លោក ហ៊ុន សែន ជំរុញ​ពលរដ្ឋឲ្យ​ដាំបន្លែគ្មានជាតិគីមីដូចផ្ទះលោក


|
https://vodhotnews.com

លោក យ៉ាន់ ធា ជាកសិករដាំបន្លែម្នាក់ រស់​នៅក្នុងភូមិសូរ មេឃុំដូនសរ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រូបភាព៖ ខាន់ លក្ខិណា

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន លើកទឹកចិត្តឲ្យប្រជាពលរដ្ឋខិតខំដាំដំណាំ និងបន្លែបង្ការដែលគ្មានសារធាតុគីមី ដូចនឹងការដាំដំណាំនៅជុំ​វិញ​គេហដ្ឋាន​របស់លោក។

លោក ហ៊ុន សែន សរសេរបង្ហោះនៅលើហ្វេសប៊ុកនៅថ្ងៃនេះថា នៅជុំវិញផ្ទះរបស់លោកគឺមានដាំដុះបន្លែបង្កា និងដំណាំផ្សេងៗ ដែលគ្មានសារធាតុគីមីនោះទេ។ លោក ហ៊ុន សែន ថាការដាំដំណាំបន្លែបង្ការគ្មានធាតុគីមីនេះ គឺល្អណាស់សម្រាប់សុខភាពអ្នកបរិភោគ និងអ្នកប្រើប្រាស់ម្យ៉ាងទៀត លោកថា ដីនៅកម្ពុជា គឺមានជីជាតិ និងអំណោយផលសម្រាប់ដំណាំកសិកម្ម។

លោក ហ៊ុន សែន សរសេរលើហ្វេសប៊ុកថា៖ «កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំបានបង្ហោះរូបភាពការដាំដុះបន្លែបង្កានៅជុំវិញផ្ទះ ដែលនេះមិនមែនសម្រាប់ជាលម្អទេ ប៉ុន្តែសម្រាប់យកមកធ្វើម្ហូបអាហារ។ខ្ញុំសូមជំរុញនិងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដាំដុះដំណាំបន្លែបង្កាសម្រាប់ទទួលទាន ជុំវិញផ្ទះ​ ព្រោះជីជាតិដីប្រទេសយើងគឺអំណោយផលល្អណាស់សម្រាប់ដំណាំកសិកម្ម»។

អំឡុងខែកញ្ញាឆ្នាំ២០១៧ អង្គការ USAID របស់អាមេរិក បានបង្ហាញរបាយការណ៍ថា ពលរដ្ឋកម្ពុជាជាង៧០ភាគរយកំពុង​ប្រ​ក​បរបរ​ក​សិក​ម្ម ប៉ុន្តែ កសិករអាចដាំបន្លែបានតែ១ភាគ៣នៃតម្រូវការទីផ្សារប៉ុណ្ណោះ។

ចំណែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញរបាយការណ៍ដែរថាកម្ពុជាបានចំណាយថ​វិកា២០០​លានដុ​ល្លា​រ​អាមេរិក​ក្នុង១ឆ្នាំៗ សម្រាប់នាំចូលបន្លែពីបរទេស ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ ក្រសួងថាបន្លែនាំចូលទាំងនោះភាគ​ច្រើ​​ននាំចូលពីប្រទេសវៀតណាម និងប្រទេសចិន​។​

បើ​តាម​របាយការណ៍ក្រសួង​កសិកម្ម​ បច្ចុប្បន្ន ​មួយ​ថ្ងៃ​ៗ ​កម្ពុជា​ត្រូវការ​បន្លែ​ប្រមាណពី​៥០០ ទៅ​៦០០តោន ក្នុង​នោះ​ នៅដើម​ឆ្នាំ ២០១៩​នេះ កម្ពុជា​នាំ​ចូល​ប្រមាណ​៣០ភាគរយ ខណៈ​ចាប់​ពី​ពាក់​កណ្ដាល​ឆ្នាំទៅ​តម្រូវ​ការ​នាំ​ចូល​កើន​ឡើង​ដល់​៥០ភាគរយ​នៃ​តម្រូវការ​សរុប៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន ជំរុញ​ពលរដ្ឋឲ្យ​ដាំបន្លែគ្មានជាតិគីមីដូចផ្ទះលោក"

  1. so chết says:

    លោក ហ៊ុន សែន ជំរុញ ឱ្យ ឱ្យ បន្លែ បន្លែ ជាតិគីមី ជាតិគីមី ជាតិគីមី ផ្ទះ ផ្ទះ លោក
    By this statement, Hun Sen is right to advise but how Khmer people can cultivate if their lands were expropriated by this same hun sen and his gangs
    the Khmer consume the agricultural products imported from vietnam and it is sihanouk and hun sen systematically destroyed the Khmer ancestral way of life by bringing these Khmer under the yoke of vietnamese and chinese
    hun sen is cynical