អ្នកស្រី រ៉ូណា ស្មីត សោកស្ដាយ​ដែល​របប​ភ្នំពេញ​ចាត់​ទុក​ការងារ​អ្នកស្រី​ជា​អំពើ​ប្រឆាំង​រដ្ឋាភិបាល

ដោយ មាន ឫទ្ធិ
2019-05-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(រូប​កណ្ដាល) ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) ក្នុង​ជំនួបជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា កាល​ពីថ្ងៃ​ទី៧ ឧសភា ២០១៩។ Photo courtesy of Special Rapporteur Cambodia
(រូប​កណ្ដាល) ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) ក្នុង​ជំនួបជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា កាល​ពីថ្ងៃ​ទី៧ ឧសភា ២០១៩។ Photo courtesy of Special Rapporteur Cambodia


សេចក្ដី​ថ្លែងការណ៍​បិទ​បញ្ចប់​បេសកកម្ម​លើក​ទី៧ របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) មិនបាន​លើកឡើង​អំពី​ករណី សិទ្ធិ​បោះឆ្នោត និង​ករណី​ដែល​របប​លោក ហ៊ុន សែន កំពុង​ដឹកនាំ​រដ្ឋាភិបាល​ខ្វះ​ភាព​ស្របច្បាប់ និង​ការ​ទទួល​ស្គាល់​ពេញមុខ​ពេញមាត់​ជា​អន្តរជាតិ នោះ​ទេ។ អ្នកស្រី ក៏​មិនបាន​លើកឡើង​អំពី​កង្វល់​នានា​ពាក់ព័ន្ធ​នឹង​ករណី​ដែល​កម្ពុជា ប្រឈម​នឹង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP របស់​សហរដ្ឋអាមេរិក ដោយសារតែ​ដំណើរ​បេសកកម្ម​លើក​ទី ៧ របស់​អ្នកស្រី​នៅ​ពេល​នេះ ផ្ដោត​ជា​សំខាន់​ទៅលើ​ការ​បន្ត​ត្រួតពិនិត្យ​លើ​បញ្ហា​សិទ្ធិមនុស្ស​នានា​ទាក់ទង​នឹង គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព​របស់​អង្គការសហប្រជាជាតិ ពិសេស​គឺ​ការ​មិន​រើសអើង និង​សមភាព ការចូលរួម និង​គណនេយ្យ​ភាព។

អ្នកស្រី​បាន​កត់សម្គាល់​ថា ទិដ្ឋភាព​សំខាន់ៗ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព​ទី១៦ របស់​អង្គការសហប្រជាជាតិ ស្ដីពី «​សន្តិភាព យុត្តិធម៌ និង​ស្ថាប័ន​រឹង​ម៉ាំ​» មិន​មាន​ចែង​នៅ​ក្នុង​ផែនការ​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​ជាតិ​របស់​កម្ពុជា​នោះ​ទេ ដែល​បញ្ហា​នេះ កាត់បន្ថយ​យ៉ាង​ខ្លាំង​នូវ​មហិច្ឆតា​កម្ពុជា ក្នុង​ការ​ទទួល​បាន​នូវ​យុត្តិធម៌​សម្រាប់​ទាំងអស់​គ្នា បញ្ចប់​អំពើ​ហិង្សា ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ ពង្រឹង​នីតិរដ្ឋ ធានា​ឲ្យ​មានការ​ធ្វើការ​សម្រេចចិត្ត​ប្រកបដោយ​ការចូលរួម​ទាំងអស់​គ្នា ធានា​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ការ​ការពារ​សេរី​ភាពជា​មូលដ្ឋាន ការអនុវត្ត​ច្បាប់​ដោយ​មិន​រើស​អើ និង​ការ​កសាង​ស្ថាប័ន​ជាតិ​រឹងមាំ​។ អ្នកស្រី​សង្កត់​ធ្ងន់ៗ​សាជាថ្មី​ថា សន្តិភាព​ដោយ​គ្មាន​យុត្តិធម៌ គឺ​ពុំ​មាន​ចិរភាព​ឡើយ ហើយ​ថា ការអភិវឌ្ឍន៍​ដោយ​គ្មាន​សេរីភាព គឺជា​ការ​ទុក​ប្រជាពលរដ្ឋ​ចោល​។ អ្នកស្រី​ចង់​ឃើញ​កម្ពុជា ដាក់បញ្ចូល​ទិដ្ឋភាព​សំខាន់ៗ​ទាំងនេះ ទៅ​ក្នុង​ផែនការ​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​ជាតិ​របស់​ខ្លួន។

ក្រៅពី​បង្ហាញ​ពី​ការ​សោកស្ដាយ​ដែល​អង្គការ​សង្គម​ស៊ីវិល និង​សមាគម​ទាំងអស់​នៅ​កម្ពុជា ពុំបាន​ទទួល​នូវ​សិទ្ធិ និង​សេរីភាព​ពេញលេញ​ដូចគ្នា​ក្នុង​ការ​ប្រតិបត្តិការ​នៅ​កម្ពុជា ដោយ​គ្មាន​ការរារាំង​ពី​អាជ្ញាធរ​នៅ​កម្ពុជា​នោះ អ្នកស្រី ថា ការ​បន្ត​ឈ្លប​យក​ការណ៍​ឬ​ព័ត៌មាន និង​ឃ្លាំមើល​របស់​អាជ្ញាធរ មក​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល គឺ​មិន​ស្របតាម​ស្មារតី​នៃ​ការ​លើក​កម្ពស់​ឲ្យ​មាន​ភាពជា​ដៃគូ ពិតប្រាកដ​ជាមួយ​អង្គ​ការ​សង្គម​ស៊ីវិល​នោះ​ទេ​។ អ្នកស្រី​សង្កត់​ធ្ងន់ៗ​ថា អ្នកស្រី​សោកស្ដាយ​ដែល​ការ​បំពេញ​ការងារ និង​ការ​តស៊ូ​មតិ ដើម្បី​លើកកម្ពស់ និង​ការ​ការពារ​សិទ្ធិមនុស្ស បែរជា​ត្រូវ របប​ក្រុងភ្នំពេញ​ចាត់ទុកថា ជា​ផ្នែក​មួយ​នៃ​គណបក្សប្រឆាំង ឬ​ជា​ការ​គាំទ្រ​គណបក្សប្រឆាំង​ទៅវិញ​នោះ។

អ្នកស្រី​រឹតតែ​សោកស្ដាយ ដែល​ការ​ផ្សាភ្ជាប់​ទៅ​នឹង​គណបក្សប្រឆាំង​នេះ ក៏​ត្រូវ​រដ្ឋាភិបាល​យក​ទៅ​ពាក់ព័ន្ធ​ជាមួយ​នឹង​អាណត្តិ​របស់​អ្នកស្រី ព្រមទាំង​អង្គការ​សិទ្ធិមនុស្ស ដទៃ​ទៀត​។ ក្នុង​ន័យ​នេះ អ្នកស្រី​ចង់​ឃើញ​មាន ស្មារតី​នៃ​ភាពជា​ដៃគូ​ពិតប្រាកដ​រវាង​គ្រប់​ភាគី​ពាក់ព័ន្ធ ទាំង​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល។

ទាក់ទង​នឹង​សិទ្ធិ​នៃ​ការ​បញ្ចេញ​មតិ​វិញ អ្នកស្រី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចៀសវាង​ការ​ប្រើ​កម្លាំង​ហួសហេតុ​ក្នុង​ការ​គ្រប់គ្រង​ទៅលើ​ការ​ប្រមូល​ផ្តុំ​នានា​នៅ​ក្នុង​សង្គម​។ អ្នកស្រី​បន្ត​អំពាវនាវ​ដល់ រដ្ឋាភិបាល ឲ្យ​ពិនិត្យ​ឡើងវិញ​លើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់បោះឆ្នោត​មួយ​ចំនួន ដើម្បី​ឲ្យ​ច្បាប់​ទាំងនោះ​ស្របតាម​បទដ្ឋាន​អន្តរជាតិ ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន។

ក្រៅពី​ចំណុច​ខាង​លើ​នេះ អ្នកស្រី រ៉ូណា ស្មីត បាន​លើកឡើង​ពី​ការ​ព្រួយបារម្ភ​ដដែល​អំពី​អត្រា​នៃ​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​កម្ពុជា ដែល​អ្នកស្រី​សង្កត់ធ្ងន់​ថា ត្រូវ​ធានា​ថា ការ​ឃុំខ្លួន​មនុស្ស​នៅ​ក្នុង​ពន្ធនាគារ​គួរតែ​ជា​ជម្រើស​ចុងក្រោយ​បំផុត​។ នៅ​ចុង​បញ្ចប់ អ្នកស្រី​ក៏​មិនបាន​ភ្លេច លើកឡើង​អំពី​ការ​ធ្លាក់ចុះ​ផ្នែក​សារព័ត៌មាន និង​ការ​ស្ទាក់ស្ទើរ​ក្នុងចំណោម​ពលរដ្ឋ​កម្ពុជា ដែល​មិន​ហ៊ាន​សម្ដែង​មតិ​ជា​សាធារណៈ​ដោយសារ​ភ័យខ្លាច​ពី​ការ​ចាប់ខ្លួន ឬ​ការ​ឃ្លាំមើល​ពី​អាជ្ញាធរ។ អ្នកស្រី​អំពាវ​ដល់​រដ្ឋាភិបាល​ឲ្យ​បង្កើន​លំហ​សម្រាប់​សេរីភាព​សារព័ត៌មាន ដោយ​រួមបញ្ចូល​ទាំង​លំហ​សម្រាប់​ដំណើរការ​ដល់​អ្នកសារព័ត៌មាន​ឯករាជ្យ ហើយ​ជាពិសេស អ្នកស្រី​អំពាវនាវ​ឲ្យ​ទម្លាក់​ចោល​ការចោទប្រកាន់​ទៅលើ​អតីត​អ្នកសារព័ត៌មាន​អាស៊ីសេរី​ពីរ​រូប ដែល​រង​ការចោទប្រកាន់​កន្លងមក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "អ្នកស្រី រ៉ូណា ស្មីត សោកស្ដាយ​ដែល​របប​ភ្នំពេញ​ចាត់​ទុក​ការងារ​អ្នកស្រី​ជា​អំពើ​ប្រឆាំង​រដ្ឋាភិបាល"

  1. so socheath says:

    អន្ទាក់ ?
    …….
    តាមរយៈfreshnews បានបង្ហាញព័ត៍មានថាfacebook តាមរយះលោកណាមួយដែលដាក់ឈ្មោះថាសេនាជំនឹត
    បាននិយាយបង្ហាញពីការបែកធ្លាយការសង្ងាត់(?)របស់CPP យ៉ាងវែងអន្លាយ ថាជាការរៀបចំ ដាក់អន្ទាក់
    ក្របួចចាប់ទណ្ឌឹតសមរង្ស៊ី ដែលទណ្ឌឹតរូបនេះ អួតថាចង់វិលចូលមកកម្ពុជាវិញ គឺវាហាក់ដូចមិនសមហេតុ
    ផលសោះ ! ។
    សំណួរសួរថា ឈ្មោះថាជាទណ្ឌឹត ដែលរត់គេចពីសណាញ់ច្បាប់ តើអាជ្ញាធរមានសមត្ថកិច្ច មិនមាន
    កាតព្វកិច្ចស្វែងរក ដើម្បីចាប់ខ្លួនទណ្ឌឹតរូបនេះ មកដាក់ទោសទណ្ឌតាមច្បាប់ទេឬ ?
    វាគ្មានបុគ្គលណា អង្គការ ឬ ស្ថានទូតនៃប្រទេសណាមួយអាចមកកាងជនល្មើសច្បាប់ ក្នុងដែន
    អធិបតេយ្យជាតិដ៏ទៃបានទេ ព្រោះថាដែនអធិបតេយ្យស្ថានទូតនៃប្រទេសទាំងនោះមានត្រឹមបរិវេណស្ថានទូត
    ប៉ុណ្ណោះ មិនអាចដើរកាងបានគ្រប់ទីកន្លែង រាប់ទាំងការបើកឡានទៅដឹកជនល្មើសក្នុងការ
    ប្រើសិទ្ធិជាអង្គការ ឬអង្គទូតការពារជនល្មើសបានឡើយយ។
    ដូច្នេះCPPដែលជាគណៈបក្សដឹកនាំប្រទេស ចាំបាច់អីទៅដាក់អន្ទាក់ ដើម្បីចាប់ទណ្ឌឹតសមរង្ស៊ីនោះ?
    ដែលបើខ្លាំងណាស់នោះ គឺការរៀចំសន្តិសុខ សណ្តាប់ធ្នាប់ក្នុងផ្ទៃប្រទេសឲ្យល្អប្រសើរប៉ុណ្ណោះ
    ដែលនេះផ្អែកលើច្បាប់រដ្ឋ ទាក់ទងនឹងសន្តិសុខជាតិតែប៉ុណ្ណោះ ។
    សម្រាប់ប្រជាជនកម្ពុជា ភាគច្រើនដាច់ខាត បានទុកសមរង្ស៊ី គឺជាជនបំផ្លាញជាតិ និងជាជនក្បត់ជាតិ
    ដែលពិត មិនអាចធានាបានថា ជនបំផ្លាញជាតិ ជនក្បត់ជាតិរូបនេះត្រូវបានប្រជាជនអត់អោននោះទេ។ ហើយដែលសូម្បីថា អង្គការ ឬ អង្គទូតណាមួយជាអ្នកកាងជនក្បត់ជាតិរូបនេះ មិនប្រាកដថា
    ប្រជាជនស្គាល់ ហើយមិនទទួលគ្រោះថ្នាក់ជាយថាហេតុណាមួយនោះដែរ ។
    អញ្ចឹង តើចាំបាច់អីCPP រៀបចំការសម្ងាត់ដើម្បីដាក់អន្ទាក់ចាប់ ទណ្ឌឹតសមរង្ស៊ីនោះ?
    អ្នកហាក់លើកដម្កើង ជនក្បត់ជាតិសមរង្ស៊ីនេះ ឬ ក៍អ្នកជួយរកវិធីគេចវេសពីការសន្យាវិលវិញ
    ខ្យល់របស់សមរង្ស៊ីទេដឺង !

  2. Anonymous says:

    just be aware Mrs SMITH … SO SOCHETH’s boss may bring you to his court . I can not trust this animal they are wars then cougar . at this moment HUN SEN trying to eliminate his pray by using his kangaroo court as weapon. please make sour your word can make this animal understanding . we Cambodian knew that this animal HUN SEN can not understand human’s word. Cambodia is a course’s nation that ring in KHMER language they Call KAM POUCHEA. the word KAM in English mean( sin ) POUCH is( family history ) CHEA it mean getting well from the sickness. sorry I did not see that last word every thing I knew was Cambodia is in dangers it can lost their identity .

Leave a Reply

Submit Comment