តាម​បញ្ជា​លោក ហ៊ុន សែន មន្ត្រី​​បក្ស​​កាន់​អំណាច ចាប់​ផ្ដើម​​ចុះ​មូលដ្ឋាន បញ្ចុះបញ្ចូល និង​បំភ័យ​ពលរដ្ឋ ពី​ដំណើរ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ដើម្បី​បង្កើត​បដិវត្ត​ពណ៌

ដោយ ទីន ហ្សាការីយ៉ា
2019-05-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ប្រធាន​គណបក្ស​ ប្រជាជន​កម្ពុជា និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ សង្គ្រោះ​ជាតិ។ រូប៖ ហ្វេសប៊ុក លោក ហ៊ុន សែន និង RFA/Sorn Chanratha
លោក ហ៊ុន សែន ប្រធាន​គណបក្ស​ ប្រជាជន​កម្ពុជា និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ សង្គ្រោះ​ជាតិ។ រូប៖ ហ្វេសប៊ុក លោក ហ៊ុន សែន និង RFA/Sorn Chanratha


មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​មន្ត្រី​​រាជការ​​តាម​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ ចាប់​ផ្ដើម​ចុះ​មូលដ្ឋាន​តាម​បញ្ជា​របស់ លោក ហ៊ុន សែន ដើម្បី​​ទៅ​បញ្ចុះបញ្ចូល​ពលរដ្ឋ​កុំ​ឲ្យ​ជឿ​​លើ​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។

សមាជិក​ព្រឹទ្ធិ​សភា​ជាប់​ឆ្នោត និង​មន្ត្រី​បក្ស​ប្រឆាំង​​អះអាង​ថា យុទ្ធនាការ​បញ្ចុះ​បញ្ចូល​ពលរដ្ឋ​នេះ ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សោ ចាន់ដេត ​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស អះអាង​ថា បើ​ទោះ​ពលរដ្ឋ​តាម​មូលដ្ឋាន​ មិន​ហ៊ាន​ប្រកែក​ តែ​ពួក​គេ​នឹង​មិន​អើពើ​ជាមួយ​មន្ត្រី​បក្ស​កាន់​អំណាច​ទាំង​នោះ​ឡើយ ព្រោះ​ពលរដ្ឋ​បច្ចុប្បន្ន​មាន​ចំណេះ​ដឹង​គ្រប់គ្រាន់ ហើយ​មន្ត្រី​បក្ស​កាន់​អំណាច​មិន​អាច​បោកប្រាស់​ពលរដ្ឋ​បាន​ឡើយ៖ «បាច​អង្កាម​បញ្ច្រាស​ខ្យល់។ គាត់​​ធ្វើ​បែប​ហ្នឹង​ ដូច​ទៅ​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​អំពី​ដំណើរ​វិវត្តន៍​​វិល​ចូល​ប្រទេស​វិញ របស់​លោក​ប្រធាន សម រង្ស៊ី។ សម័យ​នេះ​យើង​ដឹង​ហើយ មិន​មែន​ដូច​សម័យ​កាល​​មុន​ទេ។ សម័យ​កាល​មុន​ យើង​អាច​ធ្វើ​អ៊ីចឹង​បាន។ សម័យ​នេះ គឺថា​ប្រជាពលរដ្ឋ​លោក​ដឹង​អស់ លោក​ដឹង​ព័ត៌មាន​ច្បាស់។ សំណួរ៖ តើ​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ​ទេ? ឆ្លើយ៖ អ្វី​ដែល​ប៉ះពាល់​ដល់ (មន្ត្រី​រាជការ) គឺ​គាត់​ធុញ​ថប់។ ធុញ​ថប់ នឹង​អា​ការ​ប្រើ​ពួកគាត់ និង ក្រុម​ការងារ​របស់​គណបក្សប្រជាជន​ចុះ​ទៅ ប្រើ​ពួកគាត់ ជំរិត​ទារ​លុយ​ពី​គាត់ ក្នុង​ការ​ចុះ​មូលដ្ឋាន គឺ​គាត់​ធុញថប់។ ឯ​ប្រជាពលរដ្ឋ អ្វី​ដែល​គាត់​ចង់​បាន​ពេល​នេះ គ្រប់ៗ​គ្នា ក៏​ដូច​គាត់​ធុញ​ថប់​ដោយ​របប​ដឹក​នាំ​លោក ហ៊ុន សែន ហ្នឹង អ៊ីចឹង​របស់​គាត់​ចង់​បាន​គឺ​ការ​ផ្លាស់​ប្ដូរ»

ប្រព័ន្ធ​ឃោសនា​ស្និទ្ធ​នឹង​ លោក ហ៊ុន សែន (Freshnews) ​ចុះផ្សាយ​ថា​ សមាជិក​គណៈកម្មាធិការ​កណ្ដាល​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ដន្លង​ លោក ហ៊ុន សែន គឺ លោក ពេជ សោភ័ន ​កាល​ពី​ថ្ងៃ​ទី​១១ ឧសភា បាន​ចុះ​ទៅ​ណែនាំ​ឲ្យ​សមាជិក​មូលដ្ឋាន​នៅ​ស្រុក​ព្រៃកប្បាស ត្រូវ​បើក​វេទិកា​ជា​បន្ត​បន្ទាប់ ដើម្បី​ពន្យល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខ្លួន ឲ្យ​ជ្រួតជ្រាប​ពី​គ្រោះ​ថ្នាក់​​នៃ​ការ​ធ្វើ​បដិវត្ត​ពណ៌ ​ដែល​អាច​កើត​ឡើង​ដោយ​ក្រុម​គណបក្ស​សង្គ្រោះ​ជាតិ មាន​បំណង​ចង់​ផ្ដួល​រំលំ​របប​ក្រុង​ភ្នំពេញ។

ក្រៅពី​បាន​ធ្វើ​​តាម​ការ​ណែនាំ​របស់ លោក ហ៊ុន សែន លោក ពេជ សោភ័ន ចោទ​ប្រកាន់​ថា គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​ធ្វើ​បដិវត្តន៍​ពណ៌ កាល​ពី​ឆ្នាំ២០១៣ ឈ្មោះ​បដិវត្ត​ពណ៌​ផ្កាឈូក ដោយ​យក​គំរូ​តាម​បណ្ដា​ប្រទេស​នៅ អឺរ៉ុប និង​មជ្ឈិមបូព៌ា​ ហើយ​បាន​អូសទាញ​យុវជន​មួយចំនួន ​ឲ្យ​ចូល​រួម​ធ្វើ​បាតុកម្ម តាម​ដង​ផ្លូវ​ ដើម្បី​ទម្លាក់​រដ្ឋាភិបាល ដោយ​ប្រើ​ហេតុ​ផល​ថា រដ្ឋាភិបាល​ពុក​រលួយ បន្លំ​សន្លឹក​ឆ្នោត។

កាល​ពី​ដើម​ខែ​ឧសភា លោក ហ៊ុន សែន ចេញ​លិខិត២ មួយ​ប្រើ​សមាសភាព​ជា​មេ​ដឹកនាំ​របប​ក្រុង​ភ្នំពេញ និង​មួយ​ទៀត ប្រើ​សមាសភាព​ជា​ប្រធាន​គណបក្ស​កាន់​អំណាច ដើម្បី​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​បង្គាប់​ទាំង​អស់​ ត្រូវ​ខិតខំ​ពន្យល់​ពលរដ្ឋ​តាម​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​រារាំង​កុំ​ឲ្យ​ជឿ​ លោក សម រង្ស៊ី បើ​ទោះ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ ក្នុង​ឆ្នាំ​២០១៩ ឬ​អត់​ ក៏​ដោយ។

អាស៊ី​សេរី​ពុំ​ទាន់​អាច​ទាក់​ទង លោក ពេជ សោភ័ន ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​​ទេ​អំពី​រឿង​នេះ​បាន​នៅឡើយ នៅ​ល្ងាច​ថ្ងៃ​ទី ១២ ឧសភា។ ចំណែក​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក៏​ពុំ​ទាន់​អាច​ទាក់ទង​បាន​ដែរ​ នៅ​ថ្ងៃ​ដដែល​នេះ។

តែ​ទោះ​ជា​យ៉ាង​ណា ក្រុម​អ្នក​ឃ្លាំមើល សង្កេត​ឃើញ​ថា ​ទាំង​​មេដឹកនាំ​ និង​មន្ត្រី​នៃ​របប​ក្រុង​ភ្នំពេញ បាន​ប្រើ​លេស​​បដិវត្ត​ពណ៌ ឬ ខ្នង​បរទេស កញ្ជះ​បរទេស​ ជាដើម ឡើង​រឹល​មាត់​ទៅ​ហើយ ក្នុង​ការ​​កម្ចាត់​​​ បក្ស​ប្រឆាំង ក្រុម​អង្គការ សមាគម​ទាំង​ឡាយ​ណា​ ដែល​ហ៊ាន​រិះគន់​របប​ក្រុង​ភ្នំពេញ។

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង កញ្ញា លី ស្រីស្រស់ សង្កេត​ឃើញ​ថា គ្មាន​សញ្ញា​ណា​មួយ ដែល​​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ភ័យ​ព្រួយ​បដិវត្តន៍​ពណ៌​ទេ ព្រោះ​គ្មាន​ក្រុម​ឯករាជ្យ​ណា​មួយ​ប្រកាស​ផ្ដល់​សព្វាវុធ ដល់​បក្ស​ប្រឆាំង​ឡើយ។ កញ្ញា ថា រដ្ឋាភិបាល​ហាក់​សម្ដែង​​ការ​ព្រួយ​បារម្ភ​ជ្រុល ទាំង​ខ្លួន​កំពុង​ក្ដោបក្ដាប់​កង​ទ័ព ​ពេញ​ដៃ។ អ្នក​វិភាគ​រូប​នេះ ​បន្ត​ថា ជា​ការ​ឥត​ប្រយោជន៍ និង​អាច​ខាត​បង់​ម៉ោង​ធ្វើ​ការ​រដ្ឋ​​​ទៅវិញ​ទេ​ ដោយសារ​មន្ត្រី​រាជការ​ អាច​ខក​ខាន​ពេល​វេលា​ ព្រោះ​ត្រូវ​ធ្វើ​ដំណើរ ឬ​ប្រើ​​ហេតុផល ទៅ​ពន្យល់​ពលរដ្ឋ​មូលដ្ឋាន​ជាដើម។

កញ្ញា លី ស្រីស្រស់ យល់​ថា ពលរដ្ឋ​ក៏​​មិន​ចង់​ ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​របប ដោយសារ​​តែ​ការ​ធ្វើ​បដិវត្ត​ពណ៌​ដែរ។ កញ្ញា​បន្ត​ថា រដ្ឋាភិបាល​មិន​បាច់​បង្ហិន​ពេល​វេលា ចុះ​ទៅ​ពន្យល់​ពលរដ្ឋ​ទេ គួរ​តែ​​ប្រើ​ប្រាស់​ពេល​វេលា ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ប្រកប​ដោយ​ឆន្ទៈ​ពិត​ប្រាកដ​ប្រសើរ​ជាង ព្រោះ​អ្វី​ដែល​ពលរដ្ឋ​ត្រូវ​ការ​ពិត​ប្រាកដ គឺ​ការ​ដោះ​ស្រាយ​បញ្ហា​ពលរដ្ឋ​ប្រកប​ដោយ​ប្រសិទ្ធភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "តាម​បញ្ជា​លោក ហ៊ុន សែន មន្ត្រី​​បក្ស​​កាន់​អំណាច ចាប់​ផ្ដើម​​ចុះ​មូលដ្ឋាន បញ្ចុះបញ្ចូល និង​បំភ័យ​ពលរដ្ឋ ពី​ដំណើរ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ដើម្បី​បង្កើត​បដិវត្ត​ពណ៌"

  1. so socheath says:

    ហាស ! ហាស
    អារឿងបដិវត្តន៍ពណ៍ ក្រែងគេវ៉ៃខ្នោះអាកឹមសុខាញាត់គុកួូរហើយអីតើអាពូជឆ្កែ ?
    នៅងាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិវាមួយចំនួនទៀត ដែលត្រូវចាប់ខ្លួន រឿងក្បត់ជាតិ
    តាមរយះបដិវត្តន៍ពណ៍ហ្នេងនោះ ។
    តើរឿងអីត្រូវ បញ្ចុះបញ្ចូល និង​បំភ័យ​ពលរដ្ឋ ពី​ដំណើរ​វិល​ចូល​ស្រុក​របស់​
    អាពូជឆ្កែសម រង្ស៊ី ដើម្បី​បង្កើត​បដិវត្ត​ពណ៌នោះ ? ។
    ការចុះមូលដ្ឋានជួបប្រជាពលរដ្ឋមានអីចម្លែក !
    ជួយដោះបញ្ហានានាដែលប្រជាពលរដ្ឋជួបការលំបាក
    ជួយកសាងសមិទ្ធិផលនានានៅមូលដ្ឋាន
    ស្និទសាមគ្គីជាមួយពួកការគាត់ ក្នុងការរក្សាសុខសន្តិភាពទាំងមូល តើមានអីចម្លែកអាល្ងង់ ។
    ឧបាយកលអាក្រក់របស់​អាក្បត់ជាតិ អាបំផ្លាញជាតិ សមរង្ស៊ី និងបក្សពួករបស់វា តើមិនអាចនិយាយប្រាប់ពួកគាត់បានទេឬ !

  2. Anonymous says:

    So socheat ‘ you are the worse veitcong dog ‘ you like to talk and swearing too much like your Veitcong mafia dictator boss ‘ you will go to hell thousand years ‘

Leave a Reply

Submit Comment