លោក ស ថេត ស្វែងរកឧបករណ៍ពង្រឹងសន្តិសុខពីចិន


|
https://vodhotnews.com

លោក ស ថេត ដឹកនាំប្រតិភូ​ ទៅសិក្សាស្វែងយល់បច្ចេកវិទ្យាទំនេីប​ៗ នៅទីក្រុងសីននជិន​ ខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន​ ថ្ងៃទី១៣​ ខែឧសភា​ ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក ស ថេត

ស្នងការរាជធានីភ្នំពេញកំពុងសិក្សាស្វែងរកឧបករណ៍បច្ចេកវិទ្យាសម្រាប់ពង្រឹងសន្តិសុខនៅក្នុងប្រទេសចិន ដើម្បីយកមកប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបង្ក្រាបបទល្មើសនៅក្នុងរាជធានីភ្នំពេញ។​

លោក ស ថេត បញ្ជាក់ថា លោកចាប់អារម្មណ៍កាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ ជាបច្ចេកវិទ្យាចុងក្រោយរបស់ចិន ដែលអាចជួយពង្រឹងសន្តិសុខនៅភ្នំពេញ។​ នេះបើតាមហ្វេសប៊ុក លោក ស ថេត ចុះផ្សាយកាលពីថ្ងៃទី១៣ ខែឧសភា។​

លោក ស ថេត៖ «ខ្ញុំបានចាប់អារម្មណ៍កាមេរ៉ាសុវត្ថិភាពដែលអាចថត​បានចម្ងាយ១០គីឡូម៉ែត​ ហើយយើងបំពាក់នៅរាជធានីភ្នំពេញ​ វានឹងមានប្រយោជន៍សម្រាប់ដឹងហេតុការណ៍បានទាន់ហេតុការណ៍។»

លោក ស ថេត បញ្ជាក់ទៀតថា បើក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាមេរ៉ាសុវត្ថិភាពនោះអាចវិភាគលើជនបង្កថា តើពាក់អាវពណ៌អី ឡានពណ៌អី ស្លាកលេខ និងសក់ជនបង្ក ជាដើម។ លោកបញ្ជាក់ថា ការប្រើប្រាស់ឧបករណ៍ទាំងនេះ អាចកាត់បន្ថយកម្លាំងតាមដងផ្លូវ។


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles