វិភាគ​៖ តើ​អ្វី​ជា​គន្លឹះ​ទប់ស្កាត់​កុំ​ឱ្យ​មាន​ចលនា​ផ្តួល​រំលំ​រដ្ឋាភិបាល​?


១៣ ឧសភា ២០១៩ |
https://vodhotnews.com

លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំរដ្ឋសភា អាណត្តិទី ៦ នាព្រឹកថ្ងៃទី ៥ កញ្ញា ២០១៨

នាយក​រដ្ឋមន្ត្រី​ និង​ជា​មេដឹកនាំ​បក្ស​កាន់អំណាច​ លោក​ ហ៊ុន​ សែន​ កាលពី​សប្តាហ៍​មុន​បាន​ចេញ​លិខិត​ណែនាំ​មួយ​ដល់​មន្ត្រី​ ដែល​លិខិត​នោះ​ហាក់​បង្ហាញ​ក្តី​បារម្ភ​ ពី​ការប្រែប្រួល​ស្ថានការណ៍​នៅ​ថ្នាក់ក្រោម​ជាតិ​ បង្ក​ជា​ហានិភ័យ​ដល់​យន្តការ​គ្រប់គ្រង​អំណាច​របស់​លោក​។

ក្នុង​លិខិត​នោះ​ មេដឹកនាំ​រូប​នេះ​បាន​រំឭក​មន្ត្រី​ឱ្យ​ចុះ​ពន្យល់​ពលរដ្ឋ​ពី​ផល​លំបាក​ដែល​កើត​ចេញពី​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល ​និង​បញ្ជា​ឱ្យ​ទប់ស្កាត់​នូវ​អ្វី​ដែល​លោក​ហៅថា​រលក​ងើបឡើង​នៃ​ចលនា​បដិវត្ត​ពណ៌​ប្រឆាំង​រដ្ឋាភិបាល​។

ក្នុង​ន័យ​នេះ​ មេដឹកនាំ​បក្ស​កាន់អំណាច​​សរសេរ​ក្នុង​លិខិត​នោះ​​សំដៅ​ដល់​ការទប់ស្កាត់​គម្រោង​វិល​ចូល​ស្រុក​វិញ​របស់​អតីត​មេដឹកនាំ​បក្ស​ឆាំង​ លោក​ សម​ រង្ស៊ី​ ​ដែល​គម្រោង​នេះ​​មិនទាន់​កំណត់ពេល​​នៅ​ឡើយ​ទេ។

លោក​ សម​ រង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ជា​ញឹកញាប់​តែងតែ​ផ្ញើ​សារ​នយោបាយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ ​និង​កង​ម្លាំង​ផង​ដែរ​ចូលរួម​ផ្លាស់​ប្តូរ​​របប​ដែល​ដឹកនាំ​​ដោយ​លោក​ ហ៊ុន​ សែន​ ក្រោយពី​គណបក្ស​លោក​ត្រូវ​បាន​តុលាការ​រំលាយ​ ផាត់ចេញ​ពី​ឆាកនយោបាយ​មិន​ឱ្យ​ចូលរួម​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០១៨​។

បើ​ពិនិត្យ​ពីសា​រន​យោ​បាយ​គំរាម​ឆ្លើយឆ្លង​​រវាង​មេដឹកនាំ​ទាំងពីរ​ វា​មិនមែន​ជា​រឿង​តូចតាច​ទេ​សម្រាប់​ការ​ទស្ស​ន៍ទាយ​ពី​ជោគវាសនា​របស់​កម្ពុជា​ទៅ​ថ្ងៃ​អនាគត​ បើ​គ្មាន​ការសម្រប​សម្រួល​នយោបាយ​ណាមួយ​កើតឡើង​នោះ​។

បើ​ទោះបីជា​​បក្ស​កាន់អំណាច​របស់​លោក​ ហ៊ុន​ សែន​ អះអាង​ថា​ រដ្ឋាភិបាល​ថ្មី​កើត​ចេញពី​ការបោះឆ្នោត​ត្រឹមត្រូវ​តាម​គន្លង​ប្រជាធិបតេយ្យ​ស្រប​​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​ក៏ដោយ​ ប៉ុន្តែ ​ជា​ការ​កត់សម្គាល់​ រដ្ឋាភិបាល​នៅ​អាណត្តិ​ថ្មីនេះ​មិន​ត្រូវ​បាន​ស្វា​គមន៍​​ពី​មហាអំណាច​លោកសេរី​ទេ។

តែ​ផ្ទុយទៅវិញ ​ពួកគេ​​កំពុង​ចាត់វិធានការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ ដើម្បី​បង្ខំ​រដ្ឋាភិបាល​​ឱ្យ​ងាក​មក​ប្រកួត​អំណាច​តាម​យន្តការ​ប្រជាធិបតេយ្យ​វិញ​ ដោយ​ទាមទារ​ឱ្យ​ដោះលែង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក​ កឹម​ សុខា​ និង​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលា​ការ​រំលាយ​ទៅ​ហើយ​នោះ​ បាន​ដំណើរការ​ឡើងវិញ​ ជាដើម​។

ជម្លោះ​នយោបាយ​នេះ​ វា​បាន​រុញ​កម្ពុជា​ឱ្យ​ប្រឈម​ទៅ​នឹង​បញ្ហា​ពីរ​រួច​ទៅ​ហើយ​ គឺ​សម្ពាធ​របស់​ប្លុក​លោកសេរី​ និង​បញ្ហា​​ប្រឈម​ទៅ​នឹង​ការ​បែកបាក់​ជាតិ​ ព្រោះថា​ គណបក្ស​ដែល​តុលាការ​រំលាយ​នោះ​ មាន​អ្នកគាំទ្រ​ជាង ៣លាន​នាក់​ ជិត​ស្មើ​ទៅ​នឹង​អ្នកគាំទ្រ​បក្ស​កាន់អំណាច​បច្ចុប្បន្ន​។

បញ្ហា​នេះ​បង្កើត​ជា​សំណួរ​ថា​ តើ​អ្វីទៅ​ជា​គន្លឹះ​ទប់ស្កាត់​កុំ​ឱ្យ​មាន​ចលនា​ប្រឆាំង​រដ្ឋាភិបាល​?

អ្នកវិភាគ​នយោបាយ​នៅ​ក្រៅប្រទេស​ លោក​ គឹម​ សុខ​ មានប្រសាសន៍​ថា​ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ពេលនេះ​ ហាក់​​ត្រូវ​បាន​មេរោគ​កុម្មុយនីស្ត​ ដែល​មាន​អតីត​កូនចៅ​ខ្មែរក្រហម​ បាន​វាយកម្ទេច​ស្ទើរតែ​ទាំងស្រុង​ទៅ​​ហើយ​។ លោក​វិភាគ​ថា ​ស្ថានភាព​នេះ​កំពុង​រុញ​កម្ពុជា​ឱ្យ​ប្រឈម​ទៅ​នឹង​​ការបែកបាក់​ជាតិ​ដូច​ពីអ​តី​តកាល​។

លោក​ គឹម​ សុខ​ វិភាគ​ថា​គន្លឹះ​ទប់ស្កាត់​កុំ​ឱ្យ​មាន​ចលនា​ប្រឆាំង​រដ្ឋាភិបាល​ មេដឹកនាំ​គួរតែ​ស្តារ​ប្រជាធិបតេយ្យ​តាម​ការជំរុញ​របស់​សហគមន៍​អន្តរជាតិ​។

អ្នកវិភាគ​រូប​នេះ​ វិភាគ​​បន្ត​ថា​ បើ​នយោបាយ​ការទូត​រវាង​​កម្ពុជា​ និង​ប្លុក​លោកសេរី​ នៅតែ​បន្ត​ឡើង​កម្តៅ​ ហើយ​បញ្ហាផ្ទៃក្នុង​មិន​ត្រូវ​បាន​សម្របសម្រួល​ លោ​ក​ថា ​អនាគត​របស់​កម្ពុជា​អាច​នឹង​ពិ​បា​កទស្ស​ន៍​ទាយ​។

លោក​ថា​៖ «ប្រសិនបើ​លោក​ ហ៊ុន​ សែន​ នៅតែ​ជ​ម្នះ មិន​ស្តាប់​អនុសាសន៍​របស់​សហ​គមន៍​អន្តរជាតិ​ និង​មិន​ស្តាប់​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចង់បាន​ការ​វិល​ទៅ​រក​ប្រជាធិបតេយ្យ ខ្ញុំ​គិតថា ​លោក​ ហ៊ុន​ សែន​ នឹង​ក្លាយជា​សត្រូវ​នៃ​កំហឹង​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ហើយ​ ហើយ​លទ្ធផល​អាក្រក់​នឹង​ដឹង​នៅ ៣ឆ្នាំក្រោយ​ពី​កម្ពុជា​បាត់បង់​ EBA​»

អ្នកវិភាគ​នយោបាយ​ លោក​ ឯម​ សុវណ្ណ​រ៉ា​ មានប្រសាសន៍​ថា​ ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ ការ​ផ្លាស់​ប្តូរ​មេដឹកនាំ​ មិនមែន​ជា​ចរន្ត​បង្ក​ឱ្យ​មាន​សង្គ្រាម​បង្ហូរ​ឈាម​កើតឡើង​ទេ​ ព្រោះ​ច្បាប់​បាន​ចង​ឱ្យ​អ្នកនយោបាយ​គោរព​ឆន្ទៈម្ចាស់​ឆ្នោត​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ជាដើម​។

លោក​ ឯម​ សុវណ្ណ​រ៉ា​ មើលឃើញ​ថា​ ការ​នៅតែ​ព្យាយាម​ផាត់​គណបក្ស​ប្រឆាំង​មួយ​ដែល​មាន​អ្នកគាំទ្រ​ជិត​ពាក់កណ្តាល​ប្រទេស​ចេញពី​ឆាកនយោបាយ​ ស្របគ្នា​នឹង​សំឡេង​ថ្កោលទោស​ពី​ប្លុក​លោកសេរី​ផង​នោះ​ លោក​ថា​ កម្ពុជា​អាច​នឹង​ប្រឈម​ទៅ​នឹង​វិបត្តិ​ធ្ងន់​ធ្ងរ​ដូច​ពីអ​តី​តកាល​។

ប៉ុន្តែ ​អ្នកវិភាគ​រូប​នេះ​ វិភាគ​ថា​ គន្លឹះ​នៃ​ការទប់ស្កាត់​បញ្ហា​នេះ​បក្ស​កាន់អំណាច​ត្រូវ​ងាក​ទៅរក​​ស្ថានភាព​នយោបាយ​ធានា​ដល់​យន្តការ​ប្រជាធិបតេយ្យ​ដូច​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ធានា​ការប្រកួត​មួយ​ដោយ​ស្មើភាព ​គ្មាន​ការ​គំរាមកំហែង ​និង​មិន​លម្អៀ​ងទៅ​រកម​ហា​អំណាច​ណាមួយ​។

អ្នកវិភាគ​រូប​នោះ​ បង្ហាញ​ការ​ព្រួយបារម្ភ​ថា បើ​ពុំ​នោះ​ទេ ​សន្តិភាព​ដែល​កម្ពុជា​រកបាន​ដោយ​កម្រ​ អាច​ប្រឈម​នឹង​ភាព​ផុយ​ស្រួយ​។

លោក​ថា​៖ «រក្សា​នូវ​គោល​ជំ​ហរន​យោ​បាយ​សេរី​ពហុបក្ស​តាម​គោលការណ៍​ច្បាប់​ កុំ​ឱ្យ​អាងតែ​មានអំណាច​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់បង់​សិទ្ធិ​ ធ្វើ​ឱ្យ​គេ​មិន​អាច​ទប់ស្កាត់​បានទេ​។ ខ្ញុំ​បារម្ភ​កន្លែង​ហ្នឹង​មែនទែន​»

សហភាព​អឺរ៉ុប​បាន​រាប់​ថ្ងៃ​ថយក្រោយ​ចាប់ពី​ខែកុម្ភៈ ​​មក​លើ​វិ​ធា​នការព្យួរប្រ​ព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​ ក្រោយពី​ប្លុក​លោកសេរី​មួយ​នេះ​ មើលឃើញ​ថា​ រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការ​ស្ដារ​ស្ថាន​ភាព​គោរព​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​​ក្រោម​លក្ខខណ្ឌ​​របស់​ខ្លួន​។

លោក​ បណ្ឌិត​ យ៉ង​ សាំង​កុមារ​ និង​ជាម​ន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ធ្លាប់​ផ្តល់​ជា​យោបល់​ថា​​កម្ពុជា​អាច​​នៅ​បន្ត​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ របស់​សហភាព​អឺរ៉ុប​និង​នៅតែ​បន្ត​រក្សា​បាន​ទំនាក់ទំនង​ល្អជា​មួយ​នឹង​មហាអំណាច​សេដ្ឋកិច្ច​លើ​ពិភពលោក​។

លោក​ថា​៖ «លក្ខ​ខណ្ឌ​ងាយ​ៗ គឺ​រដ្ឋាភិបាល​ត្រូវ​ដោះលែង​លោ​ក កឹម​ សុខា​ និង​ត្រូវ​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដំណើរការ​ឡើងវិញ​»

ជ្រុង​មួយទៀត​នៃជ​ម្លោះ​នយោបាយ​​កម្ពុជា​នេះ​ អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ លោកស្រី​ រ៉ូ​ណា​ ស្មី​ត ក្នុងដំណើរទស្សនកិច្ចឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សលើកទី៧ នៅកម្ពុជាលើកនេះ​ បាន​អំពាវនាវ​ជាថ្មី​ទៀត​​ឱ្យ​ដោះលែង​លោក​ កឹម​ សុខា​ និងអំពាវនាវ​ឱ្យ​បើក​កិច្ច​សន្ទនា​​ផ្នែក​នយោបាយ​​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​សន្តិភាព​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

3 Responses to "វិភាគ​៖ តើ​អ្វី​ជា​គន្លឹះ​ទប់ស្កាត់​កុំ​ឱ្យ​មាន​ចលនា​ផ្តួល​រំលំ​រដ្ឋាភិបាល​?"

  1. so socheath says:

    Send to facebook
    ហាស ! ហាស
    អារឿងបដិវត្តន៍ពណ៍ ក្រែងគេវ៉ៃខ្នោះអាកឹមសុខាញាត់គុកយូរហើយអីតើអាពូជឆ្កែ ?
    នៅអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិវាមួយចំនួនទៀត ដែលត្រូវចាប់ខ្លួន
    រឿងក្បត់ជាតិតាមរយះបដិវត្តន៍ពណ៍ហ្នឹងនោះ ។
    តើរឿងអីត្រូវ បញ្ចុះបញ្ចូល និងបំភ័យពលរដ្ឋ ពីដំណើរវិលចូលស្រុករបស់
    អាពូជឆ្កែសម រង្ស៊ី ដើម្បីបង្កើតបដិវត្តពណ៌នោះ ? ។
    ការចុះមូលដ្ឋានជួបប្រជាពលរដ្ឋមានអីចម្លែក !
    -ជួយដោះបញ្ហានានាដែលប្រជាពលរដ្ឋជួបការលំបាក
    -ជួយកសាងសមិទ្ធិផលនានានៅមូលដ្ឋាន
    -ស្និទសាមគ្គីជាមួយពួកការគាត់ ក្នុងការរក្សាសុខសន្តិភាពជាតិទាំងមូល តើមានអីចម្លែកអាល្ងង់ ! ។
    -ឧបាយកលអាក្រក់របស់អាក្បត់ជាតិ អាបំផ្លាញជាតិ សមរង្ស៊ី និងបក្សពួករបស់វា តើមិនអាចនិយាយប្រាប់ពួកគាត់បានទេឬ !
    យ៉ាប់មែន ! ពួកអាពូជឆ្កែ

  2. Anonymous says:

    You so socheat support veitcong mafia dictator gave Tral island to Youn-hanoi so you are and your veitcong mafia dictator are the traitors’ betray nation ,betray cambodian people’ you go to hell

  3. Anonymous says:

    we Cambodian knew Cambodia will never safe as long as HUN SEN is in powers. as all Cambodian know their nation is in dangers. please take a look this poor nation we are losing our identity every thing is going down hell awaiting for the end. CHINA is controlling Cambodia and step up to control the whole region to become a No1 supper power in this century. Cambodia is becoming a battle field for CHINA and the US. any kind of bloody can happen at any time in 2019 . the reason why I said that>> because the situation is intent and it is becoming internationally problem. I just want to tell SO SOCHETH to wait and see when those time come. you can support who ever you wanted but just my warning to you is>>>do not love some one too much be for you finding out every thing about him. I felling so sorry about some highly educated Cambodian . soon you will seeing what going on.

Leave a Reply

Submit Comment