តុលាការ​ខេត្ត​បាត់ដំបង​កោះ​ហៅ​មន្ត្រី​បក្ស​ប្រឆាំង ២នាក់​បន្ថែម​ទៀត ឱ្យ​ចូល​បំភ្លឺ​រឿង​រំលាយ​បក្ស​សង្គ្រោះ​ជាតិ

ដោយ សេក បណ្ឌិត
2019-05-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តុលាការបាត់ដំបង (Facebook screenshot)
តុលាការបាត់ដំបង (Facebook screenshot)


សមត្ថកិច្ចខេត្តកំពង់ធំ កោះហៅមន្ត្រីបក្សសង្គ្រោះជាតិ២០នាក់ ទៅឆ្លើយបំភ្លឺជាបន្តបន្ទាប់


តំណាង​អយ្យកា​នៃ​សាលា​ដំបូង​ខេត្ត​បាត់ដំបង បាន​កោះ​ហៅ​សកម្មជន​គណបក្ស​ប្រឆាំង នៅ​ស្រុក​មោង​ឫស្សី​ចំនួន ២បន្ថែម​ទៀត ឱ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​រឿង​ប្រឆាំង​សាលដីកា​រំលាយ​គណបក្ស សង្គ្រោះ​ជាតិ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៧។ ក្នុង​ចំណោម ២នាក់​នោះ មាន​ម្នាក់​ជា​ជន​ពិការ។

ជំទប់​ទី១ ឃុំ​គារ​ជាប់​ឆ្នោត​គណបក្ស សង្គ្រោះ​ជាតិ លោក សួន សារ៉ន ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី១២ ឧសភា​ថា ប៉ូលិស​ឃុំ​គារ បាន​ប្រាក់​លោក​ឱ្យ​ទៅ​ទទួល​ដីកា ខណៈ​លោក​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​នៅ​ផ្សារ​ស្រុក​មោងឫស្សី កាល​​​ពី​ព្រឹក​ថ្ងៃ​ទី១២ ឧសភា។ ជំទប់​ទី១ រូប​នេះ សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​នឹង​ដីកា​កោះ​នេះ ព្រោះ​សូម្បី​តែ​ខ្លួន​ជា​ជន​ពិការ​ជើង​ទៅ​ហើយ គ្រាន់​តែ​មាន​និន្នាការ​គាំទ្រ​គណបក្ស សង្គ្រោះ​ជាតិ ក៏​ត្រូវ​បាន​តុលាការ​របប​ក្រុង​ភ្នំពេញ​កោះ​ហៅ​ទៅ​បំភ្លឺ​ដែរ។ តែ​ទោះ​យ៉ាង​ណា លោក​ថា នឹង​ចូល​បំភ្លឺ​តាម​ដីកា​កោះ​នេះ ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​នោះ​ទេ ព្រោះ​លោក​ជឿ​ជាក់​ខ្លួន​ឯង​ថា គ្មាន​កំហុស​អ្វី​ដែល​គួរ​ឱ្យ​ភ័យ​ខ្លាច​នោះ​ឡើយ៖ «បើ​តាម​ខ្ញុំ​ប៉ាន់​ស្មាន​ខ្ញុំ​គិត​ថា គេ​ធ្វើ​គំរាម ដើម្បី​កុំ​ឱ្យ​យើង​ប្រឡូក​ចូល​ក្នុង​ឆាក​នយោបាយ​បន្ត​ទៀត ជា​មួយ​គណបក្ស សង្គ្រោះ​ជាតិ។អ៊ីចឹង​បើ​លោក​ប្រធាន សម រង្ស៊ី នៅ​តែ​មាន​ប្រជាប្រិយ​ចំពោះ​ជាតិ គឺ​ខ្ញុំ​នៅ​តែ​គាំទ្រ​គាត់​ជា​និច្ច ព្រោះ​ខ្ញុំ​ឈប់​ធ្វើ​នយោបាយ​ហើយ ដល់​គេ​ហៅ​ខ្ញុំ​ទៅ​បំភ្លឺ​បែប​នេះ មាន​តែ​ខ្ញុំ​វិល​មក​ធ្វើ​នយោបាយ​វិញ ហើយ​អ្វី​ដែល​គាំទ្រ​ដោយសារ​គោលនយោបាយ​របស់​គាត់ ដើម្បី​ប្រជាពលរដ្ឋ និង​ដើម្បី​ប្រជាធិបតេយ្យ»

តំណាង​អយ្យការ​នៃ​សាលាដំបូង​ខេត្ត​បាត់ដំបង លោក ឈឹន សុផុន បាន​កោះ​ហៅ​ លោក សួន សារ៉ន ជំទប់​ទី១ និង​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​មក​ពី​គណបក្ស សង្គ្រោះ​ជាតិ នៅ​ឃុំ​គារ ស្រុក​មោង​ឫស្សី អ្នក​ស្រី ចាន់ អ៊ុកសុផា ឲ្យ​ចូល​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​នៅ​ព្រឹក​ថ្ងៃ​ទី២៤ ឧសភា។

គិត​ត្រឹម​ថ្ងៃ​ទី១២ ខែ​ឧសភា សាលាដំបូង​ខេត្ត​បាត់ដំបង បាន​កោះ​ហៅ​មេឃុំ​ចៅសង្កាត់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ស្រុក ក្រុង និង​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង គណបក្ស សង្គ្រោះ​ជាតិ ឱ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​ចំនួន ៣៤នាក់​ហើយ ចាប់​តាំង​ពី​ថ្ងៃ​ទី៨ ឧសភា​មក ក្នុង​នោះ​មាន​ចៅសង្កាត់​អូរចារ​ជាប់​ឆ្នោត គឺ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត និង​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ១០នាក់​ផ្សេង​ទៀត ដែល​បាន​ចូល​បំភ្លឺ​រួច។

កន្លង​មក​មន្ត្រី​សង្គម​ស៊ីវិល និង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ហៅ​ដីកា​កោះ​នេះ​ថា ជា​អំពើ​គំរាម​កំហែង​បំភិតបំភ័យ​ដល់​មន្ត្រី​បក្ស​ប្រឆាំង ដើម្បី​កុំ​ឱ្យ​ពួក​គាត់​ធ្វើ​សកម្មភាព​នយោបាយ​គាំទ្រ​លោក សម រង្ស៊ី និង​លោក កឹម សុខា បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "តុលាការ​ខេត្ត​បាត់ដំបង​កោះ​ហៅ​មន្ត្រី​បក្ស​ប្រឆាំង ២នាក់​បន្ថែម​ទៀត ឱ្យ​ចូល​បំភ្លឺ​រឿង​រំលាយ​បក្ស​សង្គ្រោះ​ជាតិ"

  1. so socheath says:

    Send to facebook
    ហាស ! ហាស
    អារឿងបដិវត្តន៍ពណ៍ ក្រែងគេវ៉ៃខ្នោះអាកឹមសុខាញាត់គុកយូរហើយអីតើអាពូជឆ្កែ ?
    នៅអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិវាមួយចំនួនទៀត ដែលត្រូវចាប់ខ្លួន
    រឿងក្បត់ជាតិតាមរយះបដិវត្តន៍ពណ៍ហ្នឹងនោះ ។
    តើរឿងអីត្រូវ បញ្ចុះបញ្ចូល និងបំភ័យពលរដ្ឋ ពីដំណើរវិលចូលស្រុករបស់
    អាពូជឆ្កែសម រង្ស៊ី ដើម្បីបង្កើតបដិវត្តពណ៌នោះ ? ។
    ការចុះមូលដ្ឋានជួបប្រជាពលរដ្ឋមានអីចម្លែក !
    -ជួយដោះបញ្ហានានាដែលប្រជាពលរដ្ឋជួបការលំបាក
    -ជួយកសាងសមិទ្ធិផលនានានៅមូលដ្ឋាន
    -ស្និទសាមគ្គីជាមួយពួកការគាត់ ក្នុងការរក្សាសុខសន្តិភាពជាតិទាំងមូល តើមានអីចម្លែកអាល្ងង់ ! ។
    -ឧបាយកលអាក្រក់របស់អាក្បត់ជាតិ អាបំផ្លាញជាតិ សមរង្ស៊ី និងបក្សពួករបស់វា តើមិនអាចនិយាយប្រាប់ពួកគាត់បានទេឬ !
    យ៉ាប់មែន ! ពួកអាពូជឆ្កែ

Leave a Reply

Submit Comment