មេឃុំ​ជាប់ឆ្នោត​បក្ស​ប្រឆាំង​ឃុំ​ព្រែកហ្លួង​ត្រូវ​ម្ចាស់​ផ្ទះ​លែង​ជួល​ផ្ទះ​ឱ្យ​ក្រោយ​​តុលាការ​កោះហៅ

ដោយ មួង ណារ៉េត
2019-05-11
RFA

មេឃុំ​ជាប់ឆ្នោត​បក្ស​សង្គ្រោះជាតិ​ឃុំ​ព្រែក​ហ្លួង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង អ្នកស្រី នី រំដួល។ រូបពី​ហ្វេសប៊ុក លោក សោ ចាន់ដេត
មេឃុំ​ជាប់ឆ្នោត​បក្ស​សង្គ្រោះជាតិ​ឃុំ​ព្រែក​ហ្លួង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង អ្នកស្រី នី រំដួល។ រូបពី​ហ្វេសប៊ុក លោក សោ ចាន់ដេត


សម្ភាសមេឃុំជាប់ឆ្នោតបក្សប្រឆាំង ជុំវិញការធ្វើទុក្ខបុកម្នេញក្នុងរឿងនយោបាយ


មេឃុំ​ជាប់ឆ្នោត​បក្ស​សង្គ្រោះជាតិ​ឃុំ​ព្រែក​ហ្លួង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង អ្នកស្រី នី រំដួល ត្រូវ​ម្ចាស់​ផ្ទះ​ជួល ប្រាប់​ឱ្យ​រើ​ចេញ​ឆាប់ៗ ពី​កន្លែង​ដែល​អ្នកស្រី​ជួលប្រកប​របរ​លក់​ចាប់​ហួយ និង​លក់​ទឹកកក​ឈូស​បន្តិចបន្តួច ដើម្បី​ចិញ្ចឹមជីវិត​នោះ។ អ្នកស្រី​មិន​យល់​ថា ហេតុអ្វី​បានជា​សុខៗ​ ម្ចាស់ផ្ទះ​ស្រាប់តែ​ឈប់​ជួល​ផ្ទះ​ឱ្យ​អ្នកស្រី​ដូច្នេះ​នោះ​ទេ​។ ប៉ុន្តែ អ្នកស្រី​គ្រាន់តែ​ដឹង​ថា រឿង​នេះ​កើតឡើង ក្រោយ​តុលាការ​ខេត្ត​បាត់ដំបង​កោះ​ហោះ​អ្នកស្រី ឱ្យ​ទៅ​ចូល​បំភ្លឺ រឿង​បំពាន​ដីកា​តុលាការ​កំពូល ដែល​រម្លាយ​គណបក្សប្រឆាំង៖ «គាត់​មក​ប្រាប់​ថា មាន​អ្នក​មក​ជួល​កន្លែង​ថ្មី​។ គាត់​ប្រាប់​ថា គាត់​មាន​អ្នកថ្មី។ គាត់​ឱ្យ​យើង​រើ​ផ្ទះ រើ​អីវ៉ាន់​ហ្នឹង ព្រោះ​គាត់​ឱ្យ​គេ​អ្នកថ្មី​មក​នៅ។ ប៉ុន្តែ ដោយសារតែ​ខ្ញុំ​អត់​ទាន់​រើ​បាន ព្រោះ​ខ្ញុំ​រក​កន្លែង​ថ្មី​ដាក់​មិន​ទាន់​បាន ខ្ញុំ​សុំ​គាត់​ឱ្យ​ទុក​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​សិន»

ទោះបីជា​ម្ចាស់ផ្ទះ​ថា គាត់​មាន​អ្នក​ជួល​ថ្មី​ក៏ដោយ អ្នកស្រី​ថា ការប្រញាប់​ឱ្យ​អ្នកស្រី​រើចេញ​ទាំង​ភ្ញាក់ផ្អើល​បែបនេះ មិនមែន​ជា​ការ​ចៃដន្យ​នោះ​ទេ​។ អ្នកស្រី​កំពុង​ទាល់​ខ្លាំង ដោយសារតែ​ទីមួយ​ត្រូវ​រើចេញ​ទៅ​រក​កន្លែង​ថ្មី​ភ្លាមៗ និង​ទី​ពីរ​អ្នកស្រី​គ្មាន​ដើម​​ទុន​​ច្រើន​សម្រាប់​រកស៊ី​ធំដុំ​ឯណា ដូច​គេ​នោះ​ផង។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ ក៏​មាន​អ្នក​ដែល​មាន​សមានចិត្ត​អាណិតអាសូរ​អ្នកស្រី​មេឃុំ​ជាប់ឆ្នោត​រូប​នេះ បាន​លើក​ជា​សំណើ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដើម្បី​កៀរគរ​រក​អ្នក​ជួយឧបត្ថម្ភ​ដល់​គ្រួសារ​អ្នកស្រី ក្នុង​គ្រា​លំបាក​នេះ។ អ្នកស្រី នី រំដួល ត្រេក​អរ​​នឹង​​ទទួល​​រាល់​ជំនួយ​សប្បុរស​ពី​មហាជន​ដែល​គាំទ្រ​អ្នកស្រី៖ «បើ​មាន​អ្នក​ជួយ​រៃអង្គាស​អ៊ីចឹង​មែន ខ្ញុំ​សប្បាយចិត្ត ព្រោះ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា យើង​ខ្មែរ​ចេះ​ជួយ​គ្នា ពេល​យើង​មានទុក្ខ​លំបាក»

អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​បំភ្លឺ ពី​ម្ចាស់ផ្ទះ​ដែល​ឱ្យ​អ្នកស្រី នី រំដួល ប្រញាប់​រើ​តូប​ចេញ​នេះ បាន​នៅ​ឡើយ​ទេ។

អ្នកស្រី នី រំដួល ជាប់​ជា​មេឃុំ​ព្រែកហ្លួង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​បោះឆ្នោត​ឃុំ​-​សង្កាត់ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៧។ ប៉ុន្តែ ក្រោយមក​តំណែង​មេឃុំ​នេះ រួម​ទាំង​តំណែង​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​បក្ស​ប្រឆាំង​ទាំង ៥០០៧ នៅ​ទូទាំង​ប្រទេស ត្រូវ​បាន​គណបក្ស​កាន់អំណាច យក​ទៅ​ចែក​គ្នា​អស់​គ្មាន​សល់ ក្រោយ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ​រួច​មក។

អ្នកស្រី​ស្ថិត​ក្នុង​ចំណោម​មន្ត្រី​ឃុំ​ប្រឹក្សា​ឃុំ​-​សង្កាត់ និង​មន្ត្រី​បក្ស​ប្រឆាំង​ទាំង ៣២​រូប ដែល​តុលាការ​កោះហៅ​ឱ្យ​ចូល​បំភ្លឺ ដោយ​សង្ស័យ​ថា ធ្វើ​សកម្មភាព​នយោបាយ បំពាន​ដីកា​រម្លាយ​គណបក្ស​ប្រឆាំង​នោះ។ អ្នកស្រី​ត្រូវ​ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃ​ទី២១ ខែ​ឧសភា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "មេឃុំ​ជាប់ឆ្នោត​បក្ស​ប្រឆាំង​ឃុំ​ព្រែកហ្លួង​ត្រូវ​ម្ចាស់​ផ្ទះ​លែង​ជួល​ផ្ទះ​ឱ្យ​ក្រោយ​​តុលាការ​កោះហៅ"

  1. so socheath says:

    សម្រាប់ខ្ញុំ គឺសម្លាប់ !
    ………

    ទង្វើជាក់ស្តែង គេមិនអាចយកសរសៃនំបញ្ចុក
    យកមកគ្របជិតឯណា?
    អ្នកបង្ករគ្រោះដល់ជាតិ ហើយនឹងការសណ្តោសជនបង្ករមហន្តរាយ
    ដល់ជាតិ ពិតមិនអាចផ្តល់ ជាមួយការសណ្តោសយកមួយណាទេ?
    ចង់អាណាថាផ្តាច់ការ កុម្មុយនីស្តក៏ថាទៅ។
    តែចរន្តជាតិ គឺប្រជាធិបតេយ្យ សេរី ពហុបក្ស ដដែលហ្នឹង។
    វាមិនមែនកុម្មុយនីស្ត ឬរបបផ្តាច់ការដែលផ្តល់ឲ្យប្រជាជនបានរស់នៅដោយឯករាជ្យ សេរីភាព
    ប្រជាធិបតេយ្យអាស្រ័យលើច្បាប់ឯណា!កុម្មុយនីស្តឬផ្តាច់ការ គ្មានទេសម្រាប់ការរស់នៅអាស្រ័យ
    ដោយច្បាប់នោះ។
    សម្លាប់មិនសម្លាប់ អាស្រ័យលើច្បាប់។
    តែសម្រាប់ខ្ញុំគឺសម្លាប់ ដែលមានន័យថា បោសសម្អាតឲ្យអស់ជនក្បត់ជាតិ ទើបជាតិ និងប្រជា
    រាស្ត្របានសុខ៕