ******************
    បើទោះបីជាត្រូវបានបណ្តេញចេញ ពីកម្ពុជា អាឡិច ហ្គន់សាឡេស ដេវិតសុន ជាជនជាតិអេស្បាញដែលធ្លាប់ សម្ងំស្វែងរកផលប្រយោជន៍
    ផ្ទាល់ខ្លួននៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ ២០១៥ ក្រោមស្លាក អង្គការមាតាធម្មជាតិ នៅតែបន្តសកម្មភាពប្រឆាំងសងសឹកកម្ពុជា តាមរយៈការញុះញង់ បញ្ជាក្រុមយុវជនយុវនារីមួយចំនួន ដែលខ្លះជាសមាជិកមកពីចលនាមាតាធម្មជាតិ ខ្លះជាយុវជនអតីតបក្សសង្គ្រោះជាតិ
    នឹងខ្លះទៀត ជាក្រុមយុវជនអតីតខ្មោចកែម ឡី ដែលពួកគេទាំងនោះធ្វើសកម្មភាពផ្សព្វផ្សាយ
    ព័ត៌មានមិនពិត ដែលជាទង្វើខុសច្បាប់ក្នុងចេតនាបំរើឧបាយកល ធ្វើវិទ្ធង្សនាប្រឆាំងនឹងកម្ពុជា។
    យុវជនយុវនារីទាំងនោះពួកគេផលិត និងផ្សព្វផ្សាយព័ត៌មានមិនពិតជាច្រើន ក្នុងលក្ខណៈបំភ្លៃ បំផ្លើស បំភ័ន្តនិងបំប៉ោងព័ត៍មានជេរប្រមាថ ទាក់ទងធនធានរ៉ៃ បរិស្ថាន ធនធានធម្មជាតិនៅក្នុងខេត្តកោះកុង
    ខេត្តព្រះសីហនុ និងខេត្តស្ទឹងត្រែង រតនគីរី មណ្ឌលគីរី កំពុងធំជាដើមបង្ហោះលើបណ្តាញទំនាក់
    ទំនងសង្គម ដើម្បីចែកផ្សព្វផ្សាយដល់បណ្តាញព័ត៌មានដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល មាន វិទ្យុអាស៊ីសេរី RFA និងវិទ្យុសំឡេងប្រជាធិបតេយ្យ VODក្នុងន័យបំផ្លាញកិត្តិយសកម្ពុជាញុះញង់
    ឱ្យពលរដ្ឋស្អប់ ដើម្បីប្រឆាំងនឹងអាជ្ញាធរមានសមត្ថកិច្ច ក្នុងគោលដៅប្រឆាំងនឹងការរីកចម្រើនរបស់ជាតិ ប្រឆាំងការវិនិយោគរបស់វិនិយោគិនជាតិ និងអន្តរជាតិនៅកម្ពុជា។
    ក្នុងសកម្មភាពវិទ្ធង្សនា ក្រុមយុវជនទាំងនោះ បានត្អូញត្អែរពីការទទួលកម្រៃលើការបង់ថ្លៃ ស្តីពីការចេញវីដេអូឃ្លីប ដោយបានអំពាវនាវឱ្យមានការផ្តល់ជំនួយដល់គេពីសំណាក់បក្សប្រឆាំង
    អតីតបក្សខ្មោចសង្គ្រោះជាតិ និង អាឡិច ហ្គន់សាឡេស ដេវិតសុន ។
    ពិតណាស់អ្វីដែលក្រុមយុវជន ទាំងនោះ បានផលិតព័ត៌មាន ឃ្លីបវីដេអូ គឺពួកគេបានបង្កប់នូវទស្សនៈនយោបាយលម្អៀងផ្តល់ប្រយោជន៍នយោបាយឲ្យក្រុម ក្រុមប្រឆាំង បម្រើមហិច្ឆតានយោបាយ របស់ក្រុមប្រឆាំង តាមការណែនាំរបស់ចៅហ្វាយនាយ ដែលបានផ្តល់
    ថវិកាឲ្យពួកគេ។
    ហេតុដូច្នេះហើយបានជាព័ត៌មាន និងវិដេអូឃ្លីប ដែលពួកគេបានផ្សព្វផ្សាយ សុទ្ធតែបង្កប់ដោយឧបាយកលបំផ្លិចបំផ្លាញ រិះគន់គ្មានសាច់រឿង គ្មានការពិត ដើម្បីជាន់ពន្លិច និងបំផ្លាញទំនុកចិត្តប្រជាពលរដ្ឋមកលើអាជ្ញាធរមូលដ្ឋាន និងរាជរដ្ឋាភិបាលរាជរដ្ឋាភិបាល
    សំដៅ ដុតបញ្ឆេះកំហឹងពលរដ្ឋ បំភ័ន្តប្រជាពលរដ្ឋ បម្រើគោលដៅនយោបាយបក្សប្រឆាំង
    ក្នុងសកម្មភាពវិទ្ធង្សនាគ្រប់បែបយ៉ាង ។
    សម្រាប់កម្ពុជាពិត គឺបានបោះជំហានមកជាប្រទេសដែលមានការអភិវឌ្ឍ មានកំណើនសេដ្ឋកិច្ច
    ជារៀងរាល់ឆ្នាំ និងមានតួនាទីសំខាន់ស្មើមុខ ស្មើមាត់ទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក។
    កម្ពុជាកំពុងរស់នៅស្មើសិទ្ធិ និងស្មើភាព ក្នុងសេរីភាពពេញបរិបូរណ៍ក្នុងសេចក្តីសុខ ក្នុងសន្តិភាព និង
    បន្តអភិវឌ្ឍជាតិ អភិវឌ្ឍគ្រួសារ ក្នុងជំហ៊ានរីកចម្រើនសឹងស្មានមិនដល់ ។
    កម្ពុជាឆ្អែតឆ្អន់រួចហើយចំពោះការជ្រៀតជ្រែករបស់បរទេសចំពោះកិច្ចការផ្ទៃ កម្ពុជា ។ ព្រោះថាកន្លងមកជម្រើសរបស់យុវជនក្នុងសម័យសាធារណរដ្ឋលន់ ណុល ដែលដើរតាមក្រុម
    ជនបរទេសពីអតីតកាល បាននាំមកនូវជោគវាសនាអាក្រក់សម្រាប់កម្ពុជា នោះគឺសង្គ្រាមស៊ីវិល អំពើប្រល័យពូជសាសន៍ជាតិឯង រួមទាំងការផ្តើមបំផ្លាញជាតិ ពីសំណាក់ជនក្បត់ជាតិ សមរង្ស៊ី-កឹមសុខា ដែលជាឆ្កែបំរើនយោបាយបរទេស នាពេលបច្ចុប្បន្ននេះផងដែរ ។
    សន្តិភាពរបស់កម្ពុជាដែលរកបានមកដោយការយកអាយុជិវិតទៅប្តូរ របស់ថ្នាក់ដឹកនាំជាតិ សម្តេចតេជោហ៊ុនសែន សម្រាប់កម្ពុជា ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ គឺដាច់ខាតមិនអនុញ្ញាត
    ឱ្យក្រុមជនក្បត់ជាតិ ធ្វើវិទ្ធង្សនាប្រឆាំងកម្ពុជា បំផ្លាញសន្តិភាព បំផ្លាញការអភិវឌ្ឍដែលកម្ពុជា
    កំពុងបោះជំហ៊ានទៅមុខនេះបានជាដាច់ខាត៕
    ដោយ សូ សុជាតិ

  3. so socheath says:

    សម្រាប់ខ្ញុំ គឺសម្លាប់ !
    ………

    ទង្វើជាក់ស្តែង គេមិនអាចយកសរសៃនំបញ្ចុក
    យកមកគ្របជិតឯណា?
    អ្នកបង្ករគ្រោះដល់ជាតិ ហើយនឹងការសណ្តោសជនបង្ករមហន្តរាយ
    ដល់ជាតិ ពិតមិនអាចផ្តល់ ជាមួយការសណ្តោសយកមួយណាទេ?
    ចង់អាណាថាផ្តាច់ការ កុម្មុយនីស្តក៏ថាទៅ។
    តែចរន្តជាតិ គឺប្រជាធិបតេយ្យ សេរី ពហុបក្ស ដដែលហ្នឹង។
    វាមិនមែនកុម្មុយនីស្ត ឬរបបផ្តាច់ការដែលផ្តល់ឲ្យប្រជាជនបានរស់នៅដោយឯករាជ្យ សេរីភាព
    ប្រជាធិបតេយ្យអាស្រ័យលើច្បាប់ឯណា!កុម្មុយនីស្តឬផ្តាច់ការ គ្មានទេសម្រាប់ការរស់នៅអាស្រ័យ
    ដោយច្បាប់នោះ។
    សម្លាប់មិនសម្លាប់ អាស្រ័យលើច្បាប់។
    តែសម្រាប់ខ្ញុំគឺសម្លាប់ ដែលមានន័យថា បោសសម្អាតឲ្យអស់ជនក្បត់ជាតិ ទើបជាតិ និងប្រជា
    រាស្ត្របានសុខ៕

  4. so socheath says:

    Send to facebook
    ហាស ! ហាស
    អារឿងបដិវត្តន៍ពណ៍ ក្រែងគេវ៉ៃខ្នោះអាកឹមសុខាញាត់គុកយូរហើយអីតើអាពូជឆ្កែ ?
    នៅអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិវាមួយចំនួនទៀត ដែលត្រូវចាប់ខ្លួន
    រឿងក្បត់ជាតិតាមរយះបដិវត្តន៍ពណ៍ហ្នឹងនោះ ។
    តើរឿងអីត្រូវ បញ្ចុះបញ្ចូល និងបំភ័យពលរដ្ឋ ពីដំណើរវិលចូលស្រុករបស់
    អាពូជឆ្កែសម រង្ស៊ី ដើម្បីបង្កើតបដិវត្តពណ៌នោះ ? ។
    ការចុះមូលដ្ឋានជួបប្រជាពលរដ្ឋមានអីចម្លែក !
    -ជួយដោះបញ្ហានានាដែលប្រជាពលរដ្ឋជួបការលំបាក
    -ជួយកសាងសមិទ្ធិផលនានានៅមូលដ្ឋាន
    -ស្និទសាមគ្គីជាមួយពួកការគាត់ ក្នុងការរក្សាសុខសន្តិភាពជាតិទាំងមូល តើមានអីចម្លែកអាល្ងង់ ! ។
    -ឧបាយកលអាក្រក់របស់អាក្បត់ជាតិ អាបំផ្លាញជាតិ សមរង្ស៊ី និងបក្សពួករបស់វា តើមិនអាចនិយាយប្រាប់ពួកគាត់បានទេឬ !
    យ៉ាប់មែន ! ពួកអាពូជឆ្កែ

Leave a Reply

Submit Comment