ចៅសង្កាត់​បក្ស​ប្រឆាំង​សង្កាត់​អូរចារ​បារម្ភ​ពី​ការ​លក់​នំ​បញ្ចុក​ព្រោះ​មាន​មនុស្ស​តាម​ឃ្លាំមើល

ដោយ មួង ណារ៉េត
2019-05-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាលពីថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៧។ Photo: RFA
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាលពីថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៧។ Photo: RFA


ចៅសង្កាត់​ជាប់ឆ្នោត​នៅ​សង្កាត់​អូរចារ ពី​ខាង​គណបក្ស​សង្គ្រោះជាតិ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត កំពុង​ព្រួយបារម្ភ​ថា ការ​ធ្វើ​ទុក​បុក​ម្នេញ​មក​លើ​កញ្ញា​កាន់តែ​បង្ហាញ​រូបភាព​ថ្មី​បន្ថែម​ទៀត ព្រោះ​កញ្ញា​អះអាង​ថា ចាប់តាំង​ពី​ក្រោយ​កញ្ញា​ឡើង​តុលាការ​មក មាន​មនុស្ស​ឈរ​ពី​ចម្ងាយ ចាំ​ថត​ឃ្លាំមើល​ហាង​លក់​នំ​បញ្ចុក​របស់​កញ្ញា​រហូត។

កញ្ញា​សម្ដែង​ក្តី​កង្វល់​នេះ តាម​សារ​លើ​គណនី​ហ្វេសប៊ុក​របស់​កញ្ញា កាល​ពី​ថ្ងៃ​ទី១១ ខែ​ឧសភា ដោយ​កញ្ញា​ផ្ដាំ​ទៅ​អ្នក​យាយី​កញ្ញា​ថា ហាង​របស់​កញ្ញា មិនមែន​ជា​កន្លែង​ឧទ្ទាម ឬ​កន្លែង​ប្រមូល​ផ្តុំ​នយោបាយ ធ្វើ​វិទ្ធង្សនា​ប្រឆាំង​រដ្ឋាភិបាល​អ្វី​ឡើយ។ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត សង្កត់ធ្ងន់ៗ ​ថា កន្លែង​ហាង​នោះ គឺជា​កន្លែង​ឆ្នាំងបាយ រកស៊ី​ដើម្បី​ចិញ្ចឹមជីវិត​ប៉ុណ្ណោះ។

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ទើប​បាន​ចូលខ្លួន​ទៅ​បំភ្លឺ​តុលាការ​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី៩ ខែ​ឧសភា ជុំវិញ​ការ​បើក​ហាង​នំ​បញ្ចុក ដែល​មាន​មន្ត្រី​បក្ស​ប្រឆាំង​ជាច្រើន ចូល​ទៅ​ពិសា​ជុំ​គ្នា កាលពី​ចុង​ឆ្នាំ​២០១៨។

ក្រោយ​កញ្ញា​បើកហាង​នំ​បញ្ចុក​នេះ​បាន​បន្តិច គឺ​នៅ​ខែ​មករា ឆ្នាំ២០១៨ សមាជិកសភា​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​លោក ឈាង វុន ចោទ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ថា​ប្រើប្រាស់​ហាង​នោះ ជា​កន្លែង​ប្រមូល​ផ្តុំ​គាំទ្រ​ចលនា​ឧទ្ទាម។ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ច្រានចោល​ការចោទប្រកាន់​នេះ យ៉ាង​ដាច់​អហង្កា។ កញ្ញា​បាត់បង់​អតិថិជន​ជាច្រើន ក្រោយ​សារ​គំរាម​របស់​លោក ឈាង វុន។

អាហារដ្ឋាន​នេះ គឺជា​គំនិត​ផ្ដួចផ្ដើម និង​សហការ​គ្នា​របស់​មន្ត្រី​គណបក្ស​ប្រឆាំង ដែល​មិន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​បំណង​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ ក្រោយពេល​ពួកគេ​បាត់បង់​តួនាទី ដោយសារ​របប​លោក ហ៊ុន សែន រម្លាយ​​គណបក្ស​នេះ និង​ដកហូត​ដំណែង​ចៅសង្កាត់ និង​ក្រុមប្រឹក្សា​ទាំងអស់ ទៅ​ចែក​ឱ្យ​បក្ស​ផ្សេង ជាពិសេស​បក្ស​កាន់អំណាច។

ឥឡូវ​រូបភាព​នៃ​ការ​ធ្វើទុក្ខបុកម្នេញ​នេះ នៅតែ​បន្ត។ ស្ថិត​ក្នុង​ស្ថានភាព​រង​ការ​ធ្វើទុក្ខបុកម្នេញ ឥត​ស្រាកស្រាន្ត​នេះ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បាន​សរសេរ​បន្ថែម​ថា តើ​ចង់​ឱ្យ​កញ្ញា​ដាច់​ឆ្នាំងបាយ​ឬ​? តើ​មាន​គិត​ទេ​ថា ភ្ញៀវ​នឹង​ហ៊ាន​ចូល​កន្លែង​កញ្ញា​ទៀត​ដែរ​ឬទេ បើ​ពួកគេ​ដឹង​ថា មាន​តាមដាន តាម​ឃ្លាំមើល​អ៊ីចឹង?

កញ្ញា​បារម្ភ​ថា កញ្ញា​នឹង​បាត់​ភ្ញៀវ​បន្ត​ទៀត ព្រោះ​ហាង​របស់​កញ្ញា​បាត់​ភ្ញៀវ​មួយ​ចំនួនធំ​ស្រាប់​ទៅ​ហើយ​ តាំង​ពី​មាន​ការ​គំរាម​របស់​លោក ឈាង វុន កាល​ពី​ដើម​ឆ្នាំ​២០១៨ នោះ​មក។ បើ​បាត់​ទៀត តើ​ឱ្យ​កញ្ញា និង​ម្ដាយ​កញ្ញា​មាន​អ្វី​សម្រាប់​ចិញ្ចឹម​ក្រពះ​​​បន្ត​ទៅ​ទៀត។

អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​នៅឡើយ​ទេ ជុំវិញ​បញ្ហា​នេះ​។ ប៉ុន្តែ ហ៊ុន សែន នា​ពេល​ថ្មីៗ លោក​បាន​បញ្ជា​ឱ្យ​កម្ទេច​រាល់​ឫសគល់​នៃ​រចនាសម្ព័ន្ធ និង​សកម្មភាព​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នៅ​សេសសល់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "ចៅសង្កាត់​បក្ស​ប្រឆាំង​សង្កាត់​អូរចារ​បារម្ភ​ពី​ការ​លក់​នំ​បញ្ចុក​ព្រោះ​មាន​មនុស្ស​តាម​ឃ្លាំមើល"

  1. so socheath says:

    Send to facebook
    ហាស ! ហាស
    អារឿងបដិវត្តន៍ពណ៍ ក្រែងគេវ៉ៃខ្នោះអាកឹមសុខាញាត់គុកយូរហើយអីតើអាពូជឆ្កែ ?
    នៅអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិវាមួយចំនួនទៀត ដែលត្រូវចាប់ខ្លួន
    រឿងក្បត់ជាតិតាមរយះបដិវត្តន៍ពណ៍ហ្នឹងនោះ ។
    តើរឿងអីត្រូវ បញ្ចុះបញ្ចូល និងបំភ័យពលរដ្ឋ ពីដំណើរវិលចូលស្រុករបស់
    អាពូជឆ្កែសម រង្ស៊ី ដើម្បីបង្កើតបដិវត្តពណ៌នោះ ? ។
    ការចុះមូលដ្ឋានជួបប្រជាពលរដ្ឋមានអីចម្លែក !
    -ជួយដោះបញ្ហានានាដែលប្រជាពលរដ្ឋជួបការលំបាក
    -ជួយកសាងសមិទ្ធិផលនានានៅមូលដ្ឋាន
    -ស្និទសាមគ្គីជាមួយពួកការគាត់ ក្នុងការរក្សាសុខសន្តិភាពជាតិទាំងមូល តើមានអីចម្លែកអាល្ងង់ ! ។
    -ឧបាយកលអាក្រក់របស់អាក្បត់ជាតិ អាបំផ្លាញជាតិ សមរង្ស៊ី និងបក្សពួករបស់វា តើមិនអាចនិយាយប្រាប់ពួកគាត់បានទេឬ !
    យ៉ាប់មែន ! ពួកអាពូជឆ្កែ