ក្រសួង​ការពារ​ជាតិ ច្រាន​ចោល​ព័ត៌មាន​ថា កម្ពុជា​បើក​ដៃ​ឲ្យ​ចិន​ដាក់​មូលដ្ឋាន​ទ័ព​នៅ​កោះកុង

ដោយ ទីន ហ្សាការីយ៉ា
2019-05-14
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រូបភាព​ដែល​ប្រព័ន្ធ​ផ្កាយ​រណប​ថត​បាន កាល​ពី​ពេល​ថ្មី​នេះៗ បង្ហាញ​ថា ក្រុមហ៊ុន​ចិន​ឈ្មោះ យ៉ូញៀន ឌិវែឡុប មិន​គ្រុប (Union Development Group) កំពុង​រូតរះ​បញ្ចប់​ការ​សាងសង់​វាល​យន្តហោះ (រូប​ពណ៌​លឿង) នៅ​ក្នុង​ខេត្ត​កោះកុង។ រូប៖ ទំព័រ​សារព័ត៌មាន WAR ON THE ROCKS
រូបភាព​ដែល​ប្រព័ន្ធ​ផ្កាយ​រណប​ថត​បាន កាល​ពី​ពេល​ថ្មី​នេះៗ បង្ហាញ​ថា ក្រុមហ៊ុន​ចិន​ឈ្មោះ យ៉ូញៀន ឌិវែឡុប មិន​គ្រុប (Union Development Group) កំពុង​រូតរះ​បញ្ចប់​ការ​សាងសង់​វាល​យន្តហោះ (រូប​ពណ៌​លឿង) នៅ​ក្នុង​ខេត្ត​កោះកុង។ រូប៖ ទំព័រ​សារព័ត៌មាន WAR ON THE ROCKS


ក្រសួង​ការ​ពារ​ជាតិ​នៃ​របប​ក្រុង​ភ្នំពេញ​ ចេញ​មុខ​ប្រតិកម្ម​ជា​ថ្មី ចំពោះ​សារព័ត៌មាន​បរទេស​មួយ​ ដែល​ចុះ​ផ្សាយ​អំពី​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ តាម​រយៈ​ការ​សាងសង់​មូលដ្ឋាន​យោធា​ចិន ក្នុង​ទឹក​ដី​ខេត្ត​កោះកុង នៃ​ប្រទេស​កម្ពុជា។

អ្នកនាំពាក្យ​ក្រសួង​ការ​ពារ​ជាតិ លោក ឈុំ សុជាតិ ឆ្លើយ​តប​នឹង​អត្ថបទ​នេះ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ ដោយ​ចាត់​ទុក​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​នេះ​ថា ជា​ការ​ចោទ​ប្រកាន់​មួល​បង្កាច់​របប​ក្រុង​ភ្នំពេញ​ ហើយ​មាន​ចេតនា​នយោបាយ​ទុច្ចរិត ​ធ្វើ​ឱ្យ​ពិភព​លោក​មាន​ការ​ភាន់​ច្រឡំ​មក​លើ​ប្រទេស​កម្ពុជា។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក ឈុំ សុជាតិ បាន​ទេ​នៅ​ថ្ងៃ​ទី១៣ ឧសភា ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​លោក​មិន​អាច​ទាក់ទង​បាន។

កាល​ពី​ថ្ងៃ​ទី៩ ឧសភា សារព័ត៌មាន​អនឡាញ​ឈ្មោះ “War on the rocks” ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​ចេញ​ផ្សាយ​អត្ថបទ​ស៊ី​ជម្រៅ​មួយ​ ក្រោម​ចំណង​ជើង​ថា ចិន​លាក់​ខ្លួន​វាត​ទី​នៅ​អាស៊ី​អាគ្នេយ៍

ក្នុង​អត្ថបទ​ដែល​បរិយាយ​អំពី​ការ​ពង្រីក​ឥទ្ធិពល​ភូមិ​សាស្ត្រ​នយោបាយ​របស់​ចិន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ ក៏​មាន​ភ្ជាប់​រូប​ភាព​មួយ ​បង្ហាញ​ពី​ការ​ឃើញ​ថ្មី​នៃ​ការ​សាងសង់​វាល​យន្តហោះ​នៅ​ក្នុង​ខេត្ត​កោះកុង។ រូបភាព​ដែល​ថត​បាន​ពី​ប្រព័ន្ធ​ផ្កាយ​រណប​កាល​ពី​ពេល​ថ្មី​នេះៗ បង្ហាញ​ថា ក្រុមហ៊ុន​ចិន​ឈ្មោះ យ៉ូញៀន ឌឹវិឡុប មិន​គ្រុប (Union Development Group) កំពុង​រូតរះ​សាងសង់​វាល​យន្តហោះ​នៅ​ក្នុង​ខេត្ត​កោះកុង​ឲ្យ​ចប់​រួច​រាល់។ អត្ថបទ​បន្ត​ថា ​ចំពោះ​ទំហំ​វាល​យន្តហោះ​ដែល​កំពុង​សាងសង់​នៅ​ក្នុង​ខេត្ត​កោះកុង​នេះ គឺ​ស្រដៀង​គ្នា​នឹង​វាល​យន្តហោះ នៅ​លើ​កោះ ស្ព្រែតលី (Spratly) ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង ដែល​អាច​បើក​ផ្លូវ​ឲ្យ​យោធា​ចិន ប្រើប្រាស់​យន្ត​ហោះ​ឈ្លប​យកការណ៍​ យន្តហោះ​ចម្បាំង និង​យន្តហោះ​ទម្លាក់​គ្រាប់​បែក​តាម​ផ្លូវ​អាកាស​បាន។

ជុំវិញ​រឿង​នេះ មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បាន​ចេញ​មុខ​ដោយ​ផ្ទាល់​ ប្រាប់​ទៅ​មេដឹកនាំ​វៀតណាម ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៨ ថា កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​កងទ័ព​បរទេស​នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​ឡើយ។ លោក​បន្ទោស​ព័ត៌មាន​ស្ដីពី​មូលដ្ឋាន​កងទ័ព​បរទេស​នៅ​កម្ពុជា​ថា ជា​ព័ត៌មាន​ក្លែងក្លាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "ក្រសួង​ការពារ​ជាតិ ច្រាន​ចោល​ព័ត៌មាន​ថា កម្ពុជា​បើក​ដៃ​ឲ្យ​ចិន​ដាក់​មូលដ្ឋាន​ទ័ព​នៅ​កោះកុង"

  1. Anonymous says:

    as what I used to say >>you can run but you can not hiding . they are watching you every step my question is>> did you knew yourself that you have been watched. if you not clear about today’s high technology you should learn more. they can see your activity every day just like south CHINA sea. do not under estimated and think you can hiding from the truth. we Cambodian knew that our poor and unfortunate nation is in dangers. we also knew the situation inside the country is getting worse then ever. not even that all Cambodian inside the country and out are broken apart . as a Cambodian born I’m felling sad to see some thing happen to this poor nation in the near future. my request to our countryman please step up and protecting our nation out of dangers. please do not supported the leader that destroy our nation as you have known. stop him from doing more harm to this poor nation. HUN SEN have to go in order to save this nation.

  2. Anonymous says:

    The same path of si hak nouk in decade 60 ‘ khmer people will lost more and make way to Youn and china to live in cambodia ‘

Leave a Reply

Submit Comment