មនុស្ស​ជំនិត​លោក កឹម សុខា ថា​លោក កឹម សុខា គ្មាន​គោល​នយោបាយ​សងសឹក​ ឬ​យក​ខ្មែរ​ណាជា​សត្រូវ​ឡើយ​

មនុស្ស​ជំនិត​លោក កឹម សុខា ថា​លោក កឹម សុខា គ្មាន​គោល​នយោបាយ​សងសឹក​ ឬ​យក​ខ្មែរ​ណាជា​សត្រូវ​ឡើយ


By

ឌឹ ខេមបូឌា ដេលី

មនុស្ស​ជំនិត​របស់​លោក ​កឹម សុខា ​គឺ​លោក​ មុត ចន្ថា​ ប្រធាន​ខុទ្ទកាល័យ​របស់​បក្ស​សង្គ្រោះ​ជាតិ​លោក​ មុត ចន្ថា​ អះអាង​ថា​ លោក​ កឹម សុខា ​ជា​មនុស្ស​ដែល​គោរព​សម្តី​ថា​ មិន​យក​ខ្មែរ​ណាមួយ​ជា​សត្រូវ​នោះ​ឡើយ​ស្រប​តាម​ការ​ចង់​បាន​និង​តាម​ព្រះ​រាជ​បណ្តាំ​របស់​អតីត​ព្រះ​មហា​ក្សត្រ​នរោត្តម​សីហនុ។​

ការ​លើក​ឡើង​របស់​លោក ​មុត ចន្ថា​ ធ្វើឡើង​ចំថ្ងៃ​ចម្រើន​ព្រះ​ជន្ម​គម្រប់​៦៦​យាង​ចូល​៦៧​ព្រះ​វស្សា​នា​ ថ្ងៃ​អង្គារ ​១១​កើត​ ខែ​ពិសាខ​ ឆ្នាំ​កុរ​ឯក​ស័ក​ ព.ស.​២៥៦២​ នេះ។​

លោក ​មុត ចន្ថា ​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ក្នុង​បំណង​រំឭក​ពី​គោល​ជំហរ​របស់​លោក​ កឹម សុខា ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​បក្ស​នៃ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន។​

លោក​បន្ត​ថា ​ រាល់​ការ​តស៊ូ​នយោបាយ​គឺ​ត្រូវ​ធ្វើ​ឡើង​តាម​យន្តការ​គណបក្ស​នយោបាយ​ស្រប​ច្បាប់​និង​ការ​ប្រកួត​ប្រជែង​គ្នា​លើ​កម្មវិធី​និង​គោល​នយោបាយ​ ដោយ​យុត្តិធម៌​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ​ និង​យុត្តិធម៌។​

លោក ​មុត ចន្ថា​ បាន​សរសេរ​ទៀត​ថា​ លោក ​កឹម សុខា ​គឺ​ជា​មេ​ដឹកនាំ​ម្នាក់​ ដែល​អនុវត្ត​តាម​ព្រះរាជ​បណ្ដាំ​ព្រះ​បរម​រតន​កោដ្ឋ ​ក្នុង​ការ​ប្រកាន់​ជំហរ​នយោបាយ​អហិង្សា ​និង​គ្មាន​គំនិត​គុំ​កួន​សង​សឹក​លើ​អ្នកណា​ឡើយ​ ហើយ​រួបរួម​ជា​ធ្លុង​មួយ​រវាង​ខ្មែរ​និង​ខ្មែរ​ដើម្បី​ខ្មែរ​ខ្លាំង។​ លោក​បន្ត​ថា ​លោក​ កឹម សុខា ​ក៏​បាន​គោរព​ និង​ដើរ​តាម​ព្រះរាជ​តួនាទី​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ ដើម្បី​ឯកភាព​ជាតិ​ខ្មែរ ​និង​និរន្តរ​ភាព​ជាតិ។​

លោក ​មុត ចន្ថា​ ក៏​បាន​អះអាង​ដែរ​ថា ​លោក ​កឹម សុខា​ គ្មាន​គោល​ការណ៍​ដឹកនាំ​ឲ្យ​មាន​ការ​បង្ក​ជម្លោះ​នៅ​ក្នុង​សង្គម​ជាតិ​ឡើយ​ ហើយ​ក៏​មិន​បាន​អំពាវនាវ​ឲ្យ​កងទ័ព​បះបោរ​ដើម្បី​ទម្លាក់​អ្នក​នេះ​ឬ​អ្នក​នោះ​ហើយ​ការ​វិល​ចូល​ស្រុក​ដើម្បី​មក​ចាប់​អ្នក​នេះ ​ឬ​អ្នក​នោះ ​ក៏​មិន​មែន​ជា​គោល​នយោបាយ​និង​គោល​ការណ៍​ដឹកនាំ​​របស់​លោក​ កឹម សុខា​ ហើយ​ក៏​វា​មិន​មែន​ជា​គោល​នយោបាយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បាន​ដាក់​ចេញ​នោះ​ក៏​ទេ​ដែរ៕​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

3 Responses to "មនុស្ស​ជំនិត​លោក កឹម សុខា ថា​លោក កឹម សុខា គ្មាន​គោល​នយោបាយ​សងសឹក​ ឬ​យក​ខ្មែរ​ណាជា​សត្រូវ​ឡើយ​"

  1. so socheath says:

    ភាសានេះ អ្ហែងនិយាយប្រាប់ឆ្កែក៏វាមិនជឿដែរ អាឡប់ !
    សកម្មភាពជាក់ស្តែងរបស់អាកឹមសុខា វាមិនដូចសម្លេងព្រុសដូចឆ្កែផស់អ្ហែងទេ !

  2. Anonymous says:

    So so cheat ‘ you are the veitcong germ who support signature giving Tral island to Youn-hanoi so you are the traitor’

  3. so socheath says:

    រឿងអាស្រូវនៅអូទ្រីស៖ អធិការបតីអាល្លឺម៉ង់ អំពាវនាវឱ្យ EU ប្រឆាំងនឹងអ្នកនយោបាយ «លក់ក្បាលឱ្យបរទេស» ខណៈនៅកម្ពុជាក៏មានអ្នកនយោបាយឃុបឃិតជាមួយបរទេសក្បត់កម្ពុជាដែរ
    (ក្រូអាត)៖ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺគែល កាលពីថ្ងៃសៅរ៍ទី១៨ ខែឧសភា កន្លងទៅបាន អំពាវនាវឱ្យអ្នកនយោបាយអឺរ៉ុបទាំងអស់ ប្រកាន់ជំហរប្រឆាំងនឹងអ្នកនយោបាយស្ដាំនិយមជ្រុលមួយចំនួនដែល «សុខចិត្តលក់ក្បាល» និងបម្រើផលប្រយោជន៍ឱ្យបរទេស។
    ការកត់សម្គាល់ខាងលើរបស់លោកស្រី មឺគែល ធ្វើឡើងបន្ទាប់ពីមានរឿងអាស្រួវមួយផ្ទុះឡើងនៅក្នុងប្រទេស អូទ្រីស ដោយមានការចោទប្រកាន់ថា អនុអធិការបតីអូទ្រីស លោក Heinz-Christian Strache បានសន្យាផ្ដល់ កិច្ចសន្យាលើគម្រោងនានារបស់រដ្ឋជាមួយស្ត្រីម្នាក់ដែលគេជឿជាក់ថា ជាក្មួយស្រីរបស់មហាសេដ្ឋីរុស្ស៊ីម្នាក់ ជាថ្នូរ នឹងការទទួលបានជំនួយពីទីក្រុងម៉ូស្គូ ដើម្បីអាចទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតនៅពេលខាងមុខ។
    ជុំវិញរឿងអាស្រូវនេះដែរ លោកស្រី មឺគែល បានលើកឡើងនៅក្នុងសន្និសីទមួយនៅក្នុងទីក្រុង Zagreb ប្រទេស ក្រូអាត កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅដូច្នេះថា៖ «យើងទាំងអស់គ្នាត្រូវតែប្ដេជ្ញាចិត្តប្រឆាំងនឹងរាល់ អ្នកនយោបាយរបស់អឺរ៉ុបទាំងឡាយណាដែលសុខចិត្តលក់ក្បាល និងបម្រើផលប្រយោជន៍ឱ្យបរទេស…គំនិតជាតិនិយម ជ្រុលគឺជាសត្រូវរបស់អឺរ៉ុប ហើយយើងត្រូវតែប្រាកដចំពោះបញ្ហាទាំងនេះ មុនការបោះឆ្នោតមកដល់»។
    គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន សារព័ត៌មាននៅក្នុងប្រទេសអាល្លឺម៉ង់ ស៊ីដដឺតជេ ហ្សៃតាំង (Süddeutsche Zeitung) និង ស្ពីជែល (Spiegel) បានចេញផ្សាយនូវវីដេអូដ៏អាស្រូវមួយពាក់ព័ន្ធនឹង អនុអធិការបតីអូទ្រីស និងជាប្រធានគណបក្ស FPÖ លោក ហេនស៍ គ្រីស្ទាន ស្ត្រាច (Heinz-Christian Strache)។
    វីដេអូរបស់លោក Strache ត្រូវថតនៅឯផ្ទះលំហែមួយក្នុងតំបន់ទេសចរណ៍ អ៊ីលប៊ីហ្សា (Ibiza) ក្នុងប្រទេស អេស្ប៉ាញ កាលពីរដូវក្ដៅឆ្នាំ២០១៧ កន្លងទៅ។ នៅក្នុងវីដេអូនេះបានបង្ហាញពីលោក Strache និងមន្ត្រីបក្ស FPÖ ម្នាក់ទៀតឈ្មោះ ចូហាន់ ហ្គូដិននឹស (Johann Gudenus) បានជជែកជាមួយស្ត្រីម្នាក់ដែលគេជឿជាក់ថា ជាក្មួយស្រីរបស់មហាសេដ្ឋីរុស្ស៊ីម្នាក់។
    បន្ថែមពីលើនេះក្នុងវីដេអូនោះទៀតសោត ស្រ្តីដែលជាក្មួយមហាសេដ្ឋីរុស្ស៊ីរូបនេះបានប្រាប់អ្នកទាំងពីរថា នាងមានគម្រោងវិនិយោគប្រាក់ ២៥០លានអឺរ៉ូ នៅក្នុងប្រទេសអូទ្រីស ព្រមទាំងទិញភាគហ៊ុនសារព័ត៌មាន អូទ្រីសដ៏ធំឈ្មោះ ក្រូណិន ហ្សៃថាំង (Kronen Zeitung) ដើម្បីជួយផ្សព្វផ្សាយពីសកម្មភាពល្អៗរបស់គណបក្ស FPÖ ត្រៀមសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។
    ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ ការសន្យារបស់ក្មួយស្រីមហាសេដ្ឋីរុស្ស៊ីទាំងនេះត្រូវបានគេមើលឃើញថាគឺជាការ ដោះដូរដើម្បីទទួលបាន កិច្ចសន្យាវិនិយោគនានាពីរដ្ឋាភិបាលអូទ្រីស។ មិនតែប៉ុណ្ណោះពួកគេក៏បានជជែកគ្នា ផងដែរថា តើត្រូវធ្វើយ៉ាងដូចម្ដេចទើបអាច បិទបាំងអំណោយខុសច្បាប់ដែលស្រ្តីរូបនេះចង់ប្រើប្រាស់ ក្នុងគោលបំណង កែទម្រង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅក្នុងប្រទេសអូទ្រីសតាមរយៈផែនការរបស់លោក Strache។
    ដោយឡែក ក្រោយរឿងអាស្រូវនេះផ្ទុះឡើង រដ្ឋមន្ត្រីទាំងអស់មកពីគណបក្ស Freedom Party (FPÖ) រួមទាំង លោក Strache បានសម្រេចចិត្តលាលែងចេញពីតំណែងទាំងអស់គ្នា ហើយការលាលែងពីតំណែងជាកញ្ចប់នេះ បាន នាំទៅរកការដួលរលំនៃរដ្ឋាភិបាលចម្រុះរវាងគណបក្ស Freedom Party (FPÖ) និងគណបក្ស Austrian People’s Party របស់អធិបការបតីអូទ្រីស លោក សេបាស្ទាន ឃើស (Sebastian Kurz) ដែលបានអំពាវនាវ ឱ្យមានការបោះឆ្នោតមុនអណត្តិមួយនៅខែកញ្ញាខាងមុខ។
    សូមជំរាបថា នេះគ្រាន់តែការបែកធ្លាយវីដេអូដែលគេលួចថតបានដោយ សម្ងាត់និងនិយាយត្រឹមតែការពឹងពាក់បរទេសឲ្យជួយជ្រោមជ្រែង ឲ្យខ្លួនឈ្នះឆ្នោតជាថ្នូរនឹងការបើកឲ្យបរទេសនោះ បោះទុនរកស៊ីនៅក្នុងស្រុកផង ក៏ធ្វើឲ្យរំជើបរំជួលពេញពិភពអឺរ៉ុបយ៉ាងខ្លាំង ដោយអ្នកខ្លះចាត់ទុកថា ជាព្យុះកំណាចកំពុងបោកបក់លើប្រទេសអូទ្រីស និងអឺរ៉ុបទាំងមូល។
    ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនិងហួសចិត្តបំផុតនោះគឺ នៅពេលដែលរឿងកើតនៅកម្ពុជា ដូចករណីលោក កឹម សុខា ប្រកាសក្តែងៗថា បានឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា បែរជាសហភាពអឺរ៉ុបខំការពារអ្នកប្រព្រឹត្តរឿងអាស្រូវដែលមានចារឹកជាការក្បត់ជាតិ ដ៏ធំនេះ ហើយងាកមកដាក់កំហុសលើរដ្ឋាភិបាលដែលគ្រាន់តែចាត់វិធានការដើម្បីការពាររដ្ឋធម្មនុញ្ញ និងអធិបតេយ្យភាពជាតិខ្លួនទៅវិញ?៕