អតីត​ចៅ​សង្កាត់​អូរចារ​ប្រាប់​តុលាការ​ថា​ការ​សម្តែង​មនោ​សញ្ចេតនា​ គាំទ្រ​លោក ​សម រង្ស៊ី​ មិន​ខុស​ច្បាប់​ទេ​

អតីត​ចៅ​សង្កាត់​អូរចារ​ប្រាប់​តុលាការ​ថា​ការ​សម្តែង​មនោ​សញ្ចេតនា​ គាំទ្រ​លោក ​សម រង្ស៊ី​ មិន​ខុស​ច្បាប់​ទេ


By

ឌឹ ខេមបូឌា ដេលី

អតីត​ចៅ​សង្កាត់​អូរចារ​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​កញ្ញា​ ស៊ិន ចាន់ពៅរ៉ូហ្សេត​ កាលពី​ព្រឹកមិញ​នេះ​បាន​ប្រាប់​ព្រះ​រាជអាជ្ញា​ក្នុង​ពេល​ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ខេត្ត​បាត់ដំបង​កាលពី​ថ្ងៃ​ទី​៩​ខែ​ឧសភា​នេះ​ថា​ កញ្ញា​បង្ហាញ​មនោ​សញ្ចេតនា​ការ​គាំទ្រ​លោក​ សម រង្ស៊ី ​និង​លោក​ កឹម សុខា​ មិន​ខុស​ច្បាប់​ទេ។​

កញ្ញា​អះអាង​ថា ​ទោះ​តុលាការ​ចោទ​ប្រកាន់​លោក​ សម រង្ស៊ី ​និង​លោក ​កឹម សុខា ​យ៉ាងណា​ក្តី ​ប៉ុន្តែ​ អ្នក​ទាំង​ពីរ​គឺ​ជា​អតីត​ប្រធាន​គណបក្ស​និង​ប្រធាន​របស់​កញ្ញា​ ដូច្នេះ​គ្រាន់​តែ​ការ​បង្ហាញ​មនោ​សញ្ចេតនា​គាំទ្រ​អតីត​ប្រធាន​របស់​ខ្លួន​គ្មាន​អ្វី​ត្រូវ​ខុស​ច្បាប់​នោះ​ទេ។​

កញ្ញា​ ស៊ិន ចាន់ពៅរ៉ូហ្សេត​ ក៏​បាន​ឆ្លើយ​នឹង​សំណួរ​ព្រះ​រាជ​អាជ្ញា​ថា ​កញ្ញា​មិន​បាន​ធ្វើ​ចលនា​ប្រមូល​ផ្តុំ​អតីត​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​ ឬ​សកម្ម​ជន​គណ​បក្ស​នេះ​ឲ្យ​មក​ផ្តុំ​គ្នា​នៅ​ហាង​នំ​បញ្ចុក​របស់​កញ្ញា​នោះ​ទេ​ ហើយ​ថា​ ​ក្នុង​នាម​ជា​ម្ចាស់​ហាង​នៅ​ពេល​មាន​អតិថិជន​ចូល​ហាង​​គឺ​ត្រូវ​ទទួល​ស្វាគមន៍​អ្នក​ទាំង​នោះ​ក្នុង​នាម​ជា​អ្នក​លក់​ និង​អ្នក​ទិញ​នំ​បញ្ចុក​តែ​ប៉ុណ្ណោះ។​

កញ្ញា​ឲ្យ​ដឹង​ទៀត​ថា​ កញ្ញា​ក៏​មិន​បាន​ញុះញង់​ឲ្យ​មាន​ការ​ប្រឆាំង​សាល​ដីកា​ប្រឆាំង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ដែរ។​

នៅ​ថ្ងៃ​ទី​៩​ខែ​ឧសភា​នេះ​ តុលាការ​ខេត្ត​បាត់ដំបង​ ក៏បាន​សាក​សួរ​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៦​នាក់​បន្ថែម​​ក្នុង​នោះ​រួមមាន​ អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​បាត់ដំបង​លោក​ ឌឹម សារឿន ចៅ​សង្កាត់​អូរចារ​ជាប់​ឆ្នោត ​កញ្ញា​ ស៊ិន ចាន់ពៅរ៉ូហ្សេត ​ចៅ​សង្កាត់​ទួល​តា​ឯក​ជាប់​ឆ្នោត​លោក​ម៉ក រ៉ា ​ចៅ​សង្កាត់​ព្រែក​ព្រះ​ស្ដេច​លោក ​ខាន់ ​ប៊ុនផេង​ ចៅ​សង្កាត់​ចម្ការ​សំរោង​លោក​ ឃួន ចំរើន​ និង​ក្រុម​ប្រឹក្សា​ក្រុង​បាត់ដំបង​ជាប់​ឆ្នោត​លោក​ យួម ដូង។​

តុលាការ​នេះ​ក៏នឹង​គ្រោង​សាក​សួរ​អតីត​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងៗ​ទៀត​ជា​បន្ត​បន្ទាប់។​កញ្ញា ​ស៊ិន ចាន់ពៅរ៉ូហ្សេត ​បាន​ សំណូម​ពរ​ដល់​តុលាការ​ទម្លាក់​ចោល​បទ​ប្រកាន់​នានា​លើ​កញ្ញា​ព្រោះ​រំខាន​ការ​រក​ស៊ី​របស់​កញ្ញា​និង​ធ្វើ​ឲ្យ​កញ្ញា​មិន​អាច​រក​ប្រាក់​ដើម្បី​សង​បំណុល​ធនាគារ​បាន៕​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

3 Responses to "អតីត​ចៅ​សង្កាត់​អូរចារ​ប្រាប់​តុលាការ​ថា​ការ​សម្តែង​មនោ​សញ្ចេតនា​ គាំទ្រ​លោក ​សម រង្ស៊ី​ មិន​ខុស​ច្បាប់​ទេ​"

  1. so socheath says:

    អន្ទាក់ ?
    …….
    តាមរយៈfreshnews បានបង្ហាញព័ត៍មានថាfacebook តាមរយះលោកណាមួយដែលដាក់ឈ្មោះថាសេនាជំនឹត
    បាននិយាយបង្ហាញពីការបែកធ្លាយការសង្ងាត់(?)របស់CPP យ៉ាងវែងអន្លាយ ថាជាការរៀបចំ ដាក់អន្ទាក់
    ក្របួចចាប់ទណ្ឌឹតសមរង្ស៊ី ដែលទណ្ឌឹតរូបនេះ អួតថាចង់វិលចូលមកកម្ពុជាវិញ គឺវាហាក់ដូចមិនសមហេតុ
    ផលសោះ ! ។
    សំណួរសួរថា ឈ្មោះថាជាទណ្ឌឹត ដែលរត់គេចពីសណាញ់ច្បាប់ តើអាជ្ញាធរមានសមត្ថកិច្ច មិនមាន
    កាតព្វកិច្ចស្វែងរក ដើម្បីចាប់ខ្លួនទណ្ឌឹតរូបនេះ មកដាក់ទោសទណ្ឌតាមច្បាប់ទេឬ ?
    វាគ្មានបុគ្គលណា អង្គការ ឬ ស្ថានទូតនៃប្រទេសណាមួយអាចមកកាងជនល្មើសច្បាប់ ក្នុងដែន
    អធិបតេយ្យជាតិដ៏ទៃបានទេ ព្រោះថាដែនអធិបតេយ្យស្ថានទូតនៃប្រទេសទាំងនោះមានត្រឹមបរិវេណស្ថានទូត
    ប៉ុណ្ណោះ មិនអាចដើរកាងបានគ្រប់ទីកន្លែង រាប់ទាំងការបើកឡានទៅដឹកជនល្មើសក្នុងការ
    ប្រើសិទ្ធិជាអង្គការ ឬអង្គទូតការពារជនល្មើសបានឡើយយ។
    ដូច្នេះCPPដែលជាគណៈបក្សដឹកនាំប្រទេស ចាំបាច់អីទៅដាក់អន្ទាក់ ដើម្បីចាប់ទណ្ឌឹតសមរង្ស៊ីនោះ?
    ដែលបើខ្លាំងណាស់នោះ គឺការរៀចំសន្តិសុខ សណ្តាប់ធ្នាប់ក្នុងផ្ទៃប្រទេសឲ្យល្អប្រសើរប៉ុណ្ណោះ
    ដែលនេះផ្អែកលើច្បាប់រដ្ឋ ទាក់ទងនឹងសន្តិសុខជាតិតែប៉ុណ្ណោះ ។
    សម្រាប់ប្រជាជនកម្ពុជា ភាគច្រើនដាច់ខាត បានទុកសមរង្ស៊ី គឺជាជនបំផ្លាញជាតិ និងជាជនក្បត់ជាតិ
    ដែលពិត មិនអាចធានាបានថា ជនបំផ្លាញជាតិ ជនក្បត់ជាតិរូបនេះត្រូវបានប្រជាជនអត់អោននោះទេ។ ហើយដែលសូម្បីថា អង្គការ ឬ អង្គទូតណាមួយជាអ្នកកាងជនក្បត់ជាតិរូបនេះ មិនប្រាកដថា
    ប្រជាជនស្គាល់ ហើយមិនទទួលគ្រោះថ្នាក់ជាយថាហេតុណាមួយនោះដែរ ។
    អញ្ចឹង តើចាំបាច់អីCPP រៀបចំការសម្ងាត់ដើម្បីដាក់អន្ទាក់ចាប់ ទណ្ឌឹតសមរង្ស៊ីនោះ?
    អ្នកហាក់លើកដម្កើង ជនក្បត់ជាតិសមរង្ស៊ីនេះ ឬ ក៍អ្នកជួយរកវិធីគេចវេសពីការសន្យាវិលវិញ
    ខ្យល់របស់សមរង្ស៊ីទេដឺង !

  2. so socheath says:

    ហាស ! ហាស
    ការប្រើគំនឹតគាំទ្រតែម្នាក់ឯងមានអីខុស !
    អត់មានអ្នកណាថាខុសទេ !
    តែការប្រមូលគ្នាចងក្រងគំនឹត តាមរយះការញុះញង់ បង្ករចលនា គាំទ្របក្សមួយដែលត្រូវរំលាយដោយច្បាប់ នោះវាជាការប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់ដែលបានហាមឃាត់ ដែលនោះវាជាអំពើខុសច្បាប់ ។
    តែខុសច្បាប់គឺគុកហើយ មិនអញ្ចឹង !
    តែថាតុលាការមិនទាន់ដាក់ការចោទប្រកាន់ វាជារឿងមួយ ។
    តែតុលាការហ្នឹងចោទប្រកាន់ បើសិនការស៊ើបអង្កេតរកឃើញនូវកំហុសនោះ។

  3. so socheath says:

    សម្រាប់ខ្ញុំ គឺសម្លាប់ !
    ………

    ទង្វើជាក់ស្តែង គេមិនអាចយកសរសៃនំបញ្ចុក
    យកមកគ្របជិតឯណា?
    អ្នកបង្ករគ្រោះដល់ជាតិ ហើយនឹងការសណ្តោសជនបង្ករមហន្តរាយ
    ដល់ជាតិ ពិតមិនអាចផ្តល់ ជាមួយការសណ្តោសយកមួយណាទេ?
    ចង់អាណាថាផ្តាច់ការ កុម្មុយនីស្តក៏ថាទៅ។
    តែចរន្តជាតិ គឺប្រជាធិបតេយ្យ សេរី ពហុបក្ស ដដែលហ្នឹង។
    វាមិនមែនកុម្មុយនីស្ត ឬរបបផ្តាច់ការដែលផ្តល់ឲ្យប្រជាជនបានរស់នៅដោយឯករាជ្យ សេរីភាព
    ប្រជាធិបតេយ្យអាស្រ័យលើច្បាប់ឯណា!កុម្មុយនីស្តឬផ្តាច់ការ គ្មានទេសម្រាប់ការរស់នៅអាស្រ័យ
    ដោយច្បាប់នោះ។
    សម្លាប់មិនសម្លាប់ អាស្រ័យលើច្បាប់។
    តែសម្រាប់ខ្ញុំគឺសម្លាប់ ដែលមានន័យថា បោសសម្អាតឲ្យអស់ជនក្បត់ជាតិ ទើបជាតិ និងប្រជា
    រាស្ត្របានសុខ៕

Leave a Reply

Submit Comment